- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ សង្ស័យជាករណីចាប់បង្ខាំងមនុស្សជំរិតទារប្រាក់រវាងជនជាតិចិន និងជនជាតិចិនដូចគ្នា បន្ទាប់ពីកម្លាំងអាវុធហត្ថ ខណ្ឌចំការមន បានចុះទៅជួយរំដោះជនរងគ្រោះបាន ២នាក់ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១យប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ នៅចំណុចផ្ទះមួយកន្លែងជាប់ស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ លើផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនរងគ្រោះជាជនជាតិចិនទាំង ២នាក់ ដែលសមត្ថកិច្ចធ្វើការរំដោះបានខាងលើនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។ តាមប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ដោយសារតែមានការរាយការណ៍ ពីបងប្អូនប្រជាពលរដ្ឋប្រាប់ថាមានករណីចាប់បង្ខាំងមនុស្ស និងសង្ស័យជំរិតទារប្រាក់រវាងជនជាតិចិន និងជនជាតិចិនដូចគ្នាដូច្នេះហើយទើបកម្លាំងអាវុធហត្ថខណ្ឌចំការមន បានចុះទៅដល់ផ្ទះកើតហេតុ រួចហើយក៏បានសហការជាមួយ និងកម្លាំងជំនាញបានធ្វើការឡោមព័ទ្ធផ្ទះ ខាងលើអស់រយៈពេលជិត ២ម៉ោង ទើបកម្លាំងអាវុធហត្ថ បានធ្វើការជួយរំដោះជនរងគ្រោះបាន២នាក់ ដែលជាបុរសជនជាតិចិនបានឈរស្រែកហៅនៅលើដំបូលផ្ទះត្រូវបានសមត្ថកិច្ច
January 20, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចខណ្ឌមានជ័យឃាត់ខ្លួនយកទៅធ្វើការសាកសួរ បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពសុំខ្ចី ទូរស័ព្ទពីអ្នករត់កង់បី ដើម្បីតេទៅមិត្តភក្តិ តែបែរជាយកទូរស័ព្ទនោះ រួចព្យាយាមរត់គេចខ្លួនហើយ ត្រូវបានម្ចាស់ស្រែកឆោឡោបង្កការភ្ញាក់ ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចតាមចាប់ខ្លួនបានតែម្តង។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើង នៅវេលាម៉ោង០៩:០៥នាទីយប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ នៅចំណុចផ្លូវបេតុងលេខ៥ ខាងកើតផ្សារចាក់អង្រែ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ ចាន់ មករា ភេទប្រុស អាយុ២៩ឆ្នាំ ធ្វើការនៅណេត338 (ម្ដុំទួលពង្រ) ស្រុកកំណើតនៅម្ដុំដើមមៀន ក្រុងតាខ្មៅ បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ។ ជនរងគ្រោះ ឈ្មោះ សឿន សុខខឿន
January 20, 2021 - PR
ថ្ងៃទី 15 ខែមករា ឆ្នាំ 2021, Goodwood, West Sussex Under Embargo 12 ថ្ងៃត្រង់ GMT • Rolls-Royce បញ្ចេញនូវស៊េរីនៃ ‘ភាពអស្ចារ្យ’ ថ្មីបំផុតរបស់ខ្លួន • ស៊េរីទាំងនេះបង្ហាញអំពីបុគ្គលដែលបានផ្លាស់ប្ដូរព្រំដែននៃភាពអស្ចារ្យ។ • តន្ត្រីករវីយ៉ូឡុងដ៏ចំណាន Charlie Siem ពិភាក្សាអំពីកម្លាំងចិត្ត និងការព្យាយាមសម្រេចឲ្យបាននូវសុក្រិតកម្មរបស់លោក • រួមមានរូបភាពវីដេអូពីការហាត់សម និងការបើកបរ Wraith ជាជនបទប្រទេសអង់គ្លេស ស៊េរីនៃ ‘នៃភាពអស្ចារ្យរបស់ Rolls-Royce’
