- Khmernote Media
- សង្គម
រាជធានីភ្នំពេញ៖ យោងតាមការបង្ហោះពីគណនីហ្វេស ប៊ុកពី Sophea Chan បានប្រាប់ពីរឿងដែលខ្លួនបានជួបប្រទះ ដែលធ្វើនាងភ័យតក់ស្លុតយ៉ាងខ្លាំង មិនដឹងថាខ្លួនជួបរឿងសំណាង រឺក៏ជួបរឿងស៊យនោះទេ នាងបានសរសេរថា៖ ខ្ញុំបានចេញពីធ្វើការនៅម៉ោង9:30pm ពីភ្នំពេញជិះមកផ្ទះនៅផ្លូវជាតិលេខ៥ មកដល់ត្រឹមគីឡូ10។ 🚛🚛 មានឡានធំមួយឈប់នៅកណ្តាលផ្លូវ ស្មានតែវាខូចហើយខ្ញុំក៏មិនបានចាប់អារម្មណ៍ក៏ជិះរៀងលឿនតិចព្រោះវាស្ងាត់ ហើយមិនបានចាប់អារម្មណ៍ទៀតក៏មិនដឹងថាមានខ្សែនៅខាងមុខពេលជិះដល់ក៏ទាក់ចំកណ្តាលមុខរៀងឈឺដែរ តែគិតថាជាខ្សែធម្មតាក៏ជិះទៅមុខទៀតរហូតដល់ផ្ទះ។ ពេលដោះម៉ាស់ចេញទើបដឹងថាខ្ញុំជិះទាក់ខ្សែភ្លើងឡើងខ្លោចម៉ាស់😟😟ទើបមានអារម្មណ៍ថាភ័យ ចេះសំណាងដែលមានម៉ាស់និងមួកសុវត្តិភាព។ កុំអីឆក់ស្លាប់បាត់😳😳 🙏🏻🙏🏻សូមបងៗ ដែលមានឡានធំៗបើបានជិះទាក់វាហើយសូមចុះមកអោយជាសញ្ញាផងព្រោះអ្នកជិះម៉ូតូគាត់មើលមិនសូវច្បាស់ទេសំរាប់ពេលយប់។
November 20, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ មន្ត្រីអាវុធហត្ថ២នាក់ បានរងរបួសធ្ងន់ ខណៈពេលកំពុងល្បាតតាមផ្លូវ ក៏ត្រូវរថយន្ត PRIUS បោះពួយលឿនដូចហោះ ទៅបុកបណ្ដាលឲ្យរងរបួសធ្ងន់២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកឯរថយន្តបង្កបានព្យាយាមបើករត់គេចខ្លួន ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដង្កោ តាមឃាត់បាន កាលពីវេលាម៉ោង០៣:២០នាទីទាបភ្លឺ ឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវ២១៧ ទល់មុខម៉ីគីវ៉េ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មន្ត្រីអាវុធហត្ថដែលជួបគ្រោះថ្នាក់បានជិះម៉ូតូម៉ាក HONDA DEGREE ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 1AO-6880 (បិទស្លាកសញ្ញាអង្គភាព អហ) អ្នកបើកបរមានឈ្មោះ ទ្រី ម៉េងស្រ៊ុន
November 20, 2020 - ព័ត៌មានជាតិ
នគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបបានករណីជួញដូរគ្រឿងញៀនជាង ១គីឡូក្រាម នៅរាជធានីភ្នំពេញ។ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនិយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ កាលពីថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២១:៤០នាទី កម្លាំងជំនាញ(ក៣) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំលោក ប្រុញ សាន
November 20, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ នគរបាលប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ បានចាប់ខ្លួនជនសង្ស័យម្នាក់ តាមដីកាតុលាការបទជួញដូរគ្រឿងញៀនជិត៤០គីឡូក្រាម កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលគ្មានលេខ ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នៅបន្ទប់ជួលខាងលើ ហើយក្រោយពីការចាប់ខ្លួនជនសង្ស័យ បានកម្លាំងនគរបាលខាងលើ បានធ្វើការឆែកឆេរបន្ទប់នេះភ្លាមៗដែរ តាមដីកាបង្គាប់ចេញដោក្រោមការចូលរួមដោយលោកប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ប៉ាន់ ប៉េរ៉ា អាយុប្រហែល៤០ឆ្នាំ។ នៅក្នុងការឆែកឆេរនេះ មានការចូលរួមដោយក្រឡាបញ្ជី កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ព្រមទាំងមន្ត្រីសាលាសង្កាត់ចោមចៅទី៣ លោកមេភូមិព្រៃជីសាក់ រួមនិងម្ចាស់ផ្ទះជួលផងដែរ។ កម្លាំងបានរកឃើញវត្ថុតាងជាច្រើន
November 20, 2020 - ព័ត៌មានជាតិ
កាលពីម្សិលមិញនេះនៅថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរឹទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត ហ្វតលេខ 2BJ-2235 ភ្នំពេញ ជាមួយម៉ូតូ ឌ្រីម នៅស្រុក អង្គរជ័យ កាលពីថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ នោះ ភាគីរថយន្ត និង ភាគីម៉ូតូ បានព្រមព្រៀងគ្នាហើយ ដោយខាងរថយន្ដហ្វតយល់ព្រមសងសំណងការខូចខាតទៅជនរងគ្រោះ សរុបចំនួន ៤០០០
November 20, 2020 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ តាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា បុរសវ័យ ២៨ឆ្នាំម្នាក់ដែលមានភរិយារួចហើយ តែបានឆ្លៀតប្រព្រឹត្តិសកម្មភាពចាប់រំលោភស្រ្តី ជាជនរងគ្រោះអាយុច្រើនជាងខ្លួន ០៧ឆ្នាំ កាលពីរាត្រីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅនៅឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង នោះបានបញ្ជាក់តាមរយៈទឹកមុខនិងសកម្មភាព នាប៉ុន្មានខែកន្លងមកនេះថា កុំចេះតែចង់ ហើយកុំចេះតែហ៊ានបើទោះបីជារំលោភគេបានសម្រេចមែន តែមិនស្រួលដូចការគិតនោះទេ ព្រោះត្រូវរត់គេចខ្លួនពីមូលដ្ឋាន០៥ កន្លែងមកហើយនៅតែគេចមិនរួចទៀត។ តាមសេចក្តីរាយការណ៍ពីអធិការនគរបាលស្រុកសំពៅលូន លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន បានឱ្យដឹងថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៧ និង៥៥នាទី កម្លាំងនគរបាលរបស់លោក
November 20, 2020 - កូវីដ-១៩
នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីករណីជាសះស្បើយចំនួន០៣នាក់ និងមិនមានករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកជាសះស្បើយទាំង០៣នាក់នោះ គឺជាបុរសជនជាតិប៉ាគីស្ថាន អាយុ៣៥ឆ្នាំ ធ្វើដំណើរមកពីប្រទេសឥណ្ឌា, បុរសជនជាតិខ្មែរ អាយុ២៩ឆ្នាំ ស្នាក់នៅខេត្តកណ្តាល និងបុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំ ស្នាក់នៅខេត្តតាកែវ ដែលអ្នកទាំង២បានធ្វើដំណើរមកពីប្រទេសជប៉ុន។ សូមអានព័ត៌មានលំអិតខាងក្រោម៖
November 20, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ MoEYS Cambodia បានបញ្ជាក់ពីតារាងប្រព្រឹត្តទៅនៃវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម សម័យប្រឡងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ។ + សម្រាប់សិស្សដែលចាប់យកខាងវិទ្យាសាស្ត្រ – ពេលព្រឹក៖ ម៉ោង០៧:៣០ ដល់ម៉ោង ៨:៣០ ប្រវត្តិវទ្យា (៦០នាទី) ម៉ោង០៩:០០ ដល់ម៉ោង ១០:៣០ ជីវវិទ្យា (៩០នាទី) – ពេលរសៀល៖ ម៉ោង១៤:០០ ដល់ម៉ោង ១៥:៣០ គីមីវទ្យា (៩០នាទី) ម៉ោង១៦:០០ ដល់ម៉ោង ១៧:០០
November 19, 2020 - ព័ត៌មានជាតិ
ខេត្តកណ្តាល៖ យោងតាមការចុះផ្សាយរបស់ មន្រ្តីសាខា ក.ប.ប បានឲ្យដឹងថា នៅថ្ងៃពុធ ៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មន្រ្តីសាខា ក.ប.ប. ខេត្តកណ្តាល ដោយមានការសហការពី អាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ៣៥ទីតាំង នៅតាមបណ្តោយផ្លូវលេខ២១ ចំនួន ២៥ស្ថានីយ/ដេប៉ូ, នៅសង្កាត់រការខ្ពស់ និងព្រែកគយ ស្រុកស្អាង ចំនួន ០៤ស្ថានីយ/ដេប៉ូ និងនៅស្រុកកៀនស្វាយ ចំនួន ០៦ស្ថានីយ/ដេប៉ូ។
November 19, 2020 - ព័ត៌មានជាតិ
កាលពីពេលកន្លងទៅថ្មីៗនេះ អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទាក់ទងនឹងខ្សែវីដេអូខ្លីមួយអំពីក្មេងស្រីម្នាក់សម្បូរខ្មៅស្រអែម រស់នៅខេត្តមណ្ឌលគិរី មានសមត្ថភាពច្រៀងបានយ៉ាងពិរោះរណ្តំ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងស្រីរូបនេះមានឈ្មោះ យ៉ង់ ស្រីនីត អាយុ១១ឆ្នាំ ជាសិស្សថ្នាក់ទី៥ ហើយទៅថ្ងៃអនាគតប្អូនស្រីចង់ក្លាយជា គ្រូបង្រៀន និងតារាចម្រៀង នេះបើយោងតាមការឲ្យដឹងរបស់គណនីហ្វេសប៊ុក ញុិល ថែធួន។ នាពេលថ្មីៗនេះ ឧកញ៉ាចិត្តធ៌មស្រី ចាន់ថន បានធ្វើដំណើរទៅដល់ខេត្តមណ្ឌលគិរី ដើម្បីទៅជួបសួរសុខទុក្ខប្អូនស្រី និងផ្តល់អំណោយដល់ប្អូនស្រី។ ឧកញ៉ា ស្រី ចាន់ថន បានឲ្យដឹងថា៖ “ខេត្ត មណ្ឌលគីរី 🌲 ប្អូនស្រីពិតជាឆ្លាតណាស់ហើយនឹងឈ្លាសវៃ ខ្ញុំពិតជាសប្បាយរីករាយដែលបានស្កាត់មកមើលជីវភាពរស់របស់គ្រួសារប្អូនស្រី❤️🇰🇭 ខ្ញុំបាទ បានចុះមកដល់ផ្ទះរបស់ប្អូនស្រី យ៉ុង
November 19, 2020









