- Khmernote Media
- ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលមួយក្រោយពេលដែលនគរបាលនារីមួយរូបបានបង្ហោះរូបថតបំបៅដោះកូន ពេលកំពុងបំពេញការងារក្នុងផែនចរាចរណ៍ រហូតមានការចែករំលែកតៗគ្នាពេញបណ្តាញសង្គម ស្រាប់តែនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ លោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា រូបនេះ ត្រូវបានអធិការស្រុកសៀមប៉ាង អោយធ្វើកិច្ចសន្យាមួយ ដោយអះអាងថាបំបៅកូនបែបនេះជារឿងមិនសមរម្យ ធ្វើអោយប៉ះពាល់ដល់កិត្តិយសអង្គភាពនគរបាល និងប៉ះពាល់ដល់កិត្តិយសស្ត្រីខ្មែរ។ ទាក់ទងនឹងរឿងរ៉ាវស្រ្តីនគរបាលបំបៅកូន ត្រូវបានអធិការស្រុក ហៅទៅធ្វើកិច្ចសន្យានេះ យោងតាមគណនីហ្វេសបុករបស់ឯកឧត្តម ជួន ចាន់ភារុណ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានបង្ហោះឲ្យដឹងពីការបញ្ចេញមតិរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានថា “គួរគោរពគាត់មិនមែនបន្ទោសគាត់ទេ ! នៅប្រទេសគេ មាននារីជាសមាជិកាសភាបំបៅកូនក្នុងសម័យប្រជុំសភាផងដែរ !
March 10, 2021 - កូវីដ-១៩
ខេត្តកំពុងចាម៖ តាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា អាជ្ញាធររកឃើញឈ្មោះ ម៉ី ស៊ីថាន អាយុ ២៧ឆ្នាំ មានករណីវិជ្ជមាន កូវីដ-១៩ បានមកស្នាក់នៅក្នុងផ្ទះកម្មករ នៅសិប្បកម្មឡដ្ឋ មួយកន្លែងនៅភូមិអូរកណ្ដោ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម និងបានជួបជុំជាមួយ សមាជិកគ្រួសាររបស់ម្ចាស់សិប្បកម្មដែលកំពុងស្នាក់នៅក្នុងសិប្បកម្មនោះ។ ដោយអនុវត្តតាមវិធានការសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ រដ្ឋបាលខេត្តកំពង់ចាម សម្រេចបិទបណ្តោះអាសន្ននូវទីតាំងសិប្បកម្មនេះ ដើម្បីបង្កលក្ខណៈដល់ក្រុមមន្ត្រីជំនាញស្រាវជ្រាវ កំណត់មុខសញ្ញាពាក់ព័ន្ធ និងនាំយកអ្នកពាក់ព័ន្ធដោយផ្ទាល់នឹងបុរសខាងលើទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត។ ដោយឡែក បងប្អូនកម្មករ-កម្មការនីដែលកំពុងបម្រើការងារក្នុងសិប្បកម្មដែលប៉ះពាល់ដោយប្រយោល ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីបន្តធ្វើការតាមដានសុខភាព និងយកសំណាកពិនិត្យ។ ឯកឧត្តម អភិបាលខេត្ត
March 10, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពីរដ្ឋបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានឲ្យដឹងថា សព្វថ្ងៃនេះជំងឺកូវីដ១៩ បាននឹងកំពុងរីករាលដាលក្នុងសហគមន៍គួរឲ្យព្រួយបារម្ភ។ ដូច្នេះដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩នេះ សូមលោកចៅសង្កាត់ទាំងអស់ផ្សព្វផ្សាយដល់ប្រជាលពលរដ្ឋឲ្យផ្អាកជាបណ្តោះអាសន្ននូវពិធីជួបជុំខួបកំណើត ពិធីអាពាហ៍ពិពាហ៍ និងពិធីជប់លៀងផ្សេងៗ ដែលមានជួបជុំមនុស្សច្រើនកុះករចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មីម្តងទៀត។
March 10, 2021 - សិល្បៈ
នារសៀលថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១នេះ អ្នកនាង សុគន្ធ នីសា តារាចម្រៀងជួរមុខដ៏ល្បីឈ្មោះមួយរូបក្នុងផលិតកម្មហង្សមាស បានធ្វើការប្រកាសជាសាធារណៈនៅលើគណនីហ្វេសប៊ុកថា អ្នកមានលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ១៩ ហើយប្រាប់ឲ្យបងប្អូនទាំងអស់មានការប្រុងប្រយ័ត្ន។ ក្រោយពីការប្រកាសវិជ្ជមានកូវីដ១៩ជាសាធារណៈរួចមក នៅមុននេះបន្តិច មន្ត្រីសុខាភិបាលបានបើកឡានពេទ្យធ្វើដំណើរមកយកអ្នកនាង សុគន្ធ នីសា នៅគេហដ្ឋាន ដើម្បីយកទៅព្យាបាលជំងឺ។ មិត្តសិល្បៈ ក៏ដូចជាអ្នកគាំទ្រអ្នកនាង សុគន្ធ នីសា បាននាំគ្នាបង្ហោះសារលើកទឹកចិត្តអ្នកនាង និងជូនពរឲ្យអ្នកនាងឆាប់ជាសះស្បើយពីជំងឺនេះ៕
March 10, 2021 - ព័ត៌មានជាតិ
នៅមុននេះបន្តិចដែរស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង នាំយកអំណោយថវិកា ៥០ម៉ឺនរៀលរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូននគរបាលស្រីដែលបំបៅដោះកូន ពេលបំពេញការងារ ក្រោយពេលដែលលោកស្រីអធិការរងទទួលការងារចរាចរណ៍រូបនេះ ត្រូវបានថ្នាក់លើអោយធ្វើកិច្ចសន្យា កាលពីម្សិលមិញនេះ។ បើតាមការបង្ហោះនៅលើទំព័រ Facebook ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានរៀបរាប់ថា៖ “ស្ទឹងត្រែង៖ ថ្ងៃពុធ ១២រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ
March 10, 2021 - កូវីដ-១៩
បើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តព្រះសីហនុបានអោយដឹងថា អ្នកបើកបររថយន្តតាក់ស៊ី ដឹកស្រ្តីជនជាតិចិនម្នាក់ គេចចេញពីគោលដៅត្រួតពិនិត្យនៅស្រុកកំពង់សីលា ខេត្តព្រះសីហនុទៅកាន់រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។ បច្ចុប្បន្នភាព សូមជម្រាបជូនថា អ្នកបើកបររថយន្តតាក់ស៊ី ម៉ាក Highlander ព័ណ៌ស ពាក់ស្លាកលេខ2BD-7028 ដែលបានដឹកស្រ្តីជនជាតិចិនម្នាក់ គេចចេញពីគោលដៅត្រួតពិនិត្យនៅស្រុកកំពង់សីលា ខេត្តព្រះសីហនុទៅកាន់រាជធានីភ្នំពេញ កាលពីយប់ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់សួរនាំ និងកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។ យោងតាមចម្លើយសារភាពរបស់អ្នកបើកបររថយន្តតាក់ស៊ីខាងលើ បានឱ្យដឹងថាកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១០និង០០នាទីយប់ ខ្លួនបានដឹកស្រ្តីជនជាតិចិនម្នាក់ចេញពីក្រុងព្រះសីហនុ ទៅរាជធានីភ្នំពេញ ក្នុងតម្លៃ៣០០ដុល្លាអាមេរិក រហូតមកដល់គីឡូម៉ែត្រ១៥១-១៥២ ខ្លួនបានបើកជែងរថយន្តកូរ៉េដឹកទំនិញមួយគ្រឿង រួចឃាត់រថយន្តនោះឈប់ដើម្បីឱ្យស្ត្រីជនជាតិចិននោះឡើងជិះដើម្បីបន្លំគេចពីគោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ចចម្រុះ
March 10, 2021 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបង្ក្រាបករណី (បង្កប់គ្រឿងញៀនជាមួយសម្ភារ(នំ)) ឃាត់ខ្លួនជនសង្ស័យ៤នាក់ ជនជាតិ៣នាក់ ជនជាតិវៀតណាម១នាក់ ផ្ញើឱ្យអ្នកកំពុងធ្វើចត្តាឡីស័ក ចំនួន៣ករណី។ -ករណីទី១ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៥នឹង៣០នាទី កម្លាំងប្រចាំការនៅមណ្ឌលចត្តាឡីស័ក ផ្ទះបុគ្គលិកឆាង ឆឹង ស្ថិតនៅក្រុម២៦ ភូមិ២ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ាន់ ទីណូ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាស៊ីបានយកឥវ៉ាន់មកផ្ញើឲ្យអ្នកធ្វើចត្តាឡីស័កក្នុងនោះមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន១កញ្ចប់ បង្កប់ក្នុងថង់នំ។ បន្ទាប់ពីបានសារសួរ គាត់មិនបានដឹងថានៅក្នុងថង់នំនោះមានគ្រឿងញៀនទេ
March 10, 2021 - ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលមួយក្រោយពេលដែលសមត្ថកិច្ចនារីមួយរូបបានបង្ហោះរូបថតបំបៅដោះកូន ពេលកំពុងបំពេញការងារក្នុងផែនចរាចរណ៍ រហូតមានការ share ចែករំលែកតៗគ្នាពេញបណ្តាញសង្គម។ ស្រាប់តែភ្លាមៗរូបគាត់ត្រូវបានថ្នាក់លើព្រមាន និងបានចេញមុខសំទោសមហាជនជាសាធារណៈ។ ស្រាប់តែនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ លោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា រូបនេះត្រូវបានអធិការស្រុកសៀមប៉ាង អោយធ្វើកិច្ចសន្យាមួយទៀត ដោយអះអាងថាបំបៅកូនបែបនេះជារឿងមិនសមរម្យ ធ្វើអោយប៉ះពាល់ដល់កិត្តិយសអង្គភាពនគរបាល និងប៉ះពាល់ដល់កិត្តិយសស្ត្រីខ្មែរ។ ជុំវិញករណីនេះផងដែរ លោកជំទាវ ជូ ប៊ុនអេង ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ដែលលោកអធិការស្រុកសៀមប៉ាង ប្រើឥរិយាបបទបែបនេះ និងមិនបានវែកញែកឲ្យច្បាស់ពីកំហុស និងពីគុណសម្បត្តិ។ លោកជំទាវ ក៏បានសំណូមពរឲ្យលោកអធិការ គួរតែសម្តែងនូវការកោតសរសើរ លើកទឹកចិត្ត
March 10, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ដោយសារតែស្ថានភាពបច្ចុប្បន្នជំងឺកូវីដ១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បាននិងកំពុងរីករាលដាលក្នុងសហគមន៍គួរឲ្យព្រួយបារម្ភ ដូចនេះដើម្បីចូលរួមទប់ស្កាត់ បង្ការការពារ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ រដ្ឋបាលខេត្តកំពង់ស្ពឺ ធ្វើការណែនាំឲ្យបងប្អូនផ្អាកជាបណ្តោះអាសន្ននូវកម្មវិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងពិធីជួបជុំផ្សេងៗ ដែលមានមនុស្សចូលរួមច្រើន ចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ តទៅរហូតដល់មានការជូនដំណឹងជាថ្មី។ ជាមួយគ្នានេះ ត្រូវបន្តណែនាំដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងតាមវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ “៣កុំ ៣ការពារ”៕
March 10, 2021 - ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលមួយក្រោយពេលដែលសមត្ថកិច្ចនារីមួយរូបបានបង្ហោះរូបថតបំបៅដោះកូន ពេលកំពុងបំពេញការងារក្នុងផែនចរាចរណ៍ រហូតមានការ share ចែករំលែកតៗគ្នាពេញបណ្តាញសង្គម។ ស្រាប់តែភ្លាមៗរូបគាត់ត្រូវបានថ្នាក់លើព្រមាន និងបានចេញមុខសំទោសមហាជនជាសាធារណៈ។ ស្រាប់តែនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ លោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា រូបនេះត្រូវបានអធិការស្រុកសៀមប៉ាង អោយធ្វើកិច្ចសន្យាមួយទៀត ដោយអះអាងថាបំបៅកូនបែបនេះជារឿងមិនសមរម្យ ធ្វើអោយប៉ះពាល់ដល់កិត្តិយសអង្គភាពនគរបាល និងប៉ះពាល់ដល់កិត្តិយសស្ត្រីខ្មែរ។ យោងតាមគណនីហ្វេសបុករបស់លោក អ៊ឹម ជីវ៉ា បានឲ្យដឹងថា៖ សូមជួយស៊ែដល់ប្អូនស្រីប៉ូលិសអោយបានមកទទួលថវិកាចំនួន 1000$ និងរទេះកូនង៉ែតមួយគ្រឿង ពី លោកជំទាវឧកញ៉ា នឹម វណ្ណៈ និងឯឧត្តម ម៉ម សុខវិសាល ដែលជាកូនបង្កើតអ្នកម្តាយជំទាវ ហ៊ុន
March 10, 2021









