- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា សម្ដេចក្រឡាហោម ស ខេង ស្នើរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលុបឈ្មោះក្រុមហ៊ុនផ្តល់សេវាសន្តិសុខចំនួន ៣២ក្រុមហ៊ុន ដែលត្រូវបានប្រកាសក្ស័យធន និងពុំមានសកម្មភាពបម្រើសេវាកម្ម។ ក្រសួងមហាផ្ទៃបានពិនិត្យ និងស្រាវជ្រាវឃើញថា ក្រុមហ៊ុនផ្ដល់សេវាសន្តិសុខឯកជនចំនួន៣២ក្រុមហ៊ុន បានបង្កើតភ្នាក់ងារសន្តិសុខឯកជនធ្វើសេវាកម្ម ប៉ុន្តែត្រូវបានប្រកាសក្ស័យធន និងពុំមានសកម្មភាពបម្រើសេវាកម្ម ដោយអនុលោមតាមមាត្រា១ នៃអនុក្រឹត្យលេខ២៨៩ អនក្រ.បក ស្ដីពីការគ្រប់គ្រងសន្តិសុខឯកជន។ ដើម្បីធានាដល់សំណូមពរការងារសន្តិសុខ និងដើម្បីរក្សាបាននូវតម្លាភាពក្នុងវិស័យគ្រប់គ្រងសន្តិសុខឯកជន ក្រសួងមហាផ្ទៃបានលុបឈ្មោះចេញពីបញ្ជីនៃការអនុញ្ញាតឲ្យក្រុមហ៊ុនផ្ដល់សេវាសន្តិសុខឯកជនចំនួន៣២ ក្រុមហ៊ុន ដែលមាននាមករណ៍ ដូចខាងក្រោម៖ ប្រភព៖ ក្រសួងព័ត៌មាន
January 29, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ មុននេះបន្តិចមានវីដេអូមួយបានបង្ហោះក្នុងបណ្ដាញសង្គមហ្វេស ប៊ុក ដែលជាមេរៀនមួយសម្រាប់អ្នកដែលចូលចិត្តសាកថ្ម Power Bank ទុកចោលមិនបាននៅមើល ឬមិនដកចេញពីព្រីភ្លើងមុខចេញទៅខាងក្រៅបាត់។ នៅក្នុងវីដេអូក៏បានបង្ហាញឲ្យឃើញថា បុគ្គលិកបានសាកថ្ម Power Bank ទុកចោលនៅក្នុងបន្ទប់ធ្វើការ ដោយបុគ្គលិកនាំគ្នាចេញទៅផ្ទះអស់ បណ្ដាលឲ្យ Power Bank នោះផ្ទុះឆេះនៅក្នុងបន្ទប់ ហើយនេះជាមេរៀនមួយ សម្រាប់អ្នកដែលតែងតែសាកថ្ម Power Bank ទុកចោល ឬសាកនៅជិតក្បាលដំណេក ដែលបង្កហានីភ័យគ្រោះថ្នាក់ជាខ្លាំង មានវីដេអូនៅខាងក្រោម៖
January 29, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាក់ឲ្យដឹងថា ស្ត្រីជនជាតិខ្មែរម្នាក់ដែលបានសរសេរសារបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា នាងត្រូវបានមេខ្យល់ឆបោកឲ្យទៅរៀបការជាមួយប្ដីជនជាតិចិន ហើយត្រូវបានគេបង្ខាំងបិទសេរីភាពក្នុងការរស់នៅ និងបានទទូចស្នើសុំឲ្យអាជ្ញាធរកម្ពុជាជួយអន្តរាគមន៍នាំមកប្រទេសកម្ពុជានោះ ត្រូវបានត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ ប៉ុន្តែរូបនាងកំពុងតែអនុវត្តវិធានចត្តាឡីស័ករយៈពេល ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ។ សូមរំឮកថា នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ជីវ ផល្លី បានបញ្ជាក់ឲ្យដឹងថា ស្ត្រីជនជាតិខ្មែរម្នាក់ដែលបានសរសេរសារបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា នាងត្រូវបានមេខ្យល់ឆបោកឲ្យទៅរៀបការជាមួយប្ដីជនជាតិចិន ហើយត្រូវបានគេបង្ខាំងបិទសេរីភាពក្នុងការរស់នៅ និងបានទទូចស្នើសុំឲ្យអាជ្ញាធរកម្ពុជាជួយអន្តរាគមន៍នាំមកប្រទេសកម្ពុជានោះ ត្រូវបានរកឃើញហើយ និងបានបញ្ជូនទៅអគ្គកុងស៊ុលព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសចិន ដើម្បីអនុវត្តនីតិវិធីធ្វើបត្យាប័នមកកម្ពុជាវិញ។
January 29, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យបញ្ជាក់ឲ្យដឹងថា៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមជម្រាបជូនសាធារណៈជន អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពិសេសបងប្អូនអ្នកសារព័ត៌មាន ជុំវិញការអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ទៅលើឧកញ៉ា អ៊ាន សៀវម៉ី៖ ដោយអនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ និងអនុវត្តតាមតួនាទីភារកិច្ច ក្នុងនាមជាមន្ដ្រីនគរបាលយុត្តិធម៌ កម្លាំងការិយាល័យស៊ើបការ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ បានចុះទៅចាប់ខ្លួន ឧកញ៉ា អ៊ាន សៀវម៉ី នៅផ្ទះវីឡាមួយកន្លែង ក្នុងបូរីមូនថោន នៅភូមិគោកចំបក សង្កាត់ចោមចៅទី២
January 29, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ តាមការបញ្ជាក់របស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានប្រទះឃើញមានការឡាយនៅក្នុងផេកហ្វេសបុក ដែលមានតំណភ្ជាប់ទៅគេហទំព័រមួយដែលកំពុងតែបោកបញ្ឆោតអ្នកប្រើប្រាស់ឱ្យបញ្ចូលលេខប័ណ្ណឥណទាន ដោយប្រើរូបភាពតារាល្បីៗរបស់ខ្មែរយើង។ នៅក្នុងការបោកបញ្ឆោតនេះ ជាដំបូងជនខិលខូចបានប្រើពាក្យពេចន៍ថា លោកអ្នកអាចនឹងរកប្រាក់បាន ៥០០០ដុល្លារ តាមរយៈការផ្សព្វផ្សាយនេះ ប៉ុន្តែនៅពេលដែលលោកអ្នកចុចបន្ត វានឹងស្នើសុំឱ្យបញ្ចូល អ៊ីម៉ែល លេខសម្ងាត់ ដើម្បីបង្កើតគណនីមើលវីដេអូ និងបញ្ចូលលេខប័ណ្ណឥណទានដើម្បីបញ្ជាក់អត្តសញ្ញាណ។ បន្ទាប់ពីបានលេខប័ណ្ណឥណទានហើយជនខិលខូចបានប្រើពាក្យពេជន៍បន្ថែមដោយអះអាងថា ទូរសព្ទរបស់លោកអ្នកត្រូវបានវាយប្រហារ គណនីនិងទិន្នន័យនៅក្នុង iCloud អាចត្រូវបានលួច និងទូរសព្ទអាចត្រូវឈប់ដំណើរការ ដើម្បីឱ្យលោកអ្នកបញ្ចូលកម្មវិធីបន្ថែម។ នាយកដ្ឋានសូមណែនាំដល់អ្នកប្រើប្រាស់ឱ្យមានការប្រុងប្រយ័ត្ន និងកុំជឿនូវការផ្សព្វផ្សាយឈ្នះរង្វាន់ ឬរកប្រាក់បានងាយៗនោះ។ សូមលោកអ្នកកុំផ្ដល់លេខប័ណ្ណឥណទាន ឬលេខគណនីធនាគារ និងកុំបញ្ចូលកម្មវិធីបន្ថែមតាមការបំភិតបំភ័យរបស់ជនខិលខូច ព្រោះនេះជាការបំភ័យដើម្បីឱ្យលោកអ្នកដំឡើងកម្មវិធីមេរោគដែលអាចឱ្យពួកគេធ្វើការវាយប្រហារពិតប្រាកដទៅលើទូរសព្ទរបស់លោកអ្នកវិញតែប៉ុណ្ណោះ ៕ ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
January 29, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ឃ្លាំងស្ដុបទំនិញក្រុមហ៊ុន ឡុងភឿង សមត្ថកិច្ចកំពុងជួយអន្តរាគមន៍យកសពចេញមកក្រៅ។ ឃ្លាំងស្ដុបទំនិញក្រុមហ៊ុន ឡុងភឿង ស្ថិតក្នុងចំណុចដីឡូលេខ៥ ផ្លូវ៣៥៨ ក្រុម៣០ ភូមិ៤ ស្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០០នឹង៤៥នាទីរំលងអាធ្រាត្រ។ លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះថា អគ្គិភ័យដែលឆេះឃ្លាំងស្ដុបទំនិញក្រុមហ៊ុន ឡុងភឿង មិនទាន់បានរលត់ទាំងស្រុងនៅឡើយទេ ដោយកម្លាំងសមត្ថកិច្ចកំពុងសហការគ្នាជួយអន្តរាគមន៍។ សូមបញ្ជាក់ថា មានអគ្គិភ័យ ឆាបឆេះឃ្លាំងស្ដុបទំនិញក្រុមហ៊ុន
January 29, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាបជាក់ស្តែងករណីប្រព្រឹត្តអំពើសញ្ចារកម្មមានស្ថានទម្ងន់ទោសពោលគឺ នាំនារីក្មេងៗ ស្អាតៗ ឱ្យរួមភេទជាមួយភ្ញៀវ នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ ជាថ្នូរនឹងកម្រៃជើងសារ ដោយបានឃាត់ខ្លួនស្រ្តីមេខ្យល់ម្នាក់ និងនារីចំនួន៧នាក់ ក្នុងនោះមានអនីតិជនចំនួន៥នាក់។ ប្រតិបត្តិការនេះ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និងសម្របសម្រួលនីតិវិធីពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ធ្វើការឃាត់ស្រ្តីសង្ស័យជាអ្នកគ្រប់គ្រងម្នាក់និងនារីរងគ្រោះ ក្មេងៗចំនួន៧នាក់ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៨ ខែមករា
January 28, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ CNC TV បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ កងបោសសំអាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្រោមទឹក សហការជាមួយបញ្ជាការដ្ឋានកងទ័ពពិសេសនៃក្រសួងការពារជាតិ បានរកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅក្រោមទឹក(ទឹកទន្លេមេគង្គ)ជម្រៅ ២៨ម៉ែត្រ ដែលរួមមានជាប្រភេទគ្រាប់ផ្លោង៨១មម ៦០មម គ្រាប់បាញ់១២.៧ គ្រាប់១០៥មម និងប្រភេទគ្រាប់ជាច្រើនទៀត ដែលគ្រាប់ទាំងនេះផលិតនៅប្រទេសអាមេរិច។ មិនតែប៉ុណ្ណោះកំលាំងពិសេសខាងលើនេះបានរកឃើញឆ្អឹងធាតុរបស់ខ្មោចទ័ពម៉ារីន ដែលនាវាចម្បាំងបានឆេះលិចនៅក្នុងសម័យសង្គ្រាមឆ្នាំ១៩៧០ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជាប់គ្នាជាមួយស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ៕ ប្រភព៖ CNC TV
January 28, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ តាមការបញ្ជាក់ពីផេក ហ្វេស ប៊ុកផ្ទាល់របស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា បើតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុនស្រាវជ្រាវផ្នែកសុវត្ថិភាព Motherboard បានឱ្យដឹងកាលពីពេលថ្មីៗនេះថា មានជនអនាមិកបានដាក់លក់លេខទូរសព្ទរបស់អ្នកប្រើប្រាស់កម្មវិធីហ្វេសប៊ុកចំនួនប្រមាណ ៥៣៣លានលេខនៅក្នុងកម្មវិធី Telegram bot ដែលពួកគេបានលួចទាញយកកាលពីមុនឆ្នាំ២០១៩។ ជនខិលខូចអាចឱ្យអតិថិជនរបស់ពួកគេទិញលេខទូរសព្ទប្រសិនបើពួកគេដឹងពីឈ្មោះហ្វេសប៊ុក (Facebook ID) របស់អ្នកប្រើប្រាស់ ឬអាចទិញឈ្មោះហ្វេសប៊ុកប្រសិនបើពួកគេដឹងពីលេខទូរសព្ទ ក្នុងតម្លៃ ២០ដុល្លារសម្រាប់លេខទូរសព្ទមួយ ឬឈ្មោះហ្វេសប៊ុកមួយ។ ជាងនេះទៅទៀត ពួកគេក៏មានតម្លៃលក់ដុំដោយលក់ក្នុងតម្លៃ ៥០០០ដុល្លារសម្រាប់ ១ម៉ឺនលេខទូរសព្ទ។ គួរបញ្ជាក់ផងដែលថា ភាពចន្លោះប្រហោងដែលអាចឱ្យក្រុមជនខិលខូចទាញយកទិន្នន័យទាំងនេះ បានកើតឡើងកាលពីមុនពេលក្រុមហ៊ុនហ្វេសប៊ុកធ្វើការកែសម្រួលក្នុងខែសីហា ឆ្នាំ២០១៩ ហើយម្យ៉ាងវិញទៀត ទិន្នន័យភាគច្រើនគឺមកពីអ្នកប្រើប្រាស់នៅក្នុងប្រទេសធំៗមានដូចជា សហរដ្ឋអាមេរិក អង់គ្លេស
January 28, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីថ្ងៃអង្គារដើមសប្តាហ៍នេះក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធីប្រព័ន្ធប្រតិបត្តិការ iOS សម្រាប់ទូរសព្ទ iPhone 6s ឬថ្មីជាងនេះដើម្បីកែសម្រួលភាពចន្លោះប្រហោងមួយចំនួន និងបានបន្ថែមមុខងារដ៏សំខាន់មួយសម្រាប់ទូរសព្ទ iPhone 12។ ជាដំបូង សម្រាប់លោកអ្នកដែលប្រើទូរសព្ទ iPhone 12 ក្រុមហ៊ុន Apple បានបន្ថែមមុខងារដែលអាចឱ្យអ្នកប្រើប្រាស់ពិនិត្យមើល ប្រសិនបើប្រព័ន្ធកាំមេរ៉ានៅក្នុងទូរសព្ទ iPhone 12 របស់ពួកគេត្រូវបានប្ដូរ ឬជួសជុលដោយប្រើឧបករណ៍ដែលមិនមានគុណភាព ឬមិនមែនជារបស់ក្រុមហ៊ុន Apple ផ្ទាល់ក្នុងរយៈពេល ១៥ថ្ងៃបន្ទាប់ពីការជួសជុល។ ដូច្នេះសម្រាប់លោកអ្នកដែលត្រូវការជួសជុលកាមេរ៉ារបស់ទូរសព្ទ iPhone 12
January 28, 2021









