Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានឲ្យដឹងថា ក្រុមការងារប្រតិកម្មរហ័ស បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋ ទាក់ទងក្មេងទំនើងជិះម៉ូតូប្រើប្រាស់កែឆ្នៃបំពង់ស៊ីមាំងម៉ូតូឲ្យឮខ្លាំង រំខានដំណេករបស់ពលរដ្ឋនៅពេលយប់ តាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិសាស្ត្រឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ។ កំលាំងជំនាញស្រុកភ្នំស្រួច សហការជាមួយកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលមហាសាំង ស្រុកភ្នំស្រួចបានធ្វើការស្រាវជ្រាវរកឃើញមុខសញ្ញាប្រើប្រាស់ម៉ូតូ ម៉ាកហុងដា ១២៥ccសេរីឆ្នាំ២០០៨ ឡើងតែមសេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AB-6645 ពេលសាកសួរចម្លើយ គឺមានគ្នា០៣នាក់៖ 1-ឈ្មោះ ផាន ដារីន ភេទប្រុស អាយុ15ឆ្នាំ នៅភូមិអណ្តូងស្លា ឃុំតាំងក្រូច ស្រុកសំរោងទង 2-ឈ្មោះ ផាន រាជ ភេទប្រុស អាយុ17ឆ្នាំ

    January 11, 2021
  • សង្គម

    កាលពីពេលថ្មីៗនេះ មានការចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងករណីស្ត្រីម្នាក់រួមទាំងកូនស្រី បានធ្វើសកម្មភាពដាក់ថ្នាំល្បួងយកគ្រឿងអលង្ការរបស់ក្មេងស្រីសិស្សសាលាម្នាក់ទៀត ហើយគេចខ្លួនបាត់តែម្តង។ យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុកឈ្មោះ ម៉ារាយុទ្ធ ម៉ៅ បានឲ្យដឹងថា៖ “សូមប្រុងប្រយ័ត្ន!!! ទើបចូលរៀនបានមួយថ្ងៃមាន ក្រុមចោរលក្ខណៈពូជ បានដាក់ថ្នាំប្អូនស្រីរបស់ខ្ញុំល្បួងយកគ្រឿងអលង្ការ នៅសាលាបឋមសិក្សាឬស្សីកែវ #ធ្លាប់តែឃើញម្ដាយណែនាំកូនទៅរកផ្លូវល្អតែម្ដាយនេះនាំកូនធ្វើជាចោរ 🤗 សូមអាណាព្យាបាលគ្រប់រូបមេត្តាប្រុងប្រយ័ត្ន ពិសេសកុំអោយគាត់ពាក់គ្រឿងអលង្ការទៅអោយសោះ 👌 នេះជាការថ្វីប្រហេសរបស់ពួកខ្ញុំដែរមិនបានយកដោះទុកព្រោះមានធុរៈចុះទៅខេត្តទើបមិនបានយកទុក”៕

    January 11, 2021
  • សុខភាព

    អាជ្ញាធរ​សុខាភិ​បាលជប៉ុន​បាន​រក​ឃើញ​វីរុស​កូវីដ១៩ប្រភេទថ្មី​មួយ​ទៀត​មាន​ប្រ​ភព​នៅ​ប្រ​ទេស​ប្រេស៊ីល ដែល​វីរុស​ប្រភេទ​នេះ​ ខុស​ពី​វីរុស​កូវីដ១៩​ប្រ​ភេទ​ថ្មី​ដែល​គេ​រក​ឃើញ​នៅ​ចក្រភព​អង់​គ្លេស​។ សារព័ត៌មាន​The Japantimesបាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១១ ខែ​មករា នេះ​ថា វ៉ារ៉្យង់ថ្មី​របស់​វីរុស​កូវីដ​១៩ នេះ​ត្រូវ​បាន​រក​ឃើញ​លើ​អ្នក​ដំណើរ​បួន​រូប​​ហោះ​ចេញ​ពី​រដ្ឋ​អាម៉ាហ្សូន ក្នុង​ប្រទេស​ប្រេស៊ីល​។ មន្ត្រី​សុខា​ភិបាល​ជប៉ុន​បាន​អះអាង​ថា​វ៉ា​រ៉្យង់​របស់​វីរុស​កូវីដ​១៩​នេះ ខុស​ពី​វ៉ារ៉្យង់កូវីដ១៩​ដែល​គេ​បាន​រក​ឃើញ​នៅ​ចក្រ​ភព​អង់គ្លេស ដែល​​មាន​ការ​ឆ្លង​ខ្លាំង​នោះ។ កូវីដ១៩ថ្មី មន្ត្រី​សុខាភិបាល​ជប៉ុន​កំពុង​តែ​សិក្សា​មើល​ដែរ​ថា​វ៉ាក់សាំង​អាច​មាន​ប្រសិទ្ធ​ភាព​ចំពោះ​វីរុស​កូវីដ១៩ ដែល​មាន​វ៉ារ៉្យង់​ថ្មី​នេះ​ដែរ​ឬ​យ៉ាងណា។​ យ៉ាងណា មន្ត្រី​បញ្ជាក់​ថា​មិន​ទាន់​មាន​ភស្តុ​តាង​បញ្ជាក់​ថា​វីរុស​កូវីដ​១៩ មាន​វ៉ារ៉្យង់​ថ្មី​មាន​ប្រភព​នៅ​ប្រេស៊ីល​​នេះ​អាច​ឆ្លង​លឿន​នោះ​ទេ។ ​ ប្រ​ភព​ដដែល​បន្ត​ថា​អាជ្ញា​ធរ​ជប៉ុន​បាន​ជួន​ដំណឹង​ពី​ការ​រក​ឃើញ​នេះ​ដល់​ភាគី​ប្រេស៊ីល​ហើយ​ដែរ ដោយ​ថា​វ៉ារ្យ៉ង់​របស់​វីរុសកូវីដ​១៩ ដែល​បាន​រក​ឃើញ​បាន​បំប្លែង​ខ្លួន​ដល់ទៅ​១២ ហើយ​មាន​មួយ​ក្នុង​ចំណោម​នោះ​ដូច​គ្នា​ទៅ​នឹង​វ៉ារ្យ៉ង់​ដែល​គេ​រក​ឃើញ​ក្នុង​ចក្រភព​អង់គ្លេស​កន្លង​មក​។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello

    January 11, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌមានជ័យ បានប្រគល់ម៉ូតូធំ CB400Cc ម៉ូតូកែឆ្នៃដាក់បំពង់ស៊ីម៉ាំងខុសបច្ចេកទេស ដែលបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ជូនម្ចាស់វិញ ដើម្បីយកទៅបំពាក់បំពង់ស៊ីម៉ាំងដូចដើមវិញ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១នេះ ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ដោយបានមានប្រសាសសន៍ក្នុងកិច្ចប្រជុំស្ដីពី ភូមិ-សង្កាត់-មានសុវត្ថិភាព ក្នុងឆ្នាំ២០២០ ដោយមានការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំបញ្ជាដោយផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉េង វិមានតារា

    January 11, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ក្រុមបុរសស្រលាញ់ភេទដូចគ្នា ៧-៨នាក់ ជិះម៉ូតូម្នាក់មួយគ្រឿង មកឈប់ពពាក់ពពូនគ្នាក្បែរលូ ដែលគេទុកចោលឱបថើបគ្នានិងរៀបចំរួមភេទ តែមិនទាន់បានសម្រេចផង ស្រាប់តែលេចមុខកម្លាំងអន្តរាគមន៍ពិសេស របស់អធិការដ្ឋានខណ្ឌមានជ័យ កំពុងល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ចូលមកសួរនាំ ព្រោះខ្លាចកើតមានបទល្មើសណាមួយកើតឡើង។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង០៨:២០នាទីយប់ ថ្ងៃសៅរិ៍ ទី០៩ ខែមករា ឆ្នាំ២០២០នេះ នៅចំណុចលូទុកចោលមួយកន្លែង នៅតាមផ្លូវសម្ដេចហ៊ុននាង ហៅផ្លូវ៣០ម៉ែត្រ ចូលបុរីជីបម៉ុង ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ បើតាមសម្ដីលោកវរសេនីយត្រី តឹក បូរិន នាយផ្នែកអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានប្រាប់ក្រុមការងារខ្មែរណូតថា មុនពេលកើតហេតុ គឺដោយមានបទបញ្ជារបស់លោកវរសេនីយ៍ឯក

    January 11, 2021
  • ព័ត៌មានជាតិ

    រាជធានី​ភ្នំពេញ​៖​ កាលពីវេលាម៉ោង០៤ និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់​​ចរាចរណ៍​មួយបានកើតឡើងនៅសង្កាត់​ផ្សារ​ទី១​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ ដោយមានបុរសម្នាក់បានដកកាំភ្លើងមកសម្ញែង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅម្តុំនោះ។ យោងតាមការរាយការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តព្រូស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AU-9367 ធ្វើដំណើរតាមបណ្តោយផ្លូវ73 គៀនផ្សារធំថ្មី​ ហេីយឃេីញរថយន្តបានបេីកកៀរម៉ូតូមួយគ្រឿងម៉ាក Scoopy ពាក់ផ្លាកលេខ កណ្តាល  1AG-5620 បណ្តាលឲ្យដួល​ ហេីយបានដកកាំភ្លេីងពីចង្កេះហេីយស្រែកថា ហែងចង់យ៉ាងម៉េច​ ភ្លាមៗនោះជនរងគ្រោះបានលេីកដៃសុំកុំបាញ់គាត់អី​ អ្នកដែលឃេីញហេតុការណ៍បានរត់មកជួយជនរងគ្រោះដែលដួលម៉ូតូ បណ្តាលឲ្យបាក់ដងកាំបិតនិងរបួសប្រអប់ជេីង​ បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។​ ចំណែកឯជនបង្កនៅតែបន្តសម្ញែងកាំភ្លេីងនៅមុខសមត្ថកិច្ចដដែលៗ​ ទេីបសមត្ថកិច្ចសុំដកទុកសិន​ ហេីយជនបង្កប្រគល់អោយតែសំបកកាំភ្លេីងមិនប្រគល់គ្រាប់អោយនោះទេ​ ហេីយបានស្រែកគំហកដាក់សមត្ថកិច្ចថែមទៀតផង​។ ជនបង្កបានស្រែកប្រាប់ក្រុមការងារថា ខ្លួនមានមុខងារជាមន្ត្រីកងរាជអាវុធហត្ថនិងមានតួនាទីនាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ​

    January 11, 2021
  • សង្គម

    កាលពីពេលថ្មីៗនេះ មានការចែករំលែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងករណីជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចកាច់កម៉ូតូ តែមិនបានសម្រេច ដោយសារតែត្រូវអ្នកផ្ទះឃើញទាន់ ធ្វើឲ្យជនសង្ស័យភ័យរត់គេចខ្លួនបាត់។ យោងតាមម្ចាស់គណនីម្នាក់បានឲ្យដឹងថា “សូមបងប្អូនមានការប្រុងប្រយ័ត្នអោយបានខ្ពស់ទាំងអស់គ្នា នៅថ្ងៃទី10ខែ01 វេលាម៉ោងជិត2រសៀលកណ្ដាលថ្ងៃត្រង់នេះ មានចោរលួចកាច់កម៉ូតូក្មួយប្រុសរបស់ខ្ញុំដែលចតនៅមុខផ្ទះ(ខាងក្រៅរបងផ្ទះ)នាងខ្ញុំ វាសាហាវត្រង់ថាវាបានចាក់កិបសោររបងផ្ទះរបស់ខ្ញុំពីខាងក្រៅហើយក៏ធ្វើសកម្មភាពចាក់កម៉ូតូយកតែម្ដង តែពិតជាសំណាងណាស់ដែលម៉ូតូជាប់សោរក ហើយភ្លាមនោះដែរបងស្រីរបស់ខ្ញុំបានឃើញទាន់ពេល គាត់ក៏បានស្ទុះហក់ធាក់ទ្វាររបងផ្ទះឡើងបាក់ត្រចៀកសោរទ្វា វាក៏ភ័យស្លន់ស្លោររត់ចោលស្បែកជើងហក់ឡើងម៉ូតូដែលមានគ្នាវាម្នាក់ចាំនៅខាងមុខផ្លូវ រួចក៏ជិះរត់បាត់ទៅ លើកនេះវាមានសំណាងហើយដែលអ្នកភូមិដេញចាប់វាមិនទាន់នោះ តែបើថ្ងៃក្រោយបើវានៅតែបន្តហ៊ានធ្វើសកម្មភាពបែបនេះនៅកន្លែងផ្សេងទៀតបើប្រជាជនចាប់បានមិនដឹងថាវានៅមានដង្ហើមបានដកតទៅមុខទៀតរឺក៏អត់ទេ។ ដូចនេះហើយចាប់ពីពេលនេះទៅគឺពួកយើងត្រូវតែប្រុងប្រយ័ត្នអោយបានខ្ពស់បន្ថែមទៀតដើម្បីថែរក្សារការពាររបស់ទ្រព្យរបស់យើងទាំងអស់គ្នារៀងៗខ្លួនអោយបានគង់វង្ស សូមកុំធ្វេសប្រហែសទៀត🙏🏻 សូមបងប្អូនមើលភិនភាគលោកចោរដើម្បីអោយបានចាំទុកនឹងប្រយ័ត្នប្រយែងទាំងអស់គ្នាផង សូមអរគុណ🙏🏻”៕

    January 11, 2021
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ ដោយទទួលបាននូវប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហា ផ្ទៃ ក៏ដូចជាការទទួលបាននូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាពិសេសក្រោមបញ្ជាដឹកនាំដោយផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយឡែកលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០២១ វេលាម៉ោងជាង១១និង៣០នាទី បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ក្រោមឱវាទរបស់ខ្លួន និងកម្លាំងប៉ុសិ៍្តរដ្ឋបាលធ្វើការពួនស្ទាក់និងឃាត់បាននូវម៉ូតូដែលបំពាក់សុីមាំងប្រែនបង្កសម្លេងខ្លាំងៗ កែច្នៃខុសលក្ខិណៈបច្ចេក ទេសទម្រង់ដើមបានចំនួន០៦គ្រឿង និងក្រុមបង្ហោះម៉ូតូ០៣នាក់ ព្រមទាំងម៉ូតូចំនួន០៣គ្រឿង យកមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ

    January 10, 2021
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយនៅលើសារព័ត៌មាន BBC បានឲ្យដឹងថា ប្រអប់ខ្មៅរបស់យន្តហោះដឹកអ្នកដំណើរ ដែលបានធ្លាក់ចូលក្នុងសមុទ្រក្រោយហោះចេញពីទីក្រុង Jakarta កាលពីថ្ងៃសៅរ៍ម្សិលមិញ ឥលូវនេះអាជ្ញាធរឥណ្ឌូនេស៊ីបញ្ជាក់ថា បានកំណត់ទីតាំងប្រអប់ខ្មៅយន្តហោះនោះបានហើយ។ អាជ្ញាធរឥណ្ឌូនេស៊ីបញ្ជាក់ថែមទៀតថា នាវាកំពុងតែស្វែងរកនៅទីតាំងនោះ ហើយក្រុមអ្នកមុជទឹករបស់កងទ័ពជើងទឹកត្រូវបានគេរំពឹងថា នឹងចុះទៅរកឃើញឧបករណ៍ថតសម្លេងទាំង២របស់យន្តហោះនោះ ចំណែកឯបំណែកយន្តហោះ និងសាកសពរបស់មនុស្សមួយចំនួនក៏ត្រូវបានគេរកឃើញផងដែរ។ គួរបញ្ជាក់ផងដែរថា យន្តហោះរបស់ក្រុមហ៊ុន Sriwijaya Air ដែលបានដឹកមនុស្សចំនួន៦២នាក់ បានហោះចេញពីព្រលានយន្តហោះនៅទីក្រុង Jakarta នៅវេលាម៉ោង ១៤ និង៣៦នាទី (ម៉ោងក្នុងតំបន់) ធ្វើដំណើរឆ្ពោះទៅកាន់តំបន់ Pontianak នៅភាគខាងលិចខេត្ត Kalimantan។ នៅវេលាម៉ោង ១៤ និង៤០នាទី យន្តហោះនោះក៏បានបាត់ទំនាក់ទំនង

    January 10, 2021
  • កូវីដ-១៩

    (អន្តរជាតិ)៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer បានបង្ហាញថា នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅសហរដ្ឋអាម៉េរិក បានកើនដល់ ២២,៦៩៩,៩៣៨នាក់ក្នុងនោះអ្នកជំងឺសរុប ១៣,៣៩៣,០៧៨ បានជាសះស្បើយ និងជាង ៣៨ម៉ឺននាក់បានស្លាប់ ខណៈដែលព្រឹកនេះសហរដ្ឋអាមេរិក បានរកឃើញករណីឆ្លងថ្មីសរុប ២៤៩,៥១៩នាក់ និងអ្នកជំងឺ ៣,២៣៥នាក់ បានស្លាប់។ គួរបញ្ជាក់ផងដែរថា តាមតួលេខខាងលើ សហរដ្ឋអាមេរិកឈរនៅលេខរៀងទីមួយក្នុងពិភពលោក ដែលមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ-១៩ ច្រើនជាងគេ។ ជាមួយគ្នានោះប្រទេសឥណ្ឌា ឈរបន្ទាប់ពីអាមេរិក ដែលរហូតមកដល់ពេលនេះ ឥណ្ឌារកឃើញអ្នកឆ្លងសរុប ១០,៤៥១,៣៤៦នាក់ក្នុងនោះអ្នកើតជំងឺជាង

    January 10, 2021