Khmernote Media
  • សង្គម

    កាលពីព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន១០នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយថ្មីចំនួន០១នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីនេះ គឺមាន០៦នាក់ជាបុគ្គលិកហាង Pedro (ក្រសួងបានបញ្ជាក់កាលពីម្សិលមិញ) ដែលជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា និង០៤នាក់ជាអ្នកដំណើរចូលមកកម្ពុជា មិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានោះទេ។ ថ្មីៗនេះផងដែរ នារីម្នាក់ដែលជាបុគ្គលិកហាង Pedro ដែលវិជ្ជមានកូវីដ១៩ បានបង្ហោះវីដេអូថ្មីមួយទៀតរៀបរាប់ពីស្ថានភាពសុខភាព ដោយគាត់បានបញ្ជាក់ថា មានអារម្មណ៍ក្តៅខ្លួន ឈឺក្បាល ធ្វើទុក្ខគ្រុនរងា តែកញ្ញានៅតែព្យាយាមជំនះឧបសគ្គនេះ ដើម្បីឆាប់ជាសះស្បើយ។ កញ្ញាក៏បានបញ្ជាក់ផងដែរថា កញ្ញាក៏បានដាក់ការសង្ស័យលើខ្លួនឯងថា មូលហេតុដែលកញ្ញាឆ្លងវីរុសកូវីដ១៩នេះ អាចបណ្តាលមកពីការធ្វេសប្រហែសរបស់កញ្ញា ដោយសារតែការលាងសំអាតដៃមិនបានស្អាតល្អ ហើយយកដៃនោះមកញីភ្នែក

    December 6, 2020
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០១នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយថ្មីចំនួន០១នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីនេះ ជាបុរសជនជាតិខ្មែរ ឈ្មោះ សាយ សៅសាង អាយុ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅជិតវត្តសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាបុគ្គលិកហាង Carl’s Jr Burger ទួលទំពួង ធ្លាប់រស់នៅជាមួយអ្នកជំងឺឈ្មោះ ញិល សុខកូឡា ភេទប្រុស អាយុ២២ឆ្នាំ មុនថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ធ្វើការនៅ Pedro

    December 6, 2020
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០១នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយថ្មីចំនួន០១នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីនេះ ជាបុរសជនជាតិខ្មែរ ឈ្មោះ សាយ សៅសាង អាយុ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅជិតវត្តសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាបុគ្គលិកហាង Carl’s Jr Burger ទួលទំពួង ធ្លាប់រស់នៅជាមួយអ្នកជំងឺឈ្មោះ ញិល សុខកូឡា ភេទប្រុស អាយុ២២ឆ្នាំ មុនថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ធ្វើការនៅ Pedro

    December 6, 2020
  • កូវីដ-១៩

    កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ ក្រសួងសុខាភិបាល បានរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន០២នាក់ ជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដែលអ្នកទាំង២នាក់ជាបងប្អូននឹងគ្នា ដោយម្នាក់ ជាបុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិកធនាគារចិន (កាណាឌីយ៉ា ផ្លូវព្រះមុន្នីវង្ស) រាជធានីភ្នំពេញ និងម្នាក់ទៀតជាស្ត្រីជនជាតិខ្មែរ អាយុ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ត្រូវជាប្អូនស្រីបង្កើតបុរសខាងលើ) ជាបុគ្គលិកធនាគារកាថេយូណៃធីត រាជធានីភ្នំពេញ។ ដោយសារតែបុគ្គលទាំង២នាក់នេះ ធ្លាប់មានប្រវត្តិចូលហាងសំលៀកបំពាក់ ZANDO ដូច្នេះមន្រ្តីសុខាភិបាល និងសមត្ថកិច្ចអំពាវនាវដល់អ្នកដែលធ្លាប់ចូលហាង ZANDO

    December 5, 2020
  • កូវីដ-១៩

    កាលពីរសៀលថ្ងៃមិញនេះ ក្រសួងសុខាភិបាល ប្រកាសឲ្យអ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយបុគ្គល ឆែម សុនីតា និង តាំង សេវេនអាប់ ត្រូវមកធ្វើតេស្តរកមេរោគកូវីដ-១៩ ភ្លាម ទោះជាចេញរោគសញ្ញាអ្វីក៏ដោយ។ ក្រសួងសុខាភិបាល បានអំពាវនាវដល់អ្នកដែលធ្លាប់បានប្រាស្រ័យទាក់ទងជាមួយនឹងស្ត្រីឈ្មោះ ឆែម សុនីតា និងបុរសឈ្មោះ តាំង សេវេនអាប់ ចាប់តាំងពីថ្ងៃទី១៤ ខែតុលា រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ។ បុគ្គលទាំង២នាក់គឺស្ត្រី ឆែម សុនីតា អាយុ៣០ឆ្នាំ និងបុរសឈ្មោះ តាំង សេវិនអាប់ អាយុ៤២ឆ្នាំ អាចឆ្លងវីរុសកូវីដ-១៩ មុនគេ

    December 5, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា៖ ក្រសួងសុខាភិបាល បានអំពាវនាវដល់អ្នកដែលធ្លាប់បានប្រាស្រ័យទាក់ទងជាមួយនឹងស្ត្រីឈ្មោះ ឆែម សុនីតា និងបុរសឈ្មោះ តាំង សេវេនអាប់ ចាប់តាំងពីថ្ងៃទី១៤ ខែតុលា រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ត្រូវមកធ្វើតេស្តរកមេរោគកូវី-១៩ បើទោះជាពុំមានចេញរោគសញ្ញាសង្ស័យក៏ដោយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបានចេញនៅរសៀលថ្ងៃនេះ។ សេចក្តីប្រកាសព័ត៌មាន ក៏បានបញ្ជាក់ថា បុគ្គលទាំង២នាក់គឺស្ត្រី ឆែម សុនីតា អាយុ៣០ឆ្នាំ និងបុរសឈ្មោះ តាំង សេវិនអាប់ អាយុ៤២ឆ្នាំ អាចឆ្លងវីរុសកូវីដ-១៩ មុនគេ និងជាករណីជាសះស្បើយ ក្រោយការបង្ករោគ ហើយនឹងដែលអាចជាប្រភពទី១

    December 5, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា – EDC បានឲ្យដឹងថា ថ្ងៃសៅរ៍ ៥រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០​ ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៦ (GS6-F12) មូលហេតុបណ្ដាលមកពីខ្លែងហោះប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ (២)ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រុមការងារបច្ចេកទេសបានធ្វើការយកខ្លែងចេញរួចរាល់ និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៤:៥៨នាទីរសៀល។ អគ្គិសនីកម្ពុជា សូមសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋមេត្តាកុំធ្វើការបង្ហោះខ្លែងនៅក្បែរគន្លងខ្សែបណ្តាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ។

    December 5, 2020
  • កូវីដ-១៩

    នៅមុននេះបន្តិច ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងស្តីពីការបន្តស្រាវជ្រាវរកប្រភព នៃការចម្លងវីរុសកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដោយតាមរយៈការពិភាក្សាក្នុងក្រុមការងារថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រុមស្រាវជ្រាវចម្រុះនៃនាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ជាមួយនឹងអ្នកជំនាញអង្គការសុខភាពពិភពលោក និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នោះក្រុមការងារអាចទាញការសន្តិដ្ឋានបានជាបន្តបន្ទាប់ ដោយផ្អែកលើ៖ ១-លំដាប់លំដោយនៃការចេញរោគសញ្ញា និងហេតុការណ៍សកម្មភាពទំនាក់ទំនងគ្នាក្នុងសង្គម ២-ការវិវត្តន៍នៃចំនួនមេរោគតាមបែបភីស៉ីអែរ (CPR Test) ៣-ទំនាក់ទំនងទទួលបានពីការវិភាគវត្ថុសំណាកអ្នកជំងឺបែបបំបែកបន្តៗគ្នា ៤-តាមការពិចារណាដោយហ្មត់ចត់នៃអង្គបដិបក្ខ ដោយពិនិត្យលើវត្ថុសំណាកឈាមរបស់អ្នកជំងឺ ក្រសួងបានឲ្យដឹងថា លទ្ធផលនៃការសិក្សា ត្រូវបានបង្ហាញថា បុគ្គល២នាក់ គឺស្ត្រីឈ្មោះ ឆែម សុនីតា អាយុ៣០ឆ្នាំ និងបុរសឈ្មោះ តាំង សេវិនអាប់ អាយុ៤២ឆ្នាំ អាចឆ្លងវីរុសកូវីដ១៩ មុនគេ និងជាករណីជាសះស្បើយក្រោយការបង្ករោគហើយ

    December 5, 2020
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ នៅវេលាម៉ោងប្រមាណ២រសៀល ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០នេះ សមត្ថកិច្ចបានរាយការណ៍ថា មានករណីអគ្គិភយ័កំពុងឆាបឆេះយានដ្ឋានជួសជុលរថយន្ដមួយកន្លែង កន្លែងជិតរង្វង់ មូលក្នុងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ សេចក្ដីរាយការណ៍បានឲ្យដឹងថា ខណៈពេលនេះសមត្ថកិច្ចកំពុងអន្តរាគមន៍បាញ់ទឹកពន្លត់នៅកន្លែងកើតហេតុ៕

    December 5, 2020
  • ព័ត៌មានជាតិ

    ខេត្តព្រៃវែង៖ រថយន្តធុនធំដឹកផ្លែឈើ បើកឡើងស្ពានច្បារអំពៅ ស្រាប់តែឡើងមិនរួច ក៏រអិលថយក្រោយវិញ ទៅបុកបង្កាន់ដៃដែក បាក់អស់៣ប្រឡោះ គល់ជាប់រថយន្តទៅមុខមិនរួចថយក្រោយមិនរួច ចាត់ទុកថាសំណាងល្អ ដែលមិនធ្លាក់ចុះចំណោត។ ហេតុការណ៍នេះកើតឡើងប្រហែលម៉ោង៤ ទាបភ្លឺ ឈានចូលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០នេះ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ត្រង់ចំណុចគល់ស្ពានព្រះមុនីវង្ស (ហៅស្ពានច្បារអំពៅ) ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ខ្មែរណូរដឹងថា នៅមុនពេលកើតហេតុ គេឃើញមានដឹកទំនិញមួយគ្រឿង ម៉ាកហ៊ីយ៉ានដាយពណ៌ស ពាក់ស្លាកលេខកំពង់ចាម 3A-7541 ដឹកផ្លែឈើ ពេញលើរថយន្ត បើកបរដោយបុរសមិនស្គាល់ អត្តសញ្ញាណម្នាក់ និងពូ២នាក់ទៀត ដោយធ្វើដំណើរពីវៀតណាម

    December 5, 2020