Khmernote Media
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន១នាក់ និងមានករណីជាសះស្បើយចំនួន០៣នាក់។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមាន១នាក់នោះគឺបុរសជនជាតិខ្មែរ អាយុ២៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិថ្នល់បត់ ឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១។ ចំណែកឯអ្នកជាសះស្បើយទាំង០៣នាក់ ក្នុងនោះមានស្ត្រីជនជាតិខ្មែរ០២នាក់ជាពលករមកពីថៃ និងស្ត្រីខ្មែរ-អាមេរិកាំងម្នាក់​ជាអ្នកដំណើរមកពីបរទេស។ សូមអានព័ត៌មានលំអិតខាងក្រោម៖

    January 9, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ Royal Embassy of Cambodia in Japan​ បានចេញសេចក្ដីជូនដំណឹងថា៖ រដ្ឋាភិបាលជប៉ុនបានប្រកាសដាក់ទីក្រុងតូក្យូ ខេត្ត Kanagawa ខេត្ត Saitama និងខេត្ត Chiba ក្នុងភាពអាសន្នជាលើកទីពីរ ចាប់ពីថ្ងៃទី៨ ខែមករា ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ ឆ្លើយតបនឹងការប្រកាសអាសន្ននេះ រដ្ឋបាលខេត្តក្រុងខាងលើបានដាក់វិធានការមួយចំនួន៖ -ស្នើកន្លែងលក់គ្រឿងស្រវឹងនិងភោជនីយដ្ឋានបិទត្រឹមម៉ោង៨យប់ ហើយឈប់លក់គ្រឿងស្រវឹងត្រឹមម៉ោង៧យប់ -ស្នើប្រជាពលរដ្ឋកុំចេញក្រៅផ្ទះក្រោយម៉ោង៨យប់ បើមិនចាំបាច់ -ស្នើក្រុមហ៊ុនលើកទឹកចិត្តឱ្យបុគ្គលិកធ្វើការនៅផ្ទះ ហើយកាត់បន្ថយចំនួនបុគ្គលិកធ្វើការនៅការិយាល័យឱ្យដល់៧០ភាគរយ -ស្នើបន្តចំនួនអ្នកចូលរួមកម្មវិធីនានាមកត្រឹម៥០ភាគរយ នៃទីតាំងដែលអាចទទួលបាន និងមិនលើសពី៥០០០នាក់។

    January 8, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីជិះម៉ូតូធំ YAMAHA-R6 មួយគ្រឿង ក្នុងល្បឿនលឿន អកហ្សឺ ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកចំពីក្រោយរថយន្តបែនដឹកខ្សាច់ធុនធំពេញទំហឹង បណ្ដាលឲ្យបោកផ្ទប់នឹងរថយន្ត ដួលអូសជាច្រើនម៉ែត្រ ត្រូវបានអ្នកឃើញហេតុការណ៍ជួយដឹកតាមម៉ូតូបញ្ជូនទៅពេទ្យ តែពេទ្យសម្ភពមិនទទួលក៏ត្រូវបានក្រុមអ្នកសារព័ត៌មានជួយហៅរថយន្តគិលានសង្គ្រោះមួយគ្រឿងមកដឹកបញ្ជូនទៅសង្គ្រោះវិញ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនកាលពីវេលាម៉ោង១១៖៤៥នាទីយប់ ជិតពាក់កណ្ដាលអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ជិតសំណង់មិនរៀបរយ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតថា នៅមុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះខាងលើ ជិះម៉ូតូធំមួយគ្រឿងម៉ាក YAMAHA R6 ពណ៌ទឹកក្រូច ស៊េរីឆ្នាំ២០០៩ ពាក់ស្លាកលេខភ្នំពេញ 1BU-5670 បានធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ

    January 8, 2021
  • ព័ត៌មានជាតិ

    កាលពីពេលថ្មីៗនេះ លោកវេជ្ជបណ្ឌិត សាំង គឹមយ៉ាន ដែលមានគណនីហ្វេសបុកឈ្មោះ Kim Yan Saing បានប្រកាសឲ្យដឹងថាគាត់គឺជាគ្រូពេទ្យម្នាក់ដែលក្រីក្រជាងគេ លើពិភពលោក ដោយសារតែគាត់ខំសន្សំលុយជាច្រើនខែដើម្បីធ្វើបន្ទប់ ២ ជួយអ្នកជំងឺមហារីកឈាម ដែលមានជីវភាពក្រីក្រដោយពុំគិតថ្លៃ។ លោកគ្រូពេទ្យបានសរសេររៀបរាប់ដឹងថា៖ ខ្ញុំវេជ្ជបណ្ឌិត សាំង គឹម យ៉ាន សូមជំរាបបងប្អូនជាតិខ្មែរ និងមិត្តភក្តិ រួមជំនាន់ទាំងអស់ ទាំងក្នុងនិងក្រៅប្រទេសអោយបានជ្រាបថា ខ្ញុំគឺជាគ្រូពេទ្យម្នាក់ដែលក្រីក្រជាងគេ នៅលើពិភពលោកយើងនេះ។ ប្រហែលមិនជឿខ្ញុំទេ មូលហេតុមកពីខ្ញុំ មានការយោគយល់ដល់អ្នកជម្ងឺដែលពួកគាត់មាន ជីវភាពក្រីក្រខ្លាំងពេក ហើយមានជម្ងឺធ្ងន់ដែលគ្មានគ្រូពេទ្យណាម្នាក់ អាចព្យាបាលជំងឺពួកគាត់ អោយរស់ជីវិតបាន បងប្អូនអាចឃើញបន្ទប់ចំនួន ២

    January 8, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ដើមឈើធំៗជាច្រើនដើមនៅលើសួនកាណាឌីយ៉ាឬផ្លូវភ្លោះមុខមន្ទីរពេទ្យព្រះអង្គឌួង ស្ថិតក្នុងខណ្ឌ ដូនពេញមានអាយុកាលជាង៣០០ឆ្នាំហើយ ហើយក្នុងចំនួននេះ មានដើមឈើចំនួន៣ដើម អាជ្ញាធររាជធានីភ្នំពេញ ដោយមានការឯកភាពពីក្រសួង កសិកម្ម រុក្ខាប្រមាញ់​និងនេសាទ គ្រោងនឹងកាប់យកចេញនៅសប្តាហ៍ក្រោយនេះ ដោយសារតែដើមឈើទាំង៣ដើមនេះពុកគល់ ប្រហោងក្នុង ទុកយូរទៅអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ។ លោកសំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹង ​នៅព្រឹកនៅព្រឹកថ្ងៃ ០៨ មករានេះថា ដើមឈើធំៗនៅសួនកាណាឌីយ៉ាមុខមន្ទីរពេទ្យព្រះអង្គឌួងនេះ មានចំនួនប្រមាណ ៥០ដើម និងមានអាយុកាលប្រមាណជាជាង៣០០ឆ្នាំមកហើយ ហើយក្នុងចំនួនដើមឈើធំៗទាំងនេះ មានដើមឈើ៣ដើម អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងកាប់យកចេញនៅសប្តាហ៍នេះ ដោយសារតែដើមឈើទាំង៣ដើមនោះ ពុកគល់ ប្រហោងក្នុង