January 20, 2021 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា ក្រុមការងារព័ត៌មាន ប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើយតបជូនបណ្តាញសារព័ត៌មាន និងសាធារណជនដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបថា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ គេហទំព័រសារព័ត៌មាន KH Plus News បានធ្វើការ Live ពីសកម្មភាពសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ចុះរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ហើយដោយប្រើអាកប្បកិរិយាមិនសមរម្យមកលើសមត្ថកិច្ចដែលកំពុងបំពេញភារកិច្ចនោះ។ ក្រោយពីទទួលបានដំណឹងភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការស្រាវជ្រាវនិងឆ្លើយតបចំពោះខ្លឹមសារដែលសារព័ត៌មានបានធ្វើការ Live នោះ។ ជាលទ្ធផល៖ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានបំភ្លឺឱ្យដឹងថា នៅថ្ងៃទី១៨
January 20, 2021 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន សូមច្រានចោលទាំងស្រុង ចំពោះអត្ថបទគេហទំព័រដើមរាំង ដែលបានចុះផ្សាយថា ចូលក្របខណ្ឌពេទ្យរដ្ឋអស់ម្នាក់១៥.០០០ដុល្លារ នៅខេត្តបន្ទាយមានជ័យ អ្នកមានសមត្ថភាពប៉ុន្តែអត់លុយ គឺអស់សង្ឃឹម។ ក្រសួងសុខាភិបាលសូមច្រានចោល នឹងសូមឲ្យមានការកែតម្រូវ លើការផ្សាយនេះជាចាំបាច់។ ក្រសួងសូមច្រានចោលទាំងស្រុងលើការចុះផ្សាយបែបចោទប្រកាន់មានចរិតញុះញង់ដោយគ្មានភាពច្បាស់លាស់បែបនេះ ធ្វើឲ្យឲ្យប៉ះពាល់ដល់កិត្តិយស និងកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ទាំងយប់ទាំងថ្ងៃគ្មានបានសម្រាក។ ក្រសួងសុំបញ្ជាក់ថា ការជ្រើសរើសចូលក្របខណ្ឌនេះ មន្ទីរសុខាភិបាលខេត្ត មិនមានសិទ្ធក្នុងការសម្រេចចិត្តនោះឡើយ គឺគ្រាន់តែអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលតែប៉ុណ្ណោះក្នុងការរៀបចំសំណើរមកក្រសួងផ្អែកទៅលើគោលការណ៍ណែនាំ។ ប្រសិនបើមានហេតុការណ៍កើតមានឡើងដោយចោទប្រកាន់បែបនេះ ក្រសួងសុខាភិបាល ស្នើសុំឲ្យអ្នកដែលលើកពីករណីសូកប៉ាន់នៅខេត្តនេះ បង្ហាញភ័ស្ភុតាងច្បាស់លាស់ ដើម្បីឲ្យក្រសួងចាត់តាមនិតិវិធី ហើយទាំងអ្នកសូក និងអ្នកស៊ីសំណូក
January 20, 2021 - PR
ម៉ូដែលស៊េរីថ្មីស្រឡាងបំផុត Meteor 350 ជាប្រភេទ Easy Cruiser ដែល ត្រូវបានបង្កើតឡើងរាប់ចាប់ពីបាតក្រោមរហូតដល់លើដោយម៉ាស៊ីន និងតួថ្មីទាំងអស់ ដើម្បីអាចបញ្ចូលកំណែទម្រង់ស្ដង់ដារថ្មីបញ្ចូលគ្នាក្នុងនោះរួមមាន៖ ភាពខ្លាំង អស្ចារ្យ និងលេចធ្លោបំផុត។ – ម៉ូតូដែលត្រូវដាក់លក់នៅក្នុងទីផ្សារអេភីអេក្នុងកំឡុងត្រីមាសទី ១ ឆ្នាំ ២០២១។ – ការកំណត់តម្លៃម៉ូដែលដែលត្រូវប្រកាសក្នុងអំឡុងពេលនៃការចាប់ផ្តើមទីផ្សារ។ ថ្ងៃអង្គារទី ១៧ ខែវិច្ឆិកាឆ្នាំ ២០២០៖ ក្រុមហ៊ុន Royal Enfield ដែលជាមេដឹកនាំពិភពលោកក្នុងផ្នែកម៉ូតូធុនមធ្យម (250cc-750cc) បានប្រកាសដាក់ឲ្យដំណើរការម៉ូឌែលថ្មីរបស់ខ្លួន Royal Enfield Meteor 350
January 20, 2021 - PR
បើយោងទៅតាមការសិក្សា ក៏ដូចជាការស្រាវជ្រាវអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ទៅលើវិស័យទិចណូឡូជី ហើយនឹងសម័យកាលសម្ភារៈនិយមស្មាតហ្វូនទំនើប គឺថាមានការរីកដុះដាលប្រៀបបានដូចជាមែកឈើបែកធាងអញ្ចឹង។ មិនចាំបាច់ចាប់អារម្មណ៏ទៅទីណាឆ្ងាយនោះទេ ក្រឡេកមកមើលវិស័យស្មាតហ្វូនក្នុងស្រុកយើងវិញ ចំពោះអ្នកដែរនិយមប្រើប្រាស់ទៅលើស្មាតហ្វូនទំនើបៗ មិនថានៅទីក្រុង ឬជនបទ មិនថាទៅលើកុមារ វ័យជំទុង ឬក៏វ័យចំណាស់ ភាគច្រើនគឺសុទ្ធសឹង្ហតែមានស្មាតហ្វូនក្នុងដៃ ជាមួយនឹងការប្រើប្រាស់នូវបណ្តាញសង្គម…! ជាក់ស្តែកក៏ដូចជាវិស័យស្មាតហ្វូន vivo បច្ចុប្បន្នគឺថាមានការរីកសុះសាយខ្លាំង ជាមួយនឹងការផ្តល់ជូននូវបទពិសោធន៏ថ្មីៗ មានកំណែទម្រង់ Update ឲ្យកាន់តែប្រសើរឡើងពីមួយជំនាន់ទៅមួយជំនាន់។ ជាពិសេសរីឯតម្លៃក៏សមរម្យល្មមអាចឲ្យអ្នកដែរមានកម្រិតថវិការមធ្យមអាចជាវយកទៅប្រើប្រាស់បាន។ ថ្មីៗនេះក្រុមហ៊ុនស្មាតហ្វូន vivo ប្រចាំប្រទេសកម្ពុជា ក៏បានធ្វើការប្រកាសត្រៀមបញ្ចេញស្មាតហ្វូនរបស់ខ្លួនមួយស៊េរីនៃត្រកូល Y ម៉ូឌែល vivo Y51 ដែរជាស្មាតហ្វូនដំបូងគេបង្អស់សម្រាប់បញ្ចេញនាដើមឆ្នាំ 2021 នេះផងដែរ។
January 20, 2021 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២០និង៣០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ករណីពាក់ព័ន្ធនឹងគ្រឿងញៀនស្ថិតនៅក្នុងក្រុម១៩ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ មន្រ្តីនគរបាលក្រុងព្រះសីហនុបានឲ្យដឹងថា៖ ជនសង្ស័យចំនួន ០៣នាក់រួមមាន៖ ១-ឈ្មោះ ធី រ៉ាវីត ភេទប្រុស ឆ្នាំកំណើត២០០៣ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នក្រុម១៩ ភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ បន្ទាប់ពីបានចម្លើយជនសង្ស័យខាងលើ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យ ទៅដល់បន្ទប់ជួលទើបខាងម្ចាស់បន្ទប់ជួលថា ជននេះពិតជាបានជួលបន្ទប់របស់គាត់មែន និងឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ទៀត។ ១-ឈ្មោះ
January 20, 2021 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថានៅថ្ងៃអង្គារ ៦កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់អោយកម្លាំងប្រជាការពារខណ្ឌដូនពេញ បានបន្តចុះធ្វើសណ្ដាប់ធ្នាប់ ក្នុងមូលដ្ឋានក៏បានជួបក្រុមម៉ូតូឌុប និងម៉ូតូកង់៣ ចំនួន ១៣នាក់ បានឈប់យាន្តជំនិះរបស់ខ្លួន ហើយទៅបន្ទោបង់នៅតាមដើមឈើ តាមសួនច្បារ តាមទីសាធារណៈ ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយ និងបង្កអោយមានក្លិនឆ្អេះឆ្អាប ដល់អ្នកធ្វើដំណើរ។ ក្នុងនោះដែរក៏មានការរិះគន់មកកាន់សាលារាជធានីភ្នំពេញ ថាម្តេចមិនធ្វើបង្គន់អោយច្រើន? ក្នុងនោះដែរថ្លែងនៅក្នុងកិច្ចប្រជុំមួយនៅព្រឹកថ្ងៃទី២០ ខែមករា
January 20, 2021 - PR
ABA ជាធនាគារកម្ពុជាឈានមុខផ្នែកហិរញ្ញវត្ថុឌីជីថល ដាក់ឲ្យប្រើប្រាស់សេវាកម្មថ្មីមួយនៅក្នុងកម្មវិធី ABA Mobile របស់ខ្លួនគឺ គណនីរហ័ស។ គណនីរហ័សនេះជំនួសឲ្យមធ្យោបាយកាលពីមុនៗក្នុងការបើកគណនីធនាគារនៅតាមសាខាដែលតម្រូវឲ្យធ្វើដំណើរមកកាន់សាខា និងឆ្លងកាត់នីតិវិធីផ្លូវការវែងឆ្ងាយជាច្រើន។ ចាប់ពីពេលនេះតទៅ ប្រជាជនកម្ពុជាពេញវ័យដែលមានបំណងចង់ប្រើប្រាស់សេវាធនាគារឌីជីថលដ៏ទំនើបនេះ អាចបើកគណនី ABA ដំបូងរបស់ខ្លួនបានតាមរយៈកម្មវិធី ABA Mobile ក្នុងរយៈពេលតែប៉ុន្មាននាទីតែប៉ុណ្ណោះ។ គណនីរហ័សអាចបើកបានដោយគ្រាន់តែអនុវត្តតាមជំហានងាយៗចំនួនបី៖ 1. ការបញ្ជាក់អត្តសញ្ញាណ 2. ការជ្រើសរើសរូបិយប័ណ្ណរបស់គណនី 3. ការបង្កើតព័ត៌មានសុវត្ថិភាព នៅពេលបង្កើតគណនីរហ័សបានសម្រេចហើយ អតិថិជនអាចពិនិត្យសមតុល្យគណនី ទទួល និងផ្ទេរប្រាក់ ទូទាត់វិក្កយបត្រនានា ទូទាត់ដោយប្រើ ABA PAY នៅតាមហាង ភោជនីយដ្ឋាន
January 20, 2021









