- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ឲ្យដឹងថា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាទើបតែបានរកឃើញមានអ្នកប្រើប្រាស់មួយចំនួនបានទទួលសារ ជាភាសាអង់គ្លេសដែលបន្លំធ្វើជាសារមកពីធនាគារកាណាឌីយ៉ាដោយអះអាងថា គណនីធនាគាររបស់លោកអ្នកត្រូវបានចូលប្រើជាមួយឧបករណ៍ផ្សេងទៀត ហើយថែមទាំងផ្ដល់នូវតំណភ្ជាប់ដើម្បីឱ្យពួកគេបញ្ជាក់អំពីអត្តសញ្ញាណ (Your Canadia bank account has been logged in through another platform, please verify again to protect your rights. www.canadias.com)។ នៅពេលដែលអ្នកប្រើប្រាស់ចូលទៅគេហទំព័រតាមតំណភ្ជាប់នោះ វានឹងទាមទារឱ្យបំពេញព័ត៌មានលម្អិតមានដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត លេខអត្តសញ្ញាណបណ្ណ លេខទូរសព្ទ ឈ្មោះសម្រាប់ចូលទៅក្នុងគណនី
January 15, 2021 - ព័ត៌មានជាតិ
ខេត្តស្ទឹងត្រែង៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ កម្លាំងមន្រ្តីនគរបាលអនុវត្តច្បាប់ ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តខេត្តស្ទឹងត្រែង សហការជាមួយកម្លាំងមន្រ្តីនគរបាលអនុវត្តច្បាប់ នៃមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះបង្ក្រាបករណីជួញដូរឆ្លងដែនដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ក្នុងភូមិសាស្រ្តឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ជាជនជាតិឡាវ។ ដោយឡែកនៅព្រឹកថ្ងៃទី ១៥ ខែមករា ឆាំ្ន២០២០ វេលាម៉ោង០៩ និង១០នាទី មន្រ្តីអនុវត្តច្បាប់
January 15, 2021 - សុខភាព
មន្ត្រីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តកណ្តាល បានរកឃើញសិប្បកម្មផលិតពពុះសណ្តែកចំនួន ២ទីតាំង មានដាក់សារធាតុគីមី។ សិប្បកម្មផលិតពពុះសណ្តែកទាំង ២ទីតាំងនោះ មាននៅភូមិកោះតូច និងភូមិក្បាលកោះ ស្ថិតក្នុងឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ តាមលទ្ធផលវិភាគ សិប្បកម្មផលិតពពុះសណ្តែកទាំង ២ទីតាំងខាងលើ មានដាក់សារធាតុគីមី បូរ៉ាក់ និងសូដ្យូមអ៊ីដ្រូស៊ុលហ្វីត (ម្សៅស) ហើយមន្ត្រីជំនាញបានដកហូតទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីដុតកម្ទេចចោល និងធ្វើកិច្ចសន្យាបិទសិប្បកម្មផលិតពពុះសណ្តែកទាំង ២ ជាបណ្តោះអាសន្ន។ បូរ៉ាក់ (Borax) ជាសារធាតុគីមីម្យ៉ាង ដែលបង្កើតឡើងពីសារធាតុរ៉ែធម្មជាតិឈ្មោះ សូដ្យូមបូរ៉ាត សម្រាប់ប្រើជាសារធាតុសម្អាត គ្រឿងសម្អាង និងថ្នាំសម្លាប់សត្វល្អិត។
January 15, 2021 - សិល្បៈ
តារាចម្រៀង ខេមរៈ សិរីមន្ត ឈ្មោះកំណើត ខេមប៊ុនថៃ ជាអ្នកចម្រៀង ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុង ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅតំបន់ដែលសម្បូរទៅដោយពលរដ្ឋខ្មែររស់នៅ ក្រៅប្រទេសផងដែរ ហើយលោកគឺ ជាតារាចម្រៀងដែលកើតក្នុងគ្រួសារកសិករទទួលបានការគាំទ្រគ្រប់ស្រទាប់អ្នកគាំទ្រទៀតផង។ ព្រឹកមិញនេះលោកបានបង្ហោះសារអមជាមួយនឹងរូបថតពោរពេញទៅដោយភាពផ្អែមល្អែម ដោយសារតែឧត្តមភរិយាបានទិញរថយន្ត ROLLS ROYCE មួយគ្រឿងជូនលោក។ ដោយលោកមានការសប្បាយរីករាយជាខ្លាំង និងបានបង្ហោះនៅលើទំព័រហ្វេសបុកផ្លូវការរបស់លោកថា៖ “ភរិយាខ្ញុំសួរខ្ញុំថាហេតុអីបានបងចូលចិត្តជិះតែឡានធំៗខ្ពស់ៗចឹងតើបងចូលចិត្តឡានតូចអត់ខ្ញុំថាមានអីចូលចិត្តតាសស្រាប់តែឡានមកដល់មុខផ្ទះតែម្តង😄អរគុណភរិយាសម្លាញ់🙏🥰🥰🥰” ៕
January 15, 2021 - ព័ត៌មានជាតិ
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានប្រកាសឲ្យបងប្អូន នៅក្នុងភូមិដំណាក់ត្រាច ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ឲ្យមានការប្រុងប្រយ័ត្ន ករណីសត្វក្របីមួយក្បាលរត់ដេញវ័ធប្រជាពលរដ្ឋ ដោយផេកស្នងការខេត្តបានប្រកាសឲ្យដឹងថា៖ ដំណឹងគួរប្រុងប្រយ័ត្ន! នៅស្រុកភ្នំស្រួច ឃុំដំបូករូង មានករណីសត្វក្របីមួយក្បាលរត់ដេញវ័ធប្រជាពលរដ្ឋ នៅក្នុងភូមិដំណាក់ត្រាច វេលាម៉ោង០៦:៣០នាទីព្រឹក ថៃ្ងទី១៥ ខែមករា ឆ្នាំ២០២១ នេះ ។ តាមការបញ្ជាក់ពីម្ចាស់សត្វក្របីឈ្មោះ ផូ លាង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិដំណាក់ត្រាច ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានរៀបរាប់ប្រាប់ថា កាលពីថៃ្ងទី១០ ខែមករា ឆ្នាំ២០២១ គាត់បានទិញក្របីឈ្មោល០១ក្បាលពីខេត្ដកោះកុង
January 15, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុក Royal du Cambodge បានឲ្យដឹងថា សូមថ្វាយមហាកុសល ថ្វាយព្រះវិញ្ញាណក្ខ័ន្ធ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ ស្តេចយាងទៅកាន់ទីឋានបរមសុខ។ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ទ្រង់យាងចូលព្រះទិវង្គត ក្នុងព្រះជន្មាយុ ៧៨ព្រះវស្សា នៅសហរដ្ឋអាមេរិក ដោយព្រះជរាពាធ នាយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ (ម៉ោងនៅប្រទេសកម្ពុជា)។ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ជាព្រះរាជបុត្រាច្បង នៃព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ
January 15, 2021 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា អភិបាលស្រុកមង្គលបូរី លោក រ័ត្ន ដាសុីណង់ នៅថ្ងៃទី១៥ ខែមករាឆ្នាំ ២០២១នេះ បានសុំការយោគយល់ពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យមង្គលបូរី ដោយស្ថានភាពនៃជំងឺដ៍កាចសាហាវមួយនេះ បានរាតត្បាតពាសពេញពិភពលោក (Covid-១៩) ហើយកម្ពុជាយើងក៍បានឆ្លងផងដែរ ។ សិស្សវិទ្យាល័យនេះ មិនបានចូលរៀនសូត្រស្របតាមកម្មវិធីរបស់ក្រសួងអប់រំយុវជន និងកីឡាឡើយ ដោយយកទីកន្លែងនេះ សម្រាប់បងប្អូនពលករវិលត្រលប់មកពីប្រទេសថៃឡង់ត៌ ដើម្បីស្នាក់នៅធ្វើចត្តាឡីស័កនៅទីនេះ។ រដ្ឋបាលស្រុកមង្គលបូរី និងមន្ទីរអប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានគិតគូរ និងផ្ទេរការបង្រៀន និងសិក្សា របស់លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស
January 15, 2021 - ព័ត៌មានជាតិ
