Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តកោះកុង៖ ឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រឲ្យដឹងថា អនុវត្តន៍តាមបទបញ្ជាដ៍ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន លើវិធានការ បង្ការជំងឺកូវីដ១៩ និងបទបញ្ជាពីឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក កម្លាំងនាវាល្បាត មូលដ្ឋានសមុទ្រ ប្រចាំការទិសខេត្តកោះកុង កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១បានស្ទាក់ឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន០៥នាក់ ដែលធ្វើដំណើរតាមទូកឆ្លងដែនមកពីប្រទេសថៃ ចូលមកកម្ពុជា គេចពីការធ្វើចត្តាឡីស័ក ក្នុងនោះមាន៖ ១.សេន សាយ ភេទប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅ

    February 19, 2021
  • ព័ត៌មានជាតិ

    កន្លងទៅថ្មីៗនេះ ផ្ទុះការរិះគន់យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក្រោយគេបានឃើញកូនសិស្សថ្នាក់ទី១១ម្នាក់ បានបើកឡានប៉ូលីសស្លាក់លេខ ន.ប 2.8763 ដោយបំពាក់ជាមួយនឹងស៊ីរ៉ែន រួមទាំងកង់ស្ព័រ ទៅរៀននៅសាលារៀនក្នុងសាខាជ្រោយចង្វារ។ ក្រោយកើតមានករណីនេះ អាជ្ញាធរបានធ្វើការស្រាវជ្រាវរកឃើញក្មេងប្រុសនោះ ដែលមានឈ្មោះ តាន់​ សម្បត្តិឧត្តម​​ ព្រមជាមួយម្ចាស់រថយន្តត្រូវជាបងប្រុសឈ្មោះ​ តាន់​ វិទ្យាបុត្រ​ ជាមន្ត្រីនគរបាលនៅបណ្ឌិតសភានគរបាលជាតិ​ រួមជាមួយម្ចាស់ដេីមរថយន្តឈ្មោះ​ ភ័ណ្ឌ​ ជីវិន​ ជាមន្ត្រីនគរបាលនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍​។ បើយោងតាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៦១៥ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី១សែនរៀល ទៅ២លានរៀល ចំពោះជនណាប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្ត ដែលមានសញ្ញាសម្គាល់ខាងក្រៅ ប្រើប្រាស់ដោយនគរបាល ឬយោធា៕

    February 19, 2021
  • អន្តរជាតិ

    អាមេរិក៖ ពលរដ្ឋរស់នៅក្នុងរដ្ឋតិចសាស់ជាច្រើននាក់បានស្លាប់បាត់បង់ជីវិត និងរាប់លាននាក់ត្រូវគ្មានអគ្គិសនីប្រើប្រាស់ ដោយសារព្យុះទឹកកកធ្វើឲ្យអាកាសធាតុចុះត្រជាក់ខ្លាំងមិនធ្លាប់មានពីមុន។ ចាប់តាំងពីចុងសប្ដាហ៍កន្លងទៅនេះ ផ្នែកខ្លះនៅសហរដ្ឋអាមេរិកបានចុះត្រជាក់រហូតដល់ -១៨ អង្សាសេ ហើយប៉ុន្មានថ្ងៃបន្ទាប់ក្រោយមកពលរដ្ឋប្រមាណ ៣លាននាក់ ត្រូវបាត់បងអគ្គិសនីប្រើប្រាស់ ដែលធ្វើឱ្យពួកគាត់មិនអាចរក្សាកម្ដៅនៅពេលយប់បានឡើយ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន independent បានឲ្យដឹងថា គិតមកទល់ពេលនេះ មានមនុស្សយ៉ាងហោចណាស់ចំនួន២៤នាក់ហើយ ដែលបានស្លាប់បាត់បង់ជីវិត ដោយសារតែព្យុះទឹកកកនេះ ហើយការចុះត្រជាក់ខ្លាំងនេះត្រូវបានគេរំពឹងថា នឹងបន្តរហូតដល់ពេលមួយសប្ដាហ៍ទៀត។ ខាងក្រោមនេះគឺជារូបភាពមួយចំនួន ដែលបង្ហាញពីទិដ្ឋភាពសម្ភារៈប្រើប្រាស់ត្រូវបានកកខ្ទេចខ្ទី ដោយសារតែព្យុះទឹកកកនេះ៕ @ray.k13😱😱😱 literally in shock! wow. ##texaswinter ##texas ##snowstorm2021 ##twomoms ##ohno ♬

    February 19, 2021
  • ចរាចរណ៍

    រាជធានីភ្នំពេញ៖ សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ដោយមានរថយន្តមួយគ្រឿង ម៉ាក LEXUS 400h ពណ៌ផ្សែងបារី ពាក់ស្លាកលេខភ្នំពេញ 2AK-6418 បើកដេញបុកបុរសម្នាក់កំពុងជិះម៉ូតូ Smash Revo បោកផ្ទប់បង្គោលខ្សែភ្លើងពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ ហើយបើករត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនេះបានកើតឡើង កាលពីវេលាម៉ោង០៩៖០៥នាទីយប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅគ្លីនិកមួយកន្លែងយីហោ បន្ទប់ពិគ្រោះព្យាបាលជម្ងឺ ពន្លឺថ្មីលើផ្លូវបេតុងលេខ៦៩BT ខាងជើងវត្តតំបូកខ្ពស់១៥០ម៉ែត្រ ស្ថិតក្នុងភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្រភពពីអ្នកឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ឲ្យក្រុមការងារខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាកឡុចស៊ីស LEXUS

    February 19, 2021
  • ព័ត៌មានជាតិ

    កោះកុង ÷ ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចំពោះវិធានការបង្ការទប់ស្កាត់ការីករាលដាលជំងឺកូវីដ-១៩ នៅវេលាម៉ោង១និង២៥នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្លាំងល្បាតរបស់វរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៦៩ ប្រចាំខេត្តកោះកុង ចំណុះនាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានចាប់ឃាត់ទូក១គ្រឿង និងមនុស្ស៣នាក់ ដែលលួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជា តាមច្រកព្រំដែនទឹកខេត្តកោះកុង។ បើតាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពល: ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានប្រាប់អោយដឹងថា

    February 19, 2021
  • ព័ត៌មានជាតិ

    សេចក្តីបកស្រាយបំភ្លឺព័ត៌មាន​របស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ទាក់ទងទៅនឹងករណីក្មេងប្រុសម្នាក់ឈ្មោះ​ តាន់​ សម្បត្តិឧត្តម​ ជាសិស្សសាលាឯកជននៅខណ្ឌជ្រោយចង្វារ​ ដែលបានប្រេីប្រាស់រថយន្តពាក់ផ្លាកលេខ ន.ប​ បំពាក់សុីរ៉ែន​ ជិះទៅសាលារៀន​មនុស្ស៣នាក់ដែលពាក់ព័ន្ធក្នុងករណីនេះ​ ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ កោះហៅឲ្យចូលមកបំភ្លឺ​ រួមមានឈ្មោះ​ តាន់​ សម្បត្តិឧត្តម​ ជាសិស្សសាលាឯកជន​ដែលបានបេីករថយន្តផ្លាកលេខ ន.ប ទៅសាលារៀន​ ព្រមជាមួយម្ចាស់រថយន្តត្រូវជាបងប្រុសឈ្មោះ​ តាន់​ វិទ្យាបុត្រ​ ជាមន្ត្រីនគរបាលនៅបណ្ឌិតសភានគរបាលជាតិ​ រួមជាមួយម្ចាស់ដេីមរថយន្តឈ្មោះ​ ភ័ណ្ឌ​ ជីវិន​ ជាមន្ត្រីនគរបាលនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍​។ បន្ទាប់ពីបានការរាយការណ៍ពីប្រជាពលរដ្ឋ​ ក៏ដូចជាការចុះផ្សាយព័ត៌មាននៅលេីបណ្តាញសង្គមហ្វេសបុកភ្លាម​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​

    February 19, 2021
  • ព័ត៌មានជាតិ

    យោងតាមការអោយដឹងរបស់លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់មកកាន់អ្នកសារព័ត៌មានថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ជំនួយបន្ថែមនូវថវិការចំនួន ២ពាន់ ៣០០លានរៀលទៀត ជូនដល់ខេត្តជាប់ព្រំដែនចំនួន៣ ដើម្បីបន្តរៀបចំធ្វើចត្តាឡីស័កដល់ពលករ ដែលត្រឡប់មកពីប្រទេសជាប់ព្រំដែន។ ក្នុងនោះដែរលោកជំទាវ បានបញ្ជាក់អោយដឹងថា ខេត្តចំនួន៣ដែលជាប់ព្រំដែន ដែលត្រូវទទួលបានជំនួយបន្ថែមនោះរួមមាន ខេត្តបាត់ដំបង ទទួលបានជំនួយថវិកា៧០០លានរៀល ខេត្តបន្ទាយមានជ័យទទួលបានជំនួយថវិកា៩០០លានរៀល និងខេត្តឧត្តរមានជ័យ ទទួលបានជំនួយថវិកា៧០០លានរៀល ហើយថវិកាទាំងនេះត្រូវបានសម្តេចតេជោ ផ្តល់ជូនដើម្បីប្រើប្រាស់រហូតដល់ដំណាច់ខែកុម្ភៈ ឆ្នាំ២០២១ ហើយពេលនេះ ត្រូវបានក្រសួងសុខាភិបាលចាត់ចែងរៀបចំផ្ទេរទៅកាន់រដ្ឋបាលខេត្តទាំង៣ផងដែរ។ គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ

    February 19, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ សេចក្ដីរាយការណ៍បានប្រាប់ក្រុមការងារខ្មែរណូតដូច្នេះថា មានអគ្គិភ័យមួយបានឆាបឆេះផ្ទះអស់៦ខ្នង ដោយផ្ដើមចេញពីការឆ្លងចរន្តអគ្គិសនីឆេះម៉ាស៊ីនភ្លើងនៅក្នុងរោងម៉ាស៊ីនអាឈើមួយកន្លែង ហើយអ្នកនៅក្បែរនោះក៏ងើបទៅយកទឹកបាញ់ពន្លត់ តែមិនរលត់បែរឆាបឆេះចេញជាអណ្ដាតភ្លើងកាន់តែខ្លាំងឡើង មិនអាចគ្រប់គ្រងបាន ក៏ស្រែកឆោឡោផ្អើលដល់អ្នកជិតខាងសុំអន្តរាគមន៍ពីសមត្ថកិច្ច ចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងមកបាញ់ពន្លត់ កាលពីនៅវេលាម៉ោង១១:៣០នាទីយប់ ថៃ្ងព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដែលស្ថិតនៅផ្លូវបេតុងខាងជើងរបងវត្តចាស់ ក្រុម០២ ភូមិ០២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ សាក្សីដែលស្ថិតក្នុងហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតទាំងទឹកភ្នែកនិងអារម្មណ៍បាត់បង់ផ្ទះដូច្នេះថា នៅមុនពេលកើតហេតុ ខណៈពេលកំពុងសម្រាកលង់លក់ ការឆ្លងចរន្តអគ្គិសនីឆេះម៉ាស៊ីនភ្លើងនៅក្នុងរោងម៉ាស៊ីនអាឈើមួយកន្លែងដែលមានម្ចាស់ឈ្មោះជាង ដូ ហើយគាត់ក៏ភ្ញាក់ពីដំណេកចេញទៅយកទឹកជះពន្លត់ដែរ តែមិនរលត់ បែរឆាបឆេះចេញជាអណ្ដាតភ្លើងកាន់តែខ្លាំងឡើង មិនអាចគ្រប់គ្រងបាន ក៏ស្រែកឆោឡោផ្អើលដល់អ្នកជិតខាងសុំអន្តរាគមន៍ពីសមត្ថកិច្ច ចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងមកបាញ់ពន្លត់តែម្ដង ខណៈពេលដែលគាត់ព្យាយាមជះទឹកពន្លត់ភ្លើង

    February 19, 2021
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីបច្ចុប្បន្នភាពជំងឺកូវីដ-១៩ នៅកម្ពុជា ដោយក្នុងនោះដែរក្រសួងបានប្រកាសថារកឃើញករណីវិជ្ជមានថ្មីមួយករណី ទៅលើស្ត្រីជនជាតិចិន ដែលធ្វើដំណើរមកពីប្រទេសអារ៉ាប់ មកដល់កម្ពុជា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ហើយបច្ចុប្បន្នត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។ ក្រសួងបានបញ្ជាក់ផងដែរថា៖ ស្ត្រីជនជាតិចិន អាយុ ២៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកធ្វើ ដំណើរមកពីប្រទេសអារ៉ាប់ បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២១។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺវិជ្ជមានវីរុសកូដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅ

    February 19, 2021
  • ព័ត៌មានជាតិ

    ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វេីការបំភ្លឺឆ្លេីយតបជូនសាធារណជន និងសារព័ត៌មានក្នុងស្រុក បានបង្ហោះ​វីដេអូ​ករណីលួច(ឆក់​ទូរសព្ទ​) នៅតាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤​ នៅមុខរោងចក្រ​ ញូអាកឃីត​។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម​ ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ​ ឈឿន​ សុចិត្ត​ ស្នងការនគរបាលខេត្តកណ្តាល​ កម្លាំងអធិការដ្ឋាននគរបាលស្រុក​អង្គស្នួល សហការជាមួយកម្លាំងប៉ុស្តិ៍​ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក​ មាន​ សំណាង​ អធិការនគរបាលស្រុកអង្គស្នួល​ បានប្រេីប្រាស់វិធានការជំនាញ​ ចុះទៅដល់កន្លែងកេីតហេតុ​ ធ្វេីការស៊េីបអង្កេត​ ស្រាវជ្រាវ​ តាមរយៈសាក្សីជុំវិញកន្លែងកេីតហេតុ​ និងតាមរយៈផ្លាកលេខម៉ូតូរបស់ជនសង្ស័យធ្វេីសកម្មភាព​ ទទួលបានលទ្ធផលឱ្យដឹងថា៖ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់) កេីតហេតុថ្ងៃទី១៣​ ខែកម្ភៈ​ ឆ្នាំ២០២១​ វេលាម៉ោង១៣.១៥នាទី​ នៅចំណុចលេីផ្លូវជាតិលេខ៤​

    February 18, 2021