    January 8, 2021
  • ព័ត៌មានជាតិ

    ខេតត្តបាត់ដំបង៖ តាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាតគឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រុមអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននិងកម្លាំងនគរបាលក្រុងបាត់ដំបងបានធ្វើការត្រួតពិនិត្យនិងឃាត់អ្នកប្រើប្រាស់ម៉ូតូដែលបំពាក់ដោយបំពង់ស៊ីម៉ាំងកែច្នៃបង្កសម្លេងខ្លាំងរខានពេលយប់នៅក្នុងក្រុងបាត់ដំបងចំនួន ០៩គ្រឿង។ ក្រោយពេលឃាត់រក្សាទុកម៉ូតូទាំង ០៩គ្រឿង នេះរួចមកពិនិត្យឃើញថា ម៉ូតូទាំងនេះក្រៅពីការកែច្នៃបំពង់ស៊ីម៉ាំង ដើម្បីបន្លឺសម្លេងខ្លាំងៗនៅមានលក្ខណៈមិនត្រឹមត្រូវលើចំណុចផ្សេងទៀតដែលផ្ទុយពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ នៅពេលនេះលោកឧត្តមសេនីយ៍ស្នងការបានប្រគល់ភារកិច្ចទៅការិយាល័យនគបាលចរាចរណ៍ផ្លូវគោកអនុវត្តការដោយអប់រំណែនាំដល់ម្ចាស់ម៉ូតូឱ្យឈប់ប្រព្រឹត្តសកម្មភាពបែបនេះបន្តទៀតនិងតម្រូវឱ្យប្តូរស៊ីម៉ាំងម៉ូតូបានត្រឹមត្រូវរួចធ្វើការផាកពិន័យទៅតាមអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកមុនពេលប្រគល់ជូនម្ចាស់វិញ ៕ ប្រភព​​​​​​៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

    January 8, 2021
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមផេកហ្វេសប៊ុកផ្ទាល់របស់ ឃឹម ហ្វីណង់ – Khim Finan អភិបាល​ស្រុក​បន្ទាយ​ស្រី​ នៃ​ខេត្ត​សៀមរាប បានឲ្យដឹងថា៖ ចាប់ពីថ្ងៃនេះទៅ ស្រុកបន្ទាយស្រីនឹងមិនអនុញ្ញាតឱ្យអ្នកផ្សាយពាណិជ្ជកម្មដើរបិទស្លាកផ្សព្វផ្សាយពាសវាលពាសកាលតាមដើមឈើទៀតទេ! ក្រុមការងារចម្រុះមួយនឹងចាប់ផ្តើមដើរបកស្លាកទាំងអស់នេះចេញ និងមិនឱ្យបិទឡើងវិញឡើយ។ ស្លាកទាំងអស់នេះតែងតែទើសភ្នែកយូរហើយ ស្ទើរតែគ្រប់ដើមឈើទាំងអស់នៅតាមបណ្តោយផ្លូវទៅកាន់ប្រាសាទបន្ទាយស្រី ត្រូវបានគ្រប់ដណ្តប់ទៅដោយស្លាកផ្សាយពាណិជ្ជកម្មស្អេកស្កះ យ៉ាងអនាធិបតេយ្យ និងមិនមានច្បាប់អនុញ្ញាត ធ្វើឱ្យប៉ះពាល់ទៅដល់សោភ័ណភាពសាធារណៈ និងភាពស្អាតនៃបរិស្ថាននៅក្នុងស្រុក មិនសមនឹងភ្នែកអ្នកទេសចររាប់លាននាក់ក្នុងមួយឆ្នាំៗ ដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវនេះ។ ទម្លាប់ល្អត្រូវចេញពីរឿងតូចតាចទៅ ហើយដើមឈើក៏មិនមែនជាកន្លែងសម្រាប់ផ្សាយពាណិជ្ជកម្មដោយគ្មានការទទួលខុសត្រូវនោះដែរ។ អាចចាត់ទុកថា នេះជាសេចក្តីជូនដំណឹងទុកជាមុនទៅដល់ក្រុមហ៊ុនទាំងឡាយដែលបានប្រព្រឹត្តសកម្មភាពទាំងនេះក្នុងពេលកន្លងមក ហើយអាជ្ញាធរមូលដ្ឋាននឹងចាប់ឱ្យក្រុមហ៊ុនផ្ទាល់ទទួលខុសត្រូវ និងធ្វើកិច្ចសន្យា ប្រសិនបើនៅតែបន្តសកម្មភាពអនាធិបតេយ្យដូច្នេះតទៅមុខទៀត។ ស្រួលរកមុខទេ ព្រោះមានលេខទូរស័ព្ទទំនាក់ទំនងនៅលើស្លាកទាំងនោះរួចស្រាប់ហើយ ៕ ប្រភព៖

