សង្គម

ពលរដ្ឋនាំគ្នាសម្រុកទៅចាក់វ៉ាក់សាំងតាំងពីម៉ោង៥ភ្លឺ តែហាក់ភ្លេចគិតពីគម្លាតសុវត្ថិភាព ដែលគួរអោយព្រួយបារម្ភ

BY
Khmernote Media
March 11, 2021

ដោយសារតែកំណើននៃអ្នកឆ្លងជំងឺកូវីដ-១៩ ហាក់កើនឡើងជាលំដាប់ជារៀងរាល់ថ្ងៃ គេក៏បានសង្កេតឃើញថាប្រជាពលរដ្ឋស្រីប្រុសចាស់ក្មេង បាននាំគ្នាសម្រុកទៅចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមន្ទីរពេទ្យនានាដែលជាគោលដៅចាក់វ៉ាក់សាំង ហាក់ភ្លេចគិតពីគម្លាតសុវត្ថិភាព និងហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩នោះទេ ទោះបីជាមានការណែនាំពីមន្ត្រីសុខាភិបាលនៅទីនោះក៏ដោយក្តី។

ជាក់ស្តែងបើតាមការបង្ហោះអោយដឹងពីឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅព្រឹកនេះបានអោយដឹងថា ប្រជាពលរដ្ឋសម្រុកទៅចាក់វ៉ាក់សាំង នៅមន្ទីរពេទ្យព្រះអង្គឌួង តាំងពីម៉ោង៥ភ្លឺ ដោយឈរតម្រង់ជួរប្រជ្រៀតគ្នា គ្មានគិតពីគម្លាតសុវត្ថិភាពឡើយ។ មហាជនមួយចំនួនបានបង្ហាញពីការព្រួយបារម្ភ និងបានធ្វើការដាស់តឿនអោយបងប្អូនប្រជាពលរដ្ឋគិតគូពីគម្លាតសុវត្ថិភាព ក៏ដូចជាវិធានការការពារ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

Share This Post: