- Khmernote Media
- ព័ត៌មានជាតិផឹកស្រាស្រវឹងបើកកង់៣ទៅបុករថយន្តឡិចស៊ីស៥៧០គេចតស្ងៀម ខ្ទេចស្តុបក្រោយ អ្នកបើកកង់៣ស្វាងចែសពេលបុកឡានគេហើយ
ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាខ្លាំង ហើយបើកកង់បីឥណ្ឌាយ៉ាងលឿន ទៅបុករថយន្ត LEXUS 570 ស៊េរីទំនើប ដែលចតនៅលើចិញ្ចើមផ្លូវបណ្ដាលឱ្យបែកស្ដុបនិងកំពិតខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង០៩:១០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចជិតផ្លូវរទេះភ្លើង ផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ អ្នកបើកកង់បីឥណ្ឌា មិនត្រូវបានស្គាល់ឈ្មោះនោះទេ ដោយបើកកង់បីឥណ្ឌា ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 1GS-2577 បើកបរក្នុងសភាពស្រវឹង និងរថយន្តម៉ាក LEXUS LX570 ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខកម្ពុជា C.L.9899
December 18, 2020 - កូវីដ-១៩
នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹង ពីការជាសះស្បើយជំងឺកូវីដ១៩ចំនួន១៧នាក់ និងមិនមានករណីវិជ្ជមានថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកជាសះស្បើយពីជំងឺកូវីដ១៩ទាំង១៧នាក់នោះ គឺ១៥នាក់ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា និង០២នាក់ទៀតជាអ្នកដំណើរចូលមកកម្ពុជា មិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាទេ។ សូមអានព័ត៌មានលំអិតខាងក្រោម៖
December 18, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ជនជាតិចិន២នាក់ ត្រូវបានកម្លាំងមានសមត្ថកិច្ចអាវុធហត្ថខណ្ឌចំការមន ធ្វើការឃាត់ខ្លួនបឋម នៅចំណុចជិតកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាម៉ោងជាង១០យប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ដោយឆែកឃើញកាំភ្លើងខ្លី ១ដើម និង សម្ភារផ្សេងៗទៀតផងដែរ។ តាមសេចក្ដីរាយការណ៍បឋមបានអោយខ្មែរណូតដឹងថា ជនជាតិចិនទាំង២នាក់ បន្ទាប់ពីឃាត់និងឆែកឆេររកឃើញកាំភ្លើង ពេលនេះត្រូវបានកម្លាំងមានសមត្ថកិច្ចយកទៅសាកសួរនៅកន្លែងមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន ដើម្បីកសាងសំណុំរឿង៕ ដោយ៖ បងម៉េង ខ្មែរណូត
December 17, 2020 - សង្គម
ឧកញ៉ា ឌួង ឆាយ ដែលគេស្គាល់ថាជាឧកញ៉ាចិត្តធម៌មួយរូបនៅក្នុងប្រទេសកម្ពុជា ដែលបានចូលរួមការងារមនុស្សធម៌ជួយអ្នកខ្វះខាតជាច្រើន ជាពិសេសកាលពីពេលថ្មីៗនេះ បានបរិច្ចាគថវិកា ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ចូលរួមជាមួយសម្តេចតេជោក្នុងការជួយសង្គ្រោះប្រជាជនរងគ្រោះដោយសារទឹកជំនន់។ ហើយកាលពីប៉ុន្មានថ្ងៃមុននេះភរិយាឧកញ៉ាឌួង ឆាយ គឺលោកជំទាវ ដេត ម៉ាលីណា បានប្រកាសលើហ្វេសបុកពីដំណឺងលែងលះគ្នារវាងលោកជំទាវ និងឧកញ៉ាដែលធ្វើឲ្យមហាជនមានការងឿងឆ្ងល់ជាខ្លាំង។ លោកជំទាវបានរៀបរាប់ថា៖ “សូមពូមីងបងប្អូនទាំងអស់គ្នាជួយទទួលដឹងលឺ ចាប់ពីថ្ងៃនេះតទៅនាងខ្ញុំនិងឌួង ឆាយ បានព្រមព្រៀងលែងលះគ្នារួចរាល់ហេីយអញ្ចឹងចាប់ពីពេលនេះតទៅអ្វីដែលពាក់ព័ន្ធនិង ឌួង ឆាយហេីយនិងគ្រួសារគាត់គឺពុំមានពាក់ព័ន្ធនិងនាងខ្ញុំតទៀតទេសូមអរគុណ🙏🏻🙏🏻🙏🏻 13.12.2020 Deth Malina”។ បន្ទាប់ពីលោកជំទាវបានបង្ហោះមិនទាន់បានឃើញឧកញ៉ាឌួង ឆាយ ធ្វើការបកស្រាយនោះទេ ទើបតែមុននេះបន្តិចឧកញ៉ាបានបង្ហោះរីករាយថ្ងៃខួបកំណើតខ្លួនឯង និងបានបង្ហើបសារមួយថា ” ពេលវេលានឹងបកស្រាយអ្វីៗគ្រប់យ៉ាង ភាពអំណត់អត់ធ្មត់ស្ងប់ស្ងាត់គឺល្អបំផុត
December 17, 2020 - ព័ត៌មានជាតិ
