សង្គម

ចម្ការស្វាយ ឧកញ៉ា ម៉ុង​ ឫទ្ធី ធ្លាប់ប្រមូលផល ៣០០តោនក្នុងមួយឆ្នាំ ពេលនេះ បេះយកទៅអោយសត្វស៊ី ព្រោះស្វាយធ្លាក់ថ្លៃ រហូតគ្មានអ្នកទិញ

BY
Khmernote Media
February 27, 2021

បើតាមការអោយដឹងនៅលើទំព័រ Facebook របស់ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដែលគេស្គាល់ថាជាស្តេចកសិកម្មនៅកម្ពុជា បានអោយដឹងថាលោកបានប្រមូលផលស្វាយកែបរមៀតរាប់តោនយកទៅអោយសត្វស៊ី ព្រោះតែវិបត្តិកូវីដ-១៩ ធ្វើអោយតំលៃស្វាយធ្លាក់ចុះរហូតគ្មានអ្នកទិញតែម្តង។ ថ្លែងនៅក្នុងសារនៅលើបណ្តាញសង្គម ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានរៀបរាប់ថា៖

“ល្ងាចនេះ​ប្រមូលផល​ផ្លែស្វាយ​កែវរមៀត​យកទៅអោយ​សត្វសុីវិញម្តង​ ដែលកន្លងទៅ​ពេលនេះ​យេីងកំពុងតែ​ប្រមូលផល​នាំចេញទៅ​សហគមន៍​អឺរ៉ុប​ ដោយសារតែ​វិបត្តិ​កូវិដ-​១៩ផ្លែស្វាយ​ធ្លាក់​ចុះ​តម្លៃ​រហូត​ដល់​ពេលនេះ​គ្មាន​អ្នកទិញ​តែម្តង​ ។ ចម្ការស្វាយ​របស់​ខ្ញុំ​នៅក្នុង​តំបន់​រមណីយដ្ឋាន​អភិវឌ្ឍន៍​កសិទេសចរណ៍​ម៉ុង​ ឫទ្ធី​សែនជ័យ​មានចំនួន​៥០.០០០ដេីម ​អាច​ប្រមូល​ផល​បាន​ ប្រមាណ​ជា​300Ton(បីរយតោន)ជារាង​រាល់ឆ្នាំ​ សម្រាប់ពេលនេះសត្វ​របស់​ខ្ញុំ​មិនអាចសុីអស់ទេមាន​ចំនួន​​ច្រើន​ខ្លាំង​ណាស់​ ។”

Share This Post: