Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ អគ្គិភ័យដ៏សន្ធោរសន្ធៅមួយបានឆាបឆេះប៉ារ៉ែតឈើ ក្នុងសិប្បកម្មផលិតសាច់ប៉ាតេ៩៩៩ មួយកន្លែង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញជួយអន្តរាគមន៍បាញ់ពន្លត់បានទាន់ពេលវេលា ។ ហេតុការណ៍អគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង ០១:៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ ក្នុងសិប្បកម្មផលិតប៉ាតេ(មានជ័យ៩៩៩) ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវបេតុងលេខ១៥៩ ក្នុងភូមិតាង៉ូវលើ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ សមត្ថកិច្ចខណ្ឌច្បារអំពៅបានប្រាប់ក្រុមការងារខ្មែរណូតថា ម្ចាស់ទីតាំងមានឈ្មោះ កែវ សារី ភេទស្រី អាយុ៦២ឆ្នាំ (ជនជាតិខ្មែរ) មុខរបរម្ចាស់សាច់ប៉ាតេ 999 ។ មូលហេតុ ឆេះចេញពីឡចំហ៊ុយសាច់ប៉ាតេ រាលដាលមកកន្លែងគំនរអុសបង្កជាអគ្គិភ័យឡើងតែម្ដង ។

    January 18, 2021
  • សង្គម

    កាលពីពេលថ្មីៗនេះ មានការចែកចាយតៗគ្នាជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងវីដេអូក្លឹបខ្លីមួយ ដែលបង្ហាញពីសកម្មភាពរបស់ក្រុមទាក់ឆ្កែតាមផ្លូវ បានទាក់យកឆ្កែដ៏គួរឲ្យស្រលាញ់មួយក្បាលយកទៅបាត់តែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ ដោយទង្វើនេះធ្វើឲ្យមហាជនដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុកមានការខឹងសម្បាយ៉ាងខ្លាំង។ យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Seiha បានឲ្យដឹងថា “នៅម៉ោង​ប្រហែល ៥:៤០​ នាទីព្រឹកមិញ​ មានជនសង្ស័យ​ ២​ នាក់​ បានជិះម៉ូតូ​ មកទាក់យកសត្វចិញ្ចឹម​ (សុនខ)​ យកទៅបាត់​! ទង្វេីនេះពិតជាសាហាវណាស់សម្រាប់សង្គមបច្ចុប្បន្ន​! សង្ឃឹមថានឹងមានដំណឹងល្អមកវិញ​ 🙏🙏 #wishAnnacomebacktousassoonaspossible”៕

    January 18, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងពេញមួយឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សទាំង១,២០០នាក់ នៃក្រសួងបរិស្ថាន បានចុះល្បាតសរុបចំនួន ២៧,៥៨៨លើក ដោយក្នុងការចុះល្បាតនេះ មន្ត្រីឧទ្យានុរក្សដែលជាមន្ត្រីនគរបាល យុត្តិធម៌ បានបង្ក្រាបបទល្មើសបានចំនួន៨,៩១៧ករណី ដែលភាគច្រើនជាបទល្មើស លួចកាប់ឈើ ការរុករានទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ការបរបាញ់សត្វនិងការដាក់ អន្ទាក់ចាប់សត្វ។ ថ្លែងប្រាប់ឱ្យដឹងនៅថ្ងៃទី១២ ខែមករា ឯកឧត្តមបានបញ្ជាក់ថា នៅក្នុងឆ្នាំកន្លងទៅនេះ សំណុំរឿងបទល្មើសធនធានធម្មជាតិ ដែលត្រូវបានបញ្ជូនទៅកាន់តុលាការ មានចំនួន ៦០៥ករណី ខណៈការផាកពិន័យអន្តរការណ៍លើជនប្រព្រឹត្តល្មើសមានចំនួន៨៥៧ ករណី និងបទល្មើសដែលត្រូវធ្វើការអប់រំនិងធ្វើកិច្ចសន្យាមានចំនួន២,៩៤៦ករណី។ ឯកឧត្តមបន្តថាក្នុងប្រតិបត្តិការចុះល្បាតនិងបង្ក្រាបបទល្មើសនេះ

    January 18, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នាមុននេះបន្តិចបានឲ្យដឹងថា បុរសសញ្ជាតិអាមេរិកដើមកំណើតកម្ពុជាដែលលួចគេចចេញពីមណ្ឌលចត្តាឡីស័កកាលពីព្រឹកថ្ងៃសៅរ៏ទី១៦ ខែមករា ឆ្នាំ២០២១ ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញស្រែងរកឃើញនៅរសៀលថ្ងៃអាទិត្យទី១៧ ខែមករា។ ក្រោយពីបានរកឃើញក្រុមគ្រូពេទ្យនិងសមត្ថកិច្ចបាននាំគាត់ទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ព្រមទាំងយកសំណាកពីបុរសនេះម្តងទៀតរួចបញ្ជូនទៅពិនិត្យនៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានសុខភាពសាធារណៈនៅម៉ោងម្រមាណ ១៧:៣០ ថ្ងៃខែឆ្នាំដដែល៕

    January 17, 2021
  • ព័ត៌មានជាតិ

    អត្តសញ្ញាណខ្មាន់កាំភ្លើង ដែលបាញ់សម្លាប់ DJ ចាក់ភ្លេង ស្លាប់លើតុកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ ២០២០កន្លងទៅនេះ ត្រូវបានកម្លាំងសមត្ថកិច្ចកំណត់អត្តសញ្ញាណបាន ខណៈដែលព្រះរាជអាជ្ញា​អមសាលាដំបូង​រាជធានី​ភ្នំពេញ​ ចេញដីកាបញ្ជាអោយចូលខ្លួនផងដែរ។ ជនសង្ស័យឈ្មោះ ដួង មុនីរដ្ឋ អាយុ២៧ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ត្រូវកំណត់ឲ្យបង្ហាញខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញអោយបានមុនថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០។ ជនដៃដល់​បាញ់សម្លាប់​ Dj ហូ​ មិនា​ ជា DJ ចាក់ភ្លេងនៅក្លឹបកម្សាន្ដ ក្នុងភោជនីយដ្ឋានហេបភីណេស គឺ​ជា​មន្ត្រី​កងរាជ​អាវុធហត្ថ​ ពាក់​ស័ក្ដិ៍​ ៤​ ឈ្មោះ​

    January 17, 2021
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ ពីថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោង ២២​និង២៦នាទី នៅចំណុចភូមិកំពង់ក្របី សង្កាត់ ស្វាយ​ប៉ោក្រុងបាត់ដំបង ខេត្តបាត់ដំបងអនុ​វ​ត្តតា​ម​​ការ​ណែនាំ​របស់លោកឧត្ដម សេនី​យ៍​​ទោ​ សា​ត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ ក៏ដូចយោបល់លោក​វរ​សេ​នី​យ៍​ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែនការងារ​នគរ​បាល​ព្រហ្មទណ្ឌ​និងដោយបានការសម្រប​សម្រួ​ល​លេី​នីតិវិធី​ពី​ ឯកឧត្ដម​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អមសាលា​ដំបូង​ ខេត្ត​បាត់ដំបង​ លោក​​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិ​យាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​​ដឹកនាំ​កម្លាំង​ ក្រុមអន្តរាគមន៍ បង្ការ

    January 17, 2021
  • ព័ត៌មានជាតិ

    កាលពីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសឱ្យដឹងថា រដ្ឋាភិបាលចិន បានផ្តល់វ៉ាក់សាជំងឺកូវីដ១៩ ចំនួន ១លានដូសដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩នេះ ត្រូវបានថ្នាក់ដឹកនាំរដ្ឋាភិបាលចិន ប្រធានាធិបតី និងប្រជាជនឥណ្ឌូនេស៊ី និងមនុស្សរាប់លាននាក់លើពិភពលោកបានប្រើប្រាស់វ៉ាក់សាំងនេះរួចហើយ។ នៅមុននេះបន្តិចសម្តេចតេជោ បានធ្វើការប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចថា “ពីរថ្ងៃមុននេះខ្ញុំព្រះករុណាខ្ញុំបានទូលប្រគេន និងជំរាបជូនបងប្អូនជនរួមជាតិយើងហើយថា យើងបានទទួលពីសាធារណរដ្ឋប្រជាមានិតចិននូវជំនួយវ៉ាក់សាំងលើកដំបូងចំនួន១លានដូស។ ថ្ងៃនេះដើម្បីបង្កើតនូវជំនឿទុកចិត្តលើវ៉ាក់សាំង និងជំរុញចលនាប្រយុទ្ធប្រឆាំងកូវីដ១៩ ខ្ញុំព្រះករុណាខ្ញុំសូមប្រកាសថា វ៉ាក់សាំងដែលនឹងចាក់លើកទីមួយ និងមុនគេគឺរូបខ្ញុំព្រះករុណាខ្ញុំនេះតែម្តង។

    January 17, 2021
  • PR

    រាជធានីភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ អតីតអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាអតីតមេបញ្ជាការយោធាខេត្តកោះកុង ទើបទទួលបានបណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយពីសាកលវិទ្យាល័យភ្នំពេញ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។ គោលដៅនៃការផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសនេះគឺសម្រាប់ឥស្សរជនឆ្នើមដែលមានស្នាដៃចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ដោយមើលឃើញពីសកម្មភាព និងភាពឆ្នើមរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ អតីតអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាអតីតមេបញ្ជាការយោធាខេត្តកោះកុង   សាស្ត្រាចារ្យ៣រូប នៃសាកលវិទ្យាល័យភ្នំពេញ បានចុះស្រាវជ្រាវ និងសម្ភាសផ្ទាល់ជាមួយទាហាន មន្ត្រីរាជការ

    January 16, 2021
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ តាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានបញ្ជាក់ឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមបកស្រាយបំភ្លឺជូនសាធារណជន ចំពោះការផ្សាយរបស់ facebook page ឈ្មោះ Kamsan Chet ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ដកស្រង់ចេញពីគណនីហ្វេសបុកឈ្មោះ Ven Phannith មានខ្លឹមសារថា៖ «នេះវីដេអូ​ចោរស្រី វាចាប់កូនខ្ញុំទៅចោលនៅផ្សារតាខ្មៅ​ មុនដំបូងវានាំកូនខ្ញុំថាទៅទិញ​អីវ៉ាន់ បន្ទាប់មកវាក៍យកម៉ូតូមកឌុបកូនខ្ញុំទៅ វាយកកូនខ្ញុំទៅទុកចាលនៅតាខ្មៅ​ វាជិះម៉ូតូកូនទា ពណ៌ក្រហម​ មេីលផ្លាកលេខមិនច្បាស់ ហេីយសំណាងបានបងស្រីម្នាក់ឃេីញហេីយជូនមកដាក់នៅសាលាបឋមតាខ្មៅ​ ហេីយក៌បាននាយកសាលាបឋមតាខ្មៅ សួរនាំ​ ហេីយក៍ជូនមកដល់សាលាស្វាយរលំវិញ​ វាចាប់កូនខ្ញុំនៅម៉ោង​

    January 16, 2021
  • សុខភាព

    បូរ៉ាក់ (Borax) ជា​សារ​ធាតុ​គីមីម្យ៉ាង ដែល​បង្កើត​ឡើង​ពី​សារធាតុ​រ៉ែ​ធម្មជាតិ​ឈ្មោះ ​សូដ្យូមបូរ៉ាត សម្រាប់ប្រើជាសារធាតុ​សម្អាត គ្រឿងសម្អាង និងថ្នាំសម្លាប់សត្វល្អិត។ ប៉ុន្តែ​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ប្រើ​លើ​ចំណី​អាហារ​ឡើយ ព្រោះ​ប៉ះពាល់​ដល់​សុខភាព។ លោក ចាន់ សេដ្ឋា អតីត​និស្សិត​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ផ្នែក​គីមី​ចំណី​អាហារបាន​ឲ្យ​ដឹង​ថា សារធាតុ​បូរ៉ាក់​គេ​ប្រើ​ក្នុង​មុខងារ​ជាសាប៊ូ​សម្អាត​សម្លៀកបំពាក់​ ព្រោះ​បូរ៉ាក់​មិន​មាន​ផ្ទុក​សារធាតុ ផ្វស្វាត និងក្លរ ដូចនេះ​វា​ជាភ្នាក់​ងារលាង​ជម្រះ​យ៉ាង​មាន​ប្រសិទ្ធភាព និង​ធ្វើ​ឲ្យ​សម្លៀកបំពាក់​ទន់​ក្រោយ​ពេល​សម្អាត។ មួយ​វិញ​ទៀត​សារធាតុ​បូរ៉ាក់​ក៏​ត្រូវ​ប្រើ​ក្នុង​គ្រឿង​សម្អាង ជា​គ្រឿង​ផ្សំ​របស់ឡេ​លាប​ខ្លួន សាប៊ូដុស​ខ្លួន​ជាដើម ព្រោះ​វា​មានមុខងារ ការពារ ឬ​លាង​សម្អាត​ជាតិ​ខ្លាញ់។ ចំណែក​នៅ​ក្នុង​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ក៏​មាន​ដែរ ហើយ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​សម្លាប់​សត្វ ស្រមោច កន្លាត និង​សត្វល្អិតផ្សេងៗទៀត។ អតីត​និស្សិត​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ផ្នែក​គីមី​ចំណី​អាហារ បន្ត​ទៀត​ថា ការ​ប៉ះពាល់​សារធាតុ​បូរ៉ាក់​អាច​បង្ក​ឲ្យ​មាន​ជំងឺ

    January 16, 2021