សង្គម

បានត្រឹមសោកស្តាយ! យោធិនកងការពារព្រំដែនគោកលេខ៥០៣ តូចចិត្តគយចល័តតំបន់៥ ចាប់ឡានអត់ពន្ធរបស់ខ្លួន ដែលប្រើបំរើអង្គភាពរាប់ឆ្នាំ ដោះស្រាយមិនចេញ ដាច់ចិត្តគិតខ្លីបែបនេះ

BY
Khmernote Media
February 10, 2021

យោធិនវ័យក្មេងក្នុងកងការពារព្រំដែនគោកលេខ៥០៣ បានសម្រេចចិត្តចងកសំលាប់ខ្លួនព្រោះតូចចិត្តគយចល័តតំបន់៥ ចាប់រថយន្ត Hilux Vigo ផលិតឆ្នាំ2013 របស់លោកដែលទិញជិះនិងបំរើអង្គភាពរាប់ឆ្នាំ ទោះបីជាលោកមេបញ្ជាការកងការពារព្រំដែន៥០៣ ស្នើសុំយ៉ាងណាក៏ដោះស្រាយមិនចេញ។ ហេតុការដ៏តក់ស្លុតនេះដែរត្រូវបានលោកឧត្តមសេនីយទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ បង្ហោះសារនៅលើ Facebook លាយឡំជាមួយការសោកស្តាយចំពោះការបាត់បង់យោធិនមានសមត្ថភាពមួយរូប ព្រោះតែរឿងគយចល័តចាប់រថយន្តដែលគ្មានពន្ធថា៖

“#តើជាកំហុសយោធិនកងការពារព្រំដែនគោកលេខ៥០៣ ឬ #ជាកំហុសគយចលត័តំបន់៥ ៖ លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ ក្រោយគ្រោះថ្នាក់ចរាចរ គាត់បានដោះស្រាយរួចយករថយន្តទៅជួសជុល ដោយគ្មានលុយគាត់បានខ្ចីលុយគេដោះស្រាយ លុះជួសជុលរថយន្តហើយ មកអង្គភាពវិញ (មិនបានពាក់ស្លាកលេខព្រោះទើបចេញពីជាង)ក៍ត្រូវគយចលត័តំបន់៥ចាប់ សូមបញ្ជាក់ថារថយន្តនោះ ម៉ាកវីហ្គោ ឆ្នាំផលិត២០១៣ ជារថយន្តមានស្លាកលេខប្រើប្រាស់ច្រើនឆ្នាំហើយ លោកមេបញ្ជាការកងការពារព្រំដែន៥០៣ ស្នើសុំយ៉ាងណាក៍ដោះស្រាយមិនចេញ ដោយសារមូលហេតុនេះ លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ បានសំរេចចិត្តចងក សំលាប់ខ្លួនព្រឹកថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២១ នេះ ។ ខ្ញុំគិតថាការប្រមូលពន្ធជារឿងចាំបាច់ណាស់ដែលគួរលើកទឹកចិត្តដល់មន្ត្រីគយ ដើម្បីធានាប្រាក់ចំណូលជាតិ តែក្នុងករណីនេះលោកគយប្រើដៃក្តៅពេកទេដឹង រថយន្តនេះចាស់ពេកហើយ មិនគួរដុតអោយខ្លោចរោយអោយឆៅទេ រថយន្តចាស់មួយនេះបានបំរើអង្គភាពមិនតិចទេ ខ្ញុំពិតជាអាណិតដល់គ្រួសាររងគ្រោះណាស់ក៍ស្តាយយោធិនដែលមានសមត្ថភាពដែរ ក៍មិនលើកទឹកចិត្តអោយកងកំលាំងប្រើរថយន្តអត់ពន្ធដែរ លោកមេគយចលត័តំបន់៥ លោកធ្លាប់មានបញ្ហាអីខ្លះខ្លួនលោកផ្ទាល់ដឹងហើយ ។ ល្ងាចមិញប្អូនអោយបងជួយ ព្រឹកឡើងប្អូនសំលាប់ខ្លួន ក្នុងនាមជាមេពិបាកទទួលយកអារម្មណ៍មួយនេះណាស់ តែលទ្ធភាពបងមានកំរិត ណាមួយនេះជាច្បាប់ដែលគ្រប់គ្នាត្រូវគោរព គួរជិៈរថយន្តស្របច្បាប់ កុំអោយមានបញ្ហាដូចនេះទៀត។ អរគុណ”

Share This Post: