សង្គម

ឧកញ៉ាបណ្ឌិត​ គីម ហ៊ាង បានលើកឡើងថា ” អ្នកក្រនៅកម្ពុជា គួរតែត្រូវបានបែងចែកជា ៣កំរិត” ហើយលោកបណ្ឌិតក៏បានកំណត់ទ្រព្យសម្បត្តិ អ្នកក្រទាំង ៣ កំរិតផងដែរ

BY
Khmernote Media
January 5, 2021

​ឧកញ៉ាបណ្ឌិត​ គីម ហ៊ាង ​ម្ចាស់​ក្រុមហ៊ុន KHMER REAL ESTATE ដែលល្បី​ឈ្មោះក្នុងវិស័យអចលនទ្រព្យ និងបានធ្វើការចែករំលែកចំណេះដឹងទាក់ទងវិស័យនេះយូរឆ្នាំមកហើយនៅកម្ពុជា កាលពីពេលថ្មីៗនេះ បានបង្ហោះនៅលើផេកហ្វេសបុកផ្លូវការរបស់ខ្លួន ដែលបានកំណត់ចំនួនទ្រព្យសម្បត្តិ ៧កម្រិត ដែលអាចហៅបានថាជាអ្នកក្រ , អ្នកមធ្យម លំដាប់ទាប ,អ្នកធម្យម , អ្នកលើធម្យម!, អ្នកមាន, អ្នកមានលើមធ្យម , និងចុងក្រោយអ្នកមានពិត។ ​

ជាថ្មីម្តងទៀតឧកញ៉ាបណ្ឌិត​ គីម ហ៊ាង បានពន្យល់ច្បាស់ៗពីទ្រព្យសម្បត្តិ ដែលចាត់ចូលអ្នកក្រ ហើយអ្នកក្រនៅកម្ពុជា គួរតែបែងចែកជា ៣ កំរិតទៀតផង ដោយ​ឧកញ៉ាបណ្ឌិត​ គីម ហ៊ាង បានលើកឡើងថា៖

1. អ្នកក្រ គឺជាក្រុមគ្រួសារ រួមមានប្តី ប្រពន្ធ និងកូនៗ ដែលមានទ្រព្យសម្បត្តិរួមគ្នាក្រោម ១០មុឺនដុល្លារ ដោយអ្នកមិនគ្រប់អាយុ សិស្ស និស្សិត និងអ្នកនៅលីវ មិនត្រូវបានរាប់បញ្ចូល!
2. ទ្រព្យសម្បត្តិ = ទ្រព្យរបស់ម្ចាស់ + បំណុល (Asset = Owner’s Equity + Liabilities) ដោយរួមបញ្ចូលដី ផ្ទះ សំណង់ ឡាន ម៉ូតូ ទូរសព្ទ័ ការងារ អាជីវកម្ម និងទឹកប្រាក់ ដែលជំពាក់គេ បូកចូលគ្នា ដូចជាយកលុយសុទ្ឋ ៣មុឺនដុល្លារ បូកខ្ចីលុយធនាគារ ៧មុឺនដុល្លារ ដើម្បីទិញផ្ទះ ១០មុឺនដុល្លារ នោះទ្រព្យសម្បត្តិ = ១០មុឺនដុល្លារ!
3. អ្នកក្រនៅកម្ពុជា គួរតែត្រូវបានបែងចែកជា ៣កំរិត ៖

កំរិតទី១ ៖ អ្នកក្រពិត គឺជាក្រុមគ្រួសារ ដែលមានទ្រព្យសម្បត្តិរួមគ្នាក្រោម ១មុឺនដុល្លារ!
កំរិតទី២ ៖ អ្នកក្រមធ្យម ៖ គឺជាក្រុមគ្រួសារ ដែលមានទ្រព្យសម្បត្តិរួមគ្នាពី ១មុឺន ដល់ ៥មុឺនដុល្លារ!
កំរិតទី៣ ៖ អ្នកក្រធម្មតា ៖ គឺជាក្រុមគ្រួសារ ដែលមានទ្រព្យសម្បត្តិរួមគ្នាពី ៥មុឺន ដល់ ១០មុឺនដុល្លារ!
តើក្រុមគ្រួសារលោកអ្នក ជាអ្នកក្រកំរិតទីប៉ុន្មាន?
បណ្ឌិត គីម ហ៊ាង

 

 

Share This Post: