ខ្មែរណូត

ស្វែងរក

  • សង្គម

    ឧកញ៉ា ឡេង ប្រុស បកស្រាយរឿងមួយរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោយមហាជនមានចម្ងល់ពេលទទួលបានងារជា “អ្នកឧកញ៉ា”

    BY Khmernote Media January 25, 2021
    ឧកញ៉ា ឡេង ប្រុស បកស្រាយរឿងមួយរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោយមហាជនមានចម្ងល់ពេលទទួលបានងារជា “អ្នកឧកញ៉ា”

    កាលពីពេលថ្មីៗនេះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវបានព្រះមហាក្សត្រ ទ្រង់ត្រាស់បង្គាប់ផ្តល់គោរមងារជា “អ្នកឧកញ៉ា” ធ្វើអោយមហាជនជាច្រើនមានការងឿងឆ្ងល់ដោយនៅក្នុងព្រះរាជក្រឹត្យ ត្រូវបានសរសេរឈ្មោះថា ផ្តល់គោរមងារជា ឧកញ៉ា ឡេង ភត្រា “អ្នកឧកញ៉ា”។ ក្នុងនោះដែរឧកញ៉ា ឡេង ប្រុស ដែលជាបងប្រុសបង្កើតរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចេញមកបញ្ជាក់ការពិតនៃឈ្មោះរបស់អ្នកឧកញ៉ា វ័យក្មេងរូបនេះ។

    ឧកញ៉ា ឡេង ប្រុស បានរៀបរាប់ថា៖ “ខ្ញុំបាទជាបង ឡេង ណាវ៉ាត្រា សូមបញ្ចាក់ប្រវត្តិឈ្មោះរបស់ប្អូន ដោយឃើញមានបងប្អូនមួយចំនួនគាត់មានចម្ងល់ សូមជំរាបជួនបងប្អូនថា ឈ្មោះ ឡេង ណាវ៉ាត្រា ដែលបងប្អូនស្គាល់ទូរទៅ ឈ្មោះនេះត្រូវបានហៅនៅពេល ឡេង ណាវ៉ាត្រា បង្កើតផលិតកម្មចំរៀងតូចមួយកាលពីឆ្នាំ2008 ការពិតឈ្មោះដែលម្ដាយដាក់អោយ និងនៅក្នុងបញ្ជីជាតិគឺឈ្មោះ ឡេង ភត្រា រៀងនិងឈ្មោះខ្ញុំបាទ ឡេង ភក្តី សូមអរគុណ!”

    Share This Post: