Khmernote Media
  • ព័ត៌មានជាតិ

    រដ្ឋបាលខណ្ឌច្បារអំពៅ បានចេញសេចក្តី​ជូនដំណឹង សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែលត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​ព្រះមុនីវង្ស​ចាស់ មេត្តា​ជ្រាប​ថា​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​អនុវត្ត​គម្រោង​ជួសជុល បង្កាន់ដៃស្ពាន ផ្លូវ​ថ្មើរជើង និង​អ៊ុត​កៅស៊ូ​តួ​ស្ពាន ចាប់ពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២១ នេះ​តទៅ​។​ ​អាស្រ័យ​ដូច​បាន​ជម្រាប​ជូនដំណឹងខាងលើ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ជ្រាប និងយោគយល់​អធ្យាស្រ័យ​នៅក្នុង​អំឡុងពេល​នៃ​ដំណើរការ​ការដ្ឋាន​ជួសជុល​ស្ពាន​ព្រះមុនីវង្ស​ចាស់​នេះ​ដោយ ក្ដី​អនុគ្រោះ​៕​

    January 26, 2021
  • សង្គម

    អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា គ្រុប និងជាអគ្គនាយកផលិតកម្ម Galaxy Navatra ដែលកាលពីថ្ងៃទី ២២ មករា ឆ្នាំ២០២១ នេះ ត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារជា “អ្នកឧកញ៉ា” បានធ្វើឲ្យមានការអបអរសាទរជាច្រើនដែលអ្នកឧកញ៉ាបានវិវត្តន៍ខ្លួនពីពលករធ្វើការនៅប្រទេសកូរ៉េ តស៊ូរកស៊ីក្នុងវិស័យអចលនទ្រព្យនៅកម្ពុជារហូតជួយសង្គមជាតិជាច្រើន។ មានប្រិយមិត្តជាច្រើនក៏បានចង់ដឹងពីប្រវត្តិ និងការរកស៊ីរបស់អ្នកឧកញ៉ាតាំងពីពេលធ្វើជាពលករនៅកូរ៉េ រហូតទទួលបានជោគជ័យយ៉ាងខ្លាំងបែបនេះ៖ ជីវិតកំសត់៖ ក្នុងវ័យ៣៤ឆ្នាំ អ្នកឧកញ៉ា ឡេង ភត្រា ដែលប្រិយមិត្តភាគច្រើនបានស្គាល់ឈ្មោះ ឡេង ណាវ៉ាត្រា ធ្លាប់បានរៀបរាប់ជីវីតកំសត់កាលពីអតីតកាលនៅលើគណនីហ្វេសបុកផ្ទាល់ខ្លួនកាលពីថ្ងៃទី ០៤ ខែមិនា

    January 26, 2021
  • ព័ត៌មានជាតិ

    ​ភ្នំពេញ​ ៖​ ក្នុង​រយៈពេល​៧​ថ្ងៃ​ដែល​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ទទួល​បានការ​ផ្សព្វផ្សាយ​ស្តី​ការ​លុប​បំបាត់​ការ​បង្ក​សំឡេង​រំខាន​លើស​កម្រិត​ដោយ​យានយន្ត​គ្រប់​ប្រភេទ​រួច​ហើ​យ​នោះ​ នគរបាល​រាជធានី​ភ្នំពេញ​បាន​ចុះ​អនុវត្ត​ចាប់​ឃាត់​ម៉ូតូ​១០០​គ្រឿង​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​ខុស​បច្ចេក​ទេស​បង្ក​ការ​រំខាន​ដល់​ប្រជាពលរដ្ឋ​ ខណៈ​ដែល​ឯកឧត្តម​អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​គ​របាល​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ​កិច្ចប្រជុំ​បន្ត​ជំរុញ​កម្លាំង​នគរបាល​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤​ និង​កម្លាំង​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ ត្រូវ​អនុវត្ត​លុប​បំបាត់​ការ​បង្ក​សំឡេង​រំខាន​លើស​កម្រិត​ដោយ​យានយន្ត​ឱ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ចូលរួម​ថែរក្សា​សុវត្ថិភាព​ សណ្តាប់ធ្នាប់​សារ​ធារ​ណៈ​ ។​ ​សេចក្តីរាយការណ៍​ដឹង​ថា​ ក្នុង​ចំណោម​ម៉ូតូ​១០០​គ្រឿង​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​មាន​៦០​គ្រឿង​ ត្រូវ​បាន​នគរបាល​ចាប់​ឃាត់​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ​ ចំណែក​៤០​គ្រឿង​ទៀត​ត្រូវ​បាន​នគរបាល​មូលដ្ឋាន​កំណត់​អត្តសញ្ញាណ​ដាក់​ទុក​នៅ​តាម​​ផ្ទះ​ ។​ នៅ​ពេល​កម្លាំង​នគរបាល​ចាប់​ឃាត់​ម៉ូតូ​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​ សមត្ថកិច្ច​ក៏​បាន​តម្រូវ​ឱ្យ​ដោះ​បំពង់​ស៊ី​ម៉ាំង​កែ​ច្នៃ​ខុស​បច្ចេកទេស​នោះ​ចេញ​ ដោយ​ឱ្យ​យក​បំពង់​ស៊ី​ម៉ាំង​ដើម​ផលិត​ចេញពី​រោងចក្រ​មក​ដាក់​ប្រើប្រាស់​វិញ​ហើយ​ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​នេះ​បន្ត​ទៀត​ ។​ ​សូម​បញ្ជាក់​ថា​ ជុំវិញ​នៃ​ការ​អនុវត្តន៍​សេចក្តីណែនាំ​របស់​ក្រសួងមហាផ្ទៃ​ស្តី​ពី​ការ​លុប​បំបាត់​ការ​បង្ក​សំឡេង​រំខាន​លើស​កម្រិត​ដោយ​យានយន្ត​គ្រប់​ប្រភេទ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០២១​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​គ​របាល​រាជធានី​ភ្នំពេញ​ បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​នៃ​ការ​អនុវត្ត​វិធានការ​លុប​បំបាត់​ការ​បង្ក​សំឡេង​រំខាន​លើស​កម្រិត​ដោយ​យានយន្ត​គ្រប់​ប្រភេទ​ដែល​មានការ​ចូលរួម​ពី​លោកស្នងការ​រង​ លោកនាយ​ការិយាល័យ​ជំនាញ​និង​លោក​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤​ រាជធានី​ភ្នំពេញ​។​ ​ឯកឧត្តម​

    January 26, 2021
  • សិល្បៈ

    ករណីហិង្សារទៅលើតារាចម្រៀង រ៉េប Vid Cooler រហូតមានការដាក់ពាក្យបណ្តឹងទៅតុលាការ កាលពីខែសីហា ឆ្នាំ២០២០ កន្លងទៅដោយតារាចម្រៀង Vid Cooler ចោទប្រកាន់ទៅប្រុសឡា ម្ចាស់បទ “នារីសក់ខ្លី” រួមជាមួយគូកនប៉ុន្មាននាក់ទៀត បានវាយរូបលោកបណ្តាលអោយរបួសដៃឆ្វេង ដេរ 30ថ្នេរ។ ក្នុងនោះដែរលោក Vid Cooler ក៏បានបញ្ចេញឯកសារ ដីកាកោះហៅរបស់ព្រះរាជអាជ្ញារង សុង ឆវ័ន្ត ដោយអញ្ជើញ ប្រុសឡា អោយចូលខ្លួនបំភ្លឺនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ផងដែរ។ ថ្មីៗនេះម្ចាស់បទ “នារីសក់ខ្លី” គឺ ប្រុសឡា បានចេញមុខបកស្រាយនៅលើ

    January 26, 2021
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ តាមការចុះផ្សាយផេក ហ្វេស ប៊ុករបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា លោកពូម្នាក់នេះ អាចចាត់ទុកថាជាមហារសំណាងទៅចុះព្រោះផ្ទុះមីនតោនមួយគ្រាប់ខូចត្រាក់ទ័រស្ទើរទាំងស្រុង តែជនរងគ្រោះត្រឹមតែរងរបួសស្រាល ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទី នៅចំណុចភូមិស្រះចក ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ មានករណីផ្ទុះមីនតោនមួយករណីក្នុងពេលដែល បុរសជាអ្នកស៊ីឈ្នួលបើកត្រាក់ទ័រភ្ជួរដីចម្ការឱ្យគេឈ្មោះ ឌុល គង់ ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិអូរកណ្ដោល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កំពុងបើកបរត្រាក់ទ័រភ្ជួរដីចម្ការមួយកន្លែងជារបស់ឈ្មោះពៅ គឹមហ៊ាង ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ កង់ក្រោយត្រាក់ទ័របានជាន់លើមីនតោនមួយគ្រាប់ដែលកប់ទុកក្នុងដីតាំងពីសម័យសង្រ្គាមបណ្តាលឱ្យផ្ទុះឡើងយ៉ាងកក្រើកដី

    January 26, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ កាលពីម្សិលមិញនេះ កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការចូលរួមពីស្ថាប័នជំនាញពាក់ព័ន្ធរួមមាន៖ ក្រសួងសុខាភិបាល អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ និងអាជ្ញាធរមូលដ្ឋាន ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ បានចុះបង្ក្រាបករណីនាំចូលស្តុកចែកចាយ គ្រឿងសម្អាងក្លែងក្លាយ និងសម្ភារបិរក្ខាពេទ្យគ្មានច្បាប់អនុញ្ញាត ស្ថិតនៅឃ្លាំងគ្មានលេខ ផ្លូវ៦៤៧ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចចម្រុះបានរកឃើញ វត្ថុតាងរួមមាន៖ + សាប៊ូចម្រុះម៉ាក ចំនួន១២៤កេស ស្មើ ២.៧៨៩គីឡូក្រាម + ទឹកលាងក្រចក

    January 26, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ឲ្យដឹងថា ចាប់ពីថ្ងៃទី១០​ ខែធ្នូ​ ឆ្នាំ២០២០​ រហូតដល់ថ្ងៃទី២៥​ ខែមករា​ ឆ្នាំ២០២១​ ម្ចាស់ម៉ូតូដែលកែច្នៃសុីមាំងបង្កសំឡេងរំខានខ្លាំងដែលត្រូវសមត្ថកិច្ចឃាត់​ និងយកមករក្សាទុកចំនួន ១០គ្រឿង គ្មានផ្លាកលេខ ០១គ្រឿង ដែលម្ចាស់មិនទាន់បានរកសុីមាំងដេីមមកដូរ​ និងធ្វេីកិច្ចសន្យា​ ដេីម្បីយកម៉ូតូត្រឡប់ទៅវិញ។ ជាក់ស្តែងតាមច្បាប់សមត្ថកិច្ចត្រូវធ្វេីការឃាត់យានយន្តទុកនៅនឹងកន្លែងសមត្ថកិច្ចយ៉ាងយូររយៈពេល ០៣ថ្ងៃ​ ដេីម្បីឲ្យម្ចាស់រកទិញសុីមាំងដេីមមកដូរ​ ចូលខ្លួនមកដោះស្រាយ​ ធ្វេីកិច្ចសន្យា​ និងយកម៉ូតូត្រឡប់ទៅវិញ​ ប៉ុន្តែម្ចាស់យានយន្តមួយចំនួនរហូតមកដល់ពេលនេះមិនទាន់ចូលខ្លួនមកដោះស្រាយជាមួយសម្ថកិច្ចនៅឡេីយទេ​។ បច្ចុប្បន្នម៉ូតូទាំងនេះកំពុងតែរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។ បេីម្ចាស់ម៉ូតូបានឃេីញសេចក្តីប្រកាសនេះសូមប្រញ៉ាប់ចូលខ្លួនមកដោះស្រាយ​ ៕ ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    January 26, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយផេកហ្វេស ប៊ុកផ្ទាល់របស់ MoEYS Cambodia បានឲ្យដឹងថា ការទទួលយកបញ្ជីលទ្ធផលប្រឡង និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ជូនបេក្ខជនដែលទើបបានសម្រេចឱ្យជាប់ដោយស្វ័យប្រវត្តិ ដើម្បីយកទៅប្រើប្រាស់តាមច្បាប់អនុញ្ញាត។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រីប្រធាន ចាត់តាំងតំណាងដោយភ្ជាប់មកជាមួយនូវលិខិតឧទ្ទេសនាមដែលប្រើប្រាស់ថវិកាអង្គភាពមន្ទីរសាមីឲ្យមកទទួលយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅនាយកដ្ឋានកិច្ចការប្រឡង ចាប់ពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ តទៅដើម្បីយកទៅចែកជូនបេក្ខជនដោយឥតគិតថ្លៃ ៕

    January 26, 2021
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ បុរសជនជាតិចិនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពយកថ្នាំញៀនគ្រាប់ឈូករត្ន័មួយកញ្ចប់ឲ្យភ្ញៀវស្នាក់នៅកន្លែងធ្វើចត្តាឡីស័កនៅផ្ទះសំណាក់មួយកន្លែងក្នុងក្រុងព្រះសីហនុ កាលពីយប់ថ្ងៃ២៥ ខែមករា ឆ្នាំ២០២១។ បើតាមសមត្ថកិច្ចបញ្ជាក់ថា ក្នុងការឃាត់ខ្លួននេះ សមត្ថកិច្ចត្រួតពិនិត្យរកឃើញម្សៅថ្នាំញៀនចំនួន០២កញ្ចប់ ក្នុងនោះ០១កញ្ចប់ ឃើញនៅក្នុងកញ្ចប់ផ្កាឈូករត្ន័ និង០១កញ្ចប់ទៀតឃើញក្នុងកញ្ចប់បារី។ ជនសង្ស័យត្រូវបាន បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនិតិវិធីផ្លូវច្បាប់ ៕ ប្រភព៖ លោក Huy Bunleng

    January 26, 2021
  • សិល្បៈ

    រឿងរ៉ាវដ៏ក្តៅគគុកក្រោយពេលដែលតារាចម្រៀងរ៉េបល្បីឈ្មោះមួយរូប ត្រូវបានតារាចម្រៀងល្បីដូចគ្នាវាយរងរបួសដេរដល់ទៅ 30ថ្នេរ រហូតមានការប្តឹងផ្តល់គ្នាដល់តុលាការ។ តារាចម្រៀងរ៉េប ដែលគេស្គាល់ឈ្មោះថា Vid Cooler ត្រូវបានម្ចាស់បទ “នារីសក់ខ្លី” គឺប្រុសឡា ជាមួយនឹងគូកន ធ្វើការព្រួតវាយរហូតរងរបួសស្នាម ហើយលោក Vid Cooler ក៏បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការ ដើម្បីធ្វើការដោះស្រាយផងដែរ។ លោក Vid Cooler បានរៀបរាប់ថា៖ “ស្វាគមន៍​​លោក​ តារា​ល្បីៗ​ ទាំង​ប៉ុន្មាន​ដួងនៅ​ខាង​ក្រោម​នេះ​..! សូមលោក​អញ្ជើញ​មក​តុលាការ​ ដេីម្បី​ដោះស្រាយ​រឿង​នេះ​ ខ្ញុំ​រង​ចាំ​នៅ​តុលាការ​ ..!! មាន​ភស្តុតាង​​នេះ​រឿង​ ស្អុយជា​ច្រើន​ដែលលោក​ត្រូវ​ចូល​ខ្លួន​ ..!! កុំ​គេចវេះ​ ព្រោះ​រឿង​នេះ​

    January 26, 2021