- Khmernote Media
- ព័ត៌មានជាតិ
នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» ដល់លោក ឈាង រ័ត្ន ។ ការចេញព្រះរាជក្រឹត្យចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» ដល់លោក ឈាង រ័ត្ន បានធ្វើឡើងបន្ទាប់ពីមានសេចក្តីក្រាបបង្គំទូលថ្វាយ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សូមជម្រាបថា លោក ឈាង រ័ត្ន និងភរិយា លោកស្រី នួន
February 9, 2021 - សង្គម
កាលពីពេលថ្មីៗនេះ ស្ត្រីវ័យក្មេងម្នាក់មានដើមទ្រូងធំមូលក្រឡំ បានធ្វើការ Live វិដេអូលក់ឡេពង្រីកដើមទ្រូងបង្ហាញភាពសិចស៊ី ធ្វើអោយល្បីពេញបណ្តាញសង្គម Facebook និងមានការរិះគន់យ៉ាងខ្លាំងអំពីការធ្វើអោយបាត់បង់តំលៃនារីខ្មែរ ពេលនេះម្ចាស់ Facebook ឈ្មោះ J No Cosmetic រូបនោះត្រូវបានសមត្ថកិច្ចធ្វើការកោះហៅមកបំភ្លឺ និងធ្វើកិច្ចសន្យា នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ យោងតាមការរៀបរាប់នៅលើ Facebook ស្នងការរាជធានីភ្នំពេញបានអោយដឹងថា៖ “សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្ត្រីម្នាក់ឈ្មោះ មុឹង ស្រីនួន ប្រេីប្រាស់គណនីហ្វេសបុកឈ្មោះ J No Cosmetic ដែលបានឡាយបង្ហាញភាពសុិចសុីជ្រុល និងប្រេីប្រាស់កាយវិការ និងសំដីអសីលធម៌មិនសមរម្យ ត្រូវបានសមត្ថកិច្ចកោះហៅមកបំភ្លឺ សុំទោសជាសាធារណ:
February 9, 2021 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីបុណ្យសមុទ្រលើកទី៩ (ជុំទី៣) ឡើងវិញនៅចុងឆ្នាំ២០២១ ខាងមុខនេះ ក្រោយលើកពេលមួយឆ្នាំនៅឆ្នាំ២០២០ ដោយសារតែរងផលប៉ះពាល់ខ្លាំងពីវិបត្តិជំងឺកូវីដ-១៩ ខណៈពិធីបុណ្យសមុទ្រនៅឆ្នាំនេះ ថ្នាក់ដឹកនាំបានដាក់ចេញគោលបំណងថានឹងរៀបចំឱ្យកាន់តែពិសេសជាងឆ្នាំមុនៗ។ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះឱ្យបានល្អប្រសើររលូនទៅបាន ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិសេសមួយនៅរដ្ឋបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងគោលបំណងពិភាក្សាជាមួយក្រសួង-ស្ថាប័ន មន្ទីរ អង្គភាពជំនាញត្រៀមកិច្ចការមួយចំនួនបណ្ដើរៗ។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ណែនាំឱ្យក្រុមការងារចាប់ផ្ដើមបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីធ្វើកិច្ចការងារតាមមុខព្រួញនីមួយៗ
February 9, 2021 - ព័ត៌មានជាតិ
បើតាមការចុះផ្សាយអោយដឹងពីទំព័រ Facebook ទូរទស្សន៍ជាតិកម្ពុជា នៅមុននេះបន្តិចបានអោយដឹងថា ឯកឧត្តម ឧត្តមសេនីយឯក ហ៊ុន ម៉ាណែត នឹងទទួលវ៉ាក់សាំងមុនគេ នៅមន្ទីរពេទ្យ កាល់ម៉ែត្រ នៅ ថ្ងៃស្អែក វេលាម៉ោង ៨:០០ព្រឹក។ ក្នុងឱកាសចុះពិនិត្យការរៀបចំទីតាំងសម្រាប់ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នាមន្ទីរពេទ្យកាល់ម៉ែត នៅរសៀលថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២១នេះ លោក ជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិកាក្រសួងសុខាភិបាល បានបញ្ជាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង
February 9, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញសេចក្តីបកស្រាយបំភ្លឺ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងគណនីហ្វេសប៊ុកឈ្មោះ Ly Sororn ដែលបានចុះផ្សាយព័ត៌មានខុសពីការពិតទាំងស្រុងដែលធ្វើឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ។ ជាក់ស្តែងជាករណីអនុវត្តច្បាប់របស់សមត្ថកិច្ចទៅលើអ្នកបើកបរម៉ូតូបញ្ច្រាសទិសដែលខាងការិយាល័យនគរបាលសណ្តាប់ធ្នាប់តែងតែចុះរៀបចំសណ្តាប់ធ្នាប់ នៅផ្លូវ៣៣៦ ចំពោះអ្នកដូរគ្មានសណ្តាប់ធ្នាប់ដែលបង្កឲ្យមានការកកស្ទះ នឹងធ្វើការចាប់ឃាត់ម៉ូតូដែលជិះបញ្ច្រាសទិស ដើម្បីបញ្ជូនមករក្សាទុកនៅការិយាល័យសណ្តាប់ធ្នាប់ និងធ្វើការផាកពិន័យតាមច្បាប់។ ផ្ទុយទៅវិញបែរជាម្ចាស់គណនីហ្វេសបុករូបនេះយកសកម្មភាពរបស់មន្ត្រីអនុវត្តច្បាប់យកមកផុសលេងសើចទៅវិញ។ ពេលនេះក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានសហការជាមួយសមត្ថកិច្ចជំនាញ ដើម្បីស្រាវជ្រាវរកម្ចាស់គណនីហ្វេសប៊ុកដែលផុសព័ត៌មានមិនពិតនេះដើម្បីចូលខ្លួនមកបកស្រាយបំភ្លឺ និងសុំទោសជាសារណៈចំពោះការចុះផ្សាយព័ត៌មានមិនពិតនេះ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
February 9, 2021 - សិល្បៈ
តារាម៉ូដែលនិងសំដែងល្បីឈ្មោះគឺកញ្ញា សុផា លីនដា បានធ្វើអោយទស្សនិកជនក៏ដូចជាមិត្តអ្នកលេង Facebook មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពេលដែលនាងបានបង្ហោះរូបថតប៉ុន្មានសន្លឹកបង្ហាញពីការពរពោះជិតគ្រប់ខែទៅហើយ អមជាមួយការតុបតែងបែបប្រពៃណីចិន ដែលគៀកទៅនឹងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិនដូចគ្នា។ ការបង្ហោះរូបថតជាមួយខ្លឹមសារមួយឃ្លាថា “ឆ្នាំថ្មី សមាជិកថ្មី” កញ្ញា សុផា លីនដា ទទួលបានសារអបអរសាទរជាច្រើនពីសំណាក់មិត្តភ័ក្រក៏ដូចជាអ្នកលេង Facebook ជាមួយនឹងសមាជិកថ្មីដែលត្រៀមទទួលនៅពេលខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា កញ្ញា សុផា លីនដា បានភ្ជាប់ពាក្យជាមួយលោក កាំង ប៊ុណ្ណា កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ៕
February 9, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ថា ទោះបីជាវ៉ាក់សាំងកូវីដ-១៩ ដែលមិត្តចិនប្រគល់ឲ្យកម្ពុជា កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ មិនទទួលស្គាល់ពីអង្គការសុខភាពពិភពលោក (WHO) ក៏ដោយ ក៏កម្ពុជានៅតែដំណើរការទៅមុខជានិច្ច។ ក្នុងសន្និសីទសារព័ត៌មានស្តីពី ការដាក់ឱ្យប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩មានឈ្មោះថា Sinopharm កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាលកម្ពុជា បានមានប្រសាសន៍ថា មានប្រជាពលរដ្ឋមួយចំនួន
February 9, 2021 - ព័ត៌មានជាតិ
ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការចូលរួមពី អាជ្ញាធរមូលដ្ឋាន និងតំណាងក្រុមហ៊ុន ហេងឌែរី ឌីស្រី្ទប៊្យូធ័រ។ ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ពី លោក ទេព មុន្និន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តតាកែវ បានចុះស្ទាក់ចាប់ឃាត់រថយន្ត ០១គ្រឿងម៉ាក SANGYONG ស្លាកលេខ កំពត 2A.1349 នៅចំណុចដីឡូ តាមបណ្តោយផ្លូវជាតិលេខ២ ភូមិត្រពាំងសាលា សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ សមត្ថកិច្ចចំរុះបានរកឃើញវត្ថុតាងនំម៉ាក Nabati ចំនួន
February 9, 2021 - ព័ត៌មានជាតិ
កំពង់ចាម៖ ស្ត្រីម្នាក់ដែលលោតទឹកសម្លាប់ខ្លួនពីលើស្ពានគីហ្សូណា កាលពីថ្ងៃទី០៦ ខែកុម្ភៈឆ្នាំ២០២១នោះ ត្រូវបានគេប្រទះឃើញសពអណ្ដែតទឹកហើយ នៅវេលាម៉ោង៥ព្រឹកទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ សពឈ្មោះ សារុន ធារ៉ា អាយុ២១ឆ្នាំ មានប្តីឈ្មោះ សុខ ផនហុក ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងជួលជុលរថយន្ត មានកូនប្រុសម្នាក់ អាយុ០៤ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ចំពោះមូលហេតុដែលនារីខាងលើ គិតខ្លីឈានទៅលោតទឹកសម្លាប់ខ្លួន នោះត្រូវបានសមត្ថកិច្ចប្រាប់ថា៖ មានវិបត្តិក្នុងគ្រួសារ..!។ សូមបញ្ជាក់ថា៖ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ ២០២១ មាននារីស្រស់ស្អាតមិនស្គាល់អត្តសញ្ញាណម្នាក់
February 9, 2021 - ចរាចរណ៍
រាជធានីភ្នំពេញ៖ គួរឲ្យអាសូរ ! បន្ទាប់ពីមេឃធ្លាក់ភ្លៀងអស់ពេលជាច្រើនម៉ោង មានយុវជនម្នាក់បានស្លាប់ចោលសង្សារដែលទេីបតែធ្វេីខួប Anniversary រយៈពេល២ឆ្នាំ២ខែរួចហើយ បានជិះម៉ូតូត្រលប់ទៅផ្ទះវិញ ក្នុងល្បឿនលឿន បុករបាំងថ្មដែលខ្ទាតរាយប៉ាយពេញផ្លូវដោយសាររថយន្តមិនស្គាល់ម៉ាកបុកហើយបើករត់បាត់ ពីកាលពីវេលាម៉ោង០៣:០៥នាទីទាបភ្លឺ ឈានចូលថ្ងៃអង្គារិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់ចំណុចមុខក្រសួងការពារជាតិ តាមមហាវិថីសហព័ន្ធរុស្សី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ ហង្ស មាសសុវណ្ណចេស្ដា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមើលការខុសត្រូវ ណេតមួយកន្លែង នៅម្ដុំផ្សារកណ្ដាល មានទីលំនៅបច្ចុប្បន្ននៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ C125
February 9, 2021