    January 8, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ បុរសម្នាក់បើរថយន្ត Toyota Prius ក្នុងស្ថានភាពស្រវឹងជ្រុលទៅបុកម៉ូតូពីក្រោយអូសជាង៥០ម៉ែត្រ ធ្លាក់ចេញពីផ្លូវ ចូលក្នុងត្រពាំងឈូក ទាំងរថយន្តនិងម៉ូតូបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ និងសង្ស័យថាមានស្ត្រីម្នាក់បាត់ខ្លួនផងដែរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង០០:០០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ នៅតាមផ្លូវបេតុង៥០ម៉ែត្រ ស្ថិតក្នុងភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿង ម៉ាកតូយូតាព្រូស (TOYOYA PRIUS) ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2AX-2687 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងលឿនដូចហោះ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកពីក្រោយ ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ឡើងស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល

    January 8, 2021
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ យោងតាមគណនីហ្វេសបុករបស់បងប្រុស Heng Sara បានបង្ហោះឲ្យដឹងពីករណីកង់បីឥណ្ឌា បានបើកប៉ះឡាន Lexus RX350 ពណ៌សមួយគ្រឿង ហើយបានបើករត់ មិនទទួលខុសត្រូវ ក្រោយមកគាត់បានបើកតាម ទាន់ ក៏ម្ចាស់កង់បីឥណ្ឌា បានលុតជង្គង់សំពះ សុំអធ្យាស្រ័យ។ បងប្រុស Heng Sara បានសរសេរថា៖ “អនិច្ចាខ្លួនណាស់ប៉ះគេហើយរត់ ដល់គេតាមទាន់ជង្គង់ខ្ញុំលុត សំពះអង្វរព្រោះខ្ញុំបើករត់ សូមលោកមេត្តាអ្នករត់កង់បី ។(មើលអោយហើយទៅ អធិរាជលើដងផ្លូវអើយ)”។ បន្ទាប់ពីគាត់បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុក ក៏មានការចូលរួម Comment ជជែកពីរឿងនេះជាច្រើនផងដែរ ដោយអ្នកចូលរួមខ្លះចង់ឲ្យគាត់ទារថ្លៃខូចខាត និងអ្នកខ្លះទៀតសំដែងការអាណិតអាសូរ សុំឲ្យគាត់មានការលើកលែង។ គួរបញ្ជាក់ថាបើតាមរូបភាពដែលបងប្រុសបង្ហោះ

    January 8, 2021
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តាមរយៈការតាមដាន និងការវិវត្តជាក់ស្តែងនៃស្ថានភាពអាកាសធាតុ បានបង្ហាញថា ទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង បាននិងកំពុងធ្លាក់ចុះមកក្រោម នាំមកនូវធាតុត្រជាក់ពីតំបន់ស៊ីប៊ឺរី គួបផ្សំជាមួយខ្យល់មូសុងឦសានខ្លាំង។ លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ (ពិសេសថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១) មានស្ថានភាពដូចខាងក្រោម៖ ១-តំបន់វាលទំនាប សីតុណ្ហភាពអប្បបរមានឹងអាចធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៣អង្សា ទៅ ១៥អង្សា លាយឡំជាមួយខ្យល់មធ្យម។ សម្រាប់រាជធានីភ្នំពេញ សីតុណ្ហភាពអប្បបរមានឹងអាចធ្លាក់ចុះមកនៅក្នុងរង្វង់ ១៦អង្សា។ ២-តំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន សីតុណ្ហភាពអប្បបរមានឹងអាចធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១១អង្សា

    January 8, 2021