Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយ រថយន្តមួយគ្រឿង បើកកៀរម៉ូតូឌ្រីមសង់មួយគ្រឿង ដួលបោកផ្ទប់នឹងរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យមនុស្សប្រុសស្រី ២នាក់ រងរបួសមធ្យម ឃើញសភាពមិនស្រួល រថយន្តក៏បន្ថែមល្បឿនបើកគេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០:១០នាទីយប់ ថ្ងៃអាទិត្យ ទី២០ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចស្ថានីយ៍បូមទឹកបឹងត្របែក លើកំណាត់ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋម្នាក់បានប្រាប់រៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ (Honda Dream) ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FX-3905 បើកបរដោយបុរសម្នាក់ឌុបស្ត្រីម្នាក់ដែលជាបងស្រី បានធ្វើដំណើរតាមផ្លូវ២៧១ ទិសដៅពីកើតទៅលិច

    December 21, 2020
  • ព័ត៌មានជាតិ

    នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹង ពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ថ្មី០១នាក់ និងមិនមានករណីជាសះស្បើយនោះទេ។ ក្នុងនោះផងដែរ ក្រសួងសុខាភិបាល ក៏បានចេញសេចក្តីណែនាំស្តីពីការការពារចម្លងវីរុសកូវីដ១៩ នៅក្នុងសហគមន៍ ក្នុងអំឡុងពេលឆ្លងឆ្នាំសាកលថ្មី និងសម្រាប់ឆ្នាំ២០២១ ដែលមានខ្លឹមសារដូចខាងក្រោម៖

    December 21, 2020
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹង ពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ថ្មី០១នាក់ និងមិនមានករណីជាសះស្បើយនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីនេះ គឺជាអ្នកដំណើរចូលមកកម្ពុជា (មិនពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាទេ) ជាស្ត្រីជនជាតិខ្មែរអាមេរិកាំង អាយុ៥៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់កម្ពុជាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០។ សូមអានព័ត៌មានលំអិតខាងក្រោម៖

    December 21, 2020
  • ព័ត៌មានជាតិ

    ខេត្តកំពត-កែប៖ នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប. ខេត្តកំពត-កែប ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យគុណភាព នៅផ្សារកែប និងផ្ទះលក់ទំនិញនានា ស្ថិតក្នុងក្រុងកែប ខេត្តកែប។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួនដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។ ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើមួយចំនួនរួមមាន៖ -ទឹកក្រូចចម្រុះ ចំនួន ១៣កេស ស្មើនឹង ១៤៩.៧៦លីត្រ

    December 20, 2020
  • កូវីដ-១៩

    យោងតាមសារព័ត៌មាន Freshnews បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជាទៅអាជ្ញាធរខេត្តចំនួន៧ រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ និងកោះកុង ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ ឱ្យពង្រឹងការធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរដែលត្រឡប់មកប្រទេសថៃ រយៈពេល១៤ថ្ងៃពេញ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ដែលកំពុងផ្ទុះឡើងយ៉ាងខ្លាំងក្លា ជាង៥០០ករណីក្នុង១ថ្ងៃ នៅខេត្តសាមុតសាខន ប្រទេសថៃ។ ក្នុងនោះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភថវិកា៥០លានរៀល ក្នុង១ខេត្តផងដែរ ដើម្បីឱ្យខេត្តទាំងនោះរៀបចំដោះស្រាយបញ្ហាចំពោះមុខ ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ ពីប្រទេសថៃ។ គួរបញ្ជាក់ថា កាលពីម្សិលមិញនេះ

    December 20, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ រថយន្តធុនធំដឹកដែកអេតចាយ សំពីងសំពោង ចងខ្សែរឹតតូចៗពេក ខណៈបើកចូលផ្លូវក្នុងភូមិ ទាក់ខ្សែភ្លើងដាច់ខ្សែរឹត ធ្លាក់កន្ត្រកដែកដ៏ធំមួយចំសំយ៉ាបផ្ទះ តែសំណាងមានអ្នកឃើញស្រែកឲ្យអ្នកលក់ត្រីរត់គេចទាន់ពេល ទើបរមៀលធ្លាក់ចំចានដែកអ្នកលក់ត្រីខ្ទេច ហើយពេលបើកបត់មិនប្រយ័ត្នទៀត បណ្ដាលឲ្យវាត់កន្ទុយដែក ប៉ះទូកញ្ចក់ហាងកាត់ដេរបែកខ្ទេចរាយបាយពេញផ្លូវ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង០៧:៤៥នាទីយប់ ថ្ងៃសៅរិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ នៅចំណុចមុខAMK ហៀកហុង ស្ថិតនៅតាមផ្លូវបេតុង(ចូលផ្សារដីថ្មី) ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សាក្សីពីបងស្រីអ្នកលក់ត្រីម្នាក់ដែលជាអ្នកឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានខ្មែរណូតថា នៅមុនពេលកើតហេតុ នៅចំណុចផ្លូវបេតុងចូលផ្សារដីថ្មីខាងលើ គឺមានបងប្អូនប្រជាពលរដ្ឋដាក់លក់ដូរបន្លែត្រីសាច់មួយកញ្ច្រែង ឬមួយចានដែកបន្តបន្ទាប់គ្នា លុះមកដល់វេលាម៉ោងកើតហេតុ គេឃើញរថយន្តធុនធំមួយគ្រឿង

    December 20, 2020
  • កូវីដ-១៩

    យោងតាមការចុះផ្សាយពី បាងកកប៉ុស្តិ៍ មុននេះបន្តិចបានឲ្យដឹងថា ប្រទេសថៃបានធ្វើការប្រកាសពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន៥៧៦នាក់បន្ថែមទៀតនាថ្ងៃអាទិត្យនេះ នេះបើតាមការបញ្ជាក់ពីក្រសួងសុខាភិបាលថៃ។ យោងតាមការចុះផ្សាយពីបាងកកប៉ុស្តិ៍បានឲ្យដឹងថា ករណីរកឃើញវិជ្ជមានថ្មីទាំង៥៧៦នាក់ថ្មីនេះ មាន១៩នាក់ទាក់ទងករណីឆ្លងសហគមន៍នៅក្រុងបាងកក និង៥១៦នាក់ទៀតទាក់ទងនឹងផ្សារបោះដុំបង្កាក្នុងខេត្ត Samut Sakhon ហើយ៤១នាក់ទៀតជាករណីនាំចូល។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញនេះ ប្រទេសថៃបានរកឃើញករណីឆ្លងជំងឺកូវីដក្នុងសហគមន៍ចំនួន៥៤៨នាក់ ដែលត្រូវបានគេសង្ស័យប្រភពចម្លងចេញ​ពីផ្សារបោះដុំបង្គានៅខេត្ត Samut Sakhon៕ អត្ថបទ៖ សេម ប្រភព៖ បាងកកប៉ុស្តិ៍

    December 20, 2020
  • កូវីដ-១៩

    មុននេះបន្តិច ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីណែនាំបន្ទាន់របស់ក្រសួងសុខាភិបាល​ ស្តីពីការការពារការចម្លងបន្តពីការផ្ទុះនូវការឆ្លងវីរុសកូវីដ-១៩​ នៅខេត្តសាមុតសាខននៃប្រទេសថៃ​ មកក្នុងព្រះរាជាណាចក្រកម្ពុជា​ ជាយថាហេតុណាមួយ​ (សូមអានសេចក្តីណែនាំខាងក្រោមនេះ)​ ៖ គួររម្លឹកដែលថា លទ្ធផលធ្វើតេស្តការពីថ្ងៃសៅរ៍ម្សិលមិញនេះ បានឲ្យដឹងថា មានមនុស្ស 548 នាក់ វិជ្ជមានកូវីដ១៩ ចំណោមអ្នកធ្វើតេស្ត 1,192 នាក់ នៅក្នុងខេត្ត Samut Sakhon ដែលភាគច្រើនគឺជាក្រុមពលករចំណាកស្រុក ។ ចំណែកខេត្ត Samut Sakhon ត្រូវបានប្រកាសបិទកាលពីយប់មិញនេះ រហូតដល់ថ្ងៃ ៣ មករា ឆ្នាំ២០២១។ ករណីរាតត្បាតជំងឺកូវីដ ១៩

    December 20, 2020
  • កូវីដ-១៩

    ថៃ៖ អាជ្ញាធរថៃបានដាក់ការសង្ស័យថា ក្រុមពលករចំណាកស្រុកគឺជាប្រភពចម្លងជំងឺកូវីដ ១៩ នៅក្នុងផ្សារនៃខេត្ត Samut Sakhon ដែលករណីនេះជាករណីចម្លងក្នុងសហគមន៍ដ៏គួរឲ្យបារម្ភមួយសម្រាប់ប្រទេសថៃផងដែរ ។ បើតាមលោក Anutin Charnvirakul ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈថៃបានឲ្យដឹងថា មន្ត្រីជំនាញនឹងធ្វើការតាមដានពលរដ្ឋប្រមាណជា ១០ ០០០ នាក់ និងធ្វើតេស្តចំពោះពួកគេគ្រប់ៗគ្នាយ៉ាងហ្មត់ចត់ ដើម្បីស្វែងរកប្រភពចម្លងដំបូងគេបង្អស់ដែលជាកត្តាងាយស្រួលក្នុងការទប់ស្កាត់ការចម្លងជំងឺបន្ថែមចូលទៅក្នុងសហគមន៍ជាបន្តទៀត។ លទ្ធផលធ្វើតេស្តការពីថ្ងៃសៅរ៍ម្សិលមិញនេះ បានឲ្យដឹងថា មានមនុស្ស 548 នាក់ វិជ្ជមានកូវីដ១៩ ចំណោមអ្នកធ្វើតេស្ត 1,192 នាក់ នៅក្នុងខេត្ត Samut Sakhon ដែលភាគច្រើនគឺជាក្រុមពលករចំណាកស្រុក ។ ចំណែកខេត្ត

    December 20, 2020
  • ព័ត៌មានជាតិ

    យោងតាមផេក នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ខ្មាន់កាំភ្លើង និងបក្ខពួកដែលបាញ់បុរសម្នាក់ នៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ត្រូវកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការចាប់ខ្លួនបានហើយ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ។ ជនដៃដល់ឈ្មោះ សុខ ហេងបូរ អាយុ៣០ឆ្នាំ រស់នៅភូមិស្រែញ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មូលហេតុដែលបាញ់សម្លាប់ជនរងគ្រោះ ព្រោះជនដៃដល់ជំពាក់លុយជនរងគ្រោះ ប្រមាណ៣០ម៉ឺនដុល្លារ ហើយជនរងគ្រោះតែងតែទារលុយរាល់ថ្ងៃ។ ដោយឡែក នៅយប់ថ្ងៃទី១៩ ខែធ្នូនេះ កម្លាំងនាយកដ្ឋាន បានបន្ដតាមចាប់ខ្លួនជនសង្ស័យម្នាក់ទៀត

    December 20, 2020