- Khmernote Media
- កូវីដ-១៩
នៅមុននេះបន្តិចបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ករណីស្ត្រីវ័យ៦២ឆ្នាំ ជនជាតិខ្មែរម្នាក់បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ដែលជាករណីទី២នៅកម្ពុជា ហើយស្ត្រីរូបនោះត្រូវបានគេស្គាល់ថាជាម្តាយរបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាស គឺកញ្ញា វី ឌីែណត និងជាភរិយាតារាចម្រៀងជើងចាស់គឺលោក ហួ ឡាវី។ ក្រសួងសុខាភិបាលបានបញ្ជាក់ថាស្ត្រីខាងលើពិតជាបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ពិតប្រាកដមែន សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖
March 19, 2021 - ព័ត៌មានជាតិ
ខេត្តប៉ៃលិន៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តប៉ៃលិន ដោយទទួលបានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាព ម្ហូបអាហារ និងធ្វើការត្រួតពិនិត្យទំនិញដែលជាគ្រឿងឧបភោគ បរិភោគ នៅតាមផ្ទះលក់ទំនិញ និងម៉ាត ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព
March 19, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពីលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ បានឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ព័ត៌មាន ស្ដីពី អ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ (វេលាម៉ោង០៨ និង០០នាទីព្រឹក) ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន០៣នាក់ រួមមាន ៖ ១/ កុមារី អាយុ ១៤ ឆ្នាំ និងកុមារី អាយុ ៧ ឆ្នាំដែលមានទីតាំងនៅបុរីវិមានភ្នំពេញ ផ្ទះលេខ៣៦V ផ្លូវ៣៨០ ក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
March 19, 2021 - សិល្បៈ
នៅមុននេះបន្តិចបើតាមការបង្ហោះនៅលើបណ្តាញសង្គម Facebook បានអោយដឹងថាម្តាយរបស់តារាចម្រៀង វី ឌីណែត និងជាភរិយារបស់តារាចម្រៀងជើងចាស់ ហ៊ួ ឡាវី បានទទួលមរណភាព ក្នុងអំឡុងពេលសម្រាកព្យាបាលជំងឺកូវីដ-១៩។ ទោះជាយ៉ាងណាក្តី ក្រសួងសុខាភិបាល មិនទាន់បានបញ្ជាក់ពីមរណភាពរបស់ម្តាយតារាចម្រៀងស្រីល្បីឈ្មោះរូបនេះនៅឡើយទេ ខណៈដែល សិល្បៈករ សិល្បៈការនី ជាច្រើនបានបង្ហោះសាររំលែកទុក្ខចំពោះក្រុមគ្រួសាររបស់កញ្ញា វី ឌីណែត។ គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានថ្ងៃមុនកញ្ញា វី ឌីណែត បានបង្ហោះសារថាម្តាយរបស់នាងបានធ្វើទុក្ខធ្ងន់ រហូតក្រុមគ្រូពេទ្យបញ្ជូនទៅសង្គ្រោះបន្ទាន់ ស្របពេលដែលប្អូនស្រីពៅបានរកឃើញថាមានវិជ្ជមានកូវីដ-១៩ ខណៈពេលដែលឪពុករបស់នាង គឺលោក ហ៊ួ ឡាវី កំពុងធ្វើចត្តាឡីស័កនៅផ្ទះ៕
March 19, 2021 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២១ ដដែលនេះ បន្ទាប់ពីបានអញ្ជើញពិនិត្យមើលដំណើរការជួសជុលកែលំអស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋរួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តដំណើរអញ្ជើញចុះទៅពិនិត្យមន្ទីរពេទ្យនគរទេព ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលគ្រោងនឹងយកមន្ទីរពេទ្យនេះសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។ ការរៀបចំមន្ទីរពេទ្យ «នគរទេព» មានផ្ទៃដីទំហំ១ហិកតា ៥០អា ដែលមានអគារទំហំ ២៥,០០០ម៉ែត្រការេ កំពស់៥ជាន់ មានប្រព័ន្ធ ទឹក ភ្លើងល្អដែលបំពាក់ដោយប្រព័ន្ធសទ្បា (solar) និងមានម៉ាស៊ីនភ្លើងបំរុងកម្លាំង ៣៥០ KWA បំពាក់ដោយម៉ាស៊ីនផ្លាស់ប្ដូរភ្លើងដោយស្វ័យប្រវត្តិទៀតផង។ មន្ទីរពេទ្យនគរទេពអាចដាក់គ្រែសម្រាប់អ្នកជំងឺបានប្រមាណ ៥០០គ្រែ
March 19, 2021 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានេជ័យ៖ យោងតាមលិខិតសាររបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្អាកដំណើរការសាលាសុវណ្ណភូមិ២ ជាបណ្ដោះអាសន្ន ស្ថិតនៅក្រុងប៉ោយប៉ែត បានស្រាវជ្រាវលើកករណីប្រជាពលរដ្ឋចំនួន០១ គ្រួសារ ដែលបច្ចុប្បន្នរស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រកឃើញថាមានការពាក់ព័ន្ធជាមួយគ្រួសារអ្នកជំងឺកូវីដ-១៩ មានកូនទៅរៀនសាលាសុវណ្ណភូមិ២ ស្ថិតនៅក្រុងប៉ោយប៉ែត។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមធ្វើការផ្អាកដំណើរការសាលា ជាបណ្ដោះអាសន្នរហូតដល់មានការជូនដំណឹងជាថ្មី។ ទទួលបានដំណឹងនេះ សូមគណៈគ្រប់គ្រងសាលា និងមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច សហការអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ ៕ ប្រភព៖ រដ្ឋបាលបន្ទាយមានជ័យ
March 19, 2021 - ព័ត៌មានជាតិ
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយតបចំពោះគណនីហ្វេសបុក សុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សារផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលមានខ្លឹមសារថា «សូមគោរពបងប្រុសស្នងនគរបាលខេត្តកណ្តាល ខ្ញុំបាទមានសំណូមពរពីរ សូមបងប្រុសស្នងការជួយមានដំណោះស្រាយ÷ 1- បញ្ហារឿងបងប្អូនមានឡានដឹកដី ដឹកខ្សាច់ គឺពេលដែលគាត់បើកបរជួបគ្នា គាត់បានចុចស៊ីផ្លេជាប់គ្នាទាំង2 ទាំង3តែម្តង ហើយស៊ីផ្លេប្រើសុទ្ធតែស៊ីផ្លេខ្យល់ដែលបង្កជារំខាន និងប៉ះពាល់ដល់អ្នកធ្វើដំណើរលើដងផ្លូវជាយថាហេតុផងដែរ។ 2- ការបើកបរមានល្បឿនលឿន ដែលអាចបង្កគ្រោះបានគ្រប់ពេលវេលា។ សូមបងប្រុសស្នងការមេត្តាមានវិធានការ និងអប់រំពួកគាត់ផង ផ្លូវ21B ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល សូមអរគុណ»។ ក្រោយពីទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ចាឱ្យលោកអធិការនគរបាលស្រុកកៀនស្វាយ
March 19, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្ដេចតេជោ នៃនាយកដ្ឋានជំងឺឆ្លង ក្រសួងសុខាភិបាល សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌមានជ័យ មានលោក គឹម កល្យាណ អធិការរងខណ្ឌមានជ័យ លោកវរសេនីយ៍ទោ គង់ គា អធិការរងខណ្ឌមានជ័យ ទទួលផែនសន្តិសុខ និងអាជ្ញាធរសង្កាត់បឹងទំពន់ទី១ លោក សួស សារិន ចៅសង្កាត់ បឹងទំពន់ទី១ និងលោក ឈឺ ចំរើន នាយប៉ុស្តិ៍បឹងទំពន់ទី១ និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ និងសង្កាត់ បានធ្វើការបិទផ្លូវលេខ៣៣BT មុខវត្តសន្សំកុសល ដើម្បីអោយក្រុមគ្រូពេទ្យចុះមកពិនិត្យនិងយកសំណាក ជាលើកទី០១ ជូនប្រជាពលរដ្ឋស្នាក់នៅចំនួន៣ទីតាំង ក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ
March 19, 2021 - កូវីដ-១៩
នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៣៧នាក់ និងមានករណីជាសះស្បើយថ្មី ១៩នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៣៧នាក់នោះ គឺជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈទាំងអស់។ នៅក្នុងចំណោមអ្នកវិជ្ជមានទាំង៣៧នាក់នេះ ក៏មានក្មេងៗ និងទារកចំនួន ០៨នាក់ផងដែរ រួមមាន៖ + កុមារីជនជាតិខ្មែរ អាយុ ១១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិដំណាក់សង្កែ ខណ្ឌដង្កោរ រាជធានីភ្នំពេញ + ទារកាជនជាតិខ្មែរ អាយុ ០៧ខែ មានអាសយដ្ឋានស្នាក់នៅ ភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស
March 19, 2021 - កូវីដ-១៩
នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៣៧នាក់ និងមានករណីជាសះស្បើយថ្មី ១៩នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៣៧នាក់នោះ គឺជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈទាំងអស់។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖
March 19, 2021









