Khmernote Media
  • ព័ត៌មានជាតិ

    កាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ លោក មាស ឫទ្ធី ពិធីករព័ត៌មានល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ហង្សមាស បានអោយដឹងថា លោកស្នងការរងទទួលបន្ទុកផែនចរាចរណ៍ គឺលោក សែម គន្ធា បានបញ្ជាក់ប្រាប់លោកថា លោកមិនបានឆ្លងជំងឺកូវីដ-១៩ ដូចការផ្សព្វផ្សាយតៗគ្នាលើបណ្តាញសង្គមនោះទេ គ្រាន់តែលោកត្រូវធ្វើចត្តាឡីស័កតែប៉ុណ្ណោះ។ ការបកស្រាយនេះ បន្ទាប់ពីលោក ឬទ្ធី ហង្សមាស បានផ្សាយថា លោកទីតូ បានប្រាប់ថាឆ្លងកូវីដ១៩ពីលោកសែម គន្ធា។ ចំណែកលោក​សាន សុខ​សីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ក៏ធ្លាប់បាន ច្រានចោល ព័ត៌​មានថា លោក សែម សុគន្ធា មានវិជ្ជមានកូវីដ១៩

    March 17, 2021
  • សិល្បៈ

    ចាប់តាំងពីមានព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ មក យើងសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់ ចំណែកឯនៅក្នុងរង្វង់សិល្បៈក៏មានអ្នកឆ្លងជំងឺនេះជាច្រើននាក់ផងដែរ ដែលមានដូចជា លោក អ៊ិន ទីតូ អ្នកនាង កែវ ចាន់ និមល អ្នកនាង សុគន្ធ នីសា លោក ណុប បាយ៉ារិទ្ធ កញ្ញា វី ឌីណែត និងមានអ្នកពាក់ព័ន្ធមួយចំនួនទៀតបានឆ្លងផងដែរ។ ថ្មីៗនេះ តារាចម្រៀងមួយរូបទៀត គឺលោក បញ្ញា សិទ្ធ បានប្រកាសជាសាធារណៈថារូបលោកបានតេស្តវិជ្ជមានជាមួយវីរុសកូវីដ១៩។ បន្ទាប់ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅសម្រាកព្យាបាលរួចមក លោក បញ្ញា សិទ្ធ បានផ្តល់កិច្ចសំភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងស្រុក

    March 17, 2021
  • ចរាចរណ៍

    រាជធានីភ្នំពេញ៖ មានហេតុការណ៍ដ៏គួរឲ្យហួសចិត្តមួយ ដោយមានរ៉ឺម៉ក ដឹកបន្លែ បើកបុកជាមួយរថយន្ត PORSCHE បើកបរដោយបុរសបរទេសម្នាក់ បណ្ដាលឲ្យខូចខាតយ៉ាងដំណំ មិនដឹងខាងណាបំពានស្តុបទេ សង្ស័យខឹងម្ចាស់រ៉ឺម៉កដើរចេញទៅបាត់មិនឃើញមកវិញ គ្មានអ្នកដោះស្រាយ ទើបម្ចាស់រថយន្តទូរស័ព្ទហៅគ្នាមក យកបន្លែដាក់រថយន្ត FORTUNER មួយគ្រឿងទៀត ហើយបើកចេញទៅបាត់អស់ កាលពីវេលាម៉ោង០៤:០៥នាទីទាបភ្លឺ ចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ នៅចំណុចស្តុបមុខវិទ្យាល័យបឹងត្របែក លើផ្លូវព្រះមុនីវង្ស កែងផ្លូវ៤៨៤ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ បើតាមសម្ដីសន្តិសុខម្នាក់ដែលជាអ្នកយាមក្រុមហ៊ុនមួយក្បែរកន្លែងកើតហេតុបានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា មុនពេលកើតហេតុ គាត់បានឃើញបុរសម្នាក់បើករ៉ឺម៉កកង់បីខ្មែរចាស់មួយគ្រឿង ពុំមានស្លាកលេខ ដឹកបន្លែជាច្រើនមុខពេញលើរ៉ឺម៉ក បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ពីស្តុបបូកគោ មកកាន់ច្រមុះជ្រូកក្បាលថ្នល់ ទិសដៅពីជើងមកត្បូង

    March 17, 2021
  • ព័ត៌មានជាតិ

    នៅមុននេះបន្តិចសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ទូលថ្វាយក្រាបបង្គំស្នើសុំ ព្រះករុណាព្រះមហាក្សត្រ បញ្ចប់គោរមងារ «ឧកញ៉ា» ពី ឧកញ៉ា ឌួង ឆាយ ដែលលិខិតនេះត្រូវបានផ្សព្វផ្សាយបណ្តាញសង្គម និងទូរទស្សន៍ជាតិកម្ពុជា ផងដែរ។ ក្នុងលិខិតក្រាបទូលថ្វាយ ព្រះមហាក្សត្រនេះដែរបានបញ្ជាក់អោយដឹងថា សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើសំណើលេខ២១០ លស ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ទៅកាន់សម្តេចប្រមុខរដ្ឋស្តីទី ដើម្បីស្នើសុំបញ្ចប់គោរមងារ ឧកញ៉ា ពី ឧកញ៉ា ឌួង ឆាយ។ អាស្រ័យដូចនេះ សម្តេចប្រមុខរដ្ឋស្តីទី បានធ្វើលិខិតក្រាបបង្គំទូលថ្វាយ

    March 17, 2021
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៧៥នាក់ និងមានករណីជាសះស្បើយថ្មី ២២នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៧៥នាក់នោះ គឺជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈទាំងអស់។ នៅក្នុងចំណោមអ្នកវិជ្ជមានទាំង៧៥នាក់នេះ មានក្មេងៗចំនួន៣នាក់ផងដែរ រួមមាន៖ + កុមារាជនជាតិខ្មែរ អាយុ១២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ + កុមារីជនជាតិខ្មែរ អាយុ១៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ + កុមារីជនជាតិខ្មែរ អាយុ១៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣

    March 17, 2021
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៧៥នាក់ និងមានករណីជាសះស្បើយថ្មី ២២នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៧៥នាក់នោះ គឺជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈទាំងអស់។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖

    March 17, 2021
  • ព័ត៌មានជាតិ

    កាលពីពេលថ្មីៗនេះ អ្នកស្រី ដេត ម៉ាលីណា បានទម្លាយខ្សែអាត់វិដេអូជាច្រើនជុំវិញអំពើហិង្សាមកលើរូបលោកស្រីផ្ទាល់ ពីសំណាក់អតីតស្វាមីគឺលោកឧកញ៉ា ឌួង ឆាយ។ ក្នុងនោះដែររឿងរ៉ាវហិង្សាលើស្ត្រីល្បីឈ្មោះរូបនេះ ត្រូវបានល្បីយ៉ាងខ្លាំងនៅលើបណ្តាញសង្គម Facebook រហូតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានចូលទៅ Comment នៅក្នុងវិដេអូនោះផងដែរ។ ជុំវិញករណីនេះដែរ ក្រសួងកិច្ចការនារី ក៏បានចេញសេចក្តីថ្លែងការណ៍មួយ ដោយធ្វើការថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើហិង្សាក្នុងគ្រួសារដែលបានកើតឡើងលើអ្នកស្រី ដេត ម៉ាលីណា ដែលបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។ សូមអានសេចក្តីថ្លែងការណ៍ដូចខាងក្រោម៖

    March 17, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី១៦ ​ខែមីនា ឆ្នាំ២០២១ ម៉ោង១៩៖០០នាទី សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សាដោយចេតនា (វាយបណ្តាលឲ្យរបួស) នៅចំណុចមុខផ្ទះជួល ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ ចំណែកជនរងគ្រោះឈ្មោះម៉ៅ ស៊ីវន ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរ នាយប៉ុស្តិ៍ព្រែកថ្មី ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ ជនសង្ស័យឈ្មោះឡេង ប៊ុនលី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

    March 17, 2021
  • ព័ត៌មានជាតិ

    កាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ បុគ្គលឈ្មោះ កក្កដា សុភ័ណ្ឌ បានធ្វើការប្រកាសនៅលើគណនីហ្វេសប៊ុកថា ខ្លួនបានទទួលលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ ក្រោយមានអាការៈមិនស្រួលខ្លួនខុសប្លែកពីធម្មតា ហើយទៅធ្វើតេស្តក៏ទទួលបានលទ្ធផលបែបនេះតែម្តង។ បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម អាជ្ញាធរបានធ្វើការស្វែងរកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល ដោយមានអ្នកប៉ពាល់ផ្ទាល់ចំនួន២៥នាក់ និងប្រយោល៣៥៥នាក់។ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នេះផងដែរ រដ្ឋបាល ស្រុកបាទី ខេត្តតាកែវ បានធ្វើការបញ្ជាក់ឲ្យដឹងថា ការធ្វើតេស្តសំណាកលើកទី១ (លទ្ធផលអវិជ្ជមាន) ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២១ ទាក់ទង អាពាហ៍អាពិពាហ៍ ថ្ងៃទី១១~១២ ខែមិនា នៅភូមិក្រាំងលាវឃុំរវៀង ស្រុកសំរោង

    March 17, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពីលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ បានឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ព័ត៌មាន ស្ដីពី អ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ (វេលាម៉ោង ០៨ និង៥០ នាទី) ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន០១នាក់ បុរស អាយុ ៤១ ឆ្នាំ (ពាក់ព័ន្ធជាមួយអ្នកជម្ងឺ សេង ចិន្តា ហៅអ៉ីត ជាតារាកំប្លែង CTN) ដែលមានទីតាំងនៅ ផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

    March 17, 2021