Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមលិខិតពីរដ្ឋបាលខេត្តកែប ដោយសារស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ នៅតែបន្តកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ ទន្ទឹមនឹងនេះក៏បានសង្កេតឃើញបងប្អូនប្រជាពលរដ្ឋមួយចំនួនតូចនៅតែបន្តរៀបពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានា ដែលមានការប្រមូលផ្តុំមនុស្សជាច្រើន និងពិធីផ្សេងៗទៀត គួបផ្សំការធ្វេសប្រហែសមិនបានអនុវត្តខ្ជាប់ខ្ជួននូវវិធានការអនាម័យ និងវិធានការទប់ស្កាត់នឹងការរីករាលដាលនៃជំងឺកូវីដ១៩។ រដ្ឋបាលខេត្តកែប សម្រេចផ្អាកជាបណ្តោះអាសន្ននូវការអនុញ្ញាតច្បាប់សម្រាប់រៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំបែបសាសនាក្នុងរូបភាពប្រមូលផ្តុំមនុស្សច្រើន ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ហើយក្នុងករណីម្ចាស់ពិធីមិនចូលរួមសហការ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលនៅតែបន្តរៀបចំពិធីដោយពុំមានការអនុញ្ញាត និងមិនគោរពតាមវិធានការអនាម័យ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវចុះបិទ ឬផ្អាកពិធី នៃការជួបជុំនោះជាបន្ទាន់។ សូមអានព័ត៌មានលំអិតខាងក្រោម៖

    March 15, 2021
  • ព័ត៌មានជាតិ

    យោងតាមលិខិតរបស់រដ្ឋបាលខេត្តកំពត បានឲ្យដឹងថា ដោយសារតែស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ នៅតែបន្តកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពត បានសង្កេតឃើញថា នៅមានប្រជាពលរដ្ឋមួយចំនួនតូចនៅតែបន្តរៀបពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានា ដែលមានការប្រមូលផ្តុំមនុស្សជាច្រើន និងពិធីផ្សេងៗទៀត គួបផ្សំនឹងបងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែមានការធ្វេសប្រហែស មិនបានអនុវត្តខ្ជាប់ខ្ជួននូវវិធានការអនាម័យ និងវិធានការទប់ស្កាត់នឹងការរីករាលដាលនៃជំងឺកូវីដ១៩។ រដ្ឋបាលខេត្តកំពត សម្រេចផ្អាកជាបណ្តោះអាសន្ននូវការអនុញ្ញាតច្បាប់សម្រាប់រៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំបែបសាសនាក្នុងរូបភាពប្រមូលផ្តុំមនុស្សច្រើន ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ហើយក្នុងករណីម្ចាស់ពិធីមិនចូលរួមសហការ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលនៅតែបន្តរៀបចំពិធីដោយពុំមានការអនុញ្ញាត និងមិនគោរពតាមវិធានការអនាម័យ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវចុះបិទ ឬផ្អាកពិធី នៃការជួបជុំនោះជាបន្ទាន់។ សូមអានព័ត៌មានលំអិតខាងក្រោម៖

    March 15, 2021
  • ព័ត៌មានជាតិ

    ក្រចេះ៖ យោងតាមការបញ្ជាក់ពី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ១កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១១និង១៥នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ បានបំពេញបែបបទជូនអ្នកដំណើរសញ្ជាតិវៀតណាម មកពីក្រុមហ៊ុន THAGRICO ធ្វើដំណើរចូលប្រទេស មានចំនួន ១០៥នាក់ ស្រី ៣០នាក់។ ដោយយោង​តាម​សេចក្ដីប្រកាស ​របស់​ក្រសួង​សុខាភិបាល ​ក្រុម​ការងារ​ចត្តាឡី​ស័ក បា​ន​អនុវត្តវិធានការ របស់​ក្រសួង​សុខាភិបាល បញ្ជូនយកទៅធ្វើចត្តាឡីស័ក នៅសណ្ឋាគារ ហេង ហេង ស្ថិតនៅភូមិសាស្រ្តច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ នៃភូមិត្រពាំងស្រែ

    March 15, 2021
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន២០នាក់ និងមានករណីជាសះស្បើយថ្មី៨៣នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង២០នាក់នោះ គឺមាន០១នាក់ជាអ្នកដំណើរមកពីបរទេស ០១នាក់ទៀតជាពលករមកពីថៃ និង១៨នាក់ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ ជាដំណឹងល្អនោះ​គឺ នៅថ្ងៃនេះក្រុមគ្រូពេទ្យកម្ពុជា បានព្យាបាលអ្នកជំងឹកូវីដ១៩ ចំនួនរហូតដល់ទៅ៨៣នាក់ជាសះស្បើយ ដោយនៅក្នុងនោះមាន១១នាក់អ្នកដំណើរចូលមកកម្ពុជា និង៧២នាក់ទៀត ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖

    March 15, 2021
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន២០នាក់ និងមានករណីជាសះស្បើយថ្មី៨៣នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង២០នាក់នោះ គឺមាន០១នាក់ជាអ្នកដំណើរមកពីបរទេស ០១នាក់ទៀតជាពលករមកពីថៃ និង១៨នាក់ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖

    March 15, 2021
  • ព័ត៌មានជាតិ

    មុននេះបន្តិចលោកជា ពិសី អភិបាលខណ្ឌ ឬស្សីកែវ បានបញ្ជាក់តាមហ្វេសបុកឲ្យដឹងថា៖ ព័ត៌មានស្ដីពីអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ នៅយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ (វេលាម៉ោង០០ និង៣០នាទី) ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន០៣នាក់ ដែលជាអ្នកផ្ទះរស់នៅជាមួយបុរស អាយុ២២ឆ្នាំ ជាសមាជិកក្រុមរាំរបស់ តារាចម្រៀង សុគន្ធ នីសា រួមមាន ៖ ១/ ស្ត្រី អាយុ ៤៧ ឆ្នាំ ២/ បុរស អាយុ ៣០ ឆ្នាំ និង៣/ កុមារី

    March 15, 2021
  • កូវីដ-១៩

    មុននេះបន្តិច លោក កក្កដា សោភ័ណ្ឌ បានបង្ហោះជាសាធារណៈនៅក្នុងបណ្តាញសង្គមហ្វេសបុកថា គាត់ ទទួលបានលទ្ធផលពីគ្រូពេទ្យថា វិជ្ជមានកូវីដ១៩ ដោយលោករៀបរាប់ថា៖ “Update to my health ! ខ្ញុំកក្កដា សោភ័ណ្ឌ បានទទួលលទ្ធផលពីគ្រូពេទ្យថា ខ្ញុំ Positive, មានផ្ទុកមេរោគ Covid-19 នេះពិតមែន។ អ្វីដែលស្មានមិនដល់ បានកើតឡើងហើយ… ឥឡូវនេះ ខ្ញុំធ្វើតាមការណែនាំរបស់គ្រូពេទ្យ នឹង ពង្រឹងស្មារតីអោយបានល្អ រងចាំការព្យាបាល ។ សូមទោសអ្នករាល់គ្នាផង… បើខ្ញុំមិនមកពិនិត្យ ខ្ញុំគេចវេស វាជារឿងមិនល្អទេ

    March 14, 2021
  • កូវីដ-១៩

    បើតាមការអោយដឹងពីឯកឧត្តម ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ នៅលើបណ្តាញសង្គម Facebook នៅមុននេះបន្តិចបានអោយដឹងថា រកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ម្នាក់នៅក្នុងសង្កាត់ទូលសង្កែទី១ ខណ្ឌឫស្សីកែវ។ អភិបាលខណ្ឌរូបនេះបានអោយដឹងថា៖ “ព័ត៌មាន ស្ដីពី អ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ នៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ (វេលាម៉ោង២០ និង០០នាទី) ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន០១នាក់ ជាស្ត្រី អាយុ ២៥ ឆ្នាំ មានទីតាំងនៅផ្ទះជួលគ្មានលេខ ផ្លូវ ១០៣R ក្រុមទី៧ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

    March 14, 2021
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ-នៅវេលាម៉ោង០៩:៥០នាទីព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ មាននារីម្នាក់ ឈ្មោះ វិន គឹមហឹង ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរ ktv ៣៣៣ ស្នាក់នៅសណ្ឋាគារ ជិតតោពីរ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានយកបាយមួយប្រអប់មកអោយឈ្មោះ NGUYEN THUY LINH ភេទស្រី កើត នៅថ្ងៃទី 0២.0៩.១៩៩៨ ជនជាតិវៀតណាម បច្ចុប្បន្នកំពុងធ្វើចត្តាឡីស័ក ត្រូវបាន ក្រុមការងារប្រចាំគោលដៅ អគារស្នាក់នៅឆាងឆឹងកាស៊ីណូ បានឆែកនៅក្នុងប្រអប់បាយ

    March 14, 2021
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ បានអោយដឹងថា បុរសជនជាតិខ្មែរ អាយុ៦៩ឆ្នាំ ម្នាក់មានអាសយដ្ឋាននៅភូមិជ័យឧត្តម ឃុំព្រែកខ្សាយ-ខ- ស្រុកពាមរក៏ ខេត្តព្រវែង បានទទួលមរណភាពនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង ០៩:៤០នាទីព្រឹក នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រែវែង ដោយសារជំងឺស្ទះសរសៃបេះដូង។ ក្នុងសេចក្តីប្រកាសព័ត៌មានដដែលបានបន្តអោយដឹងទៀតថា បុរសវ័យ៦៩ឆ្នាំខាងលើនេះ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៥:៣០នាទីល្ងាច ដោយសាររកឃើញមានវិជ្ជមានវីរុសកូវីដ-១៩ ដោយលទ្ធផលវិភាគទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។ ពេលចូលមកដល់មន្ទីរពេទ្យខេត្តនេះ ក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ក្នុងការពិនិត្យសុខភាពគាត់ ហើយសភាពអ្នកជំងឺនៅពេលនោះ

    March 14, 2021