Khmernote Media
  • ចរាចរណ៍

    រាជធានីភ្នំពេញ៖ លាន់លឺដូចរន្ទះ! រថយន្តឡិសស៊ីស GS300 ស៊េរីទំនើប ស្លាកលេខខេមរភូមិន្ទ បោះពួយលឿនដូចហោះ រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តរួញផ្នែកខាងមុខខ្ទេចយ៉ាងដំណំ និងរបួសទាំងពីរនាក់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១៖៤៥នាទីយប់ ថ្ងៃអង្គារ៍ ទី១៦ ខែមីនា ឆ្នាំ២០២១នេះ នៅត្រង់ចំណុចមុខរោងចក្រអគ្គិសនីទី២ តាមផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយម្ចាស់រថយន្តរងរបួសបន្តិចបន្តួចក៏បានបញ្ជូនទៅមន្ទីរពេទ្យ។ រថយន្តបង្ក ស៊េរីទំនើបម៉ាកឡិសស៊ីស (LEXUS GS300) ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ 08 2-3480 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ និងបុរសម្នាក់ទៀតជាអ្នករួមដំណើរជាមួយ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា

    March 17, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពីលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ បានឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ព័ត៌មានស្ដីពី អ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ នៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ (វេលាម៉ោង ២២ និង៥០ នាទី) ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន០១នាក់ បុរស អាយុ ២៦ ឆ្នាំ ដែលស្នាក់នៅម្នាក់ឯងនៅផ្ទះជួល ផ្លូវបេតុង ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរទីតាំងនេះបានអោយដឹងថា អ្នកជំងឺខាងលើជាបុគ្គលិកធ្វើការនៅហាងលក់សំលៀកបំពាក់ Mode Store នៅខណ្ឌទួលគោក)។ បច្ចុប្បន្នអ្នកជម្ងឺម្នាក់នេះត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៉ីនធើខនទីណង់តាល់

    March 17, 2021
  • សិល្បៈ

    ចាប់តាំងពីមានព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ មក យើងសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់ ចំណែកឯនៅក្នុងរង្វង់សិល្បៈក៏មានអ្នកឆ្លងជំងឺនេះជាច្រើននាក់ផងដែរ ដែលមានដូចជា លោក អ៊ិន ទីតូ អ្នកនាង កែវ ចាន់ និមល អ្នកនាង សុគន្ធ នីសា លោក ណុប បាយ៉ារិទ្ធ កញ្ញា វី ឌីណែត និងមានអ្នកពាក់ព័ន្ធមួយចំនួនទៀតបានឆ្លងផងដែរ។ ថ្មីៗនេះ បើយោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោក បញ្ញា សិទ្ធ បានឲ្យដឹងថា “សួស្តីបងប្អូនខ្ញុំបាទ បញ្ញា សិទ្ធ ថ្ងៃនេះម៉ោង ១១

    March 17, 2021
  • ព័ត៌មានជាតិ

    ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនសាធារណជនជាពិសេសបងប្អូននិយមប្រើប្រាស់បណ្តាញសង្គមជ្រាបថា បន្ទាប់ពីទទួលបានព័ត៌មានដែលលេចឡើងក្នុងបណ្តាញសង្គមតាមរយៈសេចក្តី Comment របស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chen Chen ថា (ខ្ញុំមិនហ៊ានចូលផ្ទះរបស់ខ្ញុំទេ -មូលហេតុដោយសារខ្ញុំឆ្លងជម្ងឺកូវីដហើយ-ខ្ញុំនិយាយមែនពូ)។ ក្រោយទទួលបានព័ត៌មាននេះនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នេះលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានសហការណ៍ជាមួយនាយកដ្ឋានជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ រួមជាមួយមន្ទីរសុខាភិបាលខេត្តបាត់ដំបង អាជ្ញាធរមូលដ្ឋានស្រុកបាណន់ និងមហាជនក្នុងបណ្តាញសង្គមផងរហូតដល់រសៀលនេះទើបស្វែងរកម្ចាស់ គណនីហ្វេសប៊ុកឈ្មោះChen Chen ឃើញ។ ម្ចាស់គណនីហ្វេសប៊ុកខាងលើជាស្រ្តីមានវ័យ១៨ឆ្នាំរស់នៅឃុំចែងមានជ័យស្រុកបាណន់ ខេត្តបាត់ដំបង ។ នៅចំពោះមុខមន្រ្តីសុខាភិបាល និងអាជ្ញារធរមូលដ្ឋានរូបគាត់បានឆ្លើយបញ្ជាក់ថា ពីថ្ងៃទី១៣ ខែ មីនា ឆ្នាំ២០២១ គាត់បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់គាត់ថា

    March 16, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពីលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ បានឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ព័ត៌មាន ស្ដីពី អ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ (វេលាម៉ោង១៨ និង០០នាទី) ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន០១នាក់ ឈ្មោះ ប៊ុត គីមឡី ភេទស្រី អាយុ ៣១ ឆ្នាំ ដែលមានទីតាំងនៅបុរីវិមានភ្នំពេញ ផ្ទះលេខ៣៦V ផ្លូវ៣៨០ ក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (អ្នកជម្ងឺនេះធ្លាប់ទៅហាង Metro Azura

    March 16, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវបានកម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅតុលាការនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ ក្រោយបង្ហោះសារមិនពិតតាមបណ្ដាញសង្គម Facebook ពាក់ព័ន្ធការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដែលមានចេតនាញុះញង់ បំផុសបំផុលប្រជាពលរដ្ឋ។ ស្ដ្រីរូបនេះ មានឈ្មោះ ថត គឹមសាន និងបានប្រើប្រាស់គណនី Facebook ឈ្មោះ «គឹមសាន អូក្រា» ហើយបានបង្ហោះខ្លឹមសារដែលមានលក្ខណៈញុះញង់ បង្កចលាចលថា «អ្នកទទួលវ៉ាក់សាំងការពារកូវីដ-១៩ របស់ចិន គឺធ្វើឲ្យមានអ្នកស្លាប់ច្រើន ដោយមានអាការៈ ពិការដៃ ពិការជើង ក្តៅ និងស្លាប់»។ សូមបញ្ជាក់ថា ស្ដ្រីឈ្មោះ ថត គឹមសាន

    March 16, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៣,៧៥០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៣៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១៥ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៣,៧០០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៣៥០រៀលក្នុងមួយលីត្រ ៕

    March 16, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជន និងម្ចាស់គណនីហ្វេសប៊ុក(សូមមិនបញ្ចេញឈ្មោះ) ដែលបានផ្ញើសារចូលទៅក្នុង facebook page របស់ស្នងការដ្ឋាន កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២១ ដែលមានខ្លឹមសារថា “មានការលេងល្បែងស៊ីសងនៅក្នុងភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់” ។ ក្រោយពីបានទទួលព័ត៌មាននេះរួចដោយមានការចង្អុលបង្ហាញ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្ត លោកអធិការនគរបាលក្រុងតាខ្មៅបានចាត់ឱ្យលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ ចុះទៅស្វែងរកកន្លែងដែលបានរាយការណ៍ ។ ពេលចុះទៅដល់ កម្លាំងរបស់យើងបានឃើញមានមនុស្ស ៣ ទៅ ៤ នាក់កំពុងអង្គុយលេងបៀរពិតប្រាកដមែន ប៉ុន្តែពួកគេបានរត់អស់បន្សល់ទុកតែវត្ថុតាងមានបៀរ និងកម្រាលជាដើម ។ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់បានឲ្យអ្នកយាមដីនៅទីតាំងខាងលើធ្វើកិច្ចសន្យាដោយបញ្ឈប់មិនឱ្យមានការលេងល្បែងស៊ីសងនៅទីតាំងខាងលើនេះទៀត

    March 16, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពីលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ បានឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ព័ត៌មានស្ដីពី ការរកឃើញអ្នកវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន ០៣ នាក់ នៅវេលាម៉ោង១០ និង៤០នាទី ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ២២៣j ផ្លូវលេខ៥៩៩ ក្រុមទី៦ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រុមគ្រូពេទ្យ បានមកទទួលយក អ្នកវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន ០៣ នាក់ មានដូចជា៖ ១- បុរស អាយុ៤៣ឆ្នាំ ២- កុមារី

    March 16, 2021
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន១០៥នាក់ និងមានករណីជាសះស្បើយថ្មី៨៨នាក់ផងដែរ។ បើតាមការសេចក្តីប្រកាសព័ត៌មានដដែលបានបន្តអោយដឹងថា នៅស្រុកកោះធំ ខេត្តកណ្តាល មានអ្នកឆ្លងថ្មីសរុបចំនួន៦៤នាក់ ដែលមានទាំងជនជាតិខ្មែរ ថៃ ចិន និងវៀតណាម។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង១០៥នាក់នោះ គឺជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់តែម្តង ។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖

    March 16, 2021