ខេត្តកំពត-កែប៖ នៅថ្ងៃពុធ ២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែឆ្នូ ឆ្នាំ២០២០នេះ មន្ត្រីសាខា ក.ប.ប. ខេត្តកំពត-កែប ដោយមានការសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ដោយបានត្រួតពិនិត្យទៅលើទំនិញ និងម្ហូបអាហារនៅក្នុងផ្សារត្រពាំងរពៅ ស្ថិតក្នុងភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។ ក្នុងសកម្មភាពត្រួតពិនិត្យ មន្ត្រីជំនាញបានធ្វើការវិភាគបឋមរកសារធាតុគីមីហាមឃាត់នៅលើគ្រឿងសមុទ្រមួយចំនួន រួមមាន៖ មឹកស្រស់ បង្គាស្រស់ បបែលក្រៀម ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។ ជាលទ្ធផលមន្ត្រីជំនាញ
December 17, 2020 - ព័ត៌មានជាតិ
ភ្នំពេញ ៖ បុរស៣នាក់ទើបចេញពីកន្លែងលេងកីឡាវិញដោយជិះម៉ូតូ២គ្រឿងមកផ្ទះវិញ ប៉ុន្តែស្រាប់តែមានបុរសម្នាក់អង្គុយលើបង់មុខផ្ទះ បានស្រែកជេរហើយអ្នកទាំង៣នាក់នោះ បត់ត្រលប់ក្រោយចុះមកសួរនាំ ក៏ទាស់ម្ដីគ្នារហូតឈានដល់ដកកាំភ្លើងខ្លី មកគំរាមតែមិនទាន់បានបាញ់នោះទេ ធ្វើឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០១:១៥នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នៅតាមផ្លូវលេខ៦១២ មុខផ្ទះលេខ១៧C ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ យោងតាមសម្ដីរបស់បុរសទាំង៣នាក់នោះបានឱ្យដឹងថា មុនពេលកើតហេតុ ពួកគាត់ទាំង៣នាក់ ទើបចេញពីលេងកីឡាវិញ បានជិះម៉ូតូ២គ្រឿង (មួយគ្រឿងម៉ាកកូនទា ពណ៌ស គ្មានស្លាកលេខជិះឌុបគ្នា២នាក់ និងមួយគ្រឿងទៀតម៉ាក Zoomer-X ពណ៌ស ជិះម្នាក់ឯង) បំណងជូនមិត្តភក្តិម្នាក់ទៅឃ្លាំងឡានមួយកន្លែង នៅជិតកន្លែងកើតហេតុរំលងមួយផ្លូវ ដោយធ្វើដំណើរមកតាមបណ្ដោយផ្លូវលេខ៦១២ ក្នុងទិសដៅពីជើងទៅត្បួង លុះមកដល់ចំណុចកើតហេតុ
December 17, 2020 - ព័ត៌មានជាតិ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ — ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យទីតាំងមណ្ឌលសុខភាពជ្រោយចង្វារ ដើម្បីសាងសង់អគារបន្ថែមសម្រាប់ធ្វើចត្តាឡីស័ក និងព្យាបាលជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះបាន និងកំពុងរីករាលដាលនៅឡើយ។ ការសម្រេចជ្រើសរើសយកទីតាំងនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ខណៈដែលឯកឧត្ដម រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្ដម អភិបាលរាជធានីភ្នំពេញ និងចុះពិនិត្យទីតាំងមន្ទីរពេទ្យបង្អែកចំនួនពីរទីតាំងរួច នោះគឺ មណ្ឌលសុខភាពបង្អែកខណ្ឌដូនពេញ និងមណ្ឌលសុខភាពបង្អែកខណ្ឌជ្រោយចង្វារ។ ឯកឧត្ដម ឃួង
December 17, 2020 - PR
ភ្នំពេញ – ថ្ងៃពុធទី ១៦ ខែធ្នូឆ្នាំ ២០២០ – ក្រុមហ៊ុន Express Food Group (EFG) ដែលជាបុត្តសម្ព័ន្ធរបស់ក្រុមហ៊ុន RMA Group បានប្រារព្ធពិធីសម្ពោធជាផ្លូវការនូវកម្មវិធីដឹកជញ្ជូនអាហារនិងភេសជ្ជៈតាមទូរស័ព្ទរបស់ខ្លួនគឺ HungryApp™ នៅហាង ដឹ ភីហ្សា ខមផេនី សាខាបឹងកេងកង១។ ពិធីសម្ពោធជាផ្លូវការនៃ HungryApp™ ប្រារព្ធឡើងដោយមានពិធីកាត់ខ្សែបូររួមគ្នារវាងក្រុមហ៊ុន EFG និង RMA Cambodia ដែលមានការចូលរួមពីគណៈគ្រប់គ្រងទាំងអស់ ព្រមទាំងដៃគូសហការ និងភ្ញៀវជាង២០០នាក់ទៀតពីប្រទេស ឡាវ ថៃ
December 17, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា – EDC បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។
December 17, 2020 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពីក្រសួងសុខាភិបាលបានឲ្យដឹងថា រាជរដ្ឋាភិបាល បានផ្តល់ក្របខណ្ឌចំនួន៣,៦០០កន្លែងដល់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ធ្វើការប្រឡងជ្រើសរើស និងបណ្តុះបណ្តាលគ្រូបង្រៀន ឆ្នាំ២០២១។ ដើម្បីបំពេញតម្រូវការគ្រូបង្រៀនគ្រប់ប្រភេទក្របខណ្ឌ នៅតាមអង្គភាព គ្រឹះស្ថានសិក្សាចំណេះដឹងទូទៅ គ្រឹះស្ថានអប់រំបច្ចេកទេស និងគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ក្រសួងអប់រំ យុវជន និងកីឡា សម្រេចបែងចែកក្របខណ្ឌដូចខាងក្រោម៖
December 17, 2020









