Khmernote Media
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៣៦នាក់ និងមានករណីជាសះស្បើយថ្មី ៥៨នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៣៦នាក់នោះ គឺ មាន០១នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង ៣៥នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈទាំងអស់។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖

    March 18, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា – EDC នៅថ្ងៃពុធ ៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ កាលពីម្សិលមិញនេះ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី​របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់​ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែង​ដូចសេចក្តីជូន​ដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិត​ខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាច​នឹងមានការរអាក់​រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕

    March 18, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា មានករណីវិជ្ជមានកូវីដ១៩ បានចូលក្នុងក្លឹបហាត់ប្រាណ ហ្វ៊ីតហ្សូន (Fit-Zone) លើផ្លូវ ៤៥០ បឹងត្របែក រាជធានីភ្នំពេញ ចន្លោះពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សូមអញ្ជើញបងប្អូនដែលមានរោគសញ្ញាដូចជា៖ គ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ និងធ្លាប់ចេញចូលនៅក្នុងក្លឹបហាត់ប្រាណ ហ្វ៊ីតហ្សូន (Fit-Zone) ពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ សូមអញ្ជើញទៅធ្វើតេស្តនៅមន្ទីរពេទ្យ ដែលបានកំណត់អនុញ្ញាតក្នុងរាជធានីភ្នំពេញ ឬខេត្តរបស់អ្នក និងពាក់ម៉ាសជាប្រចាំ។ ចំពោះបុគ្គលដែលមិនមានរោគសញ្ញា សូមធ្វើចត្តាឡីស័កនៅផ្ទះ

    March 18, 2021
  • សិល្បៈ

    ចាប់តាំងពីមានព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ មក យើងសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់ ចំណែកឯនៅក្នុងរង្វង់សិល្បៈក៏មានអ្នកឆ្លងជំងឺនេះជាច្រើននាក់ផងដែរ ដែលមានដូចជា លោក អ៊ិន ទីតូ អ្នកនាង កែវ ចាន់ និមល អ្នកនាង សុគន្ធ នីសា លោក ណុប បាយ៉ារិទ្ធ កញ្ញា វី ឌីណែត និងមានតារាមួយចំនួនទៀត ដែលជាប់ពាក់ព័ន្ធតម្រូវឲ្យធ្វើចត្តាឡីស័កផងដែរ។ ចំណែកឯតារាចម្រៀង ឆន សុវណ្ណារាជ ដែលជាអ្នកជាប់ពាក់ព័ន្ធជាមួយនឹងអ្នកវិជ្ជមាន ហើយតម្រូវឲ្យធ្វើចត្តាឡីស័ក និងយកសំណាកនោះ ឥលូវនេះលទ្ធផលតេស្តលើកទី៣ របស់បង្ហាញថា លោកមិនមានវិជ្ជមានកូវីដ១៩នោះទេ។

    March 18, 2021
  • ព័ត៌មានជាតិ

    កម្លាំងគអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះនាំខ្លួនបុរសម្នាក់ ដែលចង់គេចវេស មិនព្រមផ្តល់សំណាក តាមការស្នើសុំរបស់គ្រូពេទ្យ! នៅល្ងាច ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បុរសម្នាក់ដែលមានហានិភ័យខ្ពស់ ជាប់ពាក់ព័ន្ធផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ គឺឪពុកម្តាយធ្វើតេស្តវិជ្ជមាន បានព្យាយាមគេចវេស មិនព្រមឲ្យក្រុមគ្រូពេទ្យយកសំណាក បើទោះបីជាក្រុមគ្រូពេទ្យបានព្យាយាមបញ្ចុះបញ្ចូល ពន្យល់ហេតុផលយ៉ាងណាក៏ដោយ។ ដោយមានការស្នើសុំពីក្រុមគ្រូពេទ្យ កម្លាំងគអន្តរាគមន៍របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលត្រៀម នៅសាលារាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក សៀ ទីន នាយរងសេនាធិការដ្ឋាន និងជាប្រធានក្រុមការងារប្រតិបត្តិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញសហការណ៍ ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយ លោក ម៉ុក ច័ន្ទករុណា អភិបាលរង

    March 18, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពីលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ បានឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុក ថា ព័ត៌មាន ស្ដីពី អ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ យប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ (វេលាម៉ោង ២០និង០០ នាទី) ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ក្រោយពីការយកសំណាកលើកទី២រួចមក បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន ០២ នាក់ ជាប្ដីប្រពន្ធ រួមមាន ៖ បុរស អាយុ ២៧ ឆ្នាំ និង ស្ត្រី អាយុ ២៤ ឆ្នាំ ជាបុគ្គលិកនៅក្រុមហ៊ុន

    March 17, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុក BTV Cambodia នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នេះ បានឲ្យដឹងថា សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងថា មន្រ្តីយោធាម្នាក់ទៀតបានឆ្លងកូវីដ១៩ បើទោះបីជាបានចាក់វ៉ាក់សាំងលើកទី២រួចហើយក្តី ដូច្នេះ សម្តេចបានអំពាវនាវដល់កងទ័ពទាំងអស់មានការប្រុងប្រយ័ត្នបន្ថែមទៀត ដោយត្រូវអនុវត្តឲ្យបានមួយរយភាគរយ ចំពោះវិធានការរបស់ក្រសួងសុខាភិបាល ខណៈបំពេញការងារនោះ៕

    March 17, 2021
  • កូវីដ-១៩

    នៅមុននេះបន្តិចតារាចម្រៀងប្រចាំផលិតកម្មហង្សមាស គឺកញ្ញា វី ឌីណែត បានបង្ហោះសារជាមួយការព្រួយបារម្ភយ៉ាងខ្លាំងខណៈដែលប្អូនស្រីពៅ ត្រូវបានរកឃើញថាឆ្លងជំងឺកូវីដ-១៩ ឯម្តាយរបស់នាងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ ព្រោះតែមេរោគកូវីដធ្វើទុក្ខខ្លាំង។ តារាស្រីវ័យក្មេងរូបនេះបានបង្ហោះសារនៅលើបណ្តាញសង្គមថា៖ “នាងខ្ញុំពេលនេះបានធូរស្បេីយច្រេីនហេីយអរគុណបងប្អូនទាំងអស់ដែលបានបារម្មណ៍សួរនាំ🙏🏼អ្វីដែលពិបាកគឺការពិសារបាយ​ ជំងឺនេះគឺធ្វេីអោយយេីងខ្ពេីមបាយ ដល់ម៉ោងញ៉ាំបាយម្ដងៗ​ ខ្ញុំត្រូវញ៉ាំទាំងទឹកភ្នែកក៏មាន​ ខំបន្លប់អារម្មណ៍ខ្លួនឯងថាឆ្ងាញ់ណាស់ ខំបន្លប់រាំផងអីផង​ ព្រោះខ្ញុំត្រូវតែញ៉ាំទោះជាលេបពិបាកយ៉ាងក៏ដោយដេីម្បីទប់ទល់ជំងឺនឹងថ្នាំ​ អ្វីដែលគួរបារម្មណ៍ពេលនេះគឺប្អូនស្រីពៅខ្ញុំក៏វិជ្ជមានកូវីត19ដែរ​ ហេីយគ្នានៅពេទ្យម្នាក់ឯងទៀតមិនដឹងម៉េចម៉ាទេ ហេីយអ្វីដែរកាន់តែគួរបារម្មណ៍គឺម៉ាក់របស់ខ្ញុំពេលនេះគាត់ធ្វេីទុក្ខខ្លាំងណាស់ហេីយពេលនេះគេបានប្ដូរគាត់ទៅសង្រ្គោះបន្ទាន់ហេីយ សូមទេវតា​ តាមថែរក្សាពួកគាត់ផង ហេីយក៏សូមអរគុណដល់បងបងក្រុមគ្រូពេទ្យជំនាន់ដែលបានយកចិត្តទុកដាក់ព្យាបាលពួកគាត់ក៏ដូចជាខ្ញុំ​ សូមកំលាំងចិត្តអោយម៉ាក់ខ្ញុំផង”

    March 17, 2021
  • ព័ត៌មានជាតិ

    បន្ទាយមានជ័យ៖ សិស្សដែលបានដួលសន្លប់ទាំង២០នាក់នៅវិទ្យាល័យភ្នំធំ ស្រុកមង្គលបុរី បានធូស្បើយ ឡើងវិញហើយ បន្ទាប់ពីបានដួលសន្លប់ជាបន្តបន្ទាប់ កាលពីវេលាម៉ោងប្រមាណ៩ និង ៣០នាទីនាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បង្កឲ្យមានការភ្ញាក់ផ្អើលដល់លោកគ្រូអ្នកគ្រូ នៅវិទ្យាល័យភ្នំធំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី អោយដឹងថា៖ វេលាម៉ោងប្រមាណ ៩និង៣០ នាទី គឺមានសិស្សដួលសន្លប់ជាបន្តបន្ទាប់ នៅវិទ្យាល័យភ្នំធំ ដោយបង្កឲ្យមានការភ្ញាក់ផ្អើលដល់សិស្សានុសិស្ស ក៏ដូចជាលោកគ្រូបាននៅក្នុងសាលា នាំគ្នាដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ធ្វើការសង្គ្រោះបន្ទាន់។ លោកអភិបាលស្រុក បានបញ្ជាក់ថា មូលហេតុដែលបង្កឲ្យមានសិស្សសាលាដួលសន្លប់ជាបន្តបន្ទាប់នេះ ដោយនៅវេលាម៉ោង៩ និង៣០

    March 17, 2021
  • កូវីដ-១៩

    សេចក្តីជូនដំណឹងមួយរបស់រដ្ឋបាលស្រុកកោះធំ ចេញថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានធ្វើការជូនដំណឹងដល់ម្ចាស់អាជីវកម្មគ្រប់ប្រភេទ អោយធ្វើការផ្អាកដំណើរការអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតមានការជូនដំណឹងជាថ្មី។ ការដាក់ចេញនូវសេចក្តីជូនដំណឹងនេះដែរស្របពេលដែល តំបន់ទីប្រជុំជនជ្រៃធំ (ភូមិជ្រៃធំ ភូមិព្រែកស្បូវ ភូមិព្រែកស៊ឹង) កំពុងផ្ទុះការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មិនទាន់មានការធូរស្រាល និងដើម្បីចៀសវាងការចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ៕

    March 17, 2021