- Khmernote Media
- កូវីដ-១៩
អ្នកនាង សេន ចិន្តា ហៅស្រីអ៉ីត អាយុ៣៩ឆ្នាំ ដែលបងប្អូនបានស្គាល់ជាក្រុមកំប្លែងរបស់នាយពែកមី បានបញ្ជាក់ និងអះអាងប្រាប់សារព័ត៌មានក្នុងស្រុកថា នាងមានវិជ្ជមានជំងឺកូវីដ-១៩ ហើយបច្ចុប្បន្នកំពុងតែសម្រាកព្យាបាលនៅក្នុងសណ្ឋាគារ Great Duke ដោយមានការយកចិត្តទុកដាក់ព្យាបាលពីក្រុមគ្រូពេទ្យ។ ស្រីអ៉ីត បានបន្ថែមទៀតថា ក្រុមគ្រូពេទ្យបានទៅយករូបនាងពីផ្ទះដែលមានអាស័យដ្ឋាននៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ (ក្បែរវត្តទួល) ខណ្ឌឫស្សីកែវ នាយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីការធ្វើតេស្ត និងរកឃើញថា បានប៉ះពាល់ដោយប្រយោលជាមួយនឹងតារាចម្រៀង វី ឌីណែត។ អ្នកនាងក៏បានអំពាវនាវដល់អ្នកគាំទ្រ សូមកុំឲ្យមានការរើសអើង ដល់អ្នកជំងឺកូវីដ-១៩ និងចូលរួមទប់ស្កាត់កុំឲ្យរីករាលដាលកាន់តែធំទាំងអស់គ្នា៕
March 13, 2021 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង ៖ ផ្ទុះធុងហ្គាសបណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និងរងរបួសស្រាលម្នាក់ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៥:៣០នាទី នៅចំណុចក្រុមទី៩ ភូមិឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន មានករណីផ្ទុះធុងហ្គាសមួយនៅផ្ទះរបស់ ឈ្មោះ ឃឹម សាម៉ុន ភេទប្រុស អាយុ ៥៨ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និងរបួសស្រាលម្នាក់។ ១/ឈ្មោះ ឈឹម សើ ភេទស្រី អាយុ ៥៤ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ ត្រូវជាប្រពន្ធរបស់ម្ចាស់ផ្ទះ (រងរបួសត្រូវចិញ្ចើម) ។ ២/ឈ្មោះ ម៉េង
March 13, 2021 - ព័ត៌មានជាតិ
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសបរិច្ចាគថវិកា ៣លានដុល្លារតាមរយៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុងតែឆ្លងចូលសហគមន៍កាន់តែខ្លាំងឡើងៗ។ ម្ចាស់គម្រោងបុរីឡេងណាវ៉ាត្រា និងជាម្ចាស់ផលិតកម្ម Galaxy Navatra រូបនេះបានរៀបរាប់ថា៖ “ខ្ញុំបាទនិងក្រុមគ្រួសារសូមជួយតាមរយ:សម្ដេចតេជោដើម្បីទប់ស្កាត់ជំងឺ covid 19 ចំនួន3លានដុល្លា ។ ខ្ញុំមិនអាចរស់នៅតែឯង បើប្រទេសជាតិមានចលាចល គ្មានស្ថេរភាព គ្មានសុខសន្តិភាព ខ្ញុំក៏មិនដឹងយកលុយទាំងនេះទៅចាយឯណាដែរ ខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំ ពេលនេះមិនមែនជាពេលបន្ទោសអ្នកណាម្នាក់ទេ តែជាពេលយើងត្រូវសាមគ្គីគ្នា។ សូមបញ្ជាក់ទៅដល់បងប្អូន ខ្ញុំមិនមែនជាអ្នកមានលុយច្រើននោះទេតែខ្ញុំមានបេះដូងស្រឡាញ់ប្រទេសជាតិរបស់យើង។” មុននេះបន្តិច
March 13, 2021 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ ៖ អគ្គិភ័យឆាបឆេះទីតាំងម៉ាស៊ីនកាត់ស្បែកនៅក្នុងរោងចក្រ ស៊ីន យូ អ៉ី ផេង អ៉ិនវេសមេន កែឆ្នៃស្បែក ស្ថិតក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ត្រូវបានគ្រប់គ្រងបានភ្លាមៗ ដោយការអន្ដរាគមន៍ពីកងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកសំរោងទង និងកម្លាំងអគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នាវេលាថ្ងៃត្រង់ ថៃ្ងទី១៣ ខែមិនា ឆ្នាំ២០២១នេះ ។ ក្នុងហេតុការណ៍នេះបណ្តាលឲ្យឆេះខូចខាតម៉ាស៊ីនបាញ់ស្បែក១គ្រឿង។ ករណីនេះត្រូវបានគ្រប់គ្រងបានភ្លាមៗដោយការអន្ដរាគមន៍ពីកងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកសំរោងទង និងកម្លាំងអគ្គិភ័យស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ ដោយប្រើប្រាស់រថយន្តអគ្គីភ័យចំនួន ៤គ្រឿង រថយន្តស្រុក១គ្រឿង និងបំពង់ពន្លត់អគ្គីភ័យចំនួន ៧បំពង់ ។ មូលហេតុនៃគ្រោះអគ្គិភ័យនេះ បណ្តាលមកពី
March 13, 2021 - សិល្បៈ
កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ អ្នកនាង សុគន្ធ នីសា តារាចម្រៀងជួរមុខដ៏ល្បីឈ្មោះមួយរូបក្នុងផលិតកម្មហង្សមាស បានធ្វើការប្រកាសជាសាធារណៈនៅលើគណនីហ្វេសប៊ុកថា អ្នកនាងមានលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ១៩ ហើយប្រាប់ឲ្យបងប្អូនទាំងអស់មានការប្រុងប្រយ័ត្ន។ ក្រោយពីការប្រកាសវិជ្ជមានកូវីដ១៩ ជាសាធារណៈរួចមក នៅរសៀលថ្ងៃដដែល មន្ត្រីសុខាភិបាលបានបើកឡានពេទ្យធ្វើដំណើរមកយកអ្នកនាង សុគន្ធ នីសា ទៅសម្រាកព្យាបាលនៅសណ្ឋាគារក្រេតឌុករាជធានីភ្នំពេញ។ ក្រោយទទួលបានដំណឹងថា អ្នកនាង សុគន្ធ នីសា បានឆ្លងជំងឺកូវីដ១៩ ភ្លាម មិត្តភក្តិជាច្រើននាក់របស់អ្នកនាងបានទូរស័ព្ទសួរសុខទុក និងជាពិសេសខំប្រឹងចំអិនអាហារល្អៗ ដើម្បីប៉ូវសុខភាព និងយកចំណីអាហារមកឲ្យអ្នកនាង ដោយត្រូវអង្គុយរងចាំទាំងកណ្តាលថ្ងៃថែមទៀត។ ទឹកចិត្តមិត្តភក្តិរបស់អ្នកនាង សុគន្ធ នីសា បានធ្វើឲ្យមហាជនរំភើបចិត្តយ៉ាងខ្លាំង ដែលនេះជា
March 13, 2021 - កូវីដ-១៩
នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៣៩នាក់ និងមានករណីជាសះស្បើយថ្មី០៤នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៣៩នាក់នោះ គឺជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់ ហើយភាគច្រើនជាជនជាតិខ្មែរ។ ក្នុងនោះដែរក្រសួងសុខាភិបាលក៏បានកំណត់សំគាល់ឃើញថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ម្សិលមិញនេះ វិទ្យាស្ថានប៉ាស័្ទរកម្ពុជា បានបង្ហាញលទ្ធផលវិភាគតាមបែបបំបែកបន្តៗ (Sequencing) រកឃើញអ្នកជំងឺមានឆ្លងវីរុសកូវី-១៩ បម្លែងថ្មី ចំនួន១២នាក់ (ជាអ្នកជំងឺ ដែលធ្លាប់បានរាយការណ៍លើកមុនៗរួចហើយ)
March 13, 2021 - កូវីដ-១៩
នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៣៩នាក់ និងមានករណីជាសះស្បើយថ្មី០៤នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៣៩នាក់នោះ គឺជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់ ហើយភាគច្រើនជាជនជាតិខ្មែរ។ រូបតំណាង ក្នុងនោះដែរគេសង្កេតឃើញថា ក្នុងចំណោមអ្នកវិជ្ជមានថ្មីទាំង៣៩នាក់ មានក្មេងប្រុស-ស្រី ចំនួន០៣នាក់ត្រូវបានឆ្លងជំងឺកូវីដ-១៩ នេះដូចគ្នា ដែលរួមមានដូចជា៖ -កុមារាជនជាតិខ្មែរ អាយុ ១ឆ្នាំ ២ខែ មានអាសយដ្ឋានស្នាក់នៅ ភូមិវិមានទ្រង់ សង្កាតក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ -កុមារីជនជាតិខ្មែរ អាយុ ១៥ឆ្នាំ
March 13, 2021 - កូវីដ-១៩
យោងតាមរយៈសាររបស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាមថា “ខ្ញុំសូមធ្វើការអំពាវនាវហើយអំពាវនាវទៀត សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តការប្រុងប្រយ័ត្នខ្ពស់មែនទែន លើស្ថានភាពឆ្លងបច្ចុប្បន្ននេះ ដែលខ្ញុំធ្លាប់បានពន្យល់រួចហើយ គឺវីរុសកូវីដ-១៩ បម្លែងថ្មី កំពុងតែចរាចរយ៉ាងសកម្មខ្លាំងក្លានៅក្នុងប្រទេសកម្ពុជា ដោយយងមិនដឹងថាវានៅទីណាខ្លះនោះទេ ជាពិសេសនៅរាជធានីភ្នំពេញនេះតែម្តង ដែលមានការចម្លងបន្តគ្នាលឿនណាស់ និងឆ្លងបន្តទៅខេត្តមួយចំនួនរួចទៅហើយ។ ដូច្នេះ ពេលនេះនៅផ្ទះ និងកុំធ្វើការចល័តពីកន្លែងមួយទៅកន្លែងមួយ ហើយមិនត្រូវបង្កការជួបជុំគ្នាច្រើនណាមួយនោះទេ ដូចជាពីធីមង្គលការ ឡើងផ្ទះ បុណ្យសាសនាផ្សេងៗ ដោយពន្យាពេល គឺត្រូវតែធ្វើនៅពេលនេះជាចាំបាច់បំផុត ដែលជាវិធានការជួយដល់ការកាត់ផ្តាច់បាននូវការចម្លងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតបានជាអតិប្បរិមា។ ជ្រើសរើសយកការបញ្ឈប់ការជួបជុំ ឫការពន្យាពេលនៃការរៀបចំពិធីនានា ល្អប្រសើរជាជាងការឆ្លងហើយអាចស្លាប់បានគ្រប់ពេលវេលានាពេលនេះ។ សូមចងចាំថា វីរុសបម្លែងថ្មីនេះ សាហាវជាង
March 13, 2021 - កូវីដ-១៩
នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៣៩នាក់ និងមានករណីជាសះស្បើយថ្មី០៤នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៣៩នាក់នោះ គឺជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់ ហើយភាគច្រើនជាជនជាតិខ្មែរ។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖
March 13, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពីលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ នៅលើបណ្តាញសង្គមហ្វេសប៊ុកបានឲ្យដឹងថា កាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌប្ញស្សីកែវ បានធ្វើការប្រកាសច្រានចោលនូវការបង្ហោះផ្សព្វផ្សាយនូវព័ត៌មានមិនពិតរបស់ម្ចាស់គណនីឈ្មោះ Sep Lavy ដោយរដ្ឋបាលខណ្ឌបញ្ជាក់ថា មិនមានករណីសង្ស័យថាមានមេរោគកូវីដ១៩ នៅទីតាំងដូចការបង្ហោះឡើយ។ ដោយឡែក ព័ត៌មាន ស្ដីពី ការរកឃើញអ្នកវិជ្ជមាននឹងមេរោគកូវីដ១៩ នាយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ដូចខាងក្រោម ៖ – វេលាម៉ោង ២០ និង០០ នាទីយប់ រដ្ឋបាលខណ្ឌឬស្សីកែវ បានសហការជាមួយក្រសួងសុខាភិបាល ចុះមកទទួលយកប្រជាពលរដ្ឋ ០៦ នាក់
March 13, 2021









