- Khmernote Media
- ព័ត៌មានជាតិ
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដែលអង្គភាពសារព័ត៌មានខ្មែរណូត ទើបទទួលបាននាពេលថ្មីៗនេះបានអោយដឹងថា ក្រសួងសុខាភិបាលនឹងអនុវត្តវិធានការថ្មី ទាក់ទងទៅនឹងអ្នកដំណើរចូលមកកាន់កម្ពុជា អ្នកធ្វើចត្តាឡីស័ក ក៏ដូចជាអ្នកដែលបានឆ្លងជំងឺកូវីដ-១៩ ដោយការអនុវត្តវិធានការថ្មីនេះ ត្រូវបានចំណារឯកភាពពីសម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន។ នៅក្នុងសេចក្តីប្រកាសព័ត៌មាននេះដែរ អ្វីដែលកត់សំគាល់នោះគឺ អត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ នឹងត្រូវធ្វើការបង្ហាញជាផ្លូវការនៅលើបណ្តាញផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល ដើម្បីងាយស្រួលក្នុងស្វែងរកអ្នកពាក់ព័ន្ធអោយបានឆាប់រហ័សជាងនេះ ក៏ដូចជាបង្កលក្ខណៈងាយស្រួលឱ្យអ្នកពាក់ព័ន្ធធ្វើការបង្ហាញខ្លួន និងចេញមកទាក់ទងក្រសួងសុខាភិបាល។ សូមអានសេចក្តីប្រកាសព័ត៌មាននៅខាងក្រោមនេះ៕
December 4, 2020 - កូវីដ-១៩
ភ្នំពេញ៖ យោងតាមការបញ្ជាក់ពីលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានប្រាប់សារព័ត៌មានក្នុងស្រុកនាល្ងាចថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ នេះ ឲ្យដឹងថា ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ នៅលើខ្លួនបុគ្គលិកហាង Pedro ចំនួន៦រូបថែមទៀត។ ចំណែកហាងលក់សំលៀកបំពាក់ Pedro នៅផ្លូវព្រះសីហនុ ត្រូវបានអាជ្ញាធរសម្រេចធ្វើការបិទបណ្តោះអាសន្ន។ គួរបញ្ជាក់ផងដែរថា គិតត្រឹមល្ងាចថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ បុគ្គលិកនៅហាងសំលៀកបំពាក់ Pedro ផ្លូវព្រះសីហនុ ចំនួន០៧នាក់ហើយ ត្រូវបានក្រសួងសុខាភិបាលធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩៕
December 4, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិធ្ងន់(ក៥) នៃនាយកដ្ឋាននគបាលព្រហ្មណ្ឌ ក្រសួងមហាផ្ទៃ ចុះដឹកនាំសហការជាមួយអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ក្របួចបានជនសង្ស័យ កាច់កញ្ចក់ រថយន្តសេរីទំនើប យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ រួមទាំងគ្រឿងញៀនមួយកញ្ចប់ ជនសង្ស័យនេះធ្វើសកម្មភាពច្រើនលើកហើយ ហើយកំលាំងជំនាញក៏តាមយូហើយដែរ។ ពេលនេះកំណត់មុខសញ្ញាបាន ទើបព័ទ្ធចាប់យកតែម្តងពេលនេះបានប្រគល់អោយប៉ូលិសនគបាលរដ្ឋបាលបឹងកក់មួយ ចាត់ការតាមនិតិវិធី។ វត្ថុតាងរួមមាន កញ្ចក់ឡាន Raptor2021 ម៉ូតូស៊ីរូស មួយគ្រឿង និងគ្រឿងញៀនមួយកញ្ចប់ ៕ ប្រភព៖ Dyamong Mony
