Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយសារបច្ចុប្បន្ន ស្ថានភាពនៃការឆ្លង និងការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ មិនទាន់បានបិទបញ្ចប់នៅឡើយ ហើយថ្មីៗនេះ មានអ្នកវិជ្ជមានកូវីដ១៩ បានឆ្លងចេញពីទីតាំងអាជីវកម្មសេវាអ៉ិនធើណេតផងដែរ។ ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ទ្រង់ទ្រាយកាន់តែធំទៅៗ រដ្ឋបាលរាជធានីភ្នំពេញសម្រេចផ្អាកដំណើរការអាជីវកម្មសេវាអ៉ិនធើណេត វិស័យព័ត៌មាន នៅភូមិសាស្ត្ររាជធានីភ្នំពេញជាបណ្តោះអាសន្នចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។

    March 20, 2021
  • ព័ត៌មានជាតិ

    លោក ខឹម មុនីកុសល ដែលជាមន្ត្រីសុខាភិបាលម្នាក់ត្រូវបានរដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវ បាន ស្រីមុំ ជាអភិបាលនៃគណៈអភិបាលខេត្ត ធ្វើការបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់ ក្រោយលោកធ្វើការបង្ហោះ Facebook រិះគន់មន្ត្រីរដ្ឋបាលខេត្ត មិនបានរួមចំណែកជួយការងារនៅមណ្ឌលចត្តាឡីស័ក។ ក្នុងនោះដែរក៏មានការរិះគន់យ៉ាងខ្លាំងជុំវិញចំណាត់ការរបស់លោកជំទាវ បាន ស្រីមុំ ពេញបណ្តាញសង្គម Facebook តែម្តង។ ថ្មីៗនេះដែរអ្នកនាំពាក្យរដ្ឋបាលខេត្តប៉ៃលិន ក៏បានចេញសេចក្តីបំភ្លឺមួយជុំករណីលោក ខឹម មុនីកុសល ដោយសេចក្តីបំភ្លឺនោះបានសង្កត់ធ្ងន់ថាលោក ខឹម មុនីកុសល ជាមន្ត្រីប្រព្រឹត្តកំហុសយ៉ាងធ្ងន់ធ្ងរជាច្រើនលើកច្រើនសារ ហើយលោកមានតែឈ្មោះជាមន្ត្រីក្នុងមន្ទីរសុខាភិបាលខេត្ត ប៉ុន្តែមិនបានមកបំពេញការងារទេ តែងតែធ្វើកការញុះញុងបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងអង្គភាព ហើយនៅថ្ងៃកើតហេតុ គាតបានសុំចូលរួមជាមួយគ្រូពេទ្យជួរមុខចូលមកមណ្ឌលចត្តាឡីស័ក ហើយក៏ឆ្លៀតឱកាសថតបង្ហោះក្នុងបណ្តាញសង្គម ដើម្បីបំប៉ោងព័ត៌មានក្លែងក្លាយធ្វើឲ្យចលាចលក្នុងសន្តិសុខសង្គមប៉ះពាល់ដល់កិត្តិយសមន្ត្រីរដ្ឋបាលខេត្ត

    March 20, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពលោកស្រី ងួន សុផាន្នី (ត្រូវជាភរិយារបស់តារាចម្រៀងជើងចាស់ លោក ហូរ ឡាវី) និងគ្រួសារសពលោកអនុសេនីយ៍ត្រី គឹម ឃីស៊ុន ដែលអ្នកទាំងពីរនាក់បានទទួលមរណភាពដោយជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ។ ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមបួងសួងដល់វិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភាពកុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំង

    March 20, 2021
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ កាលពីថ្ងៃ១៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៩៖៣០នាទី ចំណុចតាមផ្លូវលេខ២១B ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ មាស ខុម ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងឡើយ។ ជនសង្ស័យ០១នាក់ (ឃាត់ខ្លួន) ឈ្មោះវី ពូន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅភូមិព្រែករុន

    March 20, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី សាលាខណ្ឌទួលគោក បានឲ្យដឹងថា នៅព្រឹកថ្ងៃ២០ ខែមិនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យ បានមកទទួល កូនស្រី សពលោក គីម ឃីស៊ុន (ទទួលមរណភាពម្សិលមិញ) ដែលមានអាការៈ ក្អួតផង ចុកពោះផង ហើយកំពុងធ្វើចត្តាឡីស័កនៅផ្ទះ ទៅព្យាបាល។ គួរបញ្ជាក់ផងដែរ កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញលិខិតផ្លូវការ ឲ្យដឹងថា បុរសជនជាតិខ្មែរ អាយុ៤៦ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩ នាថ្ងៃទី១៩ ខែមីនា

