សង្គម

សូមប្រយ័ត្ន! ចោរធ្វើសកម្មភាពចាក់កិបសោររបងក្រៅផ្ទះ ហើយលួចកាច់កម៉ូតូទាំងថ្ងៃ សំណាងម្ចាស់ផ្ទះដឹងទាន់ ធ្វើឲ្យចោរភ័យស្លន់ស្លោររត់ហក់ឡើងម៉ូតូទៅបាត់ (មានវីដេអូ)

BY
Khmernote Media
January 11, 2021

កាលពីពេលថ្មីៗនេះ មានការចែករំលែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងករណីជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចកាច់កម៉ូតូ តែមិនបានសម្រេច ដោយសារតែត្រូវអ្នកផ្ទះឃើញទាន់ ធ្វើឲ្យជនសង្ស័យភ័យរត់គេចខ្លួនបាត់។ យោងតាមម្ចាស់គណនីម្នាក់បានឲ្យដឹងថា “សូមបងប្អូនមានការប្រុងប្រយ័ត្នអោយបានខ្ពស់ទាំងអស់គ្នា នៅថ្ងៃទី10ខែ01 វេលាម៉ោងជិត2រសៀលកណ្ដាលថ្ងៃត្រង់នេះ មានចោរលួចកាច់កម៉ូតូក្មួយប្រុសរបស់ខ្ញុំដែលចតនៅមុខផ្ទះ(ខាងក្រៅរបងផ្ទះ)នាងខ្ញុំ វាសាហាវត្រង់ថាវាបានចាក់កិបសោររបងផ្ទះរបស់ខ្ញុំពីខាងក្រៅហើយក៏ធ្វើសកម្មភាពចាក់កម៉ូតូយកតែម្ដង តែពិតជាសំណាងណាស់ដែលម៉ូតូជាប់សោរក

ហើយភ្លាមនោះដែរបងស្រីរបស់ខ្ញុំបានឃើញទាន់ពេល គាត់ក៏បានស្ទុះហក់ធាក់ទ្វាររបងផ្ទះឡើងបាក់ត្រចៀកសោរទ្វា វាក៏ភ័យស្លន់ស្លោររត់ចោលស្បែកជើងហក់ឡើងម៉ូតូដែលមានគ្នាវាម្នាក់ចាំនៅខាងមុខផ្លូវ រួចក៏ជិះរត់បាត់ទៅ លើកនេះវាមានសំណាងហើយដែលអ្នកភូមិដេញចាប់វាមិនទាន់នោះ តែបើថ្ងៃក្រោយបើវានៅតែបន្តហ៊ានធ្វើសកម្មភាពបែបនេះនៅកន្លែងផ្សេងទៀតបើប្រជាជនចាប់បានមិនដឹងថាវានៅមានដង្ហើមបានដកតទៅមុខទៀតរឺក៏អត់ទេ។ ដូចនេះហើយចាប់ពីពេលនេះទៅគឺពួកយើងត្រូវតែប្រុងប្រយ័ត្នអោយបានខ្ពស់បន្ថែមទៀតដើម្បីថែរក្សារការពាររបស់ទ្រព្យរបស់យើងទាំងអស់គ្នារៀងៗខ្លួនអោយបានគង់វង្ស សូមកុំធ្វេសប្រហែសទៀត🙏🏻
សូមបងប្អូនមើលភិនភាគលោកចោរដើម្បីអោយបានចាំទុកនឹងប្រយ័ត្នប្រយែងទាំងអស់គ្នាផង សូមអរគុណ🙏🏻”៕

Share This Post: