Khmernote Media
  • ព័ត៌មានជាតិ

    បន្ទាយ​មាន​ជ័យ​ ៖​ មាន​ជន​មិន​ស្គាល់​មុខ​បាន​លួច​គាស់​សោរ​ទ្វារ​កុដិ​ព្រះ​ចៅអធិការ​វត្ត​មុន្នី​ហែម​វ័​ន្ត​ប៉ោយ​ចារ​ ស្ថិត​ក្នុងភូមិ​ប៉ោយ​ចារ​ ឃុំ​ទឹកជោរ​ ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​ ។​ ​ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០២០​ ខណ​:​ព្រះ​ចៅអធិការ​វត្ត​និមន្ត​ទៅ​ឆាន់ចង្ហាន់​នៅ​សាលាឆាន់​ខាងជើង​កុដិ​ប្រហែល​១០០​ម៉ែត្រ​។​ ​ប្រភព​ពី​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ ព្រះ​ចៅអធិការ​ព្រះ​នាម​ អ៊ុ​ល​ ឈី​ ព្រះ​ជន្ម​៧០​ព្រះ​វស្សា​ គង់នៅ​វត្ត​មុន្នី​ហែម​វ័​ន្ត​ប៉ោយ​ចារ​ ។​ ​ព្រះ​ចៅអធិការ​វត្ត​បាន​មាន​សង្ឃដីកា​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ព្រះ​អង្គ​បាន​និមន្ត​ទៅ​សាលាឆាន់​ ដែល​នៅ​ខាងជើង​កុដិ​ព្រះ​អង្គ​គង់នៅ​ ប្រហែល​១០០​ម៉ែត្រ​ ដោយ​មុន​ពេល​និមន្ត​ចេញ​ទៅ​ឆាន់ចង្ហាន់​ ព្រះ​អង្គ​បាន​បិទទ្វារ​ចាក់សោ​និង​បិទ​បង្អួច​ ។​ ពេល​ឆាន់ចង្ហាន់​រួច​ ព្រ​អង្គ​និមន្ត​មក​ដល់​កុដិ​វិញ​ស្រាប់តែ​ឃើញ​ស្នាម​ឆ្កឹះ​សោរ​ទ្វារ​កុដិ​ នៅ​ខាងក្នុង​កុដិ​ឃើញ​ធុង​មាន​ទំហំ​០៤​តឹក​X០២​តឹក​ ធ្វើ​អំពី​ស័ង្កសី​ ដែល​ព្រះ​អង្គ​ទុក​នៅ​ក្រោម​គ្រែ​សឹ​ង្ហ​របស់​ព្រះ​អង្គ​ មាន​ស្នាម​វះ​ដោយ​កាំបិត​យក​លុយ​ខ្មែរ​អស់​ក្នុង​កេស​ដែក​នោះ​ចំនួន​៩.០០០.០០០​រៀល​(​ប្រាំបួន​លាន​រៀល​),​ លុយ​ខ្មែរ​ទុក​លើ​គ្រែ​ចំនួន​៣.៥០០.០០០​រៀល​(​បី​លាន​ប្រាំ​សែន​រៀល​),​ ប្រាក់​ថៃ​ចំនួន​១០.០០០​បាត​(១​ម៉ឺន​បាត​),​

    December 24, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ បន្ទាប់ពីមេឃរលឹមស្រិចៗជិតមួយម៉ោងក្រោយមក មានគ្រោះថ្នាក់ចរាចរណ៍មួយដោយ រថយន្តឡិចស៊ីសស៊េរីទំនើប HS-250h មួយគ្រឿង បើកបរដោយបុរសម្នាក់ ដឹកនារីរូបស្រស់ម្នាក់ទៀត ខណៈពេលកំពុងបើកបរតាមផ្លូវក្នុងល្បឿនលឿន ស្រាប់តែឈ្លោះគ្នាមិនដឹងយ៉ាងម៉េចខ្លះទេ បានជារថយន្តរេចង្កូតទៅបុករបាំងថ្មពុះចែកផ្លូវពេញទំហឹង ប៉ើងខ្ទាតរបាំងថ្មទៅគន្លងម្ខាងទៀតបាក់បែកជាពីរកំណាត់ ចំណែកឯរថយន្តខ្ទាតអូសទៅបុកម៉ូតូមួយគ្រឿងទៀត រួចបោកផ្ទប់គល់ឈើ ដាច់កាឡេកង់មុខបើកទៅមុខលែងរួច តែសំណាងល្អមិនគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ព្រោះផ្ទុះពោងសុវត្ថិភាព ភ្លាមនោះអ្នកបើកបររថយន្តបាននាំគ្នាគេចចេញពីកន្លែងកើតហេតុបាត់ មុនពេលសមត្ថកិច្ចចុះមកដល់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីម៉ោង០១:៥០នាទីទាបភ្លឺ ឈានចូលថ្ងៃព្រហស្បត្តិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី (ត្រង់ចំណុចស្តុបក្ដាន់ពីរ) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ រថយន្តបង្កស៊េរីទំនើប ម៉ាកឡិសស៊ីស (LEXUS

    December 24, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុក សាលាខណ្ឌទួលគោក បានឲ្យដឹងថា ឯកឧត្តម ឃួង ស្រេង ព្រមានផ្សារណាអនុញ្ញាតអោយមានកត់កន្ទុយលេខក្នុងផ្សារ​ ត្រូវ​ដក​ប្រធាន​ផ្សារចេញទោះមន្ត្រីខ្សែធំប៉ុណ្ណាក៏ដោយ អោយតែពុករលួយកាងពួកល្បែងខុសច្បាប់ និងគ្រឿងញៀន នឹងត្រូវប្រើអភិក្រមរបស់សម្ដេច វះកាត់ ដកចោលភ្លាមៗ។ លោក ឯក ឃុន​ដឿ​ន អភិបាល​នៃ​គ​ណៈ​អភិបាលខណ្ឌ ដាក់​បញ្ជា​អោយកម្លាំង​គ​ណៈ​បញ្ជា​ការឯកភាព​ចុះ​បង្ក្រាប​ជាក់ស្ដែង​តែម្ដង​ដោយ​ឃាត់ខ្លួន​មនុស្ស​៣​នាក់ និង​ដកហូត​ទូរទស្សន៍​ចំនួន​៣​គ្រឿង កំ​ព្យូ​ទ័​រ​១​គ្រឿង ម៉ាស៊ីន​ព្រី​ន​បុ​ង​ចាក់​ ១​គ្រឿង​ប្រតិបត្តិការ​ការ​នេះ ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២០ នៅផ្ទះ​លេខ​៦៤ ផ្លូវ​លេខ​១៨៦ កែង​នឹង​ផ្លូវ​លេខ​២៥៧ មូលដ្ឋាន​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ៕

    December 24, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋផ្ទុះកំហឹងវាយទាំងមនុស្សវាយទាំងរថយន្ត បន្ទាប់ពីបើករថយន្តកុងតឺន័រមួយគ្រឿងទៅកៀរម៉ូតូកង់បីឥណ្ឌាមួយគ្រឿងបណ្ដាលឱ្យរងការខូចខាត។ ហើយព្យាយាមបើករត់គេចទៅកៀរនិងម៉ូតូរបស់កម្លាំងកងរាជអាវុធហត្ថខណ្ឌបឹងកេងកងមួយគ្រឿងទៀត បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២២ខែធ្នូឆ្នាំ២០២០ត្រង់ចំណុចស្តុបបូកគោ តាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបររថយន្តកុងតឺន័រមួយគ្រឿងម៉ាក NISSAN DIESEL ពណ៌បៃតង ជារថយន្តក្រុមហ៊ុនផែស្ងួតតេងឡាយ ពាក់ស្លាកលេខ ភ្នំពេញ3C-6315 ដោយបើកធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីលិចទៅកើត និងក្នុងល្បឿនយ៉ាងលឿនលុះដល់ចំណុចខាងមុខកងរាជអាវុធហត្ថរាជធានីភ្នំពេញ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ ដោយមិនប្រយ័ត្នរថយន្តនោះក៏បានជ្រុលទៅកៀរចំម៉ូតូកង់បីឥណ្ឌាមួយគ្រឿងទៀត មិនចាំស្លាកលេខ ដែលបើកបរដោយបុរសម្នាក់ ក្នុងទិសដៅស្របទិសគ្នា បណ្ដាលឱ្យរងការខូចខាតវាចដំបូល។ ភ្លាមៗនោះរថយន្តបង្កមិនបានឈប់ចុះមកធ្វើការដោះស្រាយគ្នានោះទេ បែរជាព្យាយាមបើករត់គេចខ្លួនបន្តដំណើរឆ្ពោះទៅមុខតាមផ្លូវ២១៧ជាបន្តទៀត ហើយក៏មានប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានជួយជិះម៉ូតូដេញតាមពីក្រោយ បន្ទាប់មករថយន្តបង្កក៏បានបន្តបើកទៅតាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីជើងទៅត្បូងជាបន្តទៀត។ ប្រភពដដែលបន្តថា ពេលដែលរថយន្តបង្កព្យាយាមបើករត់ទៅដល់ចំណុចស្តុបទួលទំពូង

    December 24, 2020
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹង ពីករណីជាសះស្បើយជំងឺកូវីដ១៩ចំនួន០២នាក់ទៀត និងមិនមានករណីវិជ្ជមានថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកជាសះស្បើយទាំង០២នាក់នោះ ម្នាក់ជាស្ត្រីជនជាតិខ្មែរ អាយុ៣០ឆ្នាំ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា និងម្នាក់ទៀតជាបុរសជនជាតិខ្មែរ អាយុ៥៤ឆ្នាំ ជាអ្នកដំណើរចូលមកកម្ពុជា។ ហើយគិតមកទល់ពេលនេះ អ្នកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសល់តែ១២នាក់ប៉ុណ្ណោះ។ សូមអានព័ត៌មានលំអិតខាងក្រោម៖

    December 24, 2020
  • ព័ត៌មានជាតិ

    ថ្មីៗនេះមានបងប្អូនអ្នកចិញ្ចឹមទាយកពង នៅខេត្តតាកែវ និងខេត្តព្រៃវែង មានបញ្ហាដោយសារតែតម្លៃនៃពងទាធ្លាក់ចុះ និងមិនសូវមានទីផ្សារ។ ដោយហេតុឃើញដូចនេះ បងប្រុសម្នាក់ដែលមានឈ្មោះក្នុងហ្វេសបុក Sothea Som បានធ្វើការបង្ហោះជួយប្រមូលទិញពងទាដំណាក់កាលដំបូង ២សែនគ្រាប់នៅខេត្តតាកែវ និងព្រៃវែង និងទិញក្នុងតម្លៃ ៤០០៛ មួយគ្រាប់។ គាត់បានប្រកាសថា៖ “ក្រុមការងារយើងចង់ជួយទិញ និងជួយលក់!!! ត្រូវការប្រមូលទិញពងទាដំណាក់កាលដំបូង 200,000ពង (ពីរសែនពង) ពីខេត្តចំនួន ០២សិន គឺខេត្តតាកែវ និងខេត្តព្រៃវែង។ ក្រុមការងារភូមិពងទាខ្មែរយើងនិងប្រមូលទិញក្នុងមួយគ្រាប់ 400រៀល (បួនរយរៀល) ដើម្បីរួមចំណែកក្នុងយុទ្ធនាការលក់ពងទាក្នុងស្រុកតាមរយ:បណ្តាញរបស់យើងទាំង១២ខេត្ត និង១៤ខណ្ឌក្នុងរាជធានីភ្នំពេញ ជាពិសេសចូលរួមសម្រួលវិបត្តិធ្លាក់ថ្លៃរបស់ពងទាយើង។ សូមបញ្ជាក់ យើងមិនប្រមូលទិញពីឈ្មួញកណ្តាលឡើយ ហើយក្រុមការងាររបស់យើងនឹងចុះទៅដល់ទីតាំងចិញ្ចឹមដោយផ្ទាល់ដើម្បីប្រមូលទិញ។

    December 23, 2020
  • ព័ត៌មានជាតិ

    ឧត្តរមានជ័យ៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៥និង០០នាទី ភាគីថៃនៅតែបន្តបិទច្រកទ្វារព្រំដែនអន្តរជាតិ ឆង ចម ខេត្តសុរិន្ទ ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ជាបណ្តោះអាសន្ន មិនអនុញ្ញាតឲ្យអ្នកដំណើរ គ្រប់សញ្ជាតិចេញ-ចូល ឆ្លងកាត់ ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លង កូវីដ-១៩។ ក្នុងការបិទច្រកនេះ ភាគីថៃបានលើកលែង ទំនិញដែលទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តដឹកទំនិញ ដែលទទួលបានការអនុញ្ញាត ព្រមទាំងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានត្រឹមត្រូវ និងពលរដ្ឋខ្មែរ ឬពលរដ្ឋថៃ ដែលត្រូវវិលត្រឡប់ចូលប្រទេសរៀងៗខ្លួន។ ចំណែកឯពលរដ្ឋខ្មែរ ដែលបន្តវិលចូលប្រទេសវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់

    December 23, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹងលេខ ៨២៩ សជណ.អគឧ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងទេសចរណ៍ស្តីពី វគ្គបណ្ដុះបណ្ដាលភាសាចិនកម្រិតមូលដ្ឋានក្នុងវិស័យទេសចរណ៍ដោយឥតគិតថ្លៃតាមប្រព័ន្ធអនឡាញ ដើម្បីចូលរួមជំរុញ និងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសដើម្បីផ្ដល់នូវជំនាញភាសាចិន ដល់បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន ដែលមានបំណងអភិវឌ្ឍសមត្ថភាព និងជំនាញភាសាចិនសម្រាប់ប្រើប្រាស់ក្នុងវិស័យទេសចរណ៍។ វគ្គបណ្ដុះបណ្ដាលខាងលើ នឹងចាប់ផ្ដើមសិក្សា ចាប់ពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១តទៅ។ បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន អាចធ្វើការចុះឈ្មោះចូលរួមសិក្សាតាមរយៈព័ត៌មានដូចខាងក្រោម៖

    December 23, 2020
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ ហួសចិត្ត! ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ និងរកឃើញវត្ថុតាងមួយចំនួនដូចជា ខោលីអូ មនុស្សស្រី និងស្បែកជើងមួយគូរ។ សកម្មភាពចោរកម្មនេះ កើតឡើងកាលពីវេលាម៉ោង៣៖៣០នាទី ទៀបភ្លឺ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នេះ នៅចំណុចផ្ទះជនរងគ្រោះ ភូមិក្រពើហារកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ សមត្ថកិច្ចអះអាងថាជនរងគ្រោះ ឈ្មោះ កែវ យន់ ភេទស្រី អាយុ៤២ឆ្នាំ និងជនសង្ស័យឈ្មោះ ឆែម ឆោម ហៅឆើត អាយុ២៥ឆ្នាំ។ នៅវេលាកើតហេតុ ពេលដែលជនរងគ្រោះកំពុងតែដេកលង់លក់ ក៏ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពផ្លោះរបងឡើង

    December 23, 2020
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ នៅថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៦៖៣០ នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនបង្កចំនួន ០១នាក់ ឈ្មោះ យួស តុលា ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ជនបង្កបានធ្វើសកម្មភាព ដោយយកដំបងឈើជ្រុង វាយបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ ក្នុងវត្តអូរជុំឧត្តសាមគ្គី ស្ថិតក្នុងភូមិអូរ

    December 23, 2020