December 4, 2020 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ មហាគ្រួសារតាខ្មៅ បានឲ្យដឹងពីករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងតៃកុងរថយន្តធំ (សិត្បូ) ដាច់ហ្វ្រាំងរ៉េចង្កូតបុកអ្នកជិះកង់ម្នាក់បាក់ជើងស្តាំ គ្រោះថ្នាក់ចរាចរណ៍នេះកើតហេតុនៅថ្ងៃសុក្រ ០៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៦ និង៣០នាទី ត្រង់ចំណុចខាងមុខច្រកចូលបន្ទាយសុវត្ថិភាពK12 លើផ្លូវជាតិលេខ២១ ស្ថិតនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ រវាងរថយន្ត និងកង់(អ្នកជិះកង់ហាត់ប្រាណ) បណ្ដាលឲ្យរងរបួសបាក់ភ្លៅខាងស្ដាំ ប្រុស ០១នាក់។ ឃាត់ខ្លួនអ្នកបើកបររថយន្ត ០១ នាក់ មានឈ្មោះ ផួយ
December 4, 2020 - ព័ត៌មានជាតិ
(ខេត្តព្រះសីហនុ)៖ នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ នេះ បន្ទាប់ពីទទួលបានការស្នើសុំកិច្ចសហការពីសាខាគយ និងរដ្ឋាករកម្ពុជា មន្ត្រីសាខា ក.ប.ប. ខេត្តព្រះសីហនុ សហការគ្នាត្រួតពិនិត្យ និងវាយតម្លៃគុណភាពផលិតផលឱសថបំប៉នសុខភាព មានប្រភពមកពីប្រទេសក្រៅចំនួន ៤ទូកុងតៃន័រ របស់ក្រុមហ៊ុន JIN HAE INVESTMENT CO.,LTD។ ក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានត្រួតពិនិត្យលើផលិតផលឱសថបំប៉នសុខភាពរួមមាន៖ -OCTA-Z ចំនួន ៣០ប៉ាឡែត ស្មើនឹង ១២៦កេស -CHANGE ចំនួន
December 4, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលខណ្ឌកំបូល បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះគណនីហ្វេសបុកមួយឈ្មោះថា San San ដែលបានផុសថា “ផ្អាកថ្ងៃទី០១ ដល់ថ្ងៃ១៥ ផាកថ្ងៃ២ ? ឆ្កែសុទ្ធ !!!” ជាក់ស្តែងករណីនេះកើតឡើងតាំងពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែអ្នកត្រូវបានពិន័យ ចូលមកបង់ការផាកពិន័យ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០។ ម្យ៉ាងវិញទៀតការចុះផ្សាយព័ត៌មានមិនពិត និងជេរប្រមាទមកលើសមត្ថកិច្ចរបស់ម្ចាស់គណនីហ្វេសបុកនេះ គឺមានលក្ខណៈមើលងាយមកលើមន្ត្រីអនុវត្តច្បាប់ និងក្នុងគោលបំណងបង្ខូចកិត្តិយសរបស់សមត្ថកិច្ច ក៏ដូចជាធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។ តាមពិតករណីនេះ គឺជាការចាប់ផាកពិន័យបុរសម្នាក់ដែលបើកបរម៉ូតូក្នុងស្ថានភាពស្រវឹង តាំងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០
December 4, 2020 - ព័ត៌មានជាតិ
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ដើម្បីឆ្លើយតបតាមតម្រូវការចាំបាច់របស់ក្រសួងសុខាភិបាល ក្នុងការយកទីតាំងពហុកីឡាដ្ឋានជាតិសម្រាប់ប្រមូលសំណាកធ្វើតេស្តលើកទី២ នៃព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ក្រសួងអប់រំ យុវជន និងកីឡា សម្រេចផ្អាកការហាត់ប្រាណ ការលេងកីឡា ការហាត់ហ្វឹកហ្វឺនកីឡាគ្រប់ប្រភេទ និងការចេញ-ចូលក្នុងបរិវេណពហុកីឡាដ្ឋាន ចាប់ពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០។ បុគ្គលិកអប់រំដែលមានទីតាំងបម្រើការងារក្នុងបរិវេណពហុកីឡាដ្ឋានជាតិ ត្រូវបន្តធ្វើការតាមអនឡាញ។ គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា សរុបទាំងអស់បានចំនួន ៩,៧៩៣នាក់ ដោយក្នុងនោះមាន២៣នាក់មានវិជ្ជមានកូវីដ១៩៕
December 4, 2020 - កូវីដ-១៩
(អន្តរជាតិ)៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer បានបង្ហាញថា នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០នេះ សហរដ្ឋអាម៉េរិក បានរកឃើញករណីឆ្លងថ្មីសរុប ១៨៦,៦១០នាក់ និងអ្នកជំងឺសរុប ២,៤៩២នាក់ បានស្លាប់។ សូមបញ្ជាក់ផងដែររហូតមកដល់ពេលនេះ សហរដ្ឋអាម៉េរិក ឈរនៅកំពូលតារាងនៃចំនួនអ្នកឆ្លងច្រើនជាងគេ ដែលគិតត្រឹមព្រឹកនេះផងដែរ អាម៉េរិកមានមនុស្សសរុប ១៤,៥០៣,២៣០បានឆ្លង, ជាង២៨ម៉ឺននាក់ស្លាប់។ គួរបញ្ជាក់ផងដែរថា គិតត្រឹមម៉ោង ៦ និង៣០នាទីព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០នេះ ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់៦៥,៤៦៤,០៩៣ករណី ហើយក្នុងនោះមនុស្សសរុប
December 4, 2020 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ សំណាកអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ក្នុងខេត្តសៀមរាប គិតមកទល់ថ្ងៃទី០២ ខែធ្នូនេះ គឺលទ្ធផលអវិជ្ជមានទាំងអស់ ប៉ុន្តែថ្ងៃទី០៤នេះ នៅរាជធានីភ្នំពេញ មានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន០៤នាក់បន្ថែមទៀត ធ្វើឲ្យចំនួនកើតឡើងដល់សរុប ២៣នាក់។ យោងតាមបណ្ដាញទំនាក់ទំនងសង្គម « ហ្វេសប៊ុក » ផ្លូវការរបស់លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ បានសរសេរថា បន្ទាប់ពីបានយកសំណាកអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ក្នុងខេត្តសៀមរាប មកធ្វើតេស្ដចំនួន៣៦នាក់ នាថ្ងៃទី០២ ខែធ្នូ នេះ លទ្ធផលគឺអវិជ្ជមានទាំងអស់ ដូច្នេះក្នុងរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៩
December 4, 2020 - ព័ត៌មានជាតិ
កន្លងទៅមួយរយៈនេះ យើងសង្កេតឃើញក្រុមជនសង្ស័យឧស្សាហ៍ធ្វើសកម្មភាពលួចដោះផ្លាកលេខរថយន្ត ដែលចតចោទនៅតាមដងផ្លូវ ហើយសមត្ថកិច្ចនៅតាមមូលដ្ឋាននានាក៏បានខិតខំប្រឹងប្រែងតាមចាប់ក្រុមជនសង្ស័យទាំងនោះបានជារឿយៗផងដែរ។ ថ្មីៗនេះមានការចែកចាយតៗគ្នាជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងសកម្មភាពជនសង្ស័យម្នាក់ទៀតបានធ្វើសកម្មភាពលួចដោះផ្លាកលេខរថយន្តរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានទុកនៅមុខផ្ទះ។ ហេតុការណ៍នោះកើតឡើងនៅវេលាម៉ោង០៣ និង១៤នាទីរំលងអធ្រាត្រថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅជិតផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ យោងតាមការបញ្ជាក់ពីម្ចាស់គណនីហ្វេសប៊ុករូបនោះបានឲ្យដឹងថា ផ្លាកលេខដែលត្រូវបានជនសង្ស័យលួចដោះយកទៅនោះមានលេខ ភ្នំពេញ 2AO-7222។ ខាងក្រោមនេះគឺជាសកម្មភាពជនសង្ស័យកំពុងតែលួចដោះយកផ្លាកលេខរថយន្ត៖
December 4, 2020