មុននេះបន្តិច ឯកឧត្តម ដួង តារា រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះឲ្យដឹងពីការខូចខាតឡានរបស់ឯកឧត្តម ដោយត្រូវបានចោរលួចកាច់កញ្ចក់ឡានទាំងសងខាង មិនត្រឹមតែប៉ុណ្ណោះបានយកដុំថ្មបំបែកកញ្ចក់ឡានខាងស្តាំរបស់ឯកឧត្តមទៀត។ ឯកឧត្តមបានមានប្រសាសន៍ថា ចោរក៏ធ្លាប់ចូលពីលេីដំបូលផ្ទះមកក្នុងផ្ទះដែរ ហើយពិតជាមានការបារម្ភចំពោះសុវត្ថិភាពរស់នៅ។ សូមប្រិយមិត្តអានខ្លឹមសាររបស់ឯកឧត្តមខាងក្រោមនេះ៖ “លេីកទី២ហេីយដែលចោរមកបំផ្លាញដល់ផ្ទះ ភ្ញាក់ពីគេងឃេីញរថយន្តត្រូវបានបំផ្លាញដោយចោរ ពិតគួរអោយសោកស្តាយយ៉ាងខ្លាំង។ ខ្ញុំសារកាមេរ៉ាមេីយប់មិញរវាងម៉ោង 1:30 យប់ មានចោរពាក់ម៉ាស់ បានមកលួចកាត់កញ្ចក់ឡានខ្ញុំទាំងសង្ខាង ហេីយយកដុំថ្មបំបែកកញ្ចក់ឡានខាងស្តាំដែលចតនៅមុខផ្ទះដែលខ្ញុំកំពុងរស់នៅសព្វថ្ងៃ។ កាលពីខ្ញុំមកនៅទីនេះដំបូងក៏ធ្លាប់មានចោរចូលពីលេីដំបូលផ្ទះមកក្នុងផ្ទះ។ គួរអោយសោកស្តាយចំពោះអ្វីដែលបានកេីតឡេីងសម្រាប់ខ្ញុំ ខ្ញុំពិតជាមានការបារម្ភចំពោះសុវត្ថិភាពរស់នៅ៕”
January 15, 2021 - កូវីដ-១៩
នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន១៥នាក់ និងមានករណីជាសះស្បើយ០៤នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង១៥នាក់នោះ គឺជាពលករខ្មែរប្រុស-ស្រី ដែលធ្វើដំណើរមកពីប្រទេសថៃទាំងអស់ ដែលបច្ចុប្បន្នកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង មន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ និងមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។ គិតមកទល់បច្ចុប្បន្ន អ្នកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួនសរុប៤៥នាក់។ សូមអានព័ត៌មានលំអិតខាងក្រោម៖
January 15, 2021 - ព័ត៌មានជាតិ
ដំណឹងដ៏ក្រៀមក្រំមួយបានធ្វើអោយមហាជនជាច្រើនរន្ធត់ចិត្តខណៈដែលកងទ័ពឆត្រយោង២នាក់បានទាក់ឆត្រយោងគ្នាធ្លាក់ពីលើអាកាសបណ្តាលអោយស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ ដោយក្នុងនោះមានលោកវរ:សេនីយ៍ត្រី លឹម សាយ ដែលជាគ្រូឆ័ត្រយោងម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ដ៏អាក្រក់នេះ។ ក្នុងនោះដែរគេឃើញមានសាររំលែកទុក្ខជាច្រើននៅលើបណ្តាញសង្គម ហើយឧកញ៉ា ឡេង ណាវ៉ាត់ត្រា ក៏បានចូលរួមចូលបុណ្យជាថវិកា ១ម៉ឺន៥ពាន់ដុល្លារផងដែរដល់ក្រុមគ្រួសារសព។ អ្វីដែលគេរន្ធត់ចិត្តទៅទៀតនោះគឺគេឃើញកូនប្រុសរបស់លោកវរ:សេនីយ៍ត្រី លឹម សាយ ដែលកំពុងរស់នៅប្រទេសកូរ៉េ បានបង្ហោះសារស្លុតចិត្តក្រោយពេលដឹងថាឪពុករបស់ខ្លួនបានស្លាប់ក្នុងពេលបំពេញបេសកកម្មលោតឆ័ត្រយោងក្នុងពិធីបញ្ចុះបឋមសិលា សម្ពោធសមិទ្ធផលនានា បិទវគ្គហ្វឹកហ្វឺនជំនាញកម្មង់ដូ ជំនាន់ទី ១០ វគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី ២៩ និងបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី ៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែន(ឱរ៉ាល់) ស្ថិតនៅភូមិដូង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ កូនប្រុសរបស់គាត់បានរៀបរាប់នៅលើ Facebook ថា៖
January 14, 2021









