ខ្មែរណូត

ស្វែងរក

  • ចរាចរណ៍

    កាមេរីហាយប្រ៊ីតស្លាកលេខខេមរភូមិន្ទ បោះពួយបុកគល់ឈើនិងបង្គោលភ្លើងពេញទំហឹង នៅក្បែរប៉ុស្តិ៍កំពង់សំណាញ់

    BY Khmernote Media January 26, 2021
    កាមេរីហាយប្រ៊ីតស្លាកលេខខេមរភូមិន្ទ បោះពួយបុកគល់ឈើនិងបង្គោលភ្លើងពេញទំហឹង នៅក្បែរប៉ុស្តិ៍កំពង់សំណាញ់

    ក្រុងតាខ្មៅ ៖ រថយន្តកាម៉ារីហាយប្រ៊ីតមួយគ្រឿង ពាក់ស្លាកលេខខេមរភូមិន្ទ 01 2-4620 បើកបោះពួយលឿនពេក ស្រាប់តែជ្រុលចង្កូតទៅបុកផ្ទប់ដើមឈើ និងបង្គោលភ្លើងបំភ្លឺផ្លូវ បាក់កាឡេកង់មុខ បើកទៅមុខលែងរួច ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោងជាង១០យប់ ថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ២០២១នេះ នៅត្រង់ចំណុចជិតស្នាក់ការប៉ុស្តិ៍កំពង់សំណាញ់ ផ្លូវលេខ១០៥ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

    រថយន្តបង្កម៉ាកកាម៉ារីហាយប្រ៊ីត (CAMRY HYBRID) ពណ៌ស្ករ ពាក់ស្លាកលេខខេមរភូមិន្ទ(ខម)01 2-4620 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ។

    ប្រភពពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍កំពង់សំណាញ់បានប្រាប់ឲ្យក្រុមការងារខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ រថយន្តបង្កខាងលើ បានបើកបរតាមបណ្ដោយផ្លូវលេខ១០៥ ទិសដៅពីលិចមកកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងស្ដាំដៃ ជ្រុលទៅបុកចំគល់ដើមម្ខុបមួយដើម បណ្ដាលឲ្យរបើកទាំងគល់ បោកផ្ទប់នឹងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមទៀតដែលនៅជាប់គ្នា បណ្ដាលឲ្យធ្លាក់អំពូលភ្លេីង LED បែកខ្ចាយពេលថ្នល់ ចំណែករថយន្តបង្កបាក់កាឡេកង់មុខខាងស្ដាំ បើកទៅមុខលែងរួច ខ្ទាតវិលកន្ទុយមកទទឹងផ្លូវ និងបណ្ដាលឲ្យអ្នកបើកបររថយន្តបង្ក ត្រូវរបួសស្មាខាងឆ្វេង ហើយបានចេញពីកន្លែងកើតហេតុបាត់ទៅ ។

    ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលកំពង់សំណាញ់ សហការជាមួយកម្លាំងផ្នែកវាស់វែងចរាចរណ៍ក្រុងតាខ្មៅ បានចុះមកវាស់វែង និងហៅរថយន្តមកស្ទូចយករថយន្តបង្ក ទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីរងចាំស្រាវជ្រាវរកម្ចាស់រថយន្តបង្កអោយចូលខ្លួនមកដោះស្រាយតាមច្បាប់នៅពេលក្រោយ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: