Khmernote Media
  • កូវីដ-១៩

    នៅយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះដែរ រដ្ឋបាលខេត្តសៀមរាបបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីការរកឃើញវិជ្ជមានកូវីដ-១៩ លើកទី១ ទៅលើស្ត្រីមួយរូប ឈ្មោះ ហ៊ន់ ស៊ីនឿត ភេទស្រី អាយុ៣២ឆ្នាំ ដែលជាអ្នកធ្វើការនៅសណ្ឋាគារ ជិនយិនថៃ ខេត្តព្រះសីហនុ ហើយធ្វើដំណើរមកកាន់លំនៅឋាន នៅភូមិព្រៃវែង ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។ បើតាមការស្រាវជ្រាវរបស់ក្រុមការងាររដ្ឋបាលខេត្ត បានអោយដឹងថាស្ត្រីខាងលើបានចេញដំណើរពីខេត្តព្រះសីហនុ នៅវេលាម៉ោង ២៣:០០នាទី យប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ តាមរយៈរថយន្តតាក់ស៊ី មកដល់រាជធានីភ្នំពេញ ហើយបានបន្តដំណើរតាមរថយន្តក្រុងមកដល់ខេត្តសៀមរាប នៅវេលាម៉ោង ១៧:៣០នាទី ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១។

    March 9, 2021
  • ព័ត៌មានជាតិ

    យោងតាមលិខិតមួយច្បាប់របស់ការិយាល័យអប់រំ យុវជន និងកីឡា ស្រុកពួក បានឲ្យដឹងថា នៅរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ សាលារៀនមួយចំនួន ១៩កន្លែង ស្ថិតក្នុងឃុំចំនួន៤ នៃស្រុកពួក ខេត្តសៀមរាប ត្រូវបានផ្អាកជាបណ្ដោះអាសន្ន រយ:ពេល ២សប្ដាហ៍។ លិខិតដដែល បង្ហាញថា សាលារៀនដែលផ្អាកដំណើរការទាំងនោះ រួមមាន៖ ឃុំខ្នាត ចំនួន ៦សាលារៀន, ឃុំពួក ចំនួន ៥សាលារៀន, ឃុំសំរោយា ចំនួន ៣សាលារៀន, និងឃុំកែវពណ៌ ចំនួន៥សាលារៀន។ ការសម្រេចផ្អាកនេះ យោងទៅតាមការពិភាក្សាជាមួយលោកអភិបាល នៃគណ:អភិបាលស្រុក

    March 9, 2021
  • សង្គម

    កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលមួយក្រោយពេលដែលសមត្ថកិច្ចនារីមួយរូបបានបង្ហោះរូបថតបំបៅដោះកូន ពេលកំពុងបំពេញការងារក្នុងផែនចរាចរណ៍ រហូតមានការ share ចែករំលែកតៗគ្នាពេញបណ្តាញសង្គម។ ស្រាប់តែភ្លាមៗរូបគាត់ត្រូវបានថ្នាក់លើព្រមាន និងបានចេញមុខសំទោសមហាជនជាសាធារណៈ។ ស្រាប់តែនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ លោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា រូបនេះត្រូវបានអធិការស្រុកសៀមប៉ាង អោយធ្វើកិច្ចសន្យាមួយទៀត ដោយអះអាងថាបំបៅកូនបែបនេះជារឿងមិនសមរម្យ ធ្វើអោយប៉ះពាល់ដល់កិត្តិយសអង្គភាពនគរបាល និងប៉ះពាល់ដល់កិត្តិយសស្ត្រីខ្មែរ៕

    March 9, 2021
  • ចរាចរណ៍

    រាជធានីភ្នំពេញ៖ យុវជន៣នាក់បានរងរបួសធ្ងន់ស្រាល ខណៈពេលចេញពីលេងបាល់ ក៏ជិះម៉ូតូឌុបគ្នាត្រលប់ទៅផ្ទះ ក៏ត្រូវនារីម្នាក់បើករថយន្តកាម៉ារីហាយប្រ៊ីតមួយគ្រឿង ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកម៉ូតូ បណ្ដាលឲ្យដួលអូសនឹងថ្នល់ជាច្រើនម៉ែត្រ ហើយរថយន្តមិនព្រមឈប់ទេបានបើករត់ចូលទៅទុកចោលនៅកន្លែងចតរថយន្ត ក្នុងភោជនីយដ្ឋានសម្រស់កោះនរាហ៍ ហើយនារីម្ចាស់រថយន្តបានគេចខ្លួនបាត់ស្រមោលនេះ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៧៖០៥នាទីយប់ ថ្ងៃចន្ទ ទី០៨ ខែមីនា ឆ្នាំ២០២១នេះ នៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិកោះនរាហ៍ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានពីមិត្តភ័ក្តជនរងគ្រោះបានប្រាប់ឱ្យអ្នកយកព័ត៍មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ មិត្តភក្កិរបស់ខ្លួនទាំងបីនាក់ខាងលើ ទើបចេញពីលេងបាល់ជាមួយគ្នា នៅចុងភូមិកោះនរាហ៍ ហើយពួកគេក៏បានជិះម៉ូតូឌ្រីមសង់មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IG-0114 ឌុបគ្នាបីនាក់ ដោយប្រាប់ថាចេញទៅផ្ទះមុន

    March 9, 2021
  • កូវីដ-១៩

    អាជ្ញាធរស្រុកចំនួន២នៅខេត្តកោះកុង គឺស្រុកគិរីសាគរ និងស្រុកបូទុមសាគរ បានសម្រេចអោយផ្អាកជាបណ្តោះអាសន្ន រាល់កម្មវិធីមង្គលការ និងពិធីជប់លៀងនានា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ទ្រង់ទាយធំ។ នៅក្នុងសេចក្តីជម្រាបជូនដំណឹងនេះដែរ រដ្ឋបាលស្រុកទាំង២ បានណែនាំដល់មេឃុំទាំងអស់ ចំណុះឲ្យរដ្ឋបាលស្រុក ធ្វើការចុះណែនាំផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋអោយធ្វើការផ្អាកជាបណ្តោះអាសន្ន ពិធីមង្គលការ និងពិធីជប់លៀងនានា ចាប់ពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ នេះតទៅ រហូតមានការជូនដំណឹងជាថ្មីម្តងទៀត៕

    March 9, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់នៅលើទំព័រហ្វេស៊ុក ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា អភិបាលខេត្តសៀមរាប ឯកឧត្ដម ទៀ សីហា សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងមកកាន់ខេត្តសៀមរាប តាមផ្លូវជាតិលេខ៦ ព្រំប្រទល់ស្រុកស្ទោង ខេត្តកំពង់ធំ ជាមួយស្រុកជីក្រែង ខេត្តសៀមរាប ទាំងអស់ឲ្យបានជ្រាបថា៖ យើងបានរៀបចំកន្លែង ត្រួតពិនិត្យសុខភាពបឋម និងស្រង់ស្ថិតិ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ព្រមទាំងណែនាំឲ្យអនុវត្តការស្កេន QR Code Stop COVID-19 “ទប់ស្កាត់ ជំងឺកូវីដ១៩” ដោយតម្រូវឲ្យបងប្អូនប្រជាពលរដ្ឋ៖ ១. សូមបងប្អូនដែលមានទូរស័ព្ទដៃទំនើប (smart phone) ពេលដល់ច្រកត្រួតពិនិត្យ សូម Scan

    March 9, 2021
  • កូវីដ-១៩

    សេចក្តីជូនដំណឹងមួយរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ស្តីពីស្ត្រីអាជីវករម្នាក់ បានយកសំលៀកបំពាក់ទៅលក់នៅផ្សារបាត់ដឹង ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានរកឃើញវិជ្ជមានកូវីដ-១៩ ដោយពេលនេះគាត់ត្រូវបានដាក់អោយសម្រាកព្យាបាលនៅសណ្ឋាគារ Great Duke រាជធានីភ្នំពេញ។ ក្នុងនោះដែររដ្ឋបាលខេត្តបានបញ្ជាក់ផងដែរថាកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ ស្ត្រីអាជីវកររូបនេះ​ បានទៅលក់សំលៀកបំពាក់ទៅលក់នៅក្នុងផ្សារបាត់ដឹងក្នុងចន្លោះម៉ោង១៣:០០ ដល់ម៉ោង ១៦:០០ រសៀល ហើយបច្ចុប្បន្នរដ្ឋបាលខេត្ត បានធ្វើការបិទតូចផ្សារបាត់ដឹងចំនួន១២តូប ជាបណ្តោះអាសន្ន និងចុះយកសំណាកអាជីវករចំនួន២៥នាក់។ អាស្រ័យដូចនេះសូមអ្នកដែលដឹងខ្លួនថាបានពាក់ព័ន្ធ រឺមានរោគសញ្ញាសង្ស័យណាមួយ សូមមេត្តារួសរាន់ទៅមណ្ឌលសុខភាព រឺមន្ទីរពេទ្យបង្អែកដែលនៅជិតលំនៅដ្ឋាន ព្រមទាំងរាយការណ៍បន្ទាន់ទៅកាន់អាជ្ញាធរមូលដ្ឋាន៕

    March 9, 2021
  • កូវីដ-១៩

    រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ សាលាសង្កាត់ ស្ទឹងមានជ័យ បានឲ្យដឹងថា នៅថ្ងៃអង្គារ ទី០៩ ខែមីនា ២០២១ នៅម៉ោង១៣៖៥០នាទី ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេតេជោ នៃនាយកដ្ឋានជំងឺឆ្លងក្រសួងសុខាភិបាល បានចុះមកពិនិត្យនិងយកសំណាកជាលើកទី១ ដល់ប្រជាពលរដ្ឋ មានការប៉ះពាល់មកហូបកាហ្វេ ស្ថិតនៅទីតាំងកាហ្វេ The Corner Café ផ្លូវចូលសង្កាត់ស្ទឹងមានជ័យទី១ ដែលជាលទ្ធផល ពិនិត្យ និងយកសំណាកបានចំនួន ១៧ នាក់ ស្រី៤ នាក់ ។ ក្រោយពីបានពិនិត្យនិងយកសំណាករួចសប់គ្រប់ក្រុមគ្រូពេទ្យបានសម្រេច ឲ្យពួកគាត់ធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន និង អ្នកដែលមិនទាន់បានពិនិត្យនិងយកសំណាក អញ្ជើញទៅពិនិត្យបន្ទាន់ នៅមណ្ឌលសុខភាព៕

    March 9, 2021
  • សិល្បៈ

    តារាចម្រៀងជួរមុខប្រចាំផលិតកម្មហង្សមាស គឺលោក ណុប ប៉ាយ៉ារិទ្ធ បានបញ្ជាក់នៅលើបណ្តាញសង្គម Facebook ថាលទ្ធផលធ្វើតេស្តរបស់លោកបានចេញមកហើយ គឺលោកពិតជាមានវិជ្ជមានជំងឺកូវីដ-១៩ ពិតប្រាកដមែន។ តាមរយៈសារនៅលើ Facebook របស់លោក ណុប ប៉ាយ៉ារិទ្ធ បានបញ្ជាក់ថា៖ “មុននេះបន្តិចខ្ញុំបានទទួលលទ្ធផលហើយ គឺខ្ញុំមានវិជ្ជមានកូវីដ១៩ ខ្ញុំកំពុងរៀបចំសម្លៀកបំពាក់និងរង់ចាំរថយន្តខាងក្រសួងសុខាភិបាលមកទទួល អរគុណសម្រាប់ការព្រួយបារម្ភរបស់បងប្អូន ខ្ញុំត្រូវតែរឹងមាំ យកឈ្នះជំងឺនេះដោយការព្យាបាលពីគ្រូពេទ្យអោយបាន ខ្ញុំមិនតក់ស្លុតនិងការពិតនេះទេ ត្បិតខ្ញុំក្តី អ្នកដែលខ្ញុំឆ្លងពីគាត់ក្តី គ្មានអ្នកណារីករាយចហ់ទទួលឡើយ មានតែពាក្យមួយប្រាប់ខ្លួនឯងគឺរឹងមាំ តស៊ូ”។ ហើយមុននេះមួយម៉ោងលោកបាន បន្តឲ្យដឹងថា៖ ឥលូវនេះខ្ញុំបានមកដល់សណ្ឋាគារ (The Great Duke Phnom

    March 9, 2021
  • កូវីដ-១៩

    នៅរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារពិសេសមួយទៅកាន់ជនរួមជាតិទាក់ទងទៅនឹងបញ្ហាជំងឺកូវីដ-១៩ នៅកម្ពុជា ដោយសម្តេចបានលើកឡើងបញ្ហាប្រសិនបើមានករណីអ្នកជំងឺកូវីដ-១៩ ស្លាប់តើត្រូវប្រើប្រាស់វិធានការបូជា រឺក៏បញ្ចុះ។ ក្នុងនោះដែរដោយមានការពិភាក្សាគ្នាជាមួយឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សម្តេចតេជោ សម្រេចជ្រើសរើសយកវិធានការបូជា ដោយមិនអោយបញ្ចុះសពអ្នកជំងឺកូវីដ-១៩ ដែលបានស្លាប់នោះទេ។ ក្នុងនោះដែរសម្តេចក៏បានបញ្ជាអោយមានការសាងសង់បច្ឆា ដើម្បីបូជាសពអ្នកជំងឺកូវីដ-១៩ ទុកជាមុនផងដែរ ដោយសាងសង់ឆ្ងាយពីកន្លែងប្រជាពលរដ្ឋរស់នៅ ហើយនៅពេលក្រោយក៏អាចយកបច្ឆានេះដើម្បីប្រើប្រាស់បូជាសព នៅពេលក្រោយបានដូចគ្នា៕

    March 9, 2021