- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងកម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ដឹកនាំដោយលោកអនុសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ កាលពីម៉ោង០៥ល្ងាច ថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២១ បានឆ្មក់ចូលធ្វើការឃាត់ខ្លួនជនសង្ស័យ០៣នាក់ ករណីហិង្សាដោយចេតនា (ប្រើដៃជើងវាយឲ្យរបួស) ពាក់ព័ន្ធក្នុងករណី មានជនជាតិចិនចាប់ជនជាតិចិនដាក់ក្នុងរថយន្ត ALPHARD កាលពីវេលាម៉ោង០៦៖៥០នាទីព្រលប់ ថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២១នេះ នៅត្រង់ចំណុចមុខផ្ទះលេខ១៨ ផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ភាគីទី១៖ ចំនួន០១នាក់ ឈ្មោះ ឈីង លូ ភេទប្រុស អាយុ៣៤ឆ្នាំ
February 8, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ កម្លាំងនគរបាលសណ្តាប់ធ្នាប់រាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ តាមឃាត់និងស្ទាក់ម៉ូតូធំ R1មួយគ្រឿង ដែលជិះបង្ហោះលើផ្លូវ៦០ម៉ែត្រ។ ការឃាត់ម៉ូតូធំខាងលើនេះ ធ្វើឡើងកាលពីវរលាម៉ោង១៣៖២០នាទី ថ្ងៃអាទិត្យ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅចំណុចមុខ ការិយាល័យ លក់ផ្ទះបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បន្ទាប់ពីជិះបង្ហោះនៅតាមផ្លូវ៦០ម៉ែត្រ ជិតផ្ទះផ្កាស្លា ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ បើយោងតាមការបញ្ជាក់របស់លោកវរសេនីយ៍ត្រី ជឹម សុភ័ក្ដ្រ អធិការរងទទួលផែនចរាចរណ៍ ខណ្ឌមានជ័យ បានប្រាប់ក្រុមការងារខ្មែរណូតថា នៅមុនពេលឃាត់ម៉ូតូធំខាងលើនេះ បន្ទាប់ពីទទួលបានដំណឹងតាមរយៈវិទ្យុទាក់ទង(ID)របស់សមត្ថកិច្ច បោះដៃប្រាប់ឲ្យជួយស្ទាក់ឃាត់ម៉ូតូធំមួយគ្រឿង ដែលមានភិនភាគ YAMAHA R1
February 8, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ Anti-Drug Department បានឲ្យដឹងថា កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនជាតិចិន ០២នាក់ និងរឹបអូសគ្រឿងញៀនជិត ១០គីឡូក្រាម នៅរាជធានីភ្នំពេញ។ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៧)
February 8, 2021 - ព័ត៌មានជាតិ
កាលពីរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ វ៉ាក់សាំងកូវីដ-១៩ ដែលជាអំណោយរបស់ភាគីចិនជូនចំពោះកម្ពុជាចំនួន ៦០ ម៉ឺនដូសបានដឹកជញ្ជូនតាមយន្តហោះពិសេស មកដល់ព្រលានយន្តហោះអន្តរជាតិកម្ពុជាហើយ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលវ៉ាក់សាំងការពារកូវីដ១៩នោះផងដែរ។ វ៉ាក់សាំងដែលបានបញ្ជូនមកដល់កម្ពុជា មានចំនួន៦០ម៉ឺនដូសក្នុងជំហានដំបូង ដោយក្នុងនោះចំនួន៣០ម៉ឺនដូសសម្រាប់ក្រសួងសុខាភិបាល និង៣០ម៉ឺនដូសទៀត សម្រាប់ផ្នែកយោធា។ ក្រសួងសុខាភិបាល បានបញ្ជាក់ដែរថា អាយុដែលអាចចាក់បានគឺមានពី ១៨ឆ្នាំ ទៅ៥៩ឆ្នាំ ហើយអ្នកដែលមានអាយុលើសពី ៦០ឆ្នាំ ត្រូវរង់ចាំលទ្ធផលនៃការសិក្សាសិន។ នៅក្នុងសន្និសីទសារព័ត៌មានផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអនុញ្ញាតឱ្យអ្នកសារព័ត៌មាន ក្លាយទៅជាបុគ្គលអាទិភាព ដែលត្រូវទទួលវ៉ាក់សាំងកូវីដ១៩ផងដែរ។ ក្នុងនោះសម្ដេចតេជោក៏បានប្រកាសឱ្យកូនប្រុសទាំង៣ កូនប្រសារ២របស់សម្តេច រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ
February 8, 2021 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ផេកហ្វេស ប៊ុកផ្ទាល់របស់ កងទ័ពជើងទឹក បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីបញ្ជាការជួរមុខ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានដឹកនាំកម្លាំងទីបញ្ជាការជួរមុខ និងមន្រ្តីស្ថាប័នគន្លឹះ រៀបចំពិធីត្រួតពិនិត្យ ធ្វើតេ្តស និងថ្លឹងទម្ងន់ វត្ថុសង្ស័យ ដែលកម្លាំងកងការពារកោះពូលូវ៉ៃលេខ៥ បញ្ជាការដ្ឋានការពារកោះ-ឆ្នេរ កងទ័ពជើងទឹក បានធ្វើការល្បាតរកឃើញលើផ្ទៃសមុទ្រ នៅតំបន់ខាងលិចកោះពូលូវ៉ៃ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១។ ដោយបានធ្វើការប្រគល់ជូនដល់ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន
February 8, 2021 - សង្គម
កាលពីពេលថ្មីៗនេះមានការរិះគន់មួយទៅលើអាចារ្យអេ ដែលជាប្រធានវិទ្យុ ABC ដោយសារតែគាត់បានប្រើពាក្យប្រមាថធ្ងន់ៗទៅលើគ្រូបង្រៀនទូទាំងប្រទេស ក៏ដូចជាមន្ទីរអប់រំផងដែរ។ ក្នុងការ Live ផ្ទាល់នៅតាមប៉ុស្តិ៍វិទ្យុក៏ដូចជា ទំព័រ Facebook អាចារ្យអេ លោកបានដៀលគ្រូវបង្រៀនយ៉ាងចាស់ដៃ ក្រោយពេលបានឃើញព័ត៌មានអ្នកគ្រូបង្រៀននៅសាលាបឋមសិក្សាសន្ធរម៉ុក បានទាលុយសិស្ស៦ម៉ឺនរៀលក្នុងមួយខែ។ ក្នុងនោះដែរក៏មានប្រតិកម្មយ៉ាងខ្លាំងមួយពីសំណាក់ ផេកបេះដូងគ្រួសារគ្រូបង្រៀនកម្ពុជា ដោយមានការស្នើអោយក្រសួងអប់រំជួយមានវិធានការលើរឿងនេះផង ដោយក្នុងនោះផេកគ្រូបង្រៀនមួយនេះបានរៀបរាប់ថា៖ រូបតំណាង “#ផេកបេះដូងគ្រួសារគ្រូបង្រៀនកម្ពុជា🙏👩🏫🇰🇭👨🏫🙏 សូមពុំយល់ស្របនឹងសម្ដីអាចារ្យអេដែលហ៊ានពោលពាក្យដៀលត្មះដល់គ្រូបង្រៀនក្នុងយុគសម័យនេះនោះឡើយ ❌❌❌ #សំណេរដកស្រង់សម្ដីរបស់អាចារ្យAវិទ្យុABC +តួនាទីរបស់គ្រូក្នុងយុគសម័យនេះ៖ _គ្រូបង្រៀនសិស្សឱ្យស្អប់គណបក្សប្រជាជនតាំងពីដើមមក _គ្រូមានតួនាទីផឹកស្រា(ផឹកស្រាជាមួយសិស្ស) _គ្រូលេងតែfbអត់បង្រៀនសិស្សសោះ _គ្រូហ្នឹងធំចុយម្រាយហើយជាពិសេសតាមស្រុកស្រែមានអំណាចគ្មានអាណាធំដល់ _គ្រូហ្នឹងស៊ីប្រាក់ខែច្រើនជាងប៉ូលិសទាហានប៉េអឹមដែលធ្វើការពេញ24ម៉ោងចំណែកគ្រូវិញមួយឆ្នាំធ្វើការតែ5ខែបើបឋមវិញមួយថ្ងៃបង្រៀនតែកន្លះពេលប៉ុណ្ណោះ _គ្រូហ្នឹងល្អចុយម្រាយទាំងអស់អាក្រក់តែមីមួយហ្នឹងប៉ុណ្ណោះ (នៅមានពាក្យប្រមាថជាច្រើនទៀតដែលអត់បានដកស្រង់) #អាចារ្យAគឺដៀលគ្រូទូទាំងប្រទេសហើយកំពុងញ៉ុះញង់ឱ្យមហាជនស្អប់គ្រូ ក្នុងនាមខ្ញុំជាគ្រូម្នាក់ពិតជាមិនអាចទទួលយកពាក្យប្រមាថទាំងអស់នេះឡើយ។អ្នកខ្លះនិយាយថាគេនិយាយតែគ្រូដែលអាក្រក់បានប្រព្រឹត្តិចឹងបើយើងល្អហើយកុំរើសដាក់ខ្លួនប៉ុន្តែអាចារ្យ Aគឺកំពុងដៀលគ្រូទាំងប្រទេសសួរថាតើក្នុងនាមយើងជាគ្រូមួយរូបដែរអាចទទួលយកបានដែរអត់។
February 8, 2021 - ព័ត៌មានជាតិ
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា ស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយកំណត់ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១តទៅ ក្នុងបរិវេណមន្ទីរពេទ្យចំនួន៤ ក្នុងរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាសន្និសីទសារព័ត៌មាននៃពិធីប្រគល់ ទទួលអំណោយ ដ៏ថ្លៃថ្លានូវវ៉ាក់សាំង SARS-CoV-2(Sinopharm) ពីរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ នឹងរៀបចំកម្មវិធីចាក់វ៉ាក់សាំង Sinopharm សម្រាប់បង្ការជំងឺកូវីដ-១៩ ជូនសម្តេចទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី
February 8, 2021 - ព័ត៌មានជាតិ
បន្ទាយមានជ័យ៖ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ឪពុក ជនរងគ្រោះឈ្មោះ ដាំ សូរ៉ាប៉ា ភេទប្រុស អាយុ៤៥ឆ្នាំ ថាមានករណីព្រះសង្ឃគេងជាមួយក្មេងស្រី កើតឡើងនៅចំណុចក្នុងកុដិនៅវត្តសុវណ្ណគីរីភ្នំជញ្ជាំង ស្ថិតក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ទើបកម្លាំងមូលដ្ឋាន អ.ហ ស្រុកព្រះនេត្រព្រះ ដឹកនាំដោយលោក វរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេ/ការ មូលដ្ឋាន អ.ហ ស្រុកសហការជាមួយមន្ទីរធម្មការ និងសាសនាខេត្តបានចុះដល់កន្លែងកើតហេតុ ហើយមន្ត្រីមន្ទីរធម្មការបានរៀបចំពិធីផ្សឹកលោកសង្ឃឈ្មោះ ម៉ាន់ មុំ ដែលជាអ្នកប្រព្រឹត្តខុស ហើយប្រគល់ឱ្យកម្លាំងមូល អ.ហ
February 8, 2021 - ព័ត៌មានជាតិ
(ខេត្តក្រចេះ)៖ នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តក្រចេះ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ របស់អគ្គនាយកដ្ឋាន ក.ប.ប. ចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារសំបូរ និងផ្សារសាមគ្គី ក្នុងក្រុងក្រចេះ។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានការធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារចំនួន ៤៤គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព
February 8, 2021 - ចរាចរណ៍
រាជធានីភ្នំពេញ៖ ស្ដែងៗណាស់! បុរសស្រីមួយក្រុមបើករថយន្ត PRUIS លឿនពេក រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរបាំងថ្ម២ដុំខ្ទាតទៅលើគន្លងផ្លូវម្ខាងទៀត ហើយអ្នកបើកបរនិងអ្នករួមដំណើរបាន នាំគ្នាគេចចេញទៅបាត់អស់ បន្សល់តែរថយន្ត បាក់កាឡេកង់មុខ បើកទៅមុខលែងរួចទទឹងផ្លូវប៉ុណ្ណោះ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង០៣៖២០នាទីទាបភ្លឺ ឈានចូលថ្ងៃចន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅត្រង់ចំណុចខាងលិចស្តុបអូតែលស ចម្ងាយ៥០ម៉ែត្រ លើវិថីហ្សាលដឺហ្គោល (ផ្លូវលេខ២១៧) ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ប្រភពពីស្ត្រីម្នាក់ដែលជាអ្នកលក់ដូរនៅក្បែរកន្លែងកើតហេតុបានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ គាត់ឃើញរថយន្តមួយគ្រឿង ម៉ាកតូយ៉ូតាព្រូស (TOYOTA PRIUS) ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2AZ-0771 បើកបរដោយបុរសម្នាក់ និងបុរសនារី២ទៅ៣នាក់ទៀតរួមដំណើរជាមួយគ្នា
February 8, 2021