    March 20, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌច្បារអំពៅ ធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យដែលធ្វើសកម្មភាពឆក់ខ្សែ.កផ្លាកទីន៧ជី ពីយុវតី២នាក់ កំពុងជិះម៉ូតូ ឌុបគ្នាទៅទិញកាហ្វេ បានសម្រេចហើយ ជិះរត់គេចខ្លួន ជួបកម្លាំងល្បាតប្រដេញចាប់បានទាំង៦នាក់ កាលពីម៉ោង០២៖៣០នាទីរសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅចំណុចក្នុងដីឡូត៍គ្មានលេខ ផ្លូវបេតុង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ទោ គាន់ ឌីណា អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌច្បារអំពៅបានប្រាប់អ្នកយកព័ត៌មានខ្មែរណូតដឹងថា ជនសង្ស័យដែលឃាត់ខ្លួន០៦នាក់មាន៖ ១-ឈ្មោះ កៅ វិចិត្ររាជ ភេទប្រុស អាយុ ១៧ឆ្នាំ ជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ

    March 20, 2021
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៥៤នាក់ និងមានករណីជាសះស្បើយថ្មី ១៨នាក់ផងដែរ។ ដោយគិតចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ មកទល់នឹងពេលនេះគឺមានរយៈពេលមួយខែគត់ ហើយចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍បានកើនឡើងដល់ ១១១៥ករណីទូទាំងប្រទេស និងមានអ្នកស្លាប់ចំនួន០៣នាក់។ គួរបញ្ជាក់ផងដែរថា អ្នកជំងឺដែលឆ្លងនៅក្នុងសហគមន៍២០កុម្ភៈ បានព្យាបាលជាសះស្បើយចំនួនសរុប ៤៣១នាក់ គិតត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ៕

    March 20, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៩:០០នាទីនេះ ក្រុមគ្រូពេទ្យ បានបន្តចុះយកអ្នកជម្ងឺ កូវីដ១៩ ចំនួន០១ នាក់ទៀត ភេទប្រុស ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ដែលបានពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០កុម្ភៈ។ សូមបញ្ជាក់ថា អ្នកជម្ងឺបានស្នាក់ នៅផ្ទះសំណាក់ គឹម សួគ៌ ក្នុង សង្កាត់ផ្សារថ្មីទី២ ពេលនេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានបិទទ្វាផ្ទះសំណាក់ បណ្តោះអាសន្ន ដើម្បីអោយក្រុមគ្រួពេទ្យ បន្តយកសំណាក់អ្នកប៉ះពាល់ផ្សេងៗ ទៀត៕

    March 20, 2021
  • ព័ត៌មានជាតិ

    នៅព្រឹកថ្ងៃទី ២០ ខែមិនា ឆ្នាំ ២០២១ នេះលោកផែង វណ្ណៈ បានមកដល់វត្តរាជបូណ៍ ដើម្បីសុំការអនុញ្ញាតមកក្រាបបង្គំ នៅចំពោះព្រះភ័ក្រ ព្រះមហាវិមលធម្ម ពិត សែម និង ព្រះមេគណ ខេត្តសៀមរាប ជុំ គឹមឡេង ដើម្បីសុំព្រះរាជទានទោស និងសុំអនុគ្រោះ ពីកំហុសឆ្គងរបស់ខ្លួន។ គួរបញ្ជាក់ថា កាលពីម្សិលម្ងៃនេះ លោក ផែង វណ្ណៈ បានធ្វើលិខិតសុំទោសព្រះសង្ឃទូទាំងប្រទេសជាសាធារណៈ ថាខ្លួនពុំបានយល់ដឹងពីវិន័យផ្ទៃក្នុង របស់សង្ឃដែលតម្រូវអោយអប់រំដោយប្រើហិង្សាមិនខុសច្បាប់។ សាលាគណខេត្តសៀមរាប បានធ្វើលិខិតស្នើសុំឲ្យរាជរដ្ឋាភិបាល ថ្កោលទោស លោក ផែង

    March 20, 2021
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៥៤នាក់ និងមានករណីជាសះស្បើយថ្មី ១៨នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៥៤នាក់នោះ គឺ មាន០១នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង៥៣នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈទាំងអស់។ នៅក្នុងចំណោមអ្នកវិជ្ជមានទាំង៥៤នាក់នេះ ក៏មានកុមារ០៣នាក់ផងដែរ រួមមាន៖ ១- កុមារាជនជាតិខ្មែរ អាយុ ១៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ។ ២- កុមារីជនជាតិខ្មែរ អាយុ ១៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ

    March 20, 2021