ខ្មែរណូត

ស្វែងរក

  • ចរាចរណ៍

    រថយន្តធុនធំ៣គ្រឿងបុកបន្តគ្នានៅស្រុកព្រៃនប់ បណ្តាលឲ្យមនុស្សម្នាក់គៀបជាប់ក្នុងកាប៉ីនរថយន្ត

    BY Khmernote Media January 26, 2021
    រថយន្តធុនធំ៣គ្រឿងបុកបន្តគ្នានៅស្រុកព្រៃនប់ បណ្តាលឲ្យមនុស្សម្នាក់គៀបជាប់ក្នុងកាប៉ីនរថយន្ត

    ស្រុកព្រៃនប់- យោងតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តធំចំនួន៣គ្រឿង បានបុកបន្តគ្នានៅតាមផ្លូវជាតិលេខ៤ ម្តុំជិតសាលាឃុំជើងគោក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីម៉ោងជាង១១យប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ។ ហេតុការណ៍នោះ បណ្តាលឲ្យអ្នកបើកបររថយន្តមួយគ្រឿងម៉ាក HYUNDAI ផ្លាកលេខភ្នំពេញ 3A-7507 ឈ្មោះ សុខ ផុន ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុបានរបួសគៀបជាប់ក្នុងរថយន្ត។

    សមត្ថកិច្ចបានបញ្ជាក់ទៀតថា បន្ទាប់ពីអ្នកបើកបរថយន្តនោះមិនប្រកាន់ស្តាំ រួចជ្រុលទៅបុកប៉ះរថយន្ត ០១គ្រឿងម៉ាក HYUNDAI ពណ៌ស-ខៀវ ពាក់ផ្លាកលេខភ្នំពេញ 3A-4468 ទិសផ្ទុយគ្នា (ចតឈប់ស្ងៀម) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ហើយបន្ទាប់មកល្បឿនរថយន្តបានរុញមកបុករថយន្ត ០១គ្រឿងទៀតម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ3D-8957 បើកបរដោយឈ្មោះ អ៊ុក រិទ្ធី ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលចតក្រោយរថយន្ត HYUNDAI ពាក់ផ្លាកលេខភ្នំពេញ 3A-4468។ ក្រោយកើតហេតុ សមត្ថកិច្ចបានអន្តរាគមន៍និងចាត់ចែងដោះស្រាយតាមនិតិវិធី៕

    ប្រភព៖ លោក Huy Bunleng

    Share This Post: