ខ្មែរណូត

ស្វែងរក

  • ចរាចរណ៍

    ស្តែងណាស់ ! ឡានធំបើកកិនហើយជិះរត់បាត់ បងស្រីរត់រកគេអោយជួយប្អូន តែហួសពេលទៅហើយ

    BY Khmernote Media February 2, 2021
    ស្តែងណាស់ ! ឡានធំបើកកិនហើយជិះរត់បាត់ បងស្រីរត់រកគេអោយជួយប្អូន តែហួសពេលទៅហើយ

    ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុច មុខស្ថាននីយ៍ប្រេងPTT ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ​ ដែលបង្កឡើងដោយរថយន្តធុនធំមួយគ្រឿងមិនស្គាល់ម៉ាក បានបើកបុកនិងកិនក្មេង២នាក់បណ្តាលអោយស្លាប់ម្នាក់ និងរងរបួសម្នាក់។ បើតាមការរៀបរាប់របស់លោកពូ ហ៊ុយ ប៊ុនឡេង អ្នកយកព័ត៌មានប្រចាំស្ថានីយ៍ទូរទស្សន៍ PNN ប្រចាំខេត្តព្រះសីហនុ បានអោយដឹងថា៖

    ក្មេងរងគ្រោះទាំង២នាក់មានឈ្មោះថា ឈិក សូរិយា ភេទប្រុស អាយុ ១១ឆ្នាំបានស្លាប់ និងម្នាក់ទៀតឈ្មោះ ឈិក ស្រីពេជ្រ ភេទស្រី អាយុ ១៥ឆ្នាំ រងរបួសស្រាល ដោយអ្នកទាំង២ជាបងប្អូននឹងគ្នា មានអាស័យដ្ឋានស្នាក់នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ គួរបញ្ជាក់ផងដែរថា ហេតុការណ៍គ្រោះថ្នាក់ខាងលើ កើតឡើងកាលពីវេលាម៉ោង ១៥:៣០នាទីរសៀល ថ្ងៃទី០១ ខែកុម្ភៈ​ ឆ្នាំ២០២១ លើផ្លូវ ជាតិលេខ៤​ ត្រង់ចំណុច មុខស្ថាននីយ៍ប្រេងPTT ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដោយគេឃើញរថយន្ត ០១គ្រឿង (មិនទាន់ស្គាល់ម៉ាក) បើកបរមានទិសដៅចេញពីក្រុងព្រះសីហនុ បានបុកប៉ះម៉ូត ០១គ្រឿង​ម៉ាក SIRUIS ពណ៌ ខ្មៅ គ្មានផ្លាកលេខ ក្នុងទិសដៅស្របគ្នា។ បច្ចុប្បន្នសពក្មេងប្រុសរងគ្រោះត្រូវបានប្រគល់ជូនគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ខណៈដែលរថយន្តបង្ក បើករត់គេចខ្លួនបាត់ ហើយសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត៕

    Share This Post: