- Khmernote Media
- ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា នៅពេលដែលក្រុមហ៊ុន Apple បានធ្វើការប្រកាសនូវទូរសព្ទ iPhone 12 កាលខែតុលា ក្រុមហ៊ុនបានទទួលស្គាល់ថា សារធាតុឆក់នៅក្នុងទូរសព្ទជំនាន់ថ្មីនេះ អាចធ្វើឱ្យប៉ះពាល់ដល់ដំណើរការរបស់ឧបករណ៍រំញោច ឬជំនួយបេះដូងមានដូចជា Pacemaker និង Defibrillator។ ឧបករណ៍រំញោច ឬជំនួយបេះដូង Pacemaker ប៉ុន្តែនៅពេលថ្មីៗនេះក្រុមហ៊ុនបានបន្ថែមពាក្យពេចន៍មួយចំនួនទៀតដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ពីការប៉ះពាល់នេះ បន្ទាប់ពីវេជ្ជបណ្ឌិតមួយចំនួននៅរដ្ឋ Michigan បានធ្វើការសាកល្បងដោយដាក់ទូរសព្ទ iPhone 12 និងឧបករណ៍ Defibrillator នៅជិតគ្នាហើយដែលជាលទ្ធផលឧបករណ៍ Defibrillator បានឈប់ដំណើរការណ៍ជាបណ្ដោះអាសន្ននៅក្នុងពេលសាកល្បងនេះ។ បច្ចុប្បន្នក្រុមហ៊ុន Apple បានណែនាំបន្ថែមឱ្យអ្នកប្រើប្រាស់ដាក់ទូរសព្ទ ឬឧបករណ៍
January 25, 2021 - សិល្បៈលៀង ចាន់ឡា រំភើបចិត្តពេលលោក អ៊ុក ណារីម និងអ្នកនាង ឆោម ឆពុំ ឧបត្ថម្ភថវិកាក្រោយដឹងថានាងនិងម្តាយដាច់បាយ
បងប្អូនប្រិយមិត្តធ្លាប់បានស្គាល់ហើយកញ្ញា លៀង ចាន់ឡា ដែលជាអតីតបេក្ខនារីនៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក X Factor Cambodia ថ្វីត្បិតថានាងមិនបានធ្វើជាម្ចាស់ពានក៏ពិតមែនប៉ុន្តែនាងធ្លាប់បានល្បីឈ្មោះផងដែរនៅក្នុងកម្មវិធីដ៏ធំសម្បើមមួយនេះ។ ថ្មីៗនេះ កញ្ញា លៀង ចាន់ឡា ត្រូវបានលោក អ៉ឹម ជីវ៉ា បញ្ជាក់នៅលើ Facebook ថានាងដាច់បាយហើយនៅពេលនេះ ព្រោះគ្មានកម្មវិធីណា រឺផលិតកម្មណាមួយហៅនាងទៅច្រៀងនោះទេ។ មិនបានប៉ុន្មានប្អូនស្រី លៀង ចាន់ឡា ទទួលបានការឧបត្ថម្ភពីលោក អ៊ុក ណារីម និងអ្នកនាង ឆោម ឆពុំ ដោយប្អូនស្រីបានបង្ហោះសាររៀបរាប់ថា៖ “អរគុណបងៗ ដែលបានជួយប្អូននៅពេលនេះ ខ្ញុំទទួលបានលុយដែលបងៗជួយខ្ញុំហើយ អរគុណ
January 25, 2021 - ចរាចរណ៍
រាជធានីភ្នំពេញ ៖ នារីម្នាក់បើករថយន្តតូយ៉ូតាព្រូស ខឹងបុរសម្នាក់ជាអ្នកបើករថយន្តកុងតឺន័រសណ្ដោងកន្ទុយដឹកដែករាប់តោន ដែលមកបុករថយន្តរបស់នាងពីក្រោយ បណ្ដាលឲ្យខូចខាតបន្តិចបន្តួច ហើយមិនព្រមឈប់ទទួលខុសត្រូវ បានព្យាយាមបើករត់ធ្វើព្រងើយ ទើបនាងខឹងពេកបើករថយន្តដេញតាមទៅឈប់ពីមុខរថយន្តបាំងពីមុខដើម្បីដោះស្រាយ បែរជារថយន្តកុងតឺន័របើកទៅបុកអូសបន្ថែមជាច្រើនម៉ែត្រទៀត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០:០០នាទីយប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ នៅតាមផ្លូវជាតិលេខ១ ទល់មុខមន្ទីរសម្រាកព្យាបាល ច្បារអំពៅ ស្ថិតនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។ សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតយើងថា ដំបូងឡើយគេឃើញនារីម្នាក់ បើករថយន្តមួយគ្រឿង ម៉ាកតូយ៉ូតាព្រូស (Toyota Prius) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BC-1364 បានធ្វើដំណើរតាមផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិចស្របទិសគ្នាជាមួយរថយន្តកុងតឺន័រមួយគ្រឿងទៀត
