Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តកោះកុង៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវេលាម៉ោង​ ៨និង២០នាទី លើផ្លូវជាតិ៤៨ចន្លោះគីឡូម៉ែត្រលេខ ៩៧-៩៨​ ស្ថិតក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តសណ្តោងរឺម៉ក់​ បុកជាមួយរថយន្តសាំងយ៉ុង​ (ទិសដៅបញ្ច្រាស់គ្នា)​ ដោយសារ​តែរថយន្តសណ្តោងចុះចំណោតចូលទៅបុកពីមុខរថយន្តសាំងយ៉ុង។ រថយន្តបង្កម៉ាកហុីយនដាយប្រភេទសណ្តោងរឺម៉ក ពណ៌សក្បាលពាក់ស្លាកលេខ ភ្នំពេញ ៣C-៥៥៤៣​ និងរឺម៉កសណ្តោងពាក់ស្លាកលេខ​ ភ្នំពេញ៤A-២៨៣៦​ អ្នកបើកមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួនបាត់) ទិសដៅពីភ្នំពេញទៅកោះកុង​ បុកចំពីមុខរថយន្តម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ​ កោះកុង២B.៨៥៨៧​ (ទិសដៅពីកោះកុងទៅកំពត) បើកបរដោយឈ្មោះ​ តឹប​ លេស ភេទប្រុស អាយុ៥១ឆ្នាំ

    November 22, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ ៖ បន្ទាប់ពីបាត់ម៉ូតូកាលពីយប់ លុះព្រលឹមឡើងទើបជនរងគ្រោះដឹងថាបាត់ ក៏ឆែកមើលតាមប្រព័ន្ធ GPS ក៏រកម៉ូតូរបស់ខ្លួននៅកន្លែងផ្ញើម៉ូតូមួយកន្លែង នៅក្រោយមន្ទីរពេទ្យកាល់ម៉ែត្រ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រហែល១០ព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ជនរងគ្រោះឈ្មោះ យុន វិរះ ភេទប្រុស អាយុ១៩ ឆ្នាំ ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បានឱ្យដឹងថា ខ្លួនបានបាត់ម៉ូតូ១គ្រឿង ម៉ាកហុងដាប៊ិត ពណ៌ក្រហម ស៊េរី ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1IM-3686

    November 22, 2020
  • ព័ត៌មានជាតិ

    ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ នាថ្ងៃទី២០ ខែ​វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៩និង០០ នាទី បានសហការជាមួយ លោកវរសេនីយ៍ទោ ប៉ុន សំអុលឧត្តម នាយរងការិយាល័យ ស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញចេញ ជនជាតិចិនចំនួន ០២នាក់ តាមជើងយន្តហោះចេញលេខ LQ908 (KOS-CAN) ឲ្យចេញផុតពីប្រទេស និងប្រថាប់ត្រាហាមចូលព្រះរាជាណាចក្រកម្ពុជា រយៈពេល ០៣ឆ្នាំ។ នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ជនជាតិចិនទាំង ០២នាក់នេះ មាន ១. ឈ្មោះ SHI LIBAO

    November 22, 2020
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០១នាក់ទៀត និងមិនមានករណីជាសះស្បើយថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីនេះ គឺជាបុរសជនជាតិខ្មែរ អាយុ២៧ឆ្នាំ មានអាសយដ្ឋាននៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី៤ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក គឺវិជ្ជមានវីរុសកូវីដ១៩។ សូមអានព័ត៌មានលំអិតខាងក្រោម៖

    November 22, 2020
  • សង្គម

    នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើការស្ទាក់ឃាត់រថយន្ត Jeep មួយគ្រឿងពាក់ផ្លាកលេខ 2BI-3889 ដើម្បីចាប់ខ្លួនអ្នកលក់ផលិតផលតាមអនឡាញម្នាក់ឈ្មោះ ទ្រី សុផានិត អាយុ៣៩ឆ្នាំ ស្ថិតនៅតាមផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការចាប់ខ្លួននេះ បានធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ហម ម៉េងសែ អនុប្រធាន និងជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ ក្រោយមកអ្នកស្រី ទ្រី សុផានិត ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ហើយស្រាប់តែដួលសន្លប់និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗ។ រយៈពេលមួយសប្តាហ៍នៅមន្ទីរពេទ្យ អ្នកស្រី ទ្រី សុផានិត ក៏បានទទួលស្គាល់កំហុសរបស់ខ្លួន

    November 21, 2020
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ ករណីចោរលួចលុយនឹងខ្សែកលោកយាយអាយុ 88ឆ្នាំ ត្រូវជាប់អន្ទាក់ប៉ូលីសក្រុងតាខ្មៅថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៩និង៣០នាទី ចំណុចភូមិស្វាយពងអង្រ្កង សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះ ១នាក់មានឈ្មោះ ហាក់ អៀង ភេទស្រី អាយុ៨៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជរា ទីលំនៅភូមិសង្កាត់កើតហេតុ ចំណេកជនសង្ស័យ ១នាក់ ឈ្មោះ ស៊ុន រ៉ូសេត ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ថ្នាំខ្មែរមានទីលំនៅភូមិសន្សំកុសល្យ១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ សង្កាត់កើតហេតុ (ឃាត់ខ្លួន)។ លោកព្រឹម

    November 21, 2020
  • ព័ត៌មានជាតិ

    ខេត្តកំពង់ធំ៖ សមាជិកក្រុមម៉ូតូធំម្នាក់ បានបើកម៉ូតូទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ បណ្តាលអោយស្លាប់ទាំង២នាក់យ៉ាងអាណោចអាធ័ម។ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងកាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចមុខវត្តទួលវិហារ ស្ថិតក្នុងឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។ យោងតាមគណនីហ្វេសប៊ុកម្នាក់ឈ្មោះ Nara Kim បានបង្ហោះសារមួយយ៉ាងរន្ធត់ថា «ផ្លូវស្រុកយើងមិនអំណោយផលក្នុងការជិះម៉ូតូធំលឿនៗ បែបនេះទេ ហានិភ័យខ្ពស់ណាស់ បុកគ្នានៅមុខវត្តទួលវិហារ ស្រុកសន្ទុក ខេត្តកំពង់ធំ ម្ចាស់ម៉ូតូ អា Dream បានស្លាប់បាត់ហើយ ប្រពន្ធរបស់អ្នកស្លាប់យំឱបប្តីឱ្យងើបឡើងព្រោះកូនៗនៅតូចណាស់ ខ្ញុំឮបែបនេះទឹកភ្នែកក៏ធ្លាក់ចុះមកដី ម្ចាស់ម៉ូតូធំនៅដង្ហើមចង្រិត មានតែជូនពរឱ្យរួចផុតជីវិតនេះផង ហើយសូមបងប្អូនដែលចូលចិត្តជិះម៉ូតូធំជាក្រុមៗ ហើយជិះលឿនរាងរាល់ចុងសប្តាហ៍ពីភ្នំពេញទៅសៀមរាបម៉ូតូធំរាប់រយគ្រឿងនោះ អាចគិតពិចារណាឡើងវិញផង កុំព្រោះតែការសប្បាយរបស់យើងធ្វើឱ្យប៉ះពាល់ជីវិតរបស់អ្នកដ៏ទៃ

    November 21, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ សេចក្ដីរាយការណ៍បឋមបានអោយដឹងថា មានករណីចោរលួចកាច់កម៉ូតូ មួយគ្រឿងម៉ាក Zoomer-X នៅក្នុងសង្កាត់បឹងត្របែក យកទៅលាក់ទុកក្នុងផ្ទះខ្មោចបានតែ៤ម៉ោង ត្រូវបានកម្លាំងនគរបាលខណ្ឌចំការមន ដឹកនាំដោយលោក វរសេនីយ៍ទោ ផន អូន អធិការរងទទួលផែនព្រហ្មទណ្ឌ ចុះបង្ក្រាបនិងឃាត់ខ្លួនបក្ខពួកប្រុសស្រី៤នាក់ យកទៅសាកសួរចំណែកឯជនល្មើសដែលជាអ្នកធ្វើសកម្មភាព បានរត់គេចខ្លួនបាត់ស្រមោល។ ការឃាត់ខ្លួននេះធ្វើឡើងនៅចំណុច ផ្ទះខ្មោចមួយកន្លែង ផ្លូវលំ ជិតអតីតក្រុមហ៊ុនqb សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន នៅវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ ដោយ៖ បងម៉េង ខ្មែរណូត

    November 21, 2020
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យឈ្មោះ ក្រេម គ្រឿន ដែលមានរហស្សនាមថា “អធិការ គ្រឿន” និងបក្ខពួកម្នាក់ ដែលជាក្រុមល្បីខាងប្រើអំពើហិង្សារ នៅតាមពិធីបុណ្យផ្សេងៗ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាប់ខ្លួនបានហើយ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ ជនសង្ស័យមានឈ្មោះ ក្រេម គ្រឿន អាយុ១៩ឆ្នាំ ដែលមានរហស្សនាមថា «អធិការ គ្រឿន» និងឈ្មោះ រ៉ុន ជីវ៉ា អាយុ១៩ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក អ៊ី សាវិញ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ។ ជនសង្ស័យទាំង២នាក់ជាប់ចោទពីបទ

    November 21, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងថា នៅថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០២០ ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតស្រាល​ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ដែល​ជាប្រធានសាខាធនាគារភ្នំពេញពាណិជ្ជ​ សាខាផ្សារថ្មី ពាក់ព័ន្ធករណី បំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ធនាគារភ្នំពេញពាណិជ្ជ(ទូATM) ត្រង់ចំណុចផ្លូវព្រះសុីសុវត្ថិ​ កែងផ្លូវ១១០​ សង្កាត់វត្តភ្នំ​ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃ១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ កម្លាំងជំនាញការិយាល័យព្រហ្ឌកំរិតស្រាល​ ដឹកនាំដោយលោកឧ.ទោ​ ប៉ាល់​ សុធី​ អនុប្រធាន​នាយកដ្ឋានទទួលផែន​ បានធ្វើការស្រាវជ្រាវស៊ើបអង្កេត ឈានដល់ការកំណត់មុខ​

    November 21, 2020