- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ក្រសួងធម្មការ និងសាសនា បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកដំណើរការប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា ឆ្នាំសិក្សា ២០២០-២០២១។ សេចក្តីជូនដំណឹងខាងលើ បានបញ្ជាក់ថា ការផ្អាកដំណើរការប្រឡងខាងលើ បានធ្វើឡើង ដើម្បីចៀសវាងការឆ្លងជំងឺកូដ-១៩ ចូលក្នុងមណ្ឌលប្រឡង និងរីករាលដាលក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍សហគមន៏ ២០ កុម្ភៈស្តីពីកលើជំងឺរាតត្បាតកូវីដ-១៩៕ ប្រភព៖ ក្រសួងព័ត៌មាន
February 22, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ បានធ្វើការអំពាវនាវឲ្យអ្នករត់ឡានតាក់ស៊ី និងម៉ូតូកង់បីទាំងអស់ ដែលធ្លាប់បានដឹកភ្ញៀវនៅតាម ២៣ទីតាំងដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ សូមប្រញាប់មកធ្វើតេស្តរកជំងឺកូវីដ១៩ នៅស្តាតអូឡាំពិក នាវេលាម៉ោង ២រសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ ទីតាំងទាំង២៣ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ រួមមាន៖ ១- ក្លិប N8 សង្កាត់ទួលស្វាយព្រៃ ២- Casa By Meridian កោះពេជ្រ ៣- Le Gong Guan Hotel សង្កាត់ផ្សារថ្មីទី៣
February 22, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា សម្ដេចពិជ័យសេនា ទៀ បាញ់ បានណែនាំឱ្យវេជ្ជបណ្ឌិត ម្នាក់ដែលបង្រៀនការចាក់វ៉ាក់ សាំងនិងក្រុមគ្រូពេទ្យដែលពាក់ព័ន្ធ ទៅធ្វើចត្តាឡីស័កនិងពិនិត្យយកសំណាក ក្រោយសង្ស័យឆ្លងជំងឺកូវីដ-១៩ ដើម្បីការពារកុំឱ្យមានការរីករាលដាលកាន់តែខ្លាំងឡើង។ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា ការងារបន្ទាន់មុនបង្អស់គឺយកវេជ្ជបណ្ឌិត ដែលបង្រៀនចាក់វ៉ាក់សាំងមកធ្វើចត្តាឡីស័ក ត្រួតពិនិត្យយកសំណាក ភ្លាមៗ ហើយត្រូវផ្អាកទីកន្លែងទាំងអស់ ដែលវេជ្ជបណ្ឌិតនោះទៅបង្រៀន ដោយឡែកកន្លែងផ្សេងៗទៀត មិនជាប់ពាក់ព័ន្ធ ត្រូវដំណើរការជាធម្មតា។ យោងតាមរយៈសារសំឡេង នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេច ពិជ័យសេនា
February 22, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៣៥នាក់ និងមានករណីជាសះស្បើយចំនួន០២នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៣៥នាក់នោះ គឺមាន០៤នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង៣១នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះផងដែរ យើងសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋបានមកតម្រង់ជួររងចាំធ្វើតេស្តរកវីរុសកូវីដ១៩នៅមណ្ឌលសុខភាពចាក់អង្រែ យ៉ាងច្រើនកុះករ ហើយខាងអាជ្ញាធរខណ្ឌមានជ័យក៏បានចុះធ្វើការសម្របសម្រួលសណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍ ដើម្បីកុំអោយមានការកកស្ទះផងដែរ៕ ដោយ៖ បងម៉េង ខ្មែរណូត
February 22, 2021 - ចរាចរណ៍
រាជធានីភ្នំពេញ៖ ស្ត្រីម្ចាស់កាបូបម្នាក់បើកភ្នែកធំៗ ដោយសារចោរឆក់កាបូប ខណៈពេលកំពុងជិះម៉ូតូជាមួយសង្សារ តែនាងប្រទាញប្រទង់ទៅវិញទៅមក ទើបជនសង្ស័យឆក់មិនបាន ហេីយជនសង្ស័យក៏ជិះរត់បានបន្តិចម៉ូតូដាច់ខ្សែពាន ក៏ផ្ដួលម៉ូតូរត់គេចខ្លួនបាត់អស់បន្សល់ទុកម៉ូតូដែលជិះធ្វើសកម្មភាពត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ផ្សេង និងក្រុមអ្នកសារព័ត៌មានជួយជិះរុញយកទៅប្រគល់ឲ្យដល់មុខប៉ុស្តិ៍ និងមានជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញដែរ តែមន្ត្រីនគរបាលប៉ុស្តិ៍មួយរូបបានប្រាប់ឲ្យនារីរងគ្រោះ ត្រលប់ទៅផ្ទះវិញសិន ចាំស្អែកចាំមកដាក់ពាក្យបណ្ដឹងវិញក៏បាន។ ករណីឆក់កាបូបមិនបានសម្រេចនោះ បានកើតឡើងបានកើតឡើង នៅចំណុចក្រោយសាលាស៊ីសុវត្ថិ លើផ្លូវប៉ាស្ទ័រ(លេខ៥១) កែងផ្លូវ១៨៤ សង្កាត់ផ្សារថ្មីទី៣ ព្រំប្រទល់ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ហេីយនាំគ្នាជិះរត់ទៅផ្ដួលម៉ូតូរត់គេចខ្លួន នៅផ្លូវ២០៨ ផ្លូវមុខ អនុវិទ្យាល័យ ចតុមុខ ចម្ងាយ១២០ម៉ែត្រ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ កាលពីម៉ោងជិត១យប់រំលងអាធ្រាត្រ ចូលថ្ងៃទី២២ ខែកុម្ភៈ
February 22, 2021 - កូវីដ-១៩
នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៣៥នាក់ និងមានករណីជាសះស្បើយចំនួន០២នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៣៥នាក់នោះ គឺមាន០៤នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង៣១នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល៣ថ្ងៃ ចាប់តាំងពីថ្ងៃទី១៩ រហូតដល់ត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញវិជ្ជមានថ្មី ក្នុងព្រឹត្តិការណ៍ “សហគមន៍២០កុម្ភៈ” សរុបចំនួន ៧៦នាក់៕
February 22, 2021 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មានមួយស្តីពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៣៥នាក់ និងមានករណីជាសះស្បើយចំនួន០២នាក់ផងដែរ។ ក្នុងនោះដែរក្រសួងសុខាភិបាលបានជូនដំណឹងថា ក្រសួងបានរកឃើញទីតាំងដែលពាក់ព័ន្ធព្រឹត្តិការណ៍ “សហគមន៍២០កុម្ភៈ” ចំនួន២៣ទីតាំង និងបានអំពាវនាវអោយបុគ្គលដែលពាក់ព័ន្ធ ចាប់ពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ អោយមកធ្វើតេស្តរកមេរោគ កូវីដ-១៩។ ទីតាំងទាំង២៣រួមមានដូចតារាងខាងក្រោម៖
February 22, 2021 - កូវីដ-១៩
នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៣៥នាក់ និងមានករណីជាសះស្បើយចំនួន០២នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៣៥នាក់នោះ គឺមាន០៤នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង៣១នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ ក្នុងចំណោមអ្នកវិជ្ជមានទាំង៣១នាក់ ដែលពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្នុងនោះមានជនជាតិខ្មែរចំនួន១១នាក់បានឆ្លងជំងឺកូវីដ១៩នេះ មានបុរសជនជាតិខ្មែរ០៥នាក់ ស្ត្រីជនជាតិខ្មែរ០៥នាក់ និងកុមារាជនជាតិខ្មែរ ០១នាក់។ សូមអានព័ត៌មានលំអិតខាងក្រោម៖
February 22, 2021 - កូវីដ-១៩
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលក្រុមការងារយើងទទួលបានមុននេះបន្តិចបានអោយដឹងថា ក្រសួងបានសម្រេចផ្អាកដំណើរការបណ្តោះអាសន្ន អនុវិទ្យាល័យឫស្សីជ្រោយ សាលាបឋមសិក្សា ហ៊ុន សែន ឫស្សីជ្រោយ ស្រុកស្អាង អនុវិទ្យាល័យឫស្សីស្រុក ស្រុកកៀនស្វាយ ខេត្តកណ្ដាល សាលាបឋមសិក្សាកូលាបទី១ និងសាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ រាជធានីភ្នំពេញ ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍។ ក្រសួងតម្រូវឲ្យគ្រឹះស្ថានសិក្សាទាំងនេះ ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក។ បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សពាក់ព័ន្ធនឹងគ្រឹះស្ថានសិក្សាខាងលើ សូមបន្តតាមដានសុខភាពផ្ទាល់ខ្លួន និងក្នុងករណីមានការសង្ស័យ សូមទំនាក់ទំនងទៅសេវាសុខាភិបាល។ សូមជម្រាបថា ក្រោយផ្ទុះជំងឺកូវីដ១៩ ចូលសហគមន៍នេះ
February 22, 2021 - កូវីដ-១៩
នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៣៥នាក់ និងមានករណីជាសះស្បើយចំនួន០២នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៣៥នាក់នោះ គឺមាន០៤នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង៣១នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ សូមអានព័ត៌មានលំអិតខាងក្រោម៖
February 22, 2021









