Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តកំពង់ចាម៖​ តាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ចាម បានចេញសារលិខិតស្ដីពីការផ្អាកការរៀបចំពិធីមង្គលការ ពិធីជប់លៀង ការជួបជុំតាមបែបសាសនានានា ជាបណ្ដោះអាសន្ន រយៈពេល២សបា្តហ៍ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដោយសារតែស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅតែបន្តកើនឡើងជាលំដាប់ពីមួយថ្ងៃទីមួយថ្ងៃ។ រដ្ឋបាលខេត្តកំពង់ចាម បានសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋនៅតែមានការធ្វេសប្រហែស មិនបានអនុវត្តខ្ជាប់ខ្ជួននូវវិធានការអនាម័យ និងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមវិធានការ “៣កុំនិង ៣ការពារ” ដែលជាកត្តាបង្កជាហានីភ័យខ្ពស់ក្នុងការចម្លង និងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។ ដើម្បីបង្កលក្ខណៈដល់មន្រ្តីជំនាញ បន្តការស្រាវជ្រាវ និងកំណត់មុខសញ្ញាដែលមានហានីភ័យ និងដើម្បីកាត់ផ្ដាច់ខ្សែចម្លងចូលក្នុងសហគមន៍។ រដ្ឋបាលខេត្តកំពង់ចាម សូមធ្វើការណែនាំដល់លោកអភិបាលនៃគណៈអភិបាលក្រុង-ស្រុក លោក-លោកស្រីមេឃុំ-ចៅសង្កាត់ ក្នុងខេត្តកំពង់ចាម ដូចខាងក្រោម៖ ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម/Kampong

    March 11, 2021
  • ព័ត៌មានជាតិ

    នៅមុននេះបន្តិច អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសបរិច្ចាគថវិកា ៣លានដុល្លារតាមរយៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុងតែឆ្លងចូលសហគមន៍កាន់តែខ្លាំងឡើងៗ។ ម្ចាស់គម្រោងបុរីឡេងណាវ៉ាត្រា និងជាម្ចាស់ផលិតកម្ម Galaxy Navatra រូបនេះបានរៀបរាប់ថា៖ “ខ្ញុំបាទនិងក្រុមគ្រួសារសូមជួយតាមរយ:សម្ដេចតេជោដើម្បីទប់ស្កាត់ជំងឺ covid 19 ចំនួន3លានដុល្លា ។ ខ្ញុំមិនអាចរស់នៅតែឯង បើប្រទេសជាតិមានចលាចល គ្មានស្ថេរភាព គ្មានសុខសន្តិភាព ខ្ញុំក៏មិនដឹងយកលុយទាំងនេះទៅចាយឯណាដែរ ខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំ ពេលនេះមិនមែនជាពេលបន្ទោសអ្នកណាម្នាក់ទេ តែជាពេលយើងត្រូវសាមគ្គីគ្នា។ សូមបញ្ជាក់ទៅដល់បងប្អូន ខ្ញុំមិនមែនជាអ្នកមានលុយច្រើននោះទេតែខ្ញុំមានបេះដូងស្រឡាញ់ប្រទេសជាតិរបស់យើង។”

    March 11, 2021
  • សង្គម

    ដោយសារតែកំណើននៃអ្នកឆ្លងជំងឺកូវីដ-១៩ ហាក់កើនឡើងជាលំដាប់ជារៀងរាល់ថ្ងៃ គេក៏បានសង្កេតឃើញថាប្រជាពលរដ្ឋស្រីប្រុសចាស់ក្មេង បាននាំគ្នាសម្រុកទៅចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមន្ទីរពេទ្យនានាដែលជាគោលដៅចាក់វ៉ាក់សាំង ហាក់ភ្លេចគិតពីគម្លាតសុវត្ថិភាព និងហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩នោះទេ ទោះបីជាមានការណែនាំពីមន្ត្រីសុខាភិបាលនៅទីនោះក៏ដោយក្តី។ ជាក់ស្តែងបើតាមការបង្ហោះអោយដឹងពីឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅព្រឹកនេះបានអោយដឹងថា ប្រជាពលរដ្ឋសម្រុកទៅចាក់វ៉ាក់សាំង នៅមន្ទីរពេទ្យព្រះអង្គឌួង តាំងពីម៉ោង៥ភ្លឺ ដោយឈរតម្រង់ជួរប្រជ្រៀតគ្នា គ្មានគិតពីគម្លាតសុវត្ថិភាពឡើយ។ មហាជនមួយចំនួនបានបង្ហាញពីការព្រួយបារម្ភ និងបានធ្វើការដាស់តឿនអោយបងប្អូនប្រជាពលរដ្ឋគិតគូពីគម្លាតសុវត្ថិភាព ក៏ដូចជាវិធានការការពារ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

    March 11, 2021
  • ព័ត៌មានជាតិ

    នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៣៩នាក់ និងមានករណីជាសះស្បើយថ្មី៤៨នាក់ផងដែរ។ យោងតាមលិខិតក្រសួងបានឲ្យដឹងថា គិតមកទល់បច្ចុប្បន្នអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅទូទាំងប្រទេសមានចំនួន ៥៦៥នាក់ រួមមាន៖ – មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង និងហង់សិន ចំនួន ៤១នាក់ – មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ចំនួន ៤៧នាក់ – មណ្ឌល​សុខភាព​ចាក់អង្រែ ចំនួន ៥៥នាក់ – សាលា​រក្សាសន្តិភាព​ពហុសាស្រ្ត​កំពង់ស្ពឺ ចំនួន ១១នាក់ – មន្ទីរពេទ្យ​បង្អែក ខេត្តព្រះសីហនុ ចំនួន

    March 11, 2021
  • សិល្បៈ

    នៅមុននេះបន្តិចអ្នកនាង សូ ដានីតា តារាសម្តែងល្បីឈ្មោះបានបង្ហោះប្រតិកម្មយ៉ាងខ្លាំងក្រោយពេលដែលនាងបានទៅមន្ទីរពេទ្យហើយស្រាប់តែលឺពាក់មួយម៉ាត់ ដោយមានការរើសអើងអ្នកសិល្បៈ ក្រោយពេលមានអ្នកសិល្បៈមួយចំនួនបានឆ្លងជំងឺកូវីដ-១៩។ អ្នកនាង សូ ដានីតា បានបង្ហាញអារម្មណ៍អន់ចិត្តយ៉ាងខ្លាំង ពេលដែលលឺពាក្យរើសអើងមួយនេះ ក្នុងនាមនាងក៏ជាសិល្បៈការនីមួយរូបផងដែរ។ តារាស្រីរូបនេះបានបង្ហោះសារលើបណ្តាញសង្គមថា៖ “សួស្តីចា ចង់សុំនិយាយពី តារា&កូវិដ១៩ បន្តិច ខ្ញុំដឹងថាស្ថានភាពរាលដាលកូវិតខ្លាំង មកលើតារាៗ តែបងប្អូនគួរគិតថា តើតារារាប់រយរាប់ពាន់អ្នកកើតទាំងអស់មែន ??? ហើយតើតារានឹងអ្នកមិនតារា តើខុសគ្នាត្រង់ណា ? គឺយើងមនុស្សដូចគ្នា ចេះឈឺ ចេះខ្លាច ចេះកើតទុក្ខ ព្រួយបារម្ភ ចេះយំចេះសើច នឹង ចេះខ្លាចឆ្លងកូវិដដូចគ្នា តែចប្បុន្នគឺកូវិដឆ្លងតារាល្បីៗប្រចាំប្រទេសប៉ុន្មានមែន

    March 11, 2021
  • ព័ត៌មានជាតិ

    យោងតាមខិលិតប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បានចេញសេក្ដីជូនដំណឹងស្ដីពីការផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្ដោះអាសន្ន នៅទូទាំងខេត្តព្រៃវែង ដោយសារមានការឆ្លងជំងឺកូវីដ-១៩ នៅខេត្តព្រៃវែង​ និងដើម្បីចៀសវាង ការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ ព្រមទាំងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងបានសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ជាបណ្ដោះអាសន្ន នៅទូទាំងខេត្តព្រៃវែង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតមានការជូនដំណឹងជាថ្មី។ គ្រឹះស្ថានសិក្សាទាំងអស់ត្រូវ បន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក។ សេចក្ដីដូចបានជម្រាបជូនខាងលើ សូមមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង

    March 11, 2021
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ- យោងតាមការបញ្ជាក់ពីសមត្ថកិច្ចអាវុធហត្ថខេត្តព្រះសីហនុបានឲ្យដឹងថា នៅវេលាម៉ោងជិត៣រសៀលថ្ងៃ​ទី១០ ខែមីនា ឆ្នាំ២០២១​ សមត្ថកិច្ចបបានធ្វើការឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ ដែលបានលាក់ថ្នាំញៀនក្នុងកញ្ចប់អាហារ បំរុងយកទៅឲ្យជនជាតិចិនដូចគ្នា កំពុងធ្វើចត្តាឡីសក័សណ្ឋាគារមួយកន្លែង ក្នុងសង្កាត់លេខ៣​ ក្រុងព្រះសីហនុ​។ បច្ចុប្បន្នជនសង្ស័យជនជាតិចិនម្នាក់​នេះ ព្រមទាំងវត្ថុតាងបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុចាត់ការតាមនីតិវិធីច្បាប់៕

    March 11, 2021
  • ព័ត៌មានជាតិ

    យោងតាមការលិខិតរបស់ក្លិបបាល់ទាត់ វិសាខា បានឲ្យដឹងថា បន្ទាប់ពីរកឃើញករណីអ្នកឆ្លងជំងឺកូវីដ១៩ ធ្លាប់មានប្រវត្តិមកកីឡាដ្ឋានព្រីនស៍ ក្លិបកីឡាបាល់ទាត់ វិសាខា បានធ្វើការជាមួយក្រសួងសុខាភិបាល ក្នុងការរៀបចំធ្វើតេស្តសំណាកភ្លាមៗ ដល់ថ្នាក់ដឹកនាំ បុគ្គលិក គ្រូបង្វឹក និងកីឡាករទាំងអស់ សរុបចំនួន១៦៦នាក់ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍។ ជាលទ្ធផលផ្តល់ដោយមន្ទីរពិសោធន៍នៃក្រសួងសុខាភិបាល នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា ការធ្វើតេស្តសំណាកលើកទី១ គឺអវិជ្ជមានទាំងអស់ចំនួន១៦៦នាក់។ ក្លិប វិសាខា នៅតែបន្តអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាលក្នុងការធ្វើចត្តាឡីស័ក រស់នៅដាច់ដោយឡែកពីក្រុមគ្រួសារ មិនចេញក្រៅ និងចៀសវាងការជួបជុំផ្សេងៗ ដើម្បីរង់ចាំការធ្វើតេស្តសំណាកលើកទី២ នាថ្ងៃទី២២ ខែមីនា

    March 11, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី សាលាខណ្ឌទួលគោក បានឲ្យដឹងពី សភាពការណ៏ពាក់ព័ន្ធ ព្រឹត្តិការណ៍កូវីដ១៩ សហគមន៏ ២០កុម្ភៈ ក្នុងមូលដ្ឋានខណ្ឌទួលគោក ប្រចាំថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ មានដូចខាងក្រោមនេះ៖ ១-  ផ្ទះលេខ១៥EoE1 ផ្លូវលេខ២៥៥ ភូមិ៨សង្កាត់បឹងសាឡាង ខណ្ឌទួលគោក (ក្រុមគ្រួសារនេះមានអ្នកវិជ្ជមានកូវីដ ១៩ ម្នាក់ បានទៅសំរាកព្យាបាលនៅពេទ្យរុស្សី) ។ + ចំពោះអ្នកពាក់ព័ន្ធនៅក្នុងផ្ទះនេះចំនួន៨នាក់ស្រី៨នាក់បានណែនាំអោយធ្វើចត្តាឡីស័កក្នុងផ្ទះ កម្លាំងនគរបាលខណ្ឌនិងកម្លាំប្រជាការពារ បានហ៊ុមព័ន្ធផ្ទះខាងលើ និងរៀបចំយកសំណាកនៅព្រឹកស្អែក។ ២- ហាងគុយទាវ សន្ធរម៉ុក មានទីតាំងលេខ១៧BEoE1 ផ្លូវលេខ២៥៣ ភូមិ៤សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ

    March 11, 2021
  • សិល្បៈ

    កាលពីថ្ងៃ ០៩ មីនា ២០២១នេះ អ្នកនាង ឱក សុគន្ធកញ្ញា បានធ្វើការបកស្រាយ និងថ្លែងអំណរគុណដល់ប្រិយមិត្តដែលបានព្រួយបារម្ភ និងសួរសុខទុក្ខ ដោយអ្នកនាងរៀបរាប់ថាមិនមានអាការៈ ក្តៅខ្លួន ផ្តាសាយ ណាមួយគួរឲ្យសង្ស័យទេ។ ចំណេកនៅមុននេះបន្តិច អ្នកនាង បានធ្វើការបញ្ជាក់ពីលទ្ធផលធ្វើតេស្ត លើកទីមួយ រកមេរោគជំងឺកូវីដ១៩ គឺ អវិជ្ជមាន (Negative) ។ ខាងក្រោមនេះជាសំណេររបស់អ្នកនាង៖ ជម្រាបសួរ និងសូមអរគុណជាថ្មីម្តងទៀត ចំពោះការជូនពរពីបងប្អូន។ សម្រាប់នាងខ្ញុំ និងក្រុមគ្រួសារព្រមទាំងបុត្រ បានចូលរួមធ្វើតេស្ត លើកទីមួយ រកមេរោគជំងឺកូវីដ១៩ ពេលនេះនាងខ្ញុំបានទទួលលទ្ធផលរួចហើយគឺ អវិជ្ជមាន

    March 11, 2021