- Khmernote Media
- ព័ត៌មានជាតិ
យោងតាមការបង្ហោះរបស់ឧកញ៉ា ម៉ុង ឬទ្ធី បានឲ្យដឹងថាព្រឹកមិញនេះលោកបានទិញកូនសត្វឥន្ទ្រីចំនួន២២ក្បាល ដើម្បីយកទៅថែទាំឲ្យរឹងដៃរឹងជើង ដើម្បយកទៅប្រលែង។ លោកបានសរសេរថា៖ វេលាម៉ោង៧ព្រឹកថ្ងៃពុធទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ជួបជាមួយប្រជាពលរដ្ឋមកពីខេត្តព្រះវិហារ យកកូនសត្វឥន្ទ្រីចំនួន២២ក្បាលមកដាក់លក់នៅខាងមុខហាងបាយសូរិយា ដោយបានដឹងយ៉ាងច្បាស់ថាឥន្ទ្រីជាសត្វកម្រជិតផុតពូជ ហេីយពួកវាគឺជាមិត្តជិតស្និទ្ធបំផុតដែលមិនអាចខ្វះបានជាមួយ និងអ្នកប្រកបអាជីវកម្មកសិកម្ម កសិឧស្សាហកម្ម វាគឺជាអ្នកប្រមាញ់យ៉ាងស្ទាត់ជំនាញបំផុតទៅលេីសត្វពោះនិងកណ្ដុរ។ ដូច្នេះហេីយបានជាខ្ញុំប្រមូលទិញយកទាំងអស់ យកមកថែទាំរហូតដល់វារឹងដៃរឹងជេីងនិងយកទៅប្រលែង នៅក្នុងតំបន់រមណីយដ្ឋាន អភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ និងមួយចំនួនទៀតយកទៅប្រលែងនៅក្នុងតំបន់ចំការដូងប្រេង ចាប់ពីឆ្នាំ១៩៩៦រហូតមកដល់បច្ចុប្បន្ននេះ ខ្ញុំធ្លាប់បានយកសត្វទីទុយ មៀម ខ្លែងស្រាក និងឥន្ទ្រីប្រភេទនេះលេីសពីចំនួន២០០ក្បាល យកមកប្រលែងនៅក្នុងតំបន់ចំការដូងប្រេង ដេីម្បីអោយពួកវាជួយចាប់សត្វពោះនិងកណ្ដុរយ៉ាងមានប្រសិទ្ធភាពខ្ពស់បំផុត៕
February 17, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារចំពោះកិច្ច ក.ប.ប. រាជធានីភ្នំពេញ បានធ្វើការដុតកម្ទេចចោល បង្គាក្លាស្សេមានចាក់ចាហួយបន្ថែមសរុបចំនួន ៥៦កេស ស្មើនឹង ១០០៨គីឡូក្រាម នៅទីលានចាក់សម្រាម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពិធីនេះមានការចូលរួមពីមន្រ្តីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលផ្នែកបទល្មើសសេដ្ឋកិច្ច និងសម្របសម្រួលដោយលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចំណែកមធ្យោបាយ ដឹកជញ្ជូនទំនិញល្មើស ត្រូវបានយកមករក្សាទុកនៅអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីអនុវត្តនីតិវិធីបន្ត។ សូមបញ្ជាក់ផងដែរថា ធ្វើឡើងនៅយប់រំលងអាធ្រាតឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រោមការចង្អុលបង្ហាញពី
February 17, 2021 - ចរាចរណ៍
រាជធានីភ្នំពេញ៖ បងស្រីយំឱបសពប្អូនប្រុសដ៏ល្អរបស់ខ្លួនដែលស្លាប់ក្នុងថ្លុកឈាម បន្ទាប់ពីជិះម៉ូតូ Scoopy ក្នុងល្បឿនលឿន ដល់ចំណុចផ្លូវកោង មិនបន្ថយល្បឿន ជ្រុលទៅបុកខឿនពុះចែកផ្លូវ បណ្ដាលឲ្យខ្ទាតបោកនឹងបង្គោលភ្លើងបំភ្លឺផ្លូវស្លាប់ ចំណែកឯម៉ូតូដួលអូសនឹងថ្នល់ជាច្រើនម៉ែត្រ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ កាលពីម៉ោង០៣៖០៥នាទីទាបភ្លឺ ឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ស្ថិតនៅតាមផ្លូវវេងស្រេង ជិតបន្ទាយអាវុធហត្ថរាជធានីភ្នំពេញ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ គុយ វាសនា អាយុ២៧ឆ្នាំ ស្នាក់នៅក្នុងបុរីសន្តិភាព២ ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ ជិះម៉ូតូម្នាក់ឯង ម៉ាកហុងដាស្គូពី (Honda Scoopy) ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ
February 17, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រថយន្តចំនួន ៥០គ្រឿង ជូនស្នងការដ្ឋាននគរបាលខេត្តចំនួន១៩ នៅក្នុងប្រទេសកម្ពុជា។ នៅក្នុងឱកាសនោះផងដែរ សម្តេចក្រឡាហោម ស ខេង ក៏បានប្រកាសពីការរៀបចំត្រៀមទម្លាក់ស័ក្តិមន្ត្រីនគរបាលទាំងឡាយណា ដែលដុះក្បាលពោះធំៗហួសប្រមាណពេក។ សម្តេចក្រឡាហោម ក៏បានបញ្ជាក់ផងដែរថា ការត្រៀមទម្លាក់ស័ក្តិមន្ត្រីនគរបាលដែលដុះក្បាលពោះនោះះ គឺជាកំណែទម្រង់របស់ក្រសួងមហាផ្ទៃ ដែលមិនមានការកំណត់ទេ ពោលត្រូវតែធ្វើរហូតជានិច្ច។ សម្តេចក្រឡាហោម ស ខេង ក៏បានឲ្យដឹងទៀតថា មិនមែនមានតែការទម្លាក់ស័ក្តិមន្ត្រីនគរបាលដែលដុះក្បាលពោះប៉ុណ្ណោះទេ គឺក្រសួងមហាផ្ទៃ នៅមានកំណែទម្រង់ជាច្រើនទៀត ហើយកំណែទម្រង់នេះទៀតសោត គឺនឹងធ្វើឡើងតាមរយៈការបង្កើតជាច្បាប់តែម្តង៕
February 17, 2021 - ព័ត៌មានជាតិ
រឿងរ៉ាវដ៏ក្តៅគគុកមួយនៅភូមិដំរីស្លាប់ ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមេភូមិចិត្តខ្មៅហ៊ានស៊ីដាច់លុយសម្តេចតេជោ ហ៊ុន សែន ដែលបានឧបត្ថម្ភជូនពលរដ្ឋក្រីក្រដែលមានប័ណ្ណក្រីក្រ។ ក្រោយផ្ទុះរឿងស៊ីដាច់លុយឧបត្ថម្ភរបស់ប្រមុខរាជរដ្ឋាភិបាលកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ តាមរយៈពាក្យបណ្តឹងរបស់ក្រុមគ្រួសារលោកយាយ ឃុំ ណាវ អាយុ ៦៣ ឆ្នាំជាពិការភាព និងមានកូនម្នាក់ ដែលសតិមិនប្រក្រតី លោកស្រីមេឃុំដំរីស្លាប់ បានធ្វើរបាយការបញ្ជូនទៅកាន់សាលាស្រុកកំពង់ស្វាយ ដើម្បីធ្វើការដោះស្រាយ។ ករណីដ៏អាក្រក់នេះដែរលោកមេភូមិដំរីស្លាប់រូបនេះ បានកុហកប្រជាពលរដ្ឋក្នុងភូមិថាលោកយាយ ឃុំ ណាវ មិនទាន់បានធ្វើប័ណ្ណក្រីក្រនោះទេ ហើយស្រាប់តែលោកមេភូមិកំហូច បានលួចទៅដកលុយសមធម៌ កូវីដ-១៩ ចំនួន១២ម៉ឺនរៀលក្នុងមួយខែ ទៅចាយសប្បាយហឺហារលើគំនរទុកលោកយាយពិការមានទាំងកូនម្នាក់មានសតិមិនប្រក្រតីក្នុងបន្ទុកថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះទេ លោកមេភូមិ
February 17, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ បើមិនអាណិតខ្លួន ក៏គួរអាណិតកូនក្នុងផ្ទៃដែរ! នារីម្នាក់ខូចចិត្តព្រោះជ្រុលខ្លួនរួមរស់ជាមួយសង្សារ រហូតមានផ្ទៃពោះ ហើយសង្សារមិនទទួលខុសត្រូវ នារីម្នាក់ប៉ងលោតទឹកស្ពាន តែត្រូវបានពលរដ្ឋនិងសមត្ថកិច្ចប្រចាំការគល់ស្ពានជួយឃាត់ទាន់ពេល និងជួយលួងលោម នាំកន្លែងមានសុវត្ថិភាព ដើម្បីសួរនាំដំណើររឿង បន្ទាប់ពីនារីរូបនេះមានកាន់បង្វិចវ៉ាលីខោអាវតាមរកប្ដីដល់ផ្ទះតែត្រូវប្ដីនិងគ្រួសារប្ដី បដិសេធមិនអោយចូល និងមិនទទួលស្គាល់ ទើបអស់សង្ឃឹមធ្វើដំណើរមកលើស្ពានជ្រោយចង្វារចាស់ ដើម្បីបញ្ចប់ជីវិត តែមិនបានសម្រេច បង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង០៧:៤០នាទីយប់ថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ បើតាមសម្ដីនារីរូបនោះបានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងខ្លីៗថា គាត់មានឈ្មោះ ចែត រ័ត្នធី មុខរបរអ្នករាប់លុយ(ពីមុន) មានស្រុកកំណើត នៅខេត្តសៀមរាម សព្វថ្ងៃស្នាក់នៅផ្ទះជួលមួយកន្លែងនៅផ្លូវ២៤០(ជិតផ្សារស៊ីលិប) សង្កាត់ចតុមុខ
February 17, 2021 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងមួយស្តីពីអាកាសធាតុចាប់ពីថ្ងៃទី១៧នេះ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ដោយមានបាតុភូតខ្យល់កន្ត្រាក់លាយឡំជាមួយភ្លៀង ដូចនេះសូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាអាកាសធាតុមួយនេះ។ ក្រសួងបានបញ្ជាក់ផងដែរថា៖ ទ្រនុងសម្ពាធខ្ពស់ បាននិងកំពុងមានឥទ្ធិពលមកលើប្រទេសកម្ពុជា ពេញក្នុងមួយសប្តាហ៍នេះ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យ៖ ១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖ * សីតុណ្ហភាពអប្បបរមា មានពី១៨-២១ អង្សាសេ * សីតុណ្ហភាពអតិបរមា មានពី៣០ -៣៣ អង្សាសេ * ថ្ងៃទី១៨-១៩ ខែកុម្ភៈ មានខ្យល់កន្ត្រាក់ល្បឿនបង្គួរ នៅទំនាបកណ្តាល។ ២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក
February 17, 2021 - ព័ត៌មានជាតិ
លោកឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី បានបង្ហោះឲ្យដឹងពីការរៀបចំបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមចំណុចគោលដៅសំខាន់ៗនៅក្នុងស្រុកបន្ទាយស្រី ដោយលោកបានរៀបរាប់ថា៖ «ចាប់ផ្តើមបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមចំណុចគោលដៅសំខាន់ៗនៅក្នុងស្រុកបន្ទាយស្រី»៖ ចាប់ពីថ្ងៃនេះតទៅ គណៈបញ្ជាការឯកភាពស្រុកបន្ទាយស្រីនឹងបង្កើនសមត្ថភាពរបស់ខ្លួនបានមួយកម្រិតទៀត ដើម្បីទប់ស្កាត់ការប្រព្រឹត្តអំពើល្មើសច្បាប់នានានៅក្នុងស្រុក ជាពិសេសចំពោះបទល្មើសចរាចរណ៍ ការរត់គេចវេស ចោរលួចឆក់ប្លន់ ក៏ដូចជាការគ្រប់គ្រងការកកស្ទះចរាចរណ៍ និងសណ្តាប់ធ្នាប់ទូទៅផងដែរ។ កាមេរ៉ាសុវត្ថិភាពទាំងនេះមានសមត្ថភាពឃ្លាំមើល២៤ម៉ោងលើ២៤ម៉ោង ដើរដោយថាមពលសូឡាស្វ័យប្រវត្តិ និងភា្ជប់ជាមួយប្រព័ន្ធអុីនធឺណេត ដោយបញ្ជូលរូបភាពដោយផ្ទាល់ទៅកាន់គណៈបញ្ជាការឯកភាពស្រុក ព្រមទាំងមានអង្គចងចាំដែលអាចរក្សាទុកទិន្នន័យបានពេញមួយខែដោយមិនចាំបាច់លុបចេញ។ ក្នុងនាមជាស្រុកទេសចរណ៍ ការធានាឱ្យបាននូវសុខសុវត្ថិភាពល្អនៅតាមភូមិឃុំ ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងការជំរុញឱ្យមានការគោរពច្បាប់ត្រឹមត្រូវ នឹងផ្តល់ទំនុកចិត្ត ព្រមទាំងបង្កើនភាពទាក់ទាញបន្ថែមទៀតដល់អ្នកទេសចរដែលអញ្ជើញមកទស្សនានៅក្នុងស្រុក។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានចូលរួមជួយគាំទ្រក្នុងគម្រោងបង្កើនសុវត្ថភាពនៅតាមភូមិឃុំរបស់រដ្ឋបាលស្រុកមួយនេះ។ #ភូមិឃុំមានសុវត្ថិភាព
February 16, 2021 - ព័ត៌មានជាតិ
(បាត់ដំបង)៖ បន្ទាប់ពីមានការរិះគន់ខ្លាំង រឿងលោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបង យកបង្គោលថ្មទៅបោះនៅកណ្ដាលផ្លូវដោយសំអាងថា អាជ្ញាធរពង្រីកផ្លូវចូលដីគាត់ ពេលនេះគាត់បានទៅដកបង្គោលដែលដាំកណ្ដាលផ្លូវចេញវិញហេីយនៅយប់ថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២១ នេះ ។ គួរបញ្ជាក់ថា លោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបង យកបង្គោលថ្មទៅបោះនៅកណ្ដាលផ្លូវដោយសំអាងថា អាជ្ញាធរពង្រីកផ្លូវចូលដីគាត់។ លោកអភិបាលរងខេត្តរូបនេះ បានបញ្ជាអោយគេយកបង្គោលថ្មធំៗមកជីកដីដាំចូលដីផ្លូវអស់ជិត៣ម៉ែត្រដោយគាត់សំអាងថា ការធ្វើផ្លូវខាងលើគឺចូលដីកម្មសិទ្ធិរបស់គាត់។ លោកមេភូមិបានបន្តថា ការធ្វើផ្លូវនេះ មិនដើម្បីបំរើប្រយោជន៍គាត់ឡើយ គឺប្រយោជន៏ជាតិ បំរើសាធារណៈ ធ្វើអោយអ្នកធ្វើដំណើរងាយស្រួល ដល់តែគេយកបង្គោលថ្មមកបោះនៅកណ្ដាលផ្លូវអញ្ចឹង ពេលមានគ្រោះថ្នាក់
February 16, 2021 - ព័ត៌មានជាតិ
ព្រឹកមិញនេះលោក ហេង ឡុង បានធ្វើការបកស្រាយរឿង ទុំទាវ ២០២១ បន្ទាប់ពីមានការរិះគន់ថា ចំណាត់ការមិនទាន់បានពេញចិត្តពលរដ្ឋ។ លោកបានលើកថា៖ ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំបាទសូមបកស្រាយម្ដងទៀតនូវអ្វីដែលខ្ញុំបានបកស្រាយម្ដងរួចមកហើយ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២១ ពាក់ព័ន្ធនឹងរឿងទុំទាវការឡៃរបស់ក្រុមអ្នកលក់ឡេមួយក្រុម ខ្ញុំបាទជាអ្នកសំណូមពរទៅក្រុមប្រឹក្សាពិន័យ និងលើកសរសើរ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមឲ្យឃុំខ្លួនពួកគាត់ទាំងអស់គ្នា ប៉ុន្តែនេះគឺជាការសម្រេចរបស់ក្រុមប្រឹក្សាពិន័យនិងលើកសរសើរហួសពីសមត្ថភាពដែលខ្ញុំអាចធ្វើបានសូមបងប្អូនមេត្តាយោគយល់។ ខ្ញុំបាទផ្ទាល់គឺជាបុគ្គលដែលបានសំណូមពរទៅក្រុមប្រឹក្សាពិន័យ និងលើកសរសើរ សូមឲ្យធ្វើការកោះហៅ និងចាត់វិធានតាមច្បាប់។ គួរបញ្ជាក់ថា លោក ហេង ឡុង ធ្លាប់បានបកស្រាយថា៖ កាលពីថ្ងៃទី៩ បន្ទាប់ពីខ្ញុំបានផុសរូបនារីម្នាក់ដែលត្រូវបានស្នងការរាជធានីភ្នំពេញកោះ ហៅទៅណែនាំធ្វើកិច្ចសន្យា
February 16, 2021









