អធិការស្រុក សៀមប៉ាង ហៅប៉ូលីសស្រីមកធ្វើកិច្ចសន្យា ក្រោយបំបៅដោះកូនពេលធ្វើការ ថាប៉ះពាល់ដល់កិត្តិយសនគរបាល និងស្ត្រីខ្មែរ
សង្គម March 9, 2021 Khmernote Media

កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលមួយក្រោយពេលដែលសមត្ថកិច្ចនារីមួយរូបបានបង្ហោះរូបថតបំបៅដោះកូន ពេលកំពុងបំពេញការងារក្នុងផែនចរាចរណ៍ រហូតមានការ share ចែករំលែកតៗគ្នាពេញបណ្តាញសង្គម។ ស្រាប់តែភ្លាមៗរូបគាត់ត្រូវបានថ្នាក់លើព្រមាន និងបានចេញមុខសំទោសមហាជនជាសាធារណៈ។

ស្រាប់តែនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ លោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា រូបនេះត្រូវបានអធិការស្រុកសៀមប៉ាង អោយធ្វើកិច្ចសន្យាមួយទៀត ដោយអះអាងថាបំបៅកូនបែបនេះជារឿងមិនសមរម្យ ធ្វើអោយប៉ះពាល់ដល់កិត្តិយសអង្គភាពនគរបាល និងប៉ះពាល់ដល់កិត្តិយសស្ត្រីខ្មែរ៕