Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ រថយន្ត Ford Raptor មួយគ្រឿង ខណៈពេលបើកសុខៗ មិនដឹងជាកើតអី្វ ស្រាប់តែឆេះហុយផ្សែងទ្រលោម បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង រហូតដល់មានរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យនៃស្នងការនគរបាលរាជធានីភ្នំពេញ ចំនួនមួយគ្រឿង មកជួយអន្តរាគមន៍បាញ់ពន្លត់បានទាន់ពេលវេលា ។ ហេតុការណ៍អគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោងជាង៧យប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះស្ថិតនៅរង្វង់មូលវិមានឯករាជ្យ ស្ថិតនៅចំណុចផ្លូវព្រះសីហនុ ភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ម្ចាស់ឈ្មោះ ឈួ ប៊ុនរិទ្ធ ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ សង្កាត់វាលវង់ ខណ្ឌ៧មករា មុខរបរគ្រូពេទ្យ ។

    February 27, 2021
  • សង្គម

    លោក សឿ សុវណ្ណ ស្ថាបនិក និង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនអចលនទ្រព្យ ឃុន សឿ រៀលធី និង ឃុន សឿគ្រុប ខូអិលធីឌី ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារជា ឧកញ៉ា ហើយកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។ លោកឧកញ៉ា សឿ សុវណ្ណ ត្រូវបានប្រភពមួយទម្លាយឲ្យដឹងថាគឺជាអ្នកជំនួញអចលនទ្រព្យល្បីឈ្មោះម្នាក់ដោយលោកមានក្រុមហ៊ុនជាច្រើននៅក្នុងដៃដូចជា ក្រុមហ៊ុនអចលនទ្រព្យ ឃុន សឿ រៀលធី ដែលរកស៊ីលើគម្រោង ដីឡូតិ៍ និង ផ្ទះល្វែង។ ឃុនសឿគ្រុប ខូអិលធីឌី

    February 27, 2021
  • កូវីដ-១៩

    បើយោងតាមសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះបានអោយដឹងថា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋាភិបាលជប៉ុន បានដាក់ប្រទេសកម្ពុជាក្នុងបញ្ជីប្រទេសដែលមានជំងឺកូវីដ-១៩ ទម្រង់ថ្មី បន្ទាប់ពីកម្ពុជាបានរកឃើញការឆ្លងជំងឺប្រភេទថ្មីនេះចំនួន៣ករណីលើអ្នកដំណើរបរទេស។ នៅក្នុងសេចក្តីជូនដំណឹងដដែលនេះបានបន្តអោយដឹងទៀតថា ការប្រកាសបញ្ចូលកម្ពុជាទៅក្នុងបញ្ជីនេះនឹងចូលជាធរមាននៅម៉ោង 00:00 ថ្ងៃទី០១ មីនា ឆ្នាំ២០២១។ គួរបញ្ជាក់ផងដែរថា រហូតមកដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋាភិបាលជប៉ុន បានដាក់ប្រទេស/តំបន់ចំនួន៨៨ នៅក្នុងបញ្ជីប្រទេសជំងឺកូវីដ-១៩ ទម្រង់ថ្មី៕

    February 27, 2021
  • សិល្បៈ

    តារាសម្តែងហុងកុង ដែលមានប្រជាប្រិយភាព ល្បីល្បាញតែងតែដើរតួជាមួយលោកទិនហ្វី ឈ្មោះពិត: Ng Man tat បានទទួលមរណភាពនៅអាយុ 68ឆ្នាំ ដោយសារជំងឺមហារីកថ្លើម នៅថ្ងៃ ២៧ កុម្ភៈ ឆ្នាំ២០២១។ គួរបញ្ជាក់ថាលោក Ng Man tat ដែលតែងតែដើរតួជាពូរបស់លោកទិនហ្វី បានសម្តែងធ្វើឲ្យប្រិយមិត្តទស្សនាមិនចេះជិនណាយ និងពេញចិត្តការសម្តែងរបស់គាត់ជាខ្លាំង។ សូមចូលរួមរំលែកទុក្ខ និងសូមឲ្យវិញ្ញាណក្ខន្ធរបស់លោក ទៅកាន់សុគតិភព៕

