Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានឲ្យដឹងថា នៅព្រឹកថ្ងៃចន្ទ​ ទី១៦ ខែវិច្ឆិកា​ ​ឆ្នាំ​២០២០​ ដើម្បីចូលរួមអនុវត្តសេដ្ឋកិច្ចការទូត​ ដែលផ្តោតសំខាន់លើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ ឯកឧត្តម​ អ៊ូក​សោភ័ណ​ ឯកអគ្គរាជទូតកម្ពុជា​ប្រចាំប្រទេសថៃ បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការ​ 10th Thai Silk Road to the World 2020 ដែលរៀបចំឡើងនៅវិមានរដ្ឋាភិបាល ក្រោមអធិបតីភាព ឯកឧត្តម វិស្ណុ គ្រឿង៉ាម​ ឧបនាយករដ្ឋមន្រ្តីនៃប្រទេសថៃ។ នាឱកាសនោះ ក្នុងនាមជាសមាជិកមួយរូបនៃគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ខាងលើ ឯកឧត្តម​ឯកអគ្គ​រាជទូត​ បានជម្រាបជូនអង្គប្រជុំ​ អំពីវឌ្ឍនភាពការងារ

    November 17, 2020
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយនៅក្នុងផេកហ្វេស ប៊ុកផ្លូវការរបស់ ឃឹម ហ្វីណង់ – Khim Finan បានឲ្យដឹងថា «ជួសជុលកង់តាមភូមិដោយឥតគិតថ្លៃ»៖ រហូតមកដល់ថ្ងៃនេះ កង់របស់សិស្ស និងកង់អ្នកភូមិចំនួនជាង ៤០០គ្រឿងហើយ ដែលត្រូវបានយកមកជួសជុលឱ្យប្រើប្រាស់បានឡើងវិញ ដោយក្រុមយុវជនស្ម័គ្រចិត្តជាង ៧០នាក់ មកពីអង្គការជឿជាក់លើសិស្សជនបទកម្ពុជាតាមរយៈគម្រោងជួសជុលកង់តាមភូមិ «Project B» នៅក្នុងស្រុកបន្ទាយស្រី។ រដ្ឋបាលស្រុកគ្រោងនឹងបន្តសហការជាមួយក្រុមយុវជនទាំងនេះ ដើម្បីផ្តល់សេវាជួសជុលកង់ដោយឥតគិតថ្លៃជាប្រចាំខែជូនអ្នកភូមិ ជាពិសេសសម្រាប់កុមារតូចៗ រហូតទាល់តែបានទៅដល់គ្រប់ភូមិទាំងអស់នៅក្នុងស្រុកទាំងមូល។ ជាមធ្យម កង់មួយគ្រឿងត្រូវចំណាយប្រមាណ៧$ដើម្បីជួសជុលឡើងវិញ តែវាបានធ្វើឱ្យរបស់ដែលខូចទុកចោលអាចយកមកច្នៃប្រើប្រាស់ឱ្យមានប្រយោជន៍វិញបាន។ ៧$នេះ ប្រសិនបើយកទៅធ្វើជាអំណោយចែកជូនដល់អ្នកភូមិម្នាក់ៗ វាប្រហែលជាអាចផ្តល់ក្តីរីករាយបានត្រឹមតែមួយពេលនោះទេ ប៉ុន្តែនៅពេលដែលយក៧$នេះទៅបូកផ្សំនឹងទឹកចិត្ត និងកំលាំងខិតខំជួសជុលប្រកបដោយសេចក្តីស្រលាញ់របស់ប្អូនៗយុវជនស្ម័គ្រចិត្តទាំងអស់នេះវិញ វាបានបង្កើតនូវគុណតម្លៃមួយដែលមិនអាចកាត់ថ្លៃបាន

    November 17, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ រថយន្ត LEXUS 570 ស៊េរីទំនើប បើកបរដោយជនជាតិចិនម្នាក់ ក្នុងល្បឿនយ៉ាងលឿនមិនប្រយ័ត្ន ក៏បានជ្រុលទៅបុកអ្នកថ្មើរជើង២នាក់ ដែលកំពុងឆ្លងផ្លូវ បណ្តាលឲ្យបុរសម្នាក់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ចំណែកបុរសម្នាក់ទៀតបានគេចរួចផុតពីសេចក្តីស្លាប់ ចំណែកឯអ្នកបើកបរនោះ បានឡើងជិះរថយន្តមួយគ្រឿងទៀតគេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង១១:១០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២នេះ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ប្រភពពីកន្លែងកើតហេតុបានឲ្យខ្មែរណូតដឹងថា មុនពេលកើតហេតុ មានយុវជន២នាក់ខាងលើ ដែលស្នាក់នៅកន្លែងធ្វើសួនផ្កាមួយកន្លែង ទល់មុខក្រុមហ៊ុនលក់រថយន្ត Mercedes ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក្បែរកន្លែងកើតហេតុ បានដើរឆ្លងផ្លូវពីលិចទៅកើតយ៉ាងប្រុងប្រយ័ត្ន ពេលដែលឆ្លងដល់ពាក់កណ្តាលផ្លូវ

    November 17, 2020
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ កាលពីប៉ុន្មានខែមុន នៅក្នុងក្រុងព្រះសីហនុ ត្រង់ចំនុចមហាវិថីជំទាវម៉ៅ មានករណីជាច្រើនកើតឡើងដូចជាមានមនុស្សលួចដកផ្កាអស់រាប់រយគុម្ព ក្រោយមកមានជនសង្ស័យធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងសាធារណ ដែលធ្វើឲ្យខាតបង់ថវិកាជាតិ ហើយបន្ទាប់មកទៀតហ្វូងគោជាច្រើនក្បាលដើរស៊ីផ្កាតាមសួនច្បារថែមទៀត។ ក្រោយស្ងប់ករណីបែបនេះអស់មួយរយៈមក ស្រាប់តែថ្មីៗនេះពលរដ្ឋផ្ញើរូបភាពមកនៅព្រឹកថ្ងៃ១៧ វិច្ឆិកា ២០២០ ប្រាប់ថា ដើមផ្កាក្រដាសដែលដាំតាមសួនកណ្តាលទ្រូងផ្លូវ មហាវិថីជំទាវម៉ៅពីឃុំបិតត្រាំងមកឆ្នេររាម ត្រូវបានគោសុី បោចបំផ្លាញចោលស្ទើរអស់ទៅហើយ ស្របពេលដែលដើមផ្កានៅតាមខ្សែផ្លូវមួយចំនួនទៀតកំពុងចេញផ្កាលម្អសោភ័ណ្ឌភាព៕ ប្រភព៖ ទំព័រ ប្រជាជន ខេត្តព្រះសីហនុ

    November 17, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយ បុរសជនជាតិចិនមួយក្រុម បើករថយន្តBMW ក្នុងល្បឿនលឿន រេចង្កូតទៅបុកថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងបាក់កាឡេកង់មុខខាងស្ដាំបើកទៅមុខលែងរួច ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០២:១០នាទីទាបភ្លឺ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅលើកំណាត់ផ្លូវព្រះនរោត្តម ត្រង់ចំណុចទល់មុខក្រសួងមហាផ្ទៃ ដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក BMW ពាក់ស្លាកលេខកម្ពុជា X.F.8838 ពណ៌ខ្មៅ បើកបរដោយបុរសជនជាតិចិនមិនស្គាល់អត្តសញ្ញាណមួយក្រុម បានធ្វើដំណើរតាមផ្លូវព្រះនរោត្តម ទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ មុខក្រសួងមហាផ្ទៃ

    November 17, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ កំណត់មុខសញ្ញា តាមឃាត់ខ្លួនបានហើយ ដែលមានលាក់ទុកឧបករណ៍កាច់សោកម៉ូតូ និងដកហូតទូរស័ព្ទដៃមួយគ្រឿងដែលទើបតែធ្វើសកម្មភាពឆក់ពីនារីម្នាក់ នៅក្រោមស្ពានស្ទឹងមានជ័យកាលពីពេលថ្ងៃផងដែរ ។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅត្រង់ចំណុចក្បែរផ្ទះសំណាក់ស្រែលាភ ផ្លូវបេតុងលើប្រឡាយ ក្នុងភូមិស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សូមបញ្ជាក់ថា កាលពីវេលាម៉ោង១២:២០នាទីថ្ងៃត្រង់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មាននារីរងគ្រោះម្នាក់កំពុងឈរចុចទូរស័ព្ទហៅក្រុមគ្រួសារឲ្យមកទទួលត្រលប់ទៅផ្ទះ បានសម្រេច នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មួយសន្ទុះក្រោយមកស្រាប់តែមានជនសង្ស័យម្នាក់ បានដើរមកធ្វើសកម្មភាពឆក់ទូរស័ព្ទពីដៃរបស់នាង

    November 17, 2020
  • ព័ត៌មានជាតិ

    យោងតាមផេកហ្វេសបុករបស់ឯកឧត្តម ដួង តារា បានបញ្ជាក់ថា៖ ប្រយ័ត្នចូលអន្ទាក់ស្រីស្អាតអនឡាញ! សូមជួយសែចែករំលែកផង មុននេះបន្តិច មានប្អូនប្រុសម្នាក់បានខលមកខ្ញុំទាំងយប់ជាមួយនឹងសម្លេងភ័យៗនិយាយចេញមកញ័រៗ។ ខ្ញុំសួរគាត់ថាម៉េចបានជាប្អូនខលមកទាំងយប់ម៉ោង១១អញ្ចឹង? តើមានអ្នកណាធ្វើការម៉ោងនេះ? ហេតុអ្វីមិនរង់ចាំស្អែក? ប្អូនប្រុសប្រាប់ថា រង់ចាំមិនបានទេបង ព្រោះមានគេគម្រាមទារលុយ ទាំងយប់ ។ ខ្ញុំសួរថាស្រីឬប្រុស? គាត់ថាស្រី ព្រោះគាត់បាននិយាយគ្នាតាមវីដេអូខលតាម facebook messenger ដោយប្រើវិធីរួមភេទតាម wifi ។ ខាងស្រីស្អាត (ទំនងដូចជាបរទេស) បានថតរូបនិងវីដេអូខាងបុរសទុកទាំងអស់ ហើយគម្រាមទារលុយ $300 ទើបលុបចោល។ មកទល់ម៉ោងនេះគឺទម្លាក់ថ្លៃនៅសល់ $200 ..ចុងក្រោយគឺនៅសល់ $120។

    November 17, 2020
  • ព័ត៌មានជាតិ

    នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០១នាក់ទៀត និងមានករណីជាសះស្បើយថ្មីចំនួន០២នាក់ផងដែរ។ អ្នកជាសះស្បើយចំនួន០២នាក់រួមមាន ឯកឧត្តម សួស យ៉ារ៉ា អាយុ៤៧ឆ្នាំ សមាជិករដ្ឋសភា មានអាសយដ្ឋាននៅរាជធានីភ្នំពេញ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ០៣ វិច្ឆិកា កន្លងមក និងស្ត្រីជនជាតិខ្មែរ អាយុ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកចិត្តបុរី ខេត្តក្រចេះ បានធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ មិនមានធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ ០៣ វិច្ឆិកា ប៉ុន្តែអ្នកជាសះស្បើយ

    November 17, 2020
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០១នាក់ទៀត និងមានករណីជាសះស្បើយថ្មីចំនួន០២នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីនេះ គឺជាបុរសជនជាតិខ្មែរឥអាមេរិកកាំង អាយុ៥៩ឆ្នាំ ស្នាក់នៅបុរីមួយកន្លែងក្នុងរាជធានីភ្នំពេញ បានដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់កម្ពុជានៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។ សូមអានព័ត៌មានលំអិតខាងក្រោម៖

    November 17, 2020
  • ព័ត៌មានជាតិ

    នៅមុននេះ​បន្តិច​ លោកឧត្ដមសេនីយ៍​ទោ​ ម៉ៅ​ ច័ន្ទ​មធុរឹទ្ធ​ ស្នងការ​នគរបាល​ខេត្ត​កំពត​ បានបញ្ជាទៅ​អធិការ​ស្រុក​ អោយរៀបចំ​បញ្ជូន​សំណុំ​រឿង​ករណី​ គ្រោះថ្នាក់​ចរាចរណ៍​ រថយន្ត​ ហ្វត​ ស្លាក​លេខ​ 2BJ-2235 ភ្នំពេញ​ ទៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ នៃ​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត​ ដេីម្បី​ដោះស្រាយ​ ហេីយ​លោកឧត្ដមសេនីយ៍​ទោ​ ស្នងការ​ នឹងតាមដានករណីនេះដោយយកចិត្តទុកដាក់បំផុត​។ លោកឧត្ដមសេនីយ៍​ទោ​ ស្នងការ​ បានបន្ថែម​នៅលើហ្វេសបុកថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍បុករត់នៅស្រុកអង្គរជ័យ ខ្ញុំត្រូវរកយុត្តិធម៌ជូនអ្នករងគ្រោះអោយបាន។ ម្ចាស់រថយន្តត្រូវចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់ជាមួយជនរងគ្រោះ ។ លឺដំណឹងថាតេទៅគំរាមជនរងគ្រោះទៀត អាណិតគាត់ទាំងពីរខ្លាំងណាស់ ស្អែកនេះនិងអោយតំណាងយកថវិកាបន្តិចបន្តួចដើម្បីជូនគាត់ទាំងពីរដើម្បីព្យាបាលខ្លួន។ យោងតាមការបង្ហោះរបស់លោកផែង វណ្ណៈ បានឲ្យដឹងថា៖ ថ្ងៃ​នេះ​ខ្ញុំ​បាន​ទទួល​

    November 16, 2020