January 25, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ សមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ដែលធ្វើសកម្មភាពចូលលួចម៉ូតូម៉ាក Wave នៅក្នុងផ្ទះលេខ១៣៧៦ កាលពីវេលាម៉ោង០៥:៤០នាទីទៀបភ្លឺ ចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ ដែលស្ថិតនៅផ្លូវលំ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ការឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើងនៅវេលាម៉ោង១០:៣០នាទីព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះ នៅចំណុចផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ ប៉ាន សុឃឿន ភេទស្រី អាយុ៤១ឆ្នាំ ទីលំនៅផ្ទះលេខ១៣៧៦
January 25, 2021 - ព័ត៌មានជាតិ
កាលពីយប់ថ្ងៃអាទិត្យ ទី២៤ ខែមករា ឆ្នាំ២០២១ កម្មវិធីប្រកួតប្រជែងធ្វើម្ហូបលំដាប់អន្តរជាតិ MasterChef Khmer រដូវកាលទី ២ បានឈានដល់ទីបញ្ចប់ និងរកឃើញម្ចាស់ពាន និងម្ចាស់ជ័យលាភីលេខ១ ជាមួយទឹកប្រាក់រង្វាន់៥ ម៉ឺនដុល្លារសហរដ្ឋអាមេរិកហើយ នោះគឺជាបេក្ខជន ស្រីណុច។ ក្នុងនោះផងដែរ មហាជនជាច្រើនបាននាំគ្នានឹករលឹក អាឡោះអាល័យដល់ Chef រិទ្ធី ដែលជាគណៈកម្មការក្នុងកម្មវិធី MasterChef Khmer ដែលបានលាចាកលោកនាពេលកន្លងទៅ ហើយចាប់ពីពេលនេះទៅគ្រប់គ្នាលែងបានឃើញមុខ លែងបានលឺសំលេង និងលែងបានឃើញស្នាដៃរបស់ Chef រិទ្ធីនៅក្នុងកម្មវិធីប្រកួតធ្វើម្ហូបនេះទៀតហើយ។ គួររំលឹកផងដែរថា លោក ស៊ូ សោភណ្ឌរិទ្ធី ដែលជាគណៈកម្មការនៅក្នុងកម្មវិធី
January 25, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ បុរសជាជាងសំណង់ម្នាក់ ខណៈកំពុងតែស្វានបុកថ្ម ជញ្ជាំងខ្វះការប្រុងប្រយ័ត្ន ក៍ត្រូវជញ្ជាំងថ្ម រលំសង្កត់លើ ស្លាប់យ៉ាងអាណោចអាធ័មយ៉ាងខ្លាំង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១រសៀល ថ្ងៃអាទិត្យ ទី២៤ ខែមករា ឆ្នាំ២០២១នេះ នៅក្នុងហាងចិនមួយកន្លែង ក្រោយទូតរុស្សី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ សពជនរងគ្រោះ មានឈ្មោះ សៀង ធាវី ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរជាងសំណង់ មានស្រុកកំណើត ឃុំសឹង ស្រុកសំរោងទង ខេត្តតាកែវ ។ តាមប្រភពព័ត៌មានពីកម្មករដែលធ្វើការជាមួយនិងជនរងគ្រោះបានប្រាប់ថា មុនពេលកើតហេតុ កម្មករកំពុងធ្វើការងារមានគ្នាចំនួន៤នាក់
January 25, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំ បានឲ្យដឹងថា នៅវេលាម៉ោង ២៣:៣០ នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នៅចំណុចស្ពានស្រះអង្កាម ស្ថិតក្នុងភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ កម្លាំងកងរាជអាវុធហត្ថ ដឹកនាំដោយលោក វរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះធ្វើការឃាត់ខ្លួនម្ចាស់ និងរថយន្ត ០១ គ្រឿង ម៉ាក Lexus ពណ៌ខ្មៅ ស្លាកលេខ ព្រះសីហនុ 2A- 7015 បើកបរដោយឈ្មោះ រ៉ត ធឿន
January 25, 2021 - សង្គម
កាលពីពេលថ្មីៗនេះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវបានព្រះមហាក្សត្រ ទ្រង់ត្រាស់បង្គាប់ផ្តល់គោរមងារជា “អ្នកឧកញ៉ា” ធ្វើអោយមហាជនជាច្រើនមានការងឿងឆ្ងល់ដោយនៅក្នុងព្រះរាជក្រឹត្យ ត្រូវបានសរសេរឈ្មោះថា ផ្តល់គោរមងារជា ឧកញ៉ា ឡេង ភត្រា “អ្នកឧកញ៉ា”។ ក្នុងនោះដែរឧកញ៉ា ឡេង ប្រុស ដែលជាបងប្រុសបង្កើតរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចេញមកបញ្ជាក់ការពិតនៃឈ្មោះរបស់អ្នកឧកញ៉ា វ័យក្មេងរូបនេះ។ ឧកញ៉ា ឡេង ប្រុស បានរៀបរាប់ថា៖ “ខ្ញុំបាទជាបង ឡេង ណាវ៉ាត្រា សូមបញ្ចាក់ប្រវត្តិឈ្មោះរបស់ប្អូន ដោយឃើញមានបងប្អូនមួយចំនួនគាត់មានចម្ងល់ សូមជំរាបជួនបងប្អូនថា ឈ្មោះ ឡេង ណាវ៉ាត្រា
January 25, 2021 - ចរាចរណ៍
រាជធានីភ្នំពេញ ៖ សពយុវជនម្នាក់ រួមជាមួយនឹងម៉ូតូមួយគ្រឿង នៅក្នុងប្រឡាយទឹក ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅមាត់ប្រឡាយតាមផ្លូវដីទើបចាក់ថ្មី ដែលភ្ជាប់ពីផ្លូវ៦០ម៉ែត្រ ទៅក្រោយរោងចក្រស្រាបៀរកម្ពុជា ស្ថិតក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលឡើងកាលពីម៉ោងជិត០៩យប់ ថ្ងៃអាទិត្យ ទី២៤ ខែមករា ឆ្នាំ២០២១នេះ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងរថយន្តសង្គ្រោះ ចុះទៅពិនិត្យមើលនៅកន្លែងកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក Nex ពណ៌ទឹកប្រាក់ និងមួយសុវត្ថិភាពមួយនៅក្នុងប្រឡាយទឹកក្បែរសព ។ ជនរងគ្រោះដែលស្លាប់ខាងលើមានឈ្មោះ ចាប សុផល ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅអាស័យដ្ឋានផ្ទះលេខ៨២៩ ផ្លូវជាតិលេខ១ ភូមិរាំងដេក ឃុំគគីរធំ
January 25, 2021 - កូវីដ-១៩
នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីករណីជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន០៤នាក់ដែលជាពលករខ្មែរមកពីប្រទេសថៃ ហើយគ្មានវិជ្ជមានថ្មីនោះទេ។ គិតមកទល់បច្ចុប្បន្ន អ្នកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួនសរុប៤៩នាក់។ សូមអានព័ត៌មានលំអិតខាងក្រោម៖
January 25, 2021









