Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា – EDC បានឲ្យដឹងថា នៅថ្ងៃពុធ ៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕

    November 18, 2020
  • ព័ត៌មានជាតិ

    ខេត្តកែប៖ សេចក្ដីបំភ្លឺពីស្នងការដ្ឋាននគរបាលខេត្តកែបពិនិត្យឃើញថា ថ្មីៗនេះមានគណនីហ្វេសប៊ុកក្លែងក្លាយបានសរសេរខ្លឹមសារ និងភ្ជាប់ជាមួយរូបភាពកាត់ត ផ្សព្វផ្សាយបរិហារបង្ខូចកេរ្តិ៍អាជ្ញាធរខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកែប។ អំឡុងពេលដែលនាយកដ្ឋានជំនាញបាននិងកំពុងធ្វើការស្រាវជ្រាវស្វែងរកជនបង្ក គណនីក្លែងក្លាយទាំងនោះត្រូវបានបញ្ឈប់ការប្រើប្រាស់ និងបានបន្តបង្កើតគណនីហ្វេសប៊ុកថ្មី ព្រមទាំងបន្តធ្វើសកម្មភាពដដែលៗ បង្កឲ្យមហាជនខ្លះមានការយល់ច្រឡំ។ ជាក់ស្តែងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ជនអនាមិកបានបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយឈ្មោះ Tiger Valentinë បានសរសេរខ្លឹមសារ និងភ្ជាប់ជាមួយរូបភាព ផ្សព្វផ្សាយបរិហារបង្ខូចកេរ្តិ៍ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តកែប ដែលខ្លឹមសារផ្ទុយពីការពិតទាំងស្រុង។ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកែប បានដាក់បទបញ្ជាឱ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវបន្ទាន់ និងឈានដល់ការកោះអញ្ជើញម្ចាស់រូបថតពិតមានឈ្មោះ លី រតនា ភេទប្រុស អាយុ ៣០ឆ្នាំ ជាមន្ត្រីបម្រើការងារនៅវរសេនាតូច៤៣០

    November 18, 2020
  • ព័ត៌មានជាតិ

    ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ គឺជាថ្ងៃត្រូវធ្វើតេស្តលើកទី៤ សម្រាប់អ្នកពាក់ព័ន្ធព្រឹត្តិការណ៍៣វិច្ឆិកាទាំងអស់ ដើម្បីរួមគ្នាបញ្ចប់ស្ថានភាពចម្លងវីរុសកូវីដ១៩ នៃព្រឹត្តិការណ៍៣វិច្ឆិកា និងបញ្ជាក់ពីភាពមាន ឬគ្មានការចម្លងវីរុសកូវីដ១៩។ នៅមុនបន្តិច ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស បានធ្វើការបញ្ជាក់ពីលទ្ធផលធ្វើតេស្តលើកទី៤នៅលើបណ្តាញសង្គមហ្វេសប៊ុកថា “សួស្តី សហសេវិក សហការី មិត្តភក្តិ បងប្អូនទាំងអស់ លទ្ធផលនៃការធ្វើតេស្តរកមេរោគកូវីដ១៩ លើកទី៤ របស់ខ្ញុំ និងក្រុមគ្រួសារខ្ញុំ គឺអវិជ្ជមានទាំងអស់គ្នា។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើតេស្ត ជូនដល់ក្រុមគ្រួសារខ្ញុំ និងខ្ញុំ រួមទាំងមន្ត្រី បុគ្គលិក របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិផងដែរ។ ខ្ញុំសូមជូនពរដល់ក្រុមគ្រូពេទ្យ សហសេវិក សហការី មិត្តភក្តិ

    November 18, 2020
  • ព័ត៌មានជាតិ

    ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហោះនៅលើទំព័រហ្វេសបុករបស់ឯកឧត្តមបន្ទាប់ពីធ្វើតេស្តលើកទី៤ នៅព្រឹកមិញនេះ ក្រោយពេលដែលឯកឧត្តមបានធ្វើចត្តាឡីស័កគ្រប់ ១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ឯកឧត្តមបានបញ្ចាក់ថា ៖ ខ្ញុំពិតជាមានក្តីរំភើបរីករាយជាពន់ពេក នៅរសៀលថ្ងៃនេះ ក្រោយពីទទួលបានដំណឹងពីក្រសួង សុខាភិបាល ថា៖ លទ្ធផលនៃការធ្វើតេស្តទៅលើសំណាកដែលបានផ្តល់ជាលើកទីបួន នាព្រឹកមិញនេះរបស់យើងខ្ញុំករុណា ខ្ញុំគឺទទួលបានលទ្ធផល អវិជ្ជមានមេរោគកូវិដ ១៩ ។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រសួង សុខាភិបាល និងមន្ត្រីវិទ្យាស្ថានប៉ាស្ទើរទាំងអស់ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការយកសំណាក និងធ្វើការវិភាគយ៉ាងសុក្រិតបំផុត ទន្ទឹមនឹងនេះ យើងខ្ញុំករុណា ខ្ញុំសូម អរព្រះគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ

    November 18, 2020
  • ព័ត៌មានជាតិ

    កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជាក់​ថា បាន​​ធ្វើ​តេស្ត​លើក​ទី៤ លទ្ធផល​គ្មាន​ឆ្លង COVID-19 ​រួម​នឹង​​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត​ក្រោយ​ធ្វើ​ចត្តាឡីស័ក ១៤ ថ្ងៃ លើកលែង​តែ ៤ ករណី​មុន និង​មាន​ជា​សះស្បើយ ១ នាក់​រួចមក​នោះ។ ក្រោយ​គ្រប់គ្រង​ស្ថានការណ៍​ឆ្លង​រីក​រាល​ដាល សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​ប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍ ៣ វិច្ឆិកា និង​អនុញ្ញាត​ឲ្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​រៀបចំ​បើក​សាលារៀន និង​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ឡើង​វិញ ព្រមទាំង​ធ្វើ​ឲ្យ​សភាពការណ៍​គ្រប់​ផ្នែក គ្រប់​វិស័យ​វិល​ទៅ​រក​ភាព​ប្រក្រតី​ដូច​មុន​ថ្ងៃ ៣ វិច្ឆិកា​ឡើងវិញ។ តែ​ការ​ប្រយុទ្ធ​ជាមួយ COVID-19

    November 18, 2020
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា កាលពីយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានដឹកនាំក្រុមការងារចម្រុះចុះត្រួតពិនិត្យ និងអនុវត្តវិធានសុវត្តិភាពទេសចរណ៍ខេត្ត ដោយបានសម្រេចបិទទីតាំងកម្សាន្តចំនួន០២កន្លែងនៅតំបន់ផប់ស្រ្ទីត។ ១. ទីតាំងស្កាយបារ ដឺ វ័ន បាយធី (The One by T) ២. ថេមផលក្លឹប (Temple Club) ជាបណ្តោះអាសន្ន ដោយសារតែម្ចាស់អាជីវកម្មទាំងពីរនេះ មិនបានចូលរួមអនុវត្តវិធានសុវត្តិភាពទេសចរណ៍ ក្នុងស្ថានភាពដំណាក់កាលកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការណែនាំរបស់ក្រសួងទេសចរណ៍ ក្រសួងសុខាភិបាល

    November 18, 2020
  • ព័ត៌មានជាតិ

    មុននេះបន្តិចសម្តេចតេជោហ៊ុន សែន បានបញ្ជាក់នៅលើទំព័រហ្វេសបុករបស់សម្តេចថា៖ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ ! លទ្ធផលនៃការធ្វើតេស្តលើកទី៤ ដែលជាលើកចុងក្រោយគឺល្អណាស់សម្រាប់ខ្ញុំនិងភរិយាព្រមទាំងអ្នកនៅជាមួយដែលបានបង្ហាញច្បាស់ថាអវិជ្ជមានកូវីដ-១៩ ពោលគឺពុំមានឆ្លងជម្ងឺដ៍កាចសាហាវនេះទេ។ដូចនេះចាប់ពីថ្ងៃស្អែក ១៩វិច្ឆកា២០២០ខ្ញុំនឹងចេញទៅធ្វើការឬ ហាត់ប្រាណនៅខាងក្រៅដូចមុនថ្ងៃទី៤ វិច្ឆកាឡើងវិញតែខ្ញុំនៅតែមិនទាន់ឱ្យ កូននិងចៅរបស់ខ្ញុំមកផ្ទះរបស់ខ្ញុំមួយរយះ ទៀតដើម្បីធានាឱយប្រាកដថាខ្ញុំគ្មាន មេរោគចម្លងទៅកូននិងចៅរបស់ខ្ញុំនោះ ឡើយ។នេះជាក្តីស្រឡាញ់ដែលឪពុកនិងជីតាផ្តល់ឱ្យកូនៗនិងចៅៗគឺសុវត្ថិភាព របស់កូនៗនិងចៅៗជាទីស្រឡាញ់។ ក្នុងពេលរង់ចាំការធ្វើតេស្តចំពោះបងប្អូនផ្សេងទៀត ខ្ញុំអាចប្រកាសជូនជ្រាបថាព្រឹត្តិការណ៍៣វិច្ឆិកានឹងត្រូវបិទបញ្ចប់ការធ្វើចត្តាឡីស័កតាមពេលវេលាដូចខាងក្រោម៖ ១.សម្រាប់ថ្ងៃ១៩ វិច្ឆិកា ២០២០ មានរាជធានីភ្នំពេញចំនួន១៥៦៩នាក់ (មានជនជាតិហុងគ្រីចំនួន៥នាក់)ដោយរាប់ទាំងអ្នកវិជ្ជមាន៤នាក់ ក្នុងនោះជាសះស្បើយ១នាក់ និង៣នាក់កំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ.សូវៀតដែលមានទាំងអគ្គរដ្ឋទូតហុងគ្រីម្នាក់ផង។ ខេត្តកណ្តាលចំនួន៦៧នាក់ ខេត្តពោធិសាត់ចំនួន៤០នាក់ ខេត្តព្រៃវែងចំនួន ២៣ នាក់ ខេត្តកំពង់ធំចំនួន៣នាក់។ ២.សម្រាប់ថ្ងៃ២១វិច្ឆិកា២០២០ គឺខេត្តកំពង់ឆ្នាំងចំនួន១១នាក់។ ៣.សម្រាប់ថ្ងៃ២៣វិច្ឆិកា

    November 18, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា នាវេលាម៉ោង២:០០យប់ ដល់ម៉ោង៤:០០ទៀបភ្លឺ ថ្ងៃអង្គារ ២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារត្រួតពិនិត្យ និងទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួង ក្រុមការងារជញ្ជីងចល័ត និងអាជ្ញាធរដែនដីពាក់ព័ន្ធផងដែរ។ ក្នុងកិច្ចប្រតិបត្តិការនេះក្រុមការងារបានត្រួតពិនិត្យរថយន្តដឹកស្រូវ ដំឡូង ចំណីសត្វ ស្វាយ និងជ័រកៅស៊ូ ចំនួន៣២គ្រឿង ដោយបានរកឃើញរថយន្តចំនួន ២៩គ្រឿង

    November 18, 2020
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០១នាក់ទៀត និងមិនមានករណីជាសះស្បើយថ្មីនោះទេ។ ចំពោះអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍៣វិច្ឆិកា គឺគិតថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ចំនួនអ្នកជំងឺកូវីដ១៩ ដែលពាក់ព័ន្ធព្រឹត្តិការណ៍៣វិច្ឆិកា នៅសល់ចំនួន៣នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ហើយថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ជាថ្ងៃត្រូវធ្វើតេស្តលើកទី៤ សម្រាប់អ្នកពាក់ព័ន្ធព្រឹត្តិការណ៍៣វិច្ឆិកាទាំងអស់ ដើម្បីរួមគ្នាបញ្ចប់ស្ថានភាពចម្លងវីរុសកូវីដ១៩ នៃព្រឹត្តិការណ៍៣វិច្ឆិកា និងបញ្ជាក់ពីភាពមាន ឬគ្មានការចម្លងវីរុសកូវីដ១៩ ចំពោះបុគ្គលដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ កន្លងមកនេះ ហើយក៏សម្រាប់ការអាចបានវិលត្រឡប់ទៅកាន់ការរស់នៅធម្មតាតាមបែបគន្លងថ្មីវិញផងដែរ៕

    November 18, 2020
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០១នាក់ទៀត និងមិនមានករណីជាសះស្បើយថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីនេះ គឺជាស្ត្រីជនជាតិខ្មែរ អាយុ៤៩ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។ សូមអានព័ត៌មានលំអិតខាងក្រោម៖

    November 18, 2020