    February 27, 2021
  • កូវីដ-១៩

    ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានយកសំណាកតេស្តពីស្ត្រីជនជាតិចិនឈ្មោះ LIU MENGYING អាយុ២២ឆ្នាំ កាន់លិខិតឆ្លងដែរនលេខ EE6369974 ដែលធ្លាប់បានទៅលេងកម្សាន្តនៅកាស៊ីណូហ័ងឡឹ ស្ថិតនៅផ្លូវ៦១០ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយលទ្ធផលតេស្តមាន វិជ្ជមានវីរុសកូវីដ១៩។ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ តម្រូវឲ្យផ្អាកជាបណ្តោះអាសន្នកាស៊ីណូហ័ងឡឹ​ ជាបន្ទាន់ ដោយមិនអនុញ្ញាតឲ្យមានភ្ញៀវថ្មីចូលស្នាក់នៅ លេងល្បែងកម្សាន្ត ហើយក៏មិនអនុញ្ញាតឲ្យភ្ញៀវដែលកំពុងស្នាក់នៅក្នុងអគារចេញ-ចូលដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត នឹងចុះទៅពិនិត្យយកសំណាកពីភ្ញៀវ និងបុគ្គលិកដែលបម្រើការនៅក្នុងកាស៊ីណូ ដើម្បីធ្វើតេស្តរកវីរុសកូវីដ១៩។ ក្នុងតំណាក់កាលនេះអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងកាស៊ីណូត្រូវតែយកសំណាកតេស្ត និងធ្វើចត្តាឡីស័កគ្រប់ៗគ្នាឲ្យបានត្រឹមត្រូវតាមការណែនាំឬបស់ក្រសួងសុខាភិបាល។

    February 27, 2021
  • ព័ត៌មានជាតិ

    កាលពីពេលថ្មីៗនេះរដ្ឋបាលខេត្តកំពង់ចាមបានប្រកាសរកឃើញបុរសម្នាក់ជនជាតិខ្មែរ រស់នៅសង្កាត់ទួលសង្កែ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ បានមកចូលរួមអាពាហ៍ពិពាហ៍ក្មួយ នៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។ បន្ទាប់ពីទទួលបានព័ត៌មានពីក្រសួងសុខាភីបាល នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានរកឃើញបុរសម្នាក់ដែលបានមកចូលរួមក្នុងពិធីមង្គលការនេះមានផ្ទុកជំងឺកូវីដ១៩។ ដោយឡែកឪពុក-ម្តាយកូនកំលោះ ដែលពាក់ព័ន្ធក្នុងករណីនេះ បានត្រឡប់ទៅផ្ទះវិញនៅស្រុកឈូក ខេត្តកំពត។ ថ្មីៗនេះដែររដ្ឋបាលស្រុកឈូក ក៏បានប្រកាសអោយបងប្អូនបង្កើនការប្រុងប្រយ័ត្ននិងកុំមានការភាន់ច្រលំលើករណីថាមានការកើតជំងឺកូវីដនៅស្រុកឈូក ពួកគាត់ពុំទាន់បានរកឃើញថាមានកើតជំងឺកូវីដ១៩នៅឡើយទេ តែមានអ្នកជាប់ពាក់ពន្ធ័ដោយប្រយោលចំនួន១៧នាក់ ស្រី០៧នាក់​ { ព័ត៌មានបឋម ករណីអ្នកពាក់ពន្ធ័ក្នុងពិធីរៀបអាពាហ៍ពិពាហ៍កូនកំលោះឈ្មោះ ហ៊ុន សុខនី​ នៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ដែលមានឪពុក

    February 27, 2021
  • ចរាចរណ៍

    រាជធានីភ្នំពេញ៖ រថយន្តស្ដារិចបើកលឿនបុកឡានដឹកសម្រាម បណ្ដាលឲ្យរងការខូចខាតទាំងសងខាងចំណែកមនុស្សរងរបួសស្រាល បង្កការភ្ញាក់ផ្អើលឡើងដល់សមត្ថកិច្ចចុះអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង២៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២១ នៅត្រង់ចំណុចស្តុបណតប្រីត ស្ថិតតាមបណ្ដោយផ្លូវណតប្រីតកែងនឹងផ្លូវ ២០០៤ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រថយន្តបង្កម៉ាក ស្តារិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AX-5361 រថយន្តរងគ្រោះដឹកសំរាមក្រុមហ៊ុនស៊ីនទ្រី ពណ៌បៃតង គ្មានស្លាកលេខ។ ដំណើររឿងបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាកខាងលើ ធ្វើដំណើរពីកើតទៅលិចយ៉ាងលឿន មានមនុស្សជិះក្នុងរថយន្តប្រហែល ៤ទៅ៥នាក់ ស្រាប់តែមកដល់ចំណុចកើតហេតុ បានបុកឡានដឹកសម្រាមពេញទំហឹង បណ្ដាលឲ្យការខូចខាតទាំងសងខាងតែម្ដង។ ក្រោយកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងធ្វើការវាស់វែង

    February 27, 2021
  • ព័ត៌មានជាតិ

    យោងតាមការបង្ហោះឲ្យដឹងនៅលើគណនីហ្វេសប៊ុក ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានឲ្យដឹងថា លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានឲ្យដឹងថា គិតត្រឹមម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានទីតាំងចំនួន៧៤កន្លែងប៉ុណ្ណោះដែលត្រូវហាមឃាត់ ក្រោយពីទីតាំងមួយចំនួនត្រូវបានដកចេញព្រោះមានសុវត្ថិភាព ។ ទីតាំងដែលត្រូវបានដកចេញពីតារាងបញ្ជីហាមឃាត់ ដោយសារទីនោះមិនមនុស្សរស់នៅ ឬគ្មានអ្នកចេញចូលទៀតទេ ហើយអាជ្ញាធរបានចាក់សោទ្វារតែម្តង ។

    February 27, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានឲ្យដឹងថា មន្ត្រីជំនាញមន្ទីរសុខាភិបាលខេត្តកំពង់ចាម ដឹកនាំដោយលោក វេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានដឹកនាំក្រុមគ្រូពេទ្យ កំពុងយកសំណាកប្រជាពលរដ្ឋនៅភូមិកោះតូច ឃុំពាមជីកងប្រមាណ៦០នាក់ រួចបន្តទៅយកសំណាកប្រជាពលរដ្ឋនៅមណ្ឌលសុខភាពស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមប្រមាណជាង១០០នាក់ទៀត។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបានចាត់មន្ទីរសុខាភិបាលខេត្ត ចុះស្រាវជ្រាវ និងកំណត់មុខសញ្ញាប្រជាពលរដ្ឋដែលពាក់ព័ន្ធ អាពាហ៍ពិពាហ៍នៅស្រុកកងមាស កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២១

    February 27, 2021
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ ក្រោយពីទទួលបានមានព័ត៌មាន កាលពីល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ នគរបាល ស្រុកស្អាង បានសម្រេចបិទហាងខារ៉ាអូខេ”សំលេងមាស៩៩៩” ដោយល្មើសបទបញ្ជាលួចបើកច្រៀងទាំងថ្ងៃ និង មនុស្ស៧នាក់ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅធ្វើចត្តាឡីស័កតែម្តង។ សូមបញ្ជាក់ថា ការចុះបង្ក្រាបទីតាំងខាងលើនេះ អាជ្ញាធរស្រុកស្អាងបានសម្រេចដកអាជ្ញាប័ណ្ណ និងបិទហាង(ខារ៉ាអូខេសំលេងមាស ៩៩៩) ដែលហ៊ានផ្គើនការណែនាំរបស់រាជរដ្ឋាភិបាល លួចបើកទាំងថ្ងៃ ទាំងយប់ ប្រមូលផ្តុំមនុស្សច្រើន ខណៈជំងឺកូវីដ១៩ កំពុងរាតត្បាតចូលក្នុងសហគមន៍ និង ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិធានទប់ស្កាត់នោះ។ លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាងបានប្រាប់ថា ហាង(ខារ៉ាអូខេសំលេងមាស៩៩៩) ត្រូវបានបិទហើយ ដោយមានបទបញ្ជាពីលោកស្នងការ និងលោក គង់

    February 27, 2021