Khmernote Media
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន០៦នាក់ និងមិនមានករណីជាសះស្បើយនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង០៦នាក់នោះ គឺជាស្ត្រីជនជាតិខ្មែរទាំងអស់ ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃ ហើយបច្ចុប្បន្នអ្នកទាំង០៦នាក់ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ និងមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង។ គិតមកទល់បច្ចុប្បន្ន អ្នកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួនសរុប២២នាក់។ សូមអានព័ត៌មានលំអិតខាងក្រោម៖

    January 13, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅវេលាម៉ោង ២ និង៣០នាទីរសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ មានករណីបុរសម្នាក់សង្ស័យប្រើប្រាស់សារធាតុញៀនហួសកំរិត បានយកម៉ូតូសង់ស៊េរីឆ្នាំ ២០១៦ មកលក់ លុះពេលបានលុយដល់ដៃហើយ ស្រាប់តែបុរសនោះចង់យកម៉ូតូខ្លួនបម្រុងរត់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនធ្វើការសាកសួរ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីអ្នកដែលទិញម៉ូតូបានឲ្យដឹងថា បុរសខាងលើបានយកម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ ២០១៦ មកលក់ឱ្យគាត់ក្នុងតម្លៃ ៨២០$ ដោយមានកាតគ្រីត្រឹមត្រូវ បន្ទាប់ពីនិយាយថ្លៃត្រូវគ្នាហើយអ្នកទិញក៏ប្រគល់លុយឲ្យទៅបុរសខាងលើ ពេលដែលបានទទួលលុយហើយ បុរសខាងលើមិនព្រមប្រគល់សោរឲ្យហើយបម្រុងឡើងលើម៉ូតូយកលុយរត់ ប៉ុន្តែត្រូវបានក្រុមគ្រួសារអ្នកទិញម៉ូតូឃាត់ខ្លួនបានប្រគល់ឲ្យសមត្ថកិច្ចយកមកធ្វើការសាកសួរនៅប៉ុស្តិ៍ទឹកល្អក់៣ តែម្តង៕ ដោយ៖ បងម៉េង ខ្មែរណូត

    January 12, 2021
  • ព័ត៌មានជាតិ

    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានធ្វើការចេញបកស្រាយបំភ្លឺទាក់ទងនឹងករណីបុរសម្នាក់បើករថយន្តព្រូស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AU-9367 ធ្វើដំណើរតាមបណ្តោយផ្លូវ73 គៀនផ្សារធំថ្មី​ ហេីយឃេីញរថយន្តបានបេីកកៀរម៉ូតូមួយគ្រឿងម៉ាក Scoopy ពាក់ផ្លាកលេខ កណ្តាល 1AG-5620 បណ្តាលឲ្យដួល​ ហេីយបុរសនោះមានកាំភ្លើងខ្លី ដែលពេលនោះបានភ្ញាក់ផ្អើលថាបុរសខាងលើដកកាំភ្លើងសំញែង។ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានធ្វើការបំភ្លឺថា៖ “ទាក់ទងទៅនឹងសារព័ត៌មានមួយចំនួនដែលបានចុះផ្សាយព័ត៌មានខុសពីការពិតលេីករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ត​ និងម៉ូតូ​ ដែលកេីតឡេីងនៅវេលាម៉ោង​ ៤:៣០នាទីព្រឹកថ្ងៃ​ទី១០​ ខែមករា​ ឆ្នាំ២០២០​។ ជាក់ស្តែងតាមការបំភ្លឺរបស់ជនរងគ្រោះ​ គឺមិនមានការដកកាំភ្លេីងគំរាមគាត់នោះទេ​ គ្រាន់តែបានឃេីញជនបង្កសៀតកាំភ្លេីងនៅនឹងចង្កេះ​ ហេីយកាំភ្លេីងនេះត្រូវបានដកហូតយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី១​ នៅពេលកម្លាំងជំនាញនៃអធិការនគបាលខណ្ឌដូនពេញ​ និងប៉ុស្តិ៍បានទៅដល់កន្លែងកេីតហេតុ​ ។ ករណីនេះត្រូវបានបញ្ចប់ដោយមានការឯកភាពយល់ព្រមរវាងភាគីទាំងសងខាង ដោយភាគីបង្កជាម្ចាស់រថយន្តបានយល់ព្រមសងទៅជនរងគ្រោះចំនួនទឹកប្រាក់​

    January 12, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ក្រសួងសុខាភិបាលបែងចែកក្រុមការងារចំនួន៤ក្រុមទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីជួយពង្រឹងសមត្ថភាព ក្នុងការផ្ដល់សេវាពិនិត្យ ព្យាបាល និងថែទាំអ្នកជំងឺកូវីដ-១៩ ពិសេសនៅពេលមានករណីចាំបាច់ ដែលត្រូវជួយសង្គ្រោះបន្ទាន់ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលមានប្រសាសន៍ថា ក្រុមការងារ ទំាង៤ក្រុមរបស់ក្រសួងសុខាភិបាលនេះ បានចូលធ្វើការងារនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរីដែលជាមន្ទីរពេទ្យ បង្អែកខេត្តបន្ទាយមានជ័យ ដើម្បីលើកទឹកចិត្តនិងគាំទ្រផ្នែកបច្ចេកទេស ក៏ដូចជាបំពាក់បំប៉នសមត្ថភាពបន្ថែមទៀត ជូនដល់ ក្រុមគ្រូពេទ្យបង្អែកនៃខេត្តនេះ។ លោកជំទាវបញ្ជាក់ថាក្រុមការងារក្រសួងសុខាភិបាល បានពិភាក្សាជាមួយលោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ ក៏ដូចជាថ្នាក់ដឹកនាំខេត្ត ហើយបានបែងចែងក្រុមការងារឱ្យធ្វើការងារជាក្រុមតូចៗតាមជំនាញ

    January 12, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសង្កេតឃើញមានជនខិលខូចមួយចំនួនកំពុងតែចែកចាយតំណភ្ជាប់តាមរយៈកម្មវិធី Telegram ដោយសន្យាថាលោកអ្នកនឹងទទួលបានប្រាក់កាសដោយគ្រាន់តែអញ្ជើញមិត្តភ័ក្តិឱ្យចូលរួមប្រើប្រាស់ ឬចែកចាយតំណភ្ជាប់ខាងលើ។ ប៉ុន្តែនៅពេលដែលលោកអ្នកចុចនៅលើតំណភ្ជាប់នោះ ពួកគេនិងស្នើសុំយកព័ត៌មានផ្ទាល់ខ្លួនមួយចំនួនដូចជា ប័ណ្ណសម្គាល់ខ្លួន និងលេខគណនីជាដើម។ បើតាមការឆ្លើយតបរបស់ក្រុមហ៊ុន Wing តាមរយៈសារឆ្លើយឆ្លង (Comments) គឺក្រុមហ៊ុនពុំមានប្រើប្រព័ន្ធទំនាក់ទំនង Telegram ទេ ដូច្នេះសូមលោកអ្នកកុំចុចលើតំណភ្ជាប់នោះ ហើយសូមបញ្ឈប់ការចែកចាយ ព័ត៌មាននេះតាមបណ្ដាញទំនាក់ទំនងសង្គមទៀត។ នាយកដ្ឋានសូមឱ្យបងប្អូនអ្នកប្រើប្រាស់ មានការប្រុងប្រយ័ត្នជាមួយការបោកបញ្ឆោតមួយចំនួនមានដូចជា ការឈ្នះរង្វាន់ ការទទួលបានទំនិញផ្ញើពីបរទេសដែលទាមទារឱ្យលោកអ្នកបង់ប្រាក់ជាមុន ឬទាមទារយកទិន្នន័យផ្ទាល់ខ្លួននោះ ព្រោះនេះគឺជាល្បិចរបស់ជនខិលខូចដើម្បីបោកបញ្ឆោតយកប្រាក់កាសរបស់លោកអ្នក ឬយកទិន្នន័យទាំងនោះដើម្បីលួចចូលគណនី និងធ្វើការបោកបញ្ឆោតផ្សេងៗទៀតតែប៉ុណ្ណោះ ៕ ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber

    January 12, 2021
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (មរណភាពនៃជនរងគ្រោះ) កើតឡើងនៅចំណុចភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ ជនរងគ្រោះ ០១នាក់ ភេទប្រុស ត្រូវបានជនសង្ស័យ ០១នាក់ ភេទប្រុស យកដុំឥដ្ឋវ៉ៃត្រូវក្បាលផ្នែកខាងក្រោយរបស់ជនរងគ្រោះជាទម្ងន់ ហើយបងប្អូនដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ជនរងគ្រោះបានស្លាប់នៅមន្ទីរពេទ្យ ឪពុកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្អាង។ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ មេបញ្ជាការខេត្ត មានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល និងតំណាងអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ។ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យបាននៅចំណុចភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ

    January 12, 2021
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី ១២ មករា ២០២១ នេះយោងតាមការបង្ហោះរបស់បងប្រុស Hev David បានបង្ហោះឲ្យដឹងថា មានបងប្អូន និងក្រុមគ្រួសារ បានទិញស្រាបៀរ និង បៀរលេង យកទៅជូនអ្នកកំពុងធ្វើចត្តាឡីស័ក បងប្រុស Hev Devid បានបង្ហោះជាសារដាស់តឿន និងអប់រំថា ៖ ម៉ោងនេះម៉ោងរក្សាសុខភាព សូមមេត្តារក្សា គម្លាត មិនមែនអោយបងប្អូន មកហូបស្រាហើយនាំគ្នាបៀ នោះទេ ក្រុមការងារឆែក និង មិនអនុញ្ញាតអោយបងប្អូន ក្រុមគ្រួសារទិញយកទៅជូនគាត់ ក្នុងមណ្ឌលចត្តាឡីស័កជាដាច់ខាត ។ ករណីនេះកើតឡើងនៅមណ្ឌលចត្តាឡីស័ក

    January 12, 2021
  • ព័ត៌មានជាតិ

    ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ និងមន្រ្ដីរដ្ឋបាលរាជធានីភំ្នពេញ ចុះពិនិត្យដើមឈើតាមបណ្ដោយវិថីព្រះអង្គឌួង​ និងវិថីក្រមួនសដោយផ្ទាល់។ ដោយដើមឈើទាំងនោះមានអាយុកាលច្រើនឆ្នាំ និងបានផ្ដល់ជាម្លប់សម្រាប់បងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរតាមវិថីនេះ ឯកឧត្ដមអភិបាលរាជធានីភំ្នពេញ បានឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីរកសិកម្ម និងមន្ទីរបរិស្ថាន ថែទាំនិងរក្សាទុកដើមឈើចំនួន៣ដើមដែលចាស់ទ្រុឌទ្រោម ដោយលះមែកចេញមួយចំនួន និងធ្វើជើងទម្រទប់ដើម ដើម្បីការពារគ្រោះថ្នាក់កើតឡើងជាយថាហេតុ។ គួរបញ្ជាក់ថាកាលពីសប្តាហ៍មុននេះ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ដើមឈើធំៗជាច្រើនដើមនៅលើសួនកាណាឌីយ៉ាឬផ្លូវភ្លោះមុខមន្ទីរពេទ្យព្រះអង្គឌួង ស្ថិតក្នុងខណ្ឌ ដូនពេញមានអាយុកាលជាង៣០០ឆ្នាំហើយ ហើយក្នុងចំនួននេះ មានដើមឈើចំនួន៣ដើម អាជ្ញាធររាជធានីភ្នំពេញ ដោយមានការឯកភាពពីក្រសួង

    January 12, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា នៅថ្ងៃច័ន្ទ ១៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ដោយទទួលបានបទបញ្ជារដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអនុញ្ញាតឲ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក កែម សារិន ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំកម្លាំង សហការជាមួយ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃនាយកដ្ឋានច្រកទ្វារទី១ ដោយមានការចូលរួមពីតំណាងស្ថានទូតចិន និងសមត្ថកិច្ចនគរបាលសាធារណៈរដ្ឋប្រជាមានិតចិន ធ្វើការបណ្តេញចេញជនជាតិ ចិនចំនួន

    January 12, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ យុវជនម្នាក់ជាជាងដែក ខណៈរួមជាមួយជាងផ្សេងទៀតសរុប៦នាក់ នាំគ្នាឡើងកាត់ស្លាកប៉ាណូលើដំបូលឃ្លាំង ដោយធ្វេសប្រហែស ធ្វើឲ្យកម្មករម្នាក់ឆក់ខ្សែភ្លើងស្លាប់ភ្លាមៗនៅលើដំបូល តែដោយសារម្ចាស់ទីតាំងភ័យខ្លាច ពាក់ព័ន្ធក៏បានបង្ខំឲ្យក្រុមជាង ហៅរថយន្តដឹកសពយកទៅសង្គ្រោះទៅវិញ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣:៥០នាទីរសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅចំណុចឃ្លាំងចាស់មួយកន្លែង ស្ថិតតាមផ្លូវចោមចៅ(ផ្លូវវេងស្រេង) មុខច្រកចូលផ្ទះឡ ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។ សពជនរងគ្រោះដឹករត់យកទៅតំកល់ទុកនៅវត្តទឹកថ្លា រួចបានរាយការណ៍ប្រាប់សមត្ថកិច្ចជាក្រោយ ។ សពជនរងគ្រោះគ្រាន់តែស្គាល់ឈ្មោះ ម៉ាក់ មានអាយុជាង២០ឆ្នាំ មុខរបរ កម្មករជាងដែក ស្នាក់នៅផ្ទះមេជាង រួមជាមួយកម្មករផ្សេងទៀត នៅសង្កាត់ដង្កោ ខណ្ឌដង្កោ ជនរងគ្រោះ

    January 12, 2021