ខ្មែរណូត

ស្វែងរក

  • សង្គម

    កំពុងមានការចាប់អារម្មណ៍កោតសរសើរ ម្ចាស់ផ្ទះមួយកន្លែងនៅចំណុចស្តុបឬស្សី២ បំពាក់ធុងទឹក និងសាប៊ូសម្រាប់លាងសំអាតដៃ ដោយដាក់ឱ្យប្រើប្រាស់ជាសាធារណៈ

    BY Khmernote Media November 10, 2020
    កំពុងមានការចាប់អារម្មណ៍កោតសរសើរ ម្ចាស់ផ្ទះមួយកន្លែងនៅចំណុចស្តុបឬស្សី២ បំពាក់ធុងទឹក និងសាប៊ូសម្រាប់លាងសំអាតដៃ ដោយដាក់ឱ្យប្រើប្រាស់ជាសាធារណៈ

    ប្រិយមិត្តប្រាកដជាបានដឹងពីព្រឹត្តិការណ៍ថ្ងៃទី ៣ វិច្ឆិកា ដែលមានអ្នកប៉ះពាល់ទាំងផ្ទាល់ និងប្រយោលជាមួយនឹងរដ្ឋមន្រ្តីក្រសួងការបរទេសរបស់ប្រទេសហុងគ្រី រហូតមកដល់ពេលនេះចំនួន អ្នកវិជ្ជមានកូវីដ១៩ មានចំនួន ៤នាក់។ ទន្ទឹមនឹងនេះសម្តេចតេជោហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ពាក់ម៉ាស់ រក្សាគន្លាត អនាម័យ លាងដៃឲ្យបានញឹកញាប់ជាដើម។ ងាកមកមើលផ្ទះលោកពូ អ្នកមីងម្នាក់ ដែលធ្វើឲ្យមានការចាប់អារម្មណ៍គឺគាត់តទឹកដាក់ធុង ដាក់សាប៊ូសម្រាប់លាងដៃ ជាយូរណាស់មកហើយ តាំងពីជំងឺកូវីដ១៩ ផ្ទុះដំបូងៗមកម្លេះ។ នេះជាអំពើល្អមួយ និងជាពលរដ្ឋល្អក្នុងការចូលរួមជួយសង្គម ស្របពេលមេរោគមួយនេះកំពុងវាយប្រហារពេញពិភពលោក។ តាមគណនីហ្វេសបុករបស់លោក Chenda Ly បានរៀបរាប់ឲ្យដឹងថា៖

    ជាទីគួរឱ្យកត់សម្គាល់៖ ចំណុចស្តុបឬស្សី២ ផ្លូវលេខ:161 ផ្ទះលេខ: 95Eo នៅមុខផ្ទះរបស់គាត់មានបំពាក់ធុងទឹក និងសាប៊ូសម្រាប់លាងសំអាតដៃដោយដាក់ឱ្យប្រើប្រាស់ជាសាធារណៈ(ស្អាតជានិច្ច) នេះជាផ្នែកមួយបានចូលរួមចំណែកជួយទប់ស្កាត់ បង្ការ ការពារជំងឺឆ្លងកូវីដ-១៩ ដោយអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល (👏🏻សូមកោតសរសើរទឹកចិត្តល្អ និងការយល់ដឹងរបស់ប្រជាជនកម្ពុជា👏🏻) ចំណេញទាំងសុខភាព បានទាំងបុណ្យកុសលច្រើន សូមជូនពរពូ អ៉ី ព្រមទាំងគ្រួសារជួបតែពុទ្ធពរ៤ ប្រការ និងមានអតិថិជនច្រើន សំបូរញាតិមិត្តតាមរយៈការមានសន្តាន្តចិត្តល្អប្រពៃ🙏🏻 និងសូមអរគុណបងប្អូនទាំងអស់👏🏻 បានComment and Share នេះជាស្មារតីដ៏ល្អប្រពៃ ក្នុងការចូលរួមជួយចែករំលែកផ្តល់ព័ត៌មានដែលមានអត្ថប្រយោជន៍ដល់សង្គម ជាពិសេសបានចូលរួមជួយទប់ស្កាត់កុំកើតមានការចម្លងជំងឺកូវីដ-19 ចូលក្នុងគ្រួសារ និងសហគមន៍រស់នៅរបស់យើង៕ ប្រភព៖ Chenda Ly

    Share This Post: