Khmernote Media
  • ព័ត៌មានជាតិ

    (ខេត្តស្វាយរៀង)៖ នៅថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ មន្រ្តីសាខា ប.ក.ក. ខេត្តស្វាយរៀង ដោយមានការសហការជាមួយពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ម្ហូបអាហារវេចខ្ចប់ស្រាប់ នៅផ្សារស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារចំនួន ២៦គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។ ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនរូមមាន៖ – ពពុះសណ្តែក

    November 25, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានបញ្ជាក់ឲ្យដឹងថា អង្គការសមាគមអភិរក្សសត្វព្រៃ ហៅកាត់ WCS ៖ អ្នកភូមិពូចារនៅខេត្តមណ្ឌលគិរី បានប្រទះឃើញដំរីព្រៃមួយហ្វូង ខណៈពេលដែលពួកគាត់កំពុង ប្រមូលផលអនុផលព្រៃឈើនៅក្នុងភាគខាងត្បូងនៃ ដែនជម្រកសត្វព្រៃកែវសីមា។ អង្គការ WCS នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ បានបញ្ជាក់ដោយដកស្រង់សម្តីអ្នកភូមិថា កាប្រទះឃើញដំរីព្រៃមួយហ្វូងនេះ កាលពីចុងខែតុលា ហើយនៅពេលពួកគាត់ បានឃើញហ្វូងដំរីទាំងនោះភ្លាម ពួកគាត់បានប្រញាប់ប្រញាល់រត់ឡើងលើ ដើមឈើដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។ ក្នុងខណៈនោះ លោក ពឿន កឿន ជាអ្នកភូមិម្នាក់ក្នុង ក្រុមនោះដែរ បានយកទូរស័ព្ទឆ្លាតវៃរបស់លោកថតសកម្មភាព សត្វដំរីទាំងនេះ កំពុងស៊ីឫស្សី និងដើរឆ្លងកាត់ក្រោមដើមឈើ

    November 24, 2020
  • ព័ត៌មានជាតិ

    នៅមុននេះបន្តិចលោកហេង ឡុង ដែលជាប្រធានសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម បានបង្ហោះនៅលើហ្វេសបុកឲ្យដឹងថា លោកព្រាប សុវត្ថិ ត្រូវបានអ្នកមានអំណាច រំលោភយកដីទាំងអយុត្តិធម៌ ខាងក្រោមនេះគឺជាខ្លឹមសារទាំងស្រុងដែលដកស្រង់ចេញពីហ្វេសបុករបស់លោកហេង ឡុង ៖ “លោក ព្រាប សុវត្ថិ ត្រូវបានអ្នកមានអំណាច លោក ម៉ៅ ធនារក្ស បងប្រុសអភិបាលខេត្តពោធិ៍សាត់រំលោភយកដីទាំងអយុត្តិធម៌!នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ឈ្មោះ ផូ សំណាង (ជាម្តាយលោក ព្រាប សុវត្ថិ)តំណាងអោយលោកព្រាប សុវត្ថិ បានទិញដីពីប្រជាពលរដ្ឋម្ចាស់ដើម ចំនួន៥ ម្ចាស់ មានទំហំសរុប ជាង ១៩

    November 24, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យប់ស្ងាត់សូមប្រុងប្រយ័ត្ន! បុរសបើករថយន្តព្រូសមួយគ្រឿង បត់ឆ្វេងឆ្លងផ្លូវ មិនប្រយ័ត្នស្រាប់តែត្រូវបុរសម្នាក់ជិះម៉ូតូយ៉ាងលឿនទៅបុកពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង០២:៥០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមផ្លូវ១០០៧ កែងផ្លូវ១៩៦៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ក្រុមការងារ យើងដឹងថា នៅមុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿង ម៉ាកតូយូតាព្រូស (TOYOYA PRIUS) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Y-8758 ធ្វើដំណើរតាមបណ្ដោយផ្លូវ១០០៧ ទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃមកផ្លូវ១៩៦៦ ខណៈនោះក៏មានបុរសម្នាក់ ជិះម៉ូតូម៉ាកឌ្រីមសង់មួយគ្រឿង ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IL-8925

    November 24, 2020
  • សុខភាព

    ​តាម​ការ​ចុះ​ផ្សាយ​ពី​ខាង​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​ឲ្យ​ដឹង​ថា ប្រជាជននៃប្រទេសមួយចំនួននៃតំបន់អាស៊ីក៏ដូចជាកម្ពុជា នៅមានទម្លាប់ប្រើប្រាស់ឱសថបុរាណក្នុងការព្យាបាលជំងឺ។ ប្រម៉ាត់ត្រីត្រូវបានគេចាត់ទុកជាឱសថមួយប្រភេទសំរាប់បំប៉នសុខភាព ជំនួយភ្នែក ព្យាបាលគ្រុនក្ដៅឬជំងឺហឺតជាដើម។ ប្រម៉ាត់ត្រីប្រភេទខ្លះមានផ្ទុកនូវសារធាតុពុលមួយចំនួនដូចជា សារធាតុ 5α cyprinol sulfate ដែលអាចផ្ដល់គ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព។ ក) ប្រភេទត្រីមានប្រម៉ាត់ពុល៖ ត្រីដែលមានប្រម៉ាត់ពុលមានច្រើនប្រភេទ ប៉ុន្តែនៅប្រទេសកម្ពុជាប្រម៉ាត់ត្រីដែលតែងបង្កការពុលញឹកញាប់មាន ២ប្រភេទគឺ: – ប្រម៉ាត់ត្រីក្អែក – ប្រម៉ាត់ត្រីត្រសក់ ខ) រោគសញ្ញា៖ កម្រិតនៃការពុលអាស្រ័យនឹងបរិមាណដែលបានបរិភោគ។ អ្នកជំងឺភាគច្រើនកើតមានអាការៈឈឺពោះខ្លាំង ក្អួត រាគ នៅប៉ុន្មានម៉ោងក្រោយបរិភោគ។ ៤៨ ទៅ ៧២ម៉ោងក្រោយ អ្នកជំងឺចាប់ផ្តើមមានរោគសញ្ញានៃការពុលតម្រងនោមដូចជា ហើម នោមតិចឬគ្មានទឹកនោម

    November 24, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យ៉ាងហោចណាស់ មនុស្ស១៣នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីបើកបរក្នុងស្ថានភាពស្រវឹង និងបុរសម្នាក់ទៀតត្រូវបានឃាត់ខ្លួន ដោយសារតែមិនព្រមសហការជាមួយសមត្ថកិច្ចក្នុងការធ្វើតេស្តជាតិអាល់កុល នៅគោលដៅ ត្រួតពិនិត្យ និងអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោកថ្មី នៅចំណុចមុខប៉ុស្តិ៍ នគរបាលចាក់អង្រែក្រោម ផ្លូវជាតិលេខ២ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ សូមជម្រាបជូនថា លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា «ឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់យ៉ាងច្បាស់

    November 24, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា កម្ពុជា ផ្ដល់ម៉ាសចំនួន២លាន និងសម្ភារៈវេជ្ជសាស្ត្រមួយចំនួនទៀត ជូនដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពដ៏យូរអង្វែង ក៏ដូចជាការរួមដៃគ្នាជាមួយ លោកជំទាវ ប្រធានរដ្ឋ ក្នុងកិច្ចខិតខំប្រឹងប្រែងបង្ការការរីករាលដាលជំងឺកូវីដ១៩ តាងនាមនៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមធ្វើការបរិច្ចាគនូវម៉ាសចំនួន២លាន និងសម្ភារៈវិជ្ជសាស្រ្តមួយចំនួនទៀត ដូចមានក្នុងបញ្ជីរាយនាម ជូនដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា។ ទន្ទឹមនឹងនេះខ្ញុំចាត់តាំង ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា នាំយកអំណោយម៉ាស និងសម្ភារវេជ្ជសាស្ត្រទាំងនេះ ទៅប្រគល់ជូនរដ្ឋាភិបាលមីយ៉ាន់ម៉ា តាមរយៈយន្តហោះពិសេស នៅថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២០ខាងមុខនេះ។ ជាមួយនឹងការខិតខំរួមគ្នា ខ្ញុំមានជំនឿយ៉ាងមុតមាំថា

    November 24, 2020
  • ព័ត៌មានជាតិ

    ខេត្តក្រចេះ៖ យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងថា មនុស្សប្រុស ស្រី ក្មេង ចាស់យ៉ាងហោចណាស់៤នាក់ បានរងរបួសលើរាងកាយ ខណៈពួកគាត់បានជួបហេតុការណ៍ផ្ទុះមួយចេញភ្នក់ភ្លើង នៅពេលដែលកំពុងជួបជុំគ្នាអាំងភ្លើងកម្តៅខ្លួននៅក្បែរផ្ទះស្ថិតក្នុងភូមិស្រែជិះ ឃុំស្រែជិះ ស្រុកសំបូរ កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។ នគរបាលនៅមិនទាន់កំណត់ថា ការផ្ទុះចេញពីភ្នក់ភ្លើងនេះ ផ្តើមចេញពីផ្ទុះដោយគ្រាប់យុទ្ឋភ័ណ្ឌឬក៏ផ្ទុះកំប៉ុងហ្គាសនៅឡើយនោះទេ។ តែយ៉ាងណាហេតុការណ៍នេះ ក៏មិនបណ្តាលអោយមនុស្សរងរបួសធ្ងន់នោះដែរ៕

    November 24, 2020
  • ព័ត៌មានជាតិ

    ស្រុកសំរោង៖ យោងតាមការបញ្ជាក់ពី ឣធិការរដ្ឋាននគរបាល ស្រុកសំរោង បានឲ្យដឹងថា នៅថ្ងៃចន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១និង៣០នាទី រំលងអាធ្រាត្រ។ ដោយមានការចង្អុលបង្ហាញនិង បញ្ជាផ្ទាល់ពី ឯកឧត្តមស្នងការនគរបាលខេត្តតាកែវ លោកវរសេនីយ៍ឯក ភី ឆុន អធិការនគរបាលស្រុកសំរោង បានដឹកនាំកម្លាំងអធិការដ្ឋាន បានបង្ក្រាបករណីធ្វើឱ្យខូចខាតដោយចេតនា(គប់កញ្ចក់ឡាន) នៅចំណុចលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រ ៦៣-៦៤ ស្ថិតនៅភូមិឈូកសខាងត្បូង ឃុំសិង្ហ ស្រុកសំរោង ខេត្តតាកែវ

    November 24, 2020
  • សង្គម

    កាលពីពេលកន្លងទៅថ្មីៗនេះ អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទាក់ទងនឹងខ្សែវីដេអូខ្លីមួយអំពីក្មេងស្រីម្នាក់សម្បូរខ្មៅស្រអែម រស់នៅខេត្តមណ្ឌលគិរី មានសមត្ថភាពច្រៀងបានយ៉ាងពិរោះរណ្តំ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងស្រីរូបនេះមានឈ្មោះ យ៉ង់ ស្រីនីត អាយុ១១ឆ្នាំ ជាសិស្សថ្នាក់ទី៥ ហើយទៅថ្ងៃអនាគតប្អូនស្រីចង់ក្លាយជា គ្រូបង្រៀន និងតារាចម្រៀង នេះបើយោងតាមការឲ្យដឹងរបស់គណនីហ្វេសប៊ុក ញុិល ថែធួន។ យោងតាមគណនីហ្វេសបុករបស់នាយពាក់មី បានឲ្យដឹងថាពេលនេះប្អូនស្រី យ៉ង់ស្រីនិត ត្រូវបានលោកឧកញ៉ា ស្រី ចាន់ថន ទទួលជាកូនធម៌ និងអ្វីដែលរំភើបទៀតគឺឪពុករបស់ប្អូនស្រី លោកឧកញ៉ាបានផ្តល់ការងារធ្វើឲ្យទៀត នាយពាក់មីបានបន្ថែមថា៖ “អបអរសាទរ​ ​ស្រីនីត​ ​ត្រូវបានលោកឧកញ៉ា ​ស្រីចាន់ថន​ ទទួលជាកូនធម៌​ ដោយលោកផ្តល់កន្លែងស្នាក់នៅ​ អោយការងារឪពុកស្រីនីតធ្វេី​

    November 24, 2020