សង្គម

សាកលវិទ្យាល័យជាតិគ្រប់គ្រង ប្រកាសដាក់ដេញថ្លៃលក់រថយន្ត Lexus 470 មួយគ្រឿងដែលខូចប្រើប្រាស់លែងបាន ក្នុងតំលៃ…

BY
Khmernote Media
January 11, 2021

កាលពីពេលថ្មីៗនេះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រង បានធ្វើសេចក្តីជូនដំណឹងមួយស្តីពីការដាក់ដេញថ្លៃជាផ្លូវការនូវរថយន្តមួយគ្រឿងម៉ាក Lexus LX470 ពណ៌ស ពាក់ស្លាកលេខរដ្ឋ១៦ ២-០២៥២ ដែលមានស្ថានភាពខូចប្រើប្រាស់លែងបាន ដោយដាក់ដេញថ្លៃមូលដ្ឋានចាប់ពី ៨៤លានរៀលឡើងទៅ ដែលស្មើនឹងប្រមាណជាង២ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

នៅក្នុងសេចក្តីជូនដំណឹងនេះដែរ សាកលវិទ្យាល័យជាតិគ្រប់គ្រងបានជូនដំណឹងដល់ក្រុមហ៊ុន/សហគ្រាសដែលមានបំណងចូលរួមដេញថ្លៃ សូមធ្វើការទំនាក់ទំនង និងរៀបចំឯកសារដើម្បីដេញថ្លៃអោយបានមុនថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។ សូមអានសេចក្តីជូនដំណឹងខាងក្រោមនេះ

Share This Post: