- Khmernote Media
- កូវីដ-១៩
(អន្តរជាតិ)៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer បានបង្ហាញថា នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០នេះ សហរដ្ឋអាម៉េរិក បានរកឃើញករណីឆ្លងថ្មីសរុប ១៩៦,៤៦២នាក់ និងអ្នកជំងឺសរុប ២,១៥៣នាក់ បានស្លាប់។ សូមបញ្ជាក់ផងដែររហូតមកដល់ពេលនេះ សហរដ្ឋអាម៉េរិក ឈរនៅកំពូលតារាងនៃចំនួនអ្នកឆ្លងច្រើនជាងគេ ដែលគិតត្រឹមព្រឹកនេះផងដែរ អាម៉េរិកមានមនុស្សសរុប ១៦,៥២១,៩៤៨បានឆ្លង, ជាង៣០ម៉ឺននាក់ស្លាប់។ ប្រទេសឥណ្ឌា ឈរបន្ទាប់ពីអាម៉េរិក ដែលរហូតមកដល់ពេលនេះ ឥណ្ឌារកឃើញអ្នកឆ្លងសរុប ៩,៩៥៤,២០៨នាក់ ក្នុងនោះអ្នកើជំងឺជាង១៤ម៉ឺននាក់ បានស្លាប់ និងជាង៩.៣លាននាក់ទៀត បានជាសះស្បើយ។ ដោយឡែកប្រទេសប្រេស៊ីល ឈរនៅលេខរៀងទី៣ ដែលរហូតមកដល់ពេលនេះ
December 13, 2020 - កូវីដ-១៩
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ ទូរទស្សន៍ជាតិកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន សូមច្រានចោល ថាក្រដាសប្រាក់ជាប្រភពចម្លងវីរុសកូវីដ-១៩ ហើយលោកជំទាវ ក៏បញ្ជាក់ផងដែរថា ខ្ញុំមិនដែលលើកឡើងថា ក្រដាសប្រាក់ ជាប្រភព នៃការចម្លងវីរុសកូវីដ-១៩ នោះឡើយគ្រាន់តែបង្ហាញនៃការសិក្សា នៃប្រទេសអូស្រ្តាលី លើលទ្ធផល នៃការចម្លងតាមក្រដាសប្រាក់តែប៉ុណ្ណោះ។ ដូច្នេះ ខ្ញុំសុំឲ្យម្ចាស់អត្ថបទនេះ មានការកែតម្រូវជាបន្ទាន់ផងណា។ សូមចូលចែកចាយពត៌មានការពិត និងត្រឹមត្រូវ ។ សូមអរគុណ ! កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ លោកជំទាវ
December 13, 2020 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ ៖ អគ្គិភ័យបានឆាបឆេះរថយន្ដ ០២គ្រឿងផ្សេងគ្នា ក្នុងខេត្ដកំពង់ស្ពឺ បណ្ដាលឲ្យមានការឆោឡោទាំងកណ្ដាលយប់ ឈានចូលយប់ថ្ងៃអាទិត្យ ទី១៣ ខែធ្នូ ឆ្នាំ២០២០ ដោយករណីទី១ កាលពីវេលាម៉ោង០១:០០នាទីយប់ មានករណីឆេះរថយន្ត០១គ្រឿង នៅត្រង់ចំណុចលើផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ ៤៤ ស្ថិតភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ រថយន្តម៉ាក់នីសាន់ ស្លាកលេខភ្នំពេញ 2AV -8554 ពណ៌ខ្មៅ ផលិតឆ្នាំ២០០៥ មូលហេតុ បណ្តាលមកពីឆ្លងចរន្តភ្លើងអាគុយ មានម្ចាស់កម្មសិទ្ធឈ្មោះ គីម សុធាន រស់នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ
December 13, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ រថយន្តដឹកទំនិញប្រភេទឃ្លប់មួយគ្រឿងរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ដឹកឥវ៉ាន់ពេញក្នុងរថយន្ត បើកលឿនពេក ស្រាប់តែបែកកង់ ទប់ចង្កូតមិនជាប់ ក៏ផ្អៀងក្រឡាប់ទៅបុករះរបងដែកមុខព្រលានយន្តហោះ បណ្តាលឲ្យក្រឡាប់ផ្ងាជើង តែសំណាងល្អមិនមានអ្នករងរបួសឡើយ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង០៥:២០នាទីព្រឹក ថ្ងៃអាទិត្យ ទី១៣ ខែធ្នូ ឆ្នាំ២០២០នេះ (នៅចំណុចជាប់របងអាកាសយានដ្ឋានអន្តរជាតិ-ភ្នំពេញ (ព្រលានយន្តហោះពោធិ៍ចិនតុង) ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យក្រុមការងារខ្មែរណូតដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តកូរ៉េដឹកទំនិញ ៤តោនកន្លះ ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3E-6539 របស់ក្រុមហ៊ុនដឹកទំនិញវីរៈប៊ុនថាំ ដឹកទំនិញមកពីខេត្តកោះកុងទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើ
December 13, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់មានយុវជន២នាក់របួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន អកហ្សឺចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុករថយន្ត Range Rover បើកបរដោយបុរសជនជាតិចិនដឹកនារីជនជាតិខ្មែរ ដែលបត់ត្រឡប់ក្រោយ មិនបើកភ្លើងស៊ីញ៉ូ បណ្ដាលឲ្យខ្ទាតដួលអូសជាច្រើនម៉ែត្រ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០០:៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី១៣ ខែធ្នូ ឆ្នាំ២០២០នេះ នៅផ្លូវព្រះនរោត្តម មុខអាគារព្រីនស៍ផ្លាហ្សា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ អ្នកឃើញហេតុការណ៍ផ្ទាល់រៀបរាប់ប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់ឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Ranger Rover ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BI-9698 បើកបរដោយបុរសចិនជាតិចិនម្នាក់
December 13, 2020 - ព័ត៌មានជាតិ
ភ្នំពេញ ៖ រថយន្តដឹកសំរាមទីក្រុងកោះពេជ្រ យកទៅចាក់នៅទីលានចាក់សំរាម តំបន់C ហើយអាប៊ុលក៏ចាប់ផ្ដើមរុញសំរាម រួចអ្នករើសអេតចាយប្រទះឃើញមានវ៉ាលីធំមួយ ពណ៌ខ្មៅ ក៏បានទៅទាញយកមក វ៉ៃសោបំបែកដើម្បីរកមើលឥវ៉ាន់អេតចាយផ្សេងៗ តែបែរជាឃើញសាកសពបុរសជនជាតិចិនម្នាក់ ត្រូវគេច្រកចូលវ៉ាលីទៅវិញ បង្កការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចគំនរសំរាមស៊ីនទ្រីតំបន់C ស្ថិតក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សពមានឈ្មោះ MENG WEIEN ភេទប្រុស អាយុ៣៦ឆ្នាំ (ជនជាតិចិន)។ ដំណើររឿងហេតុ ៖កាលពីវេលាម៉ោង ១០និង១០នាទីយប់ ថ្ងៃទី ១១ ខែ ធ្នូ
December 13, 2020 - កូវីដ-១៩
នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹង ពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មីទេចំនួន០២នាក់ និងមិនមានអ្នកជាសះស្បើយថ្មីផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មី២នាក់នោះ គឺជាអ្នកដំណើរចូលមកកម្ពុជា មិនមានពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាឡើយ ដោយម្នាក់ជាបុរសជនជាតិហ្ស៊កដានី អាយុ៤៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសហ៊្សកដានី បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១០ ខែធ្នូ។ ម្នាក់ទៀតជាបុរសជនជាតិខ្មែរ អាយុ៣២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសម៉ាលី បន្តជើងហោះហើរនៅកូរ៉េខាងត្បូង មកដល់កម្ពុជាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០។ សូមអានព័ត៌មានលំអិតខាងក្រោម៖
December 13, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថានៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១ បានបង្រ្កាបមធ្យោបាយគ្រប់ប្រភេទ (ម៉ាស៊ីន បំពងសំឡេង ស៊ីម៉ាំងប្រែន) នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ដែលបង្កការរំខានដល់ការសំរាក ការរស់នៅ ដល់ថ្នាក់ដឹកនាំ ទូត ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ វិនិយោគបរទេស ព្រមទាំងធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈក្នុងសង្គម។ ប្រតិបត្តិការនេះ ចាប់ពីវេលាម៉ោង ៦ និង០០នាទីព្រឹក រហូតដល់ម៉ោង២៤ និង៣០នាទី។ ចំពោះមុខកម្លាំងអធិការដ្ឋាននគរបាល បានធ្វើសកម្មភាពត្រួតពិនិត្យ និងបង្ក្រាបតាមបណ្តោយផ្លូវរួមមាន៖ ១-ផ្លូវព្រះមុន្នីវង្ស ២-ផ្លូវព្រះនរោត្តម ៣-ផ្លូវព្រះសុរាម្មរិទ្ធ
December 12, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថានៅថៃ្ងសៅរិ៍ ១២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១២:០០ ថ្ងៃត្រង់ មានអគ្គិភ័យមួយកន្លែងកើតឡើងនៅស្ថិតនៅផ្លូវលំ ក្រុមទី១ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ - មា្ចស់ទី០១ឈ្មោះ៖ រូន យ៉ា ជនជាតិខែ្មរ ភេទប្រុស អាយុ៧៤ឆាំ្ន មុខរបរ នៅផ្ទះ - ម្ចាស់ទី០២ឈ្មោះ៖
December 12, 2020 - ព័ត៌មានជាតិ
បុរសឈ្មោះ នៅ ណាក់ ដែលគេស្គាល់ថាជាម្ចាស់ទំព័រ Facebook ឈ្មោះ Iman-KH ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ន ក្រោមពាក្យបណ្តឹងរបស់ក្រសួងកសិកម្ម ទាក់ទងនឹងការជេរប្រមាថជាសាធារណៈ។ បុរសឈ្មោះ នី ណាក់ នេះដែរត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅក្រោមការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជា ពៅ បានធ្វើការស្រាវជ្រាវ ដោយមាការសហការជាមួយអធិការដ្ឋានខណ្ឌមានជ័យ ព្រមទាំងមានការសម្របសម្រួលពី លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា
December 12, 2020









