សង្គម

អ្នកលេង Tiktok ឈ្មោះ ពូហុន​ សុំទោសជាសាធារណៈ​មុខសមត្ថកិច្ច​ ក្រោយច្រៀងប្រមាថមើលងាយនារីភេទ ដោយពាក្យអសុរស និងសន្យាឈប់លេងបណ្តាញសង្គមទៀតហើយ

BY
Khmernote Media
February 23, 2021

តាមការអោយដឹងរបស់ក្រុមកាងារ​ប្រតិកម្មរហ័ស​ នៃស្នងការដ្ឋាននគរ​បា​លខេត្ដកំព​ង់​ស្ពឺ​ ក្រោយពីទទួលបាន​ការចង្អុល​ណែនាំ​ពី​លោកឧត្តម​សេនីយ៍​ទោ​ សម​ សាមួន​ ស្ន​ងការ​នគ​របាល​ខេត្ត​ ឱ្យ​​ស្រាវ​ជ្រាវ​គណ​នី​ tik tok ឈ្មោះ​ពូហុន​ ដែលបានច្រៀងចម្រៀង rap re​m​ix ធ្វើ​ឱ្យ​ប៉ះពាល់​ ដល់កិត្តិយស​សេចក្ដី​ថ្លៃថ្នូរ​សីលធម៌​សង្គម​​របស់​ខ្មែរ​យើង​ ពិសេសធ្វើឱ្យ​មហាជនអ្នកនិយមបណ្ដាញសង្គម​ធ្វើ​ការ​រិះគន់​យ៉ាង​ខ្លាំង​ សំណូមពរ​​ស្នើសុំ​ឱ្យ​សមត្ថកិច្ច​ចាត់វិ​ធានការ​ចំពោះ​បុគ្គល​ជាម្ចាស់​គណ​នី​តិកតុក​ ឈ្មោះ​ពូហុន​ នេះទៅតាមច្បាប់។

នៅថៃ្ងទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ សមត្ថកិច្ច​ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​កំពង់​ស្ពឺ​ ​បានចុះស្រាវ​ជ្រាវ​និងអញ្ជើញបុគ្គលឈ្មោះ​ ហួន​ ហុន​ ភេទប្រុស​ អាយុ​៣៨ឆ្នាំ​ មុខរបរ​​អ្នករត់តុនៅហាងBBQ សាច់​អាំងមួយកន្លែងក្នុងក្រុងច្បារមន​ យក​មកធ្វើ​ការ​សាកសួ​រ​ស្វែងរក​ប្រភពពិត​ បុគ្គល​ខាងលើបានទទួល​ស្គាល់សារភាព​ថា​ខ្លួន​គឺជាម្ចាស់គណនី​ តិកតុក​ ឈ្មោះ​ពូហុន​ ពិតជាបានធ្វើបទចម្រៀងដែលមានអត្ថន័យមិនស​មរម្យនិងបាន​បង្ហោះទៅក្នុង បណ្ដាញ​ti​k to​k ចែកចាយ​ជាសាធារណៈ​ប្រាកដមែន។

ដោយសារតែកំហុសអចេតនា​ខ្វះការគិតគូរពិចារណាគ្រប់ជ្រុងជ្រោយការភ្លើតភ្លើនភ្លេចភ្លាំង​មិន​បានគិតពីតម្លៃនៃស្រ្ដីខ្មែរ​ ព្រោះតែចង់ល្បីនៅក្នុង​បណ្ដាញសង្គម​ធ្វើ​ឱ្យ​បុគ្គល​ ហួន​ ហុន​ បង្កើត​នូវ​អំ​ពើ​ដែលសង្គម​ មហាជន​មិនអាចទទួល​យកបាន​ ដោយដឹងអំពីកំហុសបុគ្គល​ ហួន​ ហុន​ បានសុំការ​អធ្យាស្រ័យ​លើកលែងទោស​និងសុំទោស​ពីសំ​ណាក់​បងប្អូន​ប្រជាពលរដ្ឋ​នៅទូទាំង​ប្រទេស​ អ្នក​និយម​បណ្ដាញសង្គម​មេត្តា​អត់ឱនយោគយល់កុំ​ប្រកាន់​ទោសចំពោះទង្វើអសីល​ធម៌នេះផង​ ជាថ្មី​ម្ដង​ទៀត​ សូមអាជ្ញាធរមានសមត្ថកិច្ចមេត្ដាផ្ដល់ឱ​កាសដើម្បីបានធ្វើការកែខ្លួនជាថ្មី​ ហើយសូ​ម​ប្ដេជ្ញាថា​ ចាប់​ពីថៃ្ងនេះទៅ​ ឈប់លេង​បណ្ដាញស​ង្គម​ទៀតហើយ​ ..!

Share This Post: