Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ រថយន្តសណ្តោងកន្ទុយកុងតឺន័រមួយគ្រឿង បើកយ៉ាងលឿន បួងចង្កូតផ្លូវកោងទាំងមិនបន្ថយល្បឿន ស្រាប់តែផ្អៀងក្រឡាប់ធ្លាក់កន្ទុយទូកុងតឺន័រលើផ្លូវ ផ្ងារជើងម្ខាងតែមិនមានមនុស្សរងរបួសទេ ភ្លាមៗនោះតៃកុងឡើងជិះកង់បីគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង០០:១០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នៅចំណុចស្តុបព្រះកុសុមៈ តាមផ្លូវ២៧១ កែងផ្លូវ១៨២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតយើងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តធុនធំមួយគ្រឿងម៉ាក FUSO ក្បាលពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ 3F-0141 សណ្ដោងកន្ទុយដឹកទូរកុងតឺន័រ ពាក់ស្លាកលេខភ្នំពេញ 4A-7828 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីស្តុបណូគា ឆ្ពោះមកកាន់ស្ពានអាកាស៧មករា (ពេទ្យលោកសង្ឃ) ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ

    January 23, 2021
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ​៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានឲ្យដឹងថា៖ លោក រ័ត្ន ដាសុីណង់ អភិបាលស្រុកមង្គលបូរី បានជូនដំណឹងថាបុរសឈ្មោះ ខា រិន អាយុ២៣ឆ្នាំ លេខទូរស័ព្ទ ០៦៧ ២៥០ ៩៦៤ នៅភូមិអូរសឿ ឃុំសឿ ស្រុកមង្គលបូរី បន្ទាយមានជ័យ បានលួចរត់ពីមណ្ឌលចត្តាឡីស័កវិទ្យាល័យមង្គលបូរី ពីក្បាលព្រលប់នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ដែលបុរសនេះទើបវិលត្រលប់ពីប្រទេសថៃ។ លោក អភិបាលស្រុក ក៏សូមអំពាវនាវសូមអ្នកពាក់ព័ន្ធ មេត្តាជួយស្រាវជ្រាវស្វែងរកអោយត្រលប់មកវិញ សូមអរគុណ ៕

    January 23, 2021
  • សង្គម

    ឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា គ្រុប និងជាអគ្គនាយកផលិតកម្ម Galaxy Navatra ត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារជា “អ្នកឧកញ៉ា”។ គួរបញ្ជាក់ថា អ្នកឧកញ៉ា ឡេង ភត្រា ដែលភាគច្រើនបងប្អូនស្គាល់ ឡេង ណាវ៉ាត្រា បានជួយសង្គមជាតិច្រើន ដូចជាការពីពេលថ្មីៗនេះ អ្នកឧកញ៉ាបានបរិច្ចាគថវិកា ១លានដុល្លារ ជូនសម្តេចតេជោ ដើម្បីចូលរួមទិញវ៉ាក់សាំងចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ។ លើសពីនេះទៅទៀតអ្នកឧកញ៉ាបានឧបត្ថម្ភថវិកាជួយជនរងគ្រោះដោយសារទឹកជំនន់ចំនួន 60 ម៉ឺនដុល្លារ សាងសង់ផ្លូវថ្នល់ ឧបត្ថម្ភមន្ទីរពេទ្យគន្ធបុប្ផា និងបានជួយអ្នកខ្វះខាតជាច្រើននាក់ទៀត៕

    January 22, 2021
  • ព័ត៌មានជាតិ

    ខេត្តកំពង់ឆ្នាំង៖ តាមការចុះផ្សាយរបស់ មន្ទីរព័ត៍មានខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅចំណុចក្បាលកោះ ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនជាតិវៀតណាម ២នាក់រួមមាន៖ ឈ្មោះ ឡេ យ៉ាំងឡើយ អាយុ២៧ឆ្នាំ ជាប្តី និងម្នាក់ទៀត ឈ្មោះ យ៉ ធីយាប អាយុ២៦ឆ្នាំ ជាប្រពន្ធ។ ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចធ្វើការឆែកឆេរក្នុងផ្ទះរកឃើញ ថ្នាំញៀន៩កញ្ចប់ ដាវ៣ ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន លុយចំនួន ២០លាន៣៤ម៉ឺនរៀល ព្រមទាំងគ្រឿងអល័ង្គការ កាឡៃមួយចំនួនផងដែរ។ ជនសង្ស័យ

    January 22, 2021
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ​ពលករខ្មែរ១៣៥​នាក់ ត្រូវបាន​អនុញ្ញាតឱ្យ​ត្រឡប់​ទៅកាន់​គេហដ្ឋាន​វិញ កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ បន្ទាប់ពីបានបំពេញនូវវិធានសុខភាពបានយ៉ាងត្រឹមត្រូវ ដោយបានបញ្ចប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅមណ្ឌលកងវ៉ា ក្រុងសិរីសោភ័ណ ក្នុង​ខេត្ត​បន្ទាយមានជ័យ​នោះ។ ក្នុងឱកាសជូនដំណើរបងប្អូនពលករខ្មែរត្រឡប់ទៅលំនៅឋានតាមបណ្តាខេត្ត ស្រុក នានា ​កាលពីព្រឹកមិញនេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ឱ្យ​ដឹងថា​ពលករ​ដែល​បានបញ្ចប់​ការធ្វើ​ចត្តាឡីស័ក និង​បាន​ចាកចេញ​ពី​មណ្ឌល​ចត្តាឡីស័ក​​កងវ៉ាក្នុងក្រុងសិរីសោភ័ណនេះ មានចំនួន១៣៥នាក់ ស្រី ៧០នាក់ ដោយបានចាត់ចែងដឹក ជញ្ជូនបងប្អូនឱ្យបានត្រឡប់ទៅកាន់លំនៅឋានវិញតាមរថយន្តដឹក​ជញ្ជូនរបស់កងទ័ព។ ឯកឧត្តមបាន​ថ្លែងទៀតថា ​​​សុខភាព និង​ស្ថានភាព​នៃ​ការស្នាក់នៅ​ធ្វើ​ចត្តាឡីស័ក​គឺមាន​ភាពល្អប្រសើរ ​ដោយសារតែមានការយកចិត្តទុកដាក់របស់​រាជរដ្ឋាភិបាល​​បានផ្តល់​បន្ថែម​នូវ​ថវិកា សម្ភារ​ស្នាក់នៅ និង​គ្រឿង​ឧបភោគ​បរិភោគ​មកដល់​ពលករ​នៅ​មណ្ឌល​ចត្តាឡីស័ក​នេះ​ជាមួយនឹងការខិតខំប្រឹងប្រែងរបស់ក្រុមមន្ត្រីសុខាភិបាលរួមអាជ្ញាធរ

    January 22, 2021
  • កូវីដ-១៩

    ថ្លែងនៅក្នុងពិធីសម្ពោធអោយប្រើប្រាស់អគារទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឱ្យ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើជំរឿនអ្នកដែលចង់ចាក់វ៉ាក់សាំងកូវីដ-១៩ ខណៈដែលជំនួយវ៉ាក់សាំងនេះនៅមានកំណត់នៅឡើយ។ សម្តេចតេជោ បានបញ្ជាក់ផងដែរថា សម្តេចនឹងទៅទទួលវ៉ាក់សាំងដោយផ្ទាល់នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ពេលដែលវ៉ាក់សាំងមកដល់ ព្រោះវាជាទំនិញយុទ្ធសាស្ត្រ។ គួរបញ្ជាក់ផងដែរថា បើតាម​គម្រោង​ COVAX នឹង​ផ្ដល់​វ៉ាក់សាំង​មក​កម្ពុជា ស្មើនឹង២០ភាគរយនៃចំនួនប្រជាជនយើង ប៉ុន្តែជំហាន​ដំបូង នៅ​ខែមិថុនា អាចផ្តល់ប្រមាណ​៣​ភាគរយប៉ុណ្ណោះ៕

    January 22, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ក្នុងចំណោមបក្ខពួកជាច្រើននាក់ ត្រូវបានប្រជាពលរដ្ឋនិងជនរងគ្រោះឃាត់បាន រួចប្រគល់ជូនអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ យកទៅសាកសួរ បន្ទាប់ពីពួកគេជិះតាមពីក្រោយរួចកៀរឲ្យម៉ូតូរបស់លោកតាំង គីមឡេង ឈប់ម៉ូតូដោយសង្ស័យតែមានបំណងប្លន់ ទើបលោក តាំង គីមឡេង មិនព្រមឈប់បានជិះទៅរកកន្លែងមានមនុស្សច្រើន រួចទូរស័ព្ទប្រាប់មិត្តភក្តិអោយមកជួយ បង្កការភ្ញាក់ផ្អើល និងកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅចំណុចមុខខារ៉ាអូខេចិនមួយយីហោ “ជីងជន“ នៅតាមមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ មានវ័យប្រហែល ១៥-១៦ឆ្នាំ ។ ចំណែកឯជនរងគ្រោះជាបុគ្គលល្បីឈ្មោះមួយរូប ដែលតែងតែមានមុខមាត់ជួយសង្គមគឺលោក តាំង

    January 22, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ រថយន្តសណ្តោងកុងតឺន័រមួយគ្រឿង បានបើកជ្រុលទៅបុកកិនអូសជិះ៥០ម៉ែត្រ ទៅលើបុរសម្នាក់ដែលមានសតិមិនល្អ កំពុងតែដើរឆ្លងផ្លូវ បណ្តាលឲ្យបុរសរូបនោះស្លាប់យ៉ាងអាណោចអាធ័មនៅកណ្តាលផ្លូវភ្លាមៗតែម្ដង ហេតុការណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង១០:២០នាទីយប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ទុលមុខច្រកចូលចូលបុរីជីបម៉ុង ផ្លូវ៣៧១ សង្កាត់បឹងបឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យក្រុមការងារខ្មែរណូតដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះខាងលើ ដែលជាមនុស្សមានសតិមិនល្អ បានស្លៀកកន្សែងពោះគោដើរឆ្លងផ្លូវ៣៧១ ក្នុងទិសដៅពីជើងទៅត្បូង លុះឆ្លងបានបន្តិច ក៍ស្រាប់តែមានរថយន្តសណ្តោងកុងតឺន័រមួយគ្រឿង ម៉ាកហ៊ីយុនដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3B-3934 បានបើកធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ ក្នុងទិសដៅ ពីកើតទៅលិច ក្នុងល្បឿនលឿន ក៍ជ្រុលទៅបុកកិនជនរងគ្រោះអូសចូលក្រោមរថយន្តប្រហែលជា៥០ម៉ែត្រ បណ្ដាលឲ្យជនរងគ្រោះបែកក្បាលធ្លាយខួរនិងបែកសាច់ជាបំណែកស្លាប់យ៉ាងអាណោចអាធ័មនៅកណ្តាលកើតហេតុភ្លាមៗតែម្ដង

    January 22, 2021
  • ព័ត៌មានជាតិ

    ថ្លែងនៅក្នុងពិធីសម្ពោធសមិទ្ធផលថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថានឹងប្រគល់អគារក្រសួងសាធារណការ និងដឹកជញ្ជូនចាស់ ជូនទៅអោយក្រសួងរ៉ែ និងថាមពល ដើម្បីប្រើប្រាស់បន្តវិញ។ ក្រៅពីនោះដែរចំពោះក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលត្រៀមនឹងដាក់សម្ពោធអោយប្រើប្រាស់នៅខែមេសា ឆ្នាំ២០២១ ខាងមុខនេះ ដូច្នេះអគារចាស់របស់ក្រសួងរៀបចំដែនដី ដែលស្ថិតនៅលើមហាវិថីព្រះមុន្នីវង្ស នឹងត្រូវប្រគល់ជូនទៅអោយក្រសួងអភិវឌ្ឍន៍ជនបទ ប្រើប្រាស់បន្តវិញ។ គួរបញ្ជាក់ផងដែរថា ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានសាងសង់អគារទីស្តីការថ្មីរបស់ខ្លួននៅក្បែរ ហ្គ្រេនភ្នំពេញ ក្នុងទឹកដីខណ្ឌសែនសុខ ដែលអាគារទាំងមូលត្រូវបានរចនាឡើងតាមរចនាបទខ្មែរយ៉ាងស្រស់ស្អាត ទទួលបានការកោតសរសើរយ៉ាងច្រើនពីសំណាក់មហាជន៕

    January 22, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ នារីម្នាក់បានរងរបួសបាក់ជើងខាងឆ្វេង ត្រូវបានប្រជាពលរដ្ឋហៅរថយន្តគិលានសង្គ្រោះមកដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូធំម៉ាក M-Slaz ក្នុងល្បឿនលឿន មកដល់ចំណុចផ្លូវកោង ខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅប៉ះរបាំងថ្ម បណ្ដាលឱ្យដួលបោកផ្ទប់របាំងថ្មតែម្ដង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតមានឡើងកាលពីវេលាម៉ោងជិត០១យប់រំលងអាធ្រា តឈានចូលថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១នេះ នៅតាមបណ្ដោយផ្លូវសុធារស ត្រង់ចំណុចផ្លូវកោង មុខភោជនីយដ្ឋានសូល ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតថា នៅមុនពេលកើតហេតុ គេបានឃើញនារីម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក M-Slaz ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HX-6974 បានធ្វើដំណើរតាមផ្លូវសុធារស ទិសដៅពីកើតមកលិច ខណៈពេលមកដល់ចំណុចកើតហេតុ

    January 